ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

ចិញ្ចឹម​កូន​បែប​ណា​ទើប​មាន​សុខភាព​ល្អ !

6 ថ្ងៃ មុន

រាជធានី​ភ្នំពេញ ៖ របៀប​រស់នៅ​មាន​សុខភាព​ល្អ​អាច​កសាង​សុខុមាលភាព​ពេញ​មួយ​ជីវិត​សម្រាប់​កុមារ និង​មនុស្ស​ជំទង់ ។ ឪពុក​ម្តាយ​ជា​មនុស្ស​សំខាន់​បំផុត​ក្នុង​ការ​បង្កើត​ទម្លាប់​ដែល​មាន​សុខភាព​ល្អ​សម្រាប់​កូន​ៗ ។ ការ​ទទួលទាន​អាហារ​ដែល​មាន​សុខភាព​ល្អ និង​ការ​បញ្ចេញ​សកម្មភាព​រាង​កាយ​ឱ្យ​បាន​ច្រើន​មាន​សារៈសំខាន់​សម្រាប់​ការ​លូតលាស់ និង​ការ​អភិវឌ្ឍ…

រាជធានី​ភ្នំពេញ ៖ របៀប​រស់នៅ​មាន​សុខភាព​ល្អ​អាច​កសាង​សុខុមាលភាព​ពេញ​មួយ​ជីវិត​សម្រាប់​កុមារ និង​មនុស្ស​ជំទង់ ។ ឪពុក​ម្តាយ​ជា​មនុស្ស​សំខាន់​បំផុត​ក្នុង​ការ​បង្កើត​ទម្លាប់​ដែល​មាន​សុខភាព​ល្អ​សម្រាប់​កូន​ៗ ។ ការ​ទទួលទាន​អាហារ​ដែល​មាន​សុខភាព​ល្អ និង​ការ​បញ្ចេញ​សកម្មភាព​រាង​កាយ​ឱ្យ​បាន​ច្រើន​មាន​សារៈសំខាន់​សម្រាប់​ការ​លូតលាស់ និង​ការ​អភិវឌ្ឍ និង​ការ​ទប់ស្កាត់​ការ​ធាត់​លើស​ទម្ងន់ និង​ជំងឺ​នានា​ដូច​ជា ជំងឺ​ទឹកនោមផ្អែម​ប្រភេទ​ទី​ពីរ ជំងឺហឺត រោគ​ថប់​បារម្ភ និង​ជំងឺ​ធ្លាក់​ទឹកចិត្ត ។ ការ​ទទួលទាន​អាហារ​ដែល​មាន​សុខភាព​ល្អ​បង្កើន​ភាពស៊ាំ និង​គាំទ្រ​ដល់​ការ​លូតលាស់​ដែល​មាន​សុខភាព​ល្អ ។ ការ​ធ្វើ​សកម្មភាព​រាង​កាយ​ក៏​អាច​ជួយ​ជំរុញ​ការ​សិក្សា​របស់​សិស្ស​ផង​ដែរ ។

ដើម្បី​សុខភាព​ផ្លូវចិត្ត និង​ផ្លូវ​កាយ​ល្អ កុមារ​ក៏​ត្រូវការ​ការ​គេង​ឱ្យ​បាន​ច្រើន និង​កំណត់​ម៉ោង​សម្រាប់​ការ​លេង​ឧបករណ៍​អេ​ឡិច​ត្រូ​និក ៖
១. ត្រូវ​ប្រាកដ​ថា កុមារ និង​ក្មេង​ជំទង់​គេង​បាន​គ្រប់គ្រាន់ ៖ កុមារ និង​ក្មេង​ជំទង់​ត្រូវការ​ការ​គេង​ច្រើន​ជាង​មនុស្ស​ពេញវ័យ ហើយ​ចំនួន​នេះ​ប្រែប្រួល​ទៅ​តាម​អាយុ ។ ការ​គេង​តិច​ពេក​ជាប់​ពាក់ព័ន្ធ​នឹង​ការ​ធាត់ ដែល​មួយ​ផ្នែក​ដោយសារ​ការ​គេង​មិន​បាន​គ្រប់គ្រាន់​អាច​ធ្វើ​ឱ្យ​យើង​ញ៉ាំ​បាន​ច្រើន និង​មិនសូវ​ធ្វើ​សកម្មភាព​រាង​កាយ ។

២. កាត់​បន្ថយ​ពេលវេលា​លេង​ទូរ​សព្ទ មើល​ទូរទស្សន៍ និង​ហ្គេ​ម ៖ ការ​មើល​អេ​ក្រង់​ច្រើន​ពេក​ត្រូវ​បាន​ផ្សារ​ភ្ជាប់​ជាមួយនឹង​ការ​គេង​មិនល្អ ការ​ឡើង​ទម្ងន់ ការ​សិក្សា​ចុះ​ខ្សោយ​នៅ​សាលារៀន និង​សុខភាព​ផ្លូវចិត្ត​មិនល្អ ។ ការ​កាត់​បន្ថយ​ម៉ោង​លើ​អេ​ក្រង់​អាច​ជួយ​ឱ្យ​មាន​ពេលទំនេរ​សម្រាប់​សកម្មភាព​ផ្សេង​ទៀត និង​ធ្វើ​ឱ្យ​ការ​គេង​កាន់តែ​ប្រសើរ​ឡើង ។

៣. លើកទឹកចិត្ត​ឱ្យ​មាន​ទម្លាប់​ទទួលទាន​អាហារ​ដែល​មាន​សុខភាព​ល្អ ៖ ការ​លើកកម្ពស់​ការ
ទទួលទាន​អាហារ​ដែល​មាន​សុខភាព​ល្អ​អាច​គាំទ្រ​ដល់​សុខុមាលភាព​ទូទៅ​របស់​ពួក​គេ ។ ពួក​គេ​អាច​ទទួល​បាន​អត្ថប្រយោជន៍​ជា​ច្រើន​ចំពោះ​សុខភាព​តាម​រយៈ​ការ​ទទួលទាន​អាហារ​ដែល​ផ្តល់​សុខភាព​រួម​មាន ៖ ថែរក្សា​ស្បែក ធ្មេញ និង​ភ្នែក​ឱ្យ​មាន​សុខភាព​ល្អ​, សាច់ដុំ​រឹង​មាំ​, រក្សា​ទម្ងន់​ដែល​មាន​សុខភាព​ល្អ​, ពង្រឹង​ឆ្អឹង​ឱ្យ​រឹង​មាំ​, ជួយ​ដល់​ការ​លូតលាស់​ខួរក្បាល និង​សុខភាព​ទូទៅ​, បង្កើន​ប្រព័ន្ធ​ភាពស៊ាំ និង​ជួយ​ដល់​មុខងារ​ប្រព័ន្ធ​រំលាយ​អាហារ ។

ដើម្បី​ជួយ​កុមារ និង​ក្មេង​ជំទង់​បង្កើត​ទម្លាប់​ទទួលទាន​អាហារ​ដែល​មាន​សុខភាព​ល្អ ត្រូវ​ផ្តល់​បន្លែ ផ្លែ​ឈើ និង​ផលិតផល​គ្រាប់​ធញ្ញជាតិ​ឱ្យ​បាន​ច្រើន ។ ជ្រើសរើស​សាច់​គ្មាន​ខ្លាញ់ ប​សុ​បក្សី ត្រី និង​សណ្តែក​សម្រាប់​ប្រូតេអ៊ីន ។ រួម​បញ្ចូល​ទឹកដោះគោ ឬ​ផលិតផល​ទឹកដោះគោ​ដែល​មាន​ជាតិ​ខ្លាញ់​ទាប ឬ​គ្មាន​ជាតិ​ខ្លាញ់ ដូច​ជា​ឈី​ស និង​ទឹកដោះគោ​ជូរ ។ លើកទឹកចិត្ត​គ្រួសារ​របស់​អ្នក​ឱ្យ​ផឹកទឹក​ជំនួស​ឱ្យ​ភេសជ្ជៈ​ដែល​មាន​ជាតិ​ស្ករ ។

៤. ជំរុញ​កុមារ និង​ក្មេង​ជំទង់​ឱ្យ​សកម្ម​ជាង​មុន ៖ កុមារ និង​ក្មេង​ជំទង់​ត្រូវការ​បញ្ចេញ​សកម្មភាព​ឱ្យ​បាន​ច្រើន ដើម្បី​ធ្វើ​ឱ្យ​បេះដូង​របស់​ពួក​គេ​លោត​លឿន ។ ពួក​គេ​ក៏​ត្រូវការ​សកម្មភាព​ពង្រឹង​ឆ្អឹង​ផង​ដែរ ដូច​ជា​ការ​រត់ ឬ​លោត និង​សកម្មភាព​ពង្រឹង​សាច់ដុំ ដូច​ជា​ការ​ឡើង​ភ្នំ ឬ​ការ​អា​វ៉ង់ ។ ក្រៅពី​ភាព​សប្បាយ​រីករាយ ការ​ធ្វើ​លំ​ហាត់ប្រាណ​ជា​ប្រចាំ​មានគុណ​ប្រយោជន៍​ដល់​សុខភាព​ជា​ច្រើន​រួម​មាន ៖ ពង្រឹង​ឆ្អឹង និង​សាច់ដុំ​, បន្ថយ​សម្ពាធ​ឈាម​ដែល​លើស​, កាត់​បន្ថយ​ហានិភ័យ​នៃ​ជំងឺ​រ៉ាំរ៉ៃ​ជា​ច្រើន រួម​ទាំង​ជំងឺ​ទឹកនោមផ្អែម​ប្រភេទ​ទី ២ និង​ជំងឺ​ធាត់​, កាត់​បន្ថយ​ហានិភ័យ​នៃ​ជំងឺ​ធ្លាក់​ទឹកចិត្ត​, ជំរុញ​ការ​អនុវត្ត​ការ​សិក្សា​ដោយ​ការ​កែ​លម្អ​ការ​យកចិត្តទុកដាក់ និង​ការ​ចង​ចាំ និង​ជួយ​គ្រប់គ្រង​ទម្ងន់​រាង​កាយ និង​កាត់​បន្ថយ​ជាតិ​ខ្លាញ់​ក្នុង​ខ្លួន ៕ ប្រភព ៖ cdc

អត្ថបទ​នេះ​ផលិត​ឡើង​ក្រោម​កិច្ច​សហប្រតិបត្តិការ​ជាមួយ​សាលារៀន​វ៉េ​ស្ទ​ឡាញ​ន៍ និង​សាលារៀន​ណ​ត្ស​ឡាញ​ន៍ ។ វគ្គ​សិក្សា​ថ្មី​ចូល​រៀន​ថ្ងៃ​ទី ៣ ខែកុម្ភៈ ឆ្នាំ ២០២៥ ។ លា​រៀនមាន​កម្មវិធី​អប់រំ និង​ថែទាំ​កុមារ​តូច ចំណេះ​ទូទៅ​ខ្មែរ​ពី​ថ្នាក់​ម​ត្តេ​យ្យ ដល់ទី ១២ ភាសា​ចិន​ទូទៅ និង​ភាសា​អង់គ្លេស​ទូទៅ ។ សាលារៀន​ផ្តល់​ជូន​អាហារូបករណ៍​រហូត​ដល់ ៣០% ការ​ធានា​រ៉ាប់រង​គ្រោះថ្នាក់​បុត្រ​ធីតា និង​ការ​ការពារ​ការ​សិក្សា​បុត្រ​ធីតា​រហូត​ដល់ ៥ ឆ្នាំ សម្រាប់​ការ​ចុះ​ឈ្មោះ​ត្រឹម​ថ្ងៃ​ទី ៩ កុម្ភៈ ២០២៥ ។ សម្រាប់​ព័ត៌មាន​បន្ថែម សូម​ទំនាក់ទំនង​ទូរស័ព្ទ​លេខ ៖ ០៩២ ៨៨៨ ៤៩៩ / ០១៥ ៨០៥ ១២៣ ៕