ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

ធនាគារ ABA និង​ក្រុមហ៊ុន Charge+ Cambodia ​សហការគ្នា​សម្រួលការ​ទូទាត់​ប្រាក់ និង​ជំរុញ​កំណើន​ស្ថានីយ​សាក​ថ្ម​រថយន្ត​អគ្គិសនី

3 ថ្ងៃ មុន

រាជធានីភ្នំពេញ ៖ នៅ​ថ្ងៃ​ទី ​២២ ខែមករា ឆ្នាំ ២០២៥ ធនាគារ ABA និង​ក្រុមហ៊ុន…

រាជធានីភ្នំពេញ ៖ នៅ​ថ្ងៃ​ទី ​២២ ខែមករា ឆ្នាំ ២០២៥ ធនាគារ ABA និង​ក្រុមហ៊ុន Charge+ Cambodia បាន​ចុះហត្ថលេខា​លើ​អនុស្សរណៈ​នៅ​ការិយាល័យ​កណ្តាល​របស់​ធនាគារ​ផ្ទាល់ ដែល​ជា​ព្រឹត្តិការណ៍ ដ៏​សំខាន់​សម្រាប់​វិស័យ​រថយន្ត​អគ្គិសនី (Electric Vehicles-EV) ក្នុង​ប្រទេស​កម្ពុជា​ ។ កិច្ចសហការ​នេះ បាន​ភ្ជាប់​ប្រព័ន្ធ​សេវា​ទូទាត់​ប្រាក់​ដ៏​រលូន និង​ជម្រើស​ហិរញ្ញប្បទាន​ក្នុង​អត្រា​ការ​ប្រាក់​ទាប សម្រាប់​តម្រូវការ​ដំឡើង​ស្ថានីយ​សាក​រថយន្ត​អគ្គិសនី ដែល​ពង្រឹង​ការ​ប្តេជ្ញា​ចិត្ត​របស់​ក្រុមហ៊ុន​ទាំង​ពីរ ក្នុង​ការ​ជំរុញ​ការ​ធ្វើ​ដំណើរ​ដោយ​និរន្តរភាព​ក្នុង​តំបន់ ​។

ពិធី​ចុះហត្ថលេខា​នេះ មានការ​ចូលរួម​ដោយ​ភាគី​ពាក់ព័ន្ធ​សំខាន់​ៗ មក​ពី​គ្រឹះស្ថាន​ទាំង​សងខាង ដែល​បាន​បញ្ជាក់​ជា​ថ្មី​នូវ​ការ​ប្តេជ្ញា​ចិត្ត​រួម​គ្នា​ទៅ​លើ​និរន្តរភាព និង​នវានុវត្តន៍ ​។ ភាព​ជា​ដៃគូ​សហការ​នេះ​ដែរ ក៏​ស្រប​ទៅ​នឹង​គោលនយោបាយ​របស់​ប្រទេស​កម្ពុជា ក្នុង​ការ​កាត់​បន្ថយ​ឧស្ម័ន​បំពុល និង​អនុវត្ត​បច្ចេកវិទ្យា​ស្អាត ដែល​ជា​ផ្នែក​មួយ​នៃ​ការ​អភិវឌ្ឍន៍​ប្រកបដោយ​ចីរភាព ​។

ការ​ផ្លាស់​ប្តូរ​នៃ​ការ​ទូទាត់​ប្រាក់​របស់​រថយន្ត​អគ្គិសនី
ក្រុមហ៊ុន Charge+ Cambodia ជា​ក្រុមហ៊ុន​ផ្តល់​ដំណោះស្រាយ​ឧបករណ៍​សាក​ថ្ម​រថយន្ត​អគ្គិសនី (EV) ឈានមុខ​គេ​ក្នុង​ប្រទេស​កម្ពុជា សិង្ហ​បុរី និង​បណ្តា​ប្រទេស​នានា​នៅ​ក្នុង​តំបន់​អាស៊ី​អាគ្នេយ៍ ដែល​មាន​បណ្ដាញ​ស្ថានីយ​សាក​ថ្ម​ជា​ច្រើន​កន្លែង កំពុង​ដំណើរការ​ភ្ជាប់​ក្នុង​អេប Charge+ ​។ អេប​នេះ នឹង​កាត់​បន្ថយ​ការ​ប្រើប្រាស់​ម៉ាស៊ីន POS ឬ QR កូដ​នៅ​នឹង​កន្លែង ហើយ​អនុញ្ញាត​ឲ្យ​អ្នក​ប្រើប្រាស់ គ្រប់គ្រង​ការ​ទូទាត់​របស់​ពួក​គេ​តាម​អេប​ទាំងស្រុង​។ ជាមួយ​ការ​ភ្ជាប់​ផ្លេ​ត​ហ្វ​ម​សេវា​ទូទាត់ ABA PayWay អតិថិជន​អាច​បញ្ចូល​លុយ​ទៅ​ក្នុង​វ៉​ល​ឡេ​ត​កម្មវិធី Charge+ តាម​រយៈ កូដ KHQR ឬ​កាត​ធនាគារ​ដោយ​ផ្ទាល់​នៅ​ក្នុង​អេប ដែល​បង្កើន​ភាព​ងាយស្រួល​ដល់​ដំណើរការ​សាក​ថ្ម​របស់​អ្នក​ប្រើប្រាស់ រថយន្ត​អគ្គិសនី ​។

លោក Peter Ng Meng Cheng ប្រធាន​ក្រុមហ៊ុន Charge+ Cambodia មាន​ប្រសាសន៍​ថា​ ៖ “​ស្រប​ទៅ​នឹង​ទិស​ដៅ​របស់​រាជរដ្ឋាភិបាល​ក្នុង​ការ​បង្កើន​ការ​ប្រើប្រាស់​រថយន្ត​អគ្គិសនី​នៅ​ប្រទេស​កម្ពុជា ក្នុង​ឆ្នាំ 2030 យើងខ្ញុំ​ត្រៀមខ្លួន​រួច​ជា​ស្រេច ដើម្បី​អភិវឌ្ឍ​រោងចក្រ​ផលិត និង​ដំឡើង​ស្ថានីយ​សាក​ថ្ម​រថយន្ត​អគ្គិសនី​ដំបូង​គេ​បង្អស់​ក្នុង​ប្រទេស​តាម​រយៈ​សហគ្រាស​ ។​” លោក​ក៏​បាន​បន្ថែម​ថា​ ៖ “​យើងខ្ញុំ​តែងតែ​សហការ​យ៉ាង​សកម្ម​ជាមួយ​បណ្តា​ក្រសួង និង​អាជ្ញាធរ​ពាក់ព័ន្ធ ដើម្បី​ចាប់ផ្តើម​ដំណើរការ​នេះ​។ ជាមួយនឹង​ការ​ទូទាត់​តាម​រយៈ​កូដ KHQR របស់ ABA យើងខ្ញុំ​ជឿជាក់​ថា​កិច្ចសហការ​នេះ​នឹង​ព​ន្លឿ​ន​ការ​ប្រើប្រាស់​រថយន្ត​អគ្គិសនី និង​លើកកម្ពស់​ការ​ធ្វើ​ដំណើរ​ប្រកបដោយ​ចីរភាព​ក្នុង​ប្រទេស​ ។​”

ពង្រីក​ហេដ្ឋារចនាសម្ព័ន្ធ​រថយន្ត​អគ្គិសនី ជាមួយនឹង​ជំនួយ​ហិរញ្ញវត្ថុ
បន្ថែម​ពីលើ​ការ​ភ្ជាប់​សេវា​ទូទាត់ ភាព​ជា​ដៃគូ​សហការ​នេះ​នឹង​មាន​គម្រោង​ពង្រីក​ហេដ្ឋារចនាសម្ព័ន្ធ​ស្ថានីយ​សាក​ថ្ម​រថយន្ត​អគ្គិសនី​ក្នុង​ប្រទេស​កម្ពុជា ដោយ​ផ្តល់​នូវ​ហិរញ្ញប្បទាន​ក្នុង​អត្រា​ការ​ប្រាក់​ទាប​ដល់​ក្រុមហ៊ុន Charge+ ក្នុង​ការ​ដំឡើង​ស្ថានីយ​សាក​ថ្ម មិន​ថា​សម្រាប់​ឯកជន ឬ​អាជីវកម្ម​ ។ កម្មវិធី​ហិរញ្ញប្បទាន​ដែល​សម្របសម្រួល​ដោយ​ធនាគារ ABA ត្រូវ​បាន​រំពឹង​ថា​នឹង​លើកកម្ពស់​ការ​បង្កើត​ស្ថានីយ​សាក​ថ្ម​ជា​ច្រើន​ទៀត​នៅ​ក្នុង​ប្រទេស និង​ដោះស្រាយ​បញ្ហា​ចំបង​ដល់​អ្នក​ប្រើប្រាស់​រថយន្ត​អគ្គិសនី​ ។

លោក Zhiger Atchabarov នាយក​ប្រតិបត្តិការ​នៃ​ធនាគារ ABA មាន​ប្រសាសន៍​ថា ​៖ “​ភាព​ជា​ដៃគូ​សហការ​នេះ បាន​គូសបញ្ជាក់​អំពី​ចក្ខុវិស័យ​រួម​របស់​យើងខ្ញុំ ក្នុង​ការ​ជំរុញ​ការ​ប្រើប្រាស់​រថយន្ត​អគ្គិសនី និង​រួមចំណែក​ដល់​ការ​ផ្លាស់​ប្តូរ​របស់​ប្រទេស​កម្ពុជា ឆ្ពោះទៅ​កាន់​អនាគត​បៃតង ​។ តាម​រយៈ​ការ​រួម​ប​ញ្ជូ​ល​គ្នា​នូវ​ជំនាញ​របស់​ក្រុមហ៊ុន Charge+ Cambodia ក្នុង​វិស័យ​ហេដ្ឋារចនាសម្ព័ន្ធ​រថយន្ត​អគ្គិសនី ជាមួយ​ដំណោះស្រាយ​ទូទាត់​ប្រាក់​ដ៏​សុវត្ថិភាព និង​មាន​ទំនុកចិត្ត​របស់​ធនាគារ យើងខ្ញុំ​នឹង​រួមចំណែក​ដល់​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច​ប្រកបដោយ​ចីរភាព និង​បង្កើន​ស្ថានីយ​សាក​ថ្ម​រថយន្ត​អគ្គិសនី ឲ្យ​កាន់តែ​ទូលំទូលាយ ​។​”

ការ​កើនឡើង​នៃ​ទីផ្សារ​រថយន្ត​អគ្គិសនី​ក្នុង​ប្រទេស​កម្ពុជា
ភាព​ជា​ដៃគូ​នេះ បាន​បង្កើត​ឡើង​ក្នុង​រយៈពេល​ដ៏​សំខាន់​សម្រាប់​វិស័យ​រថយន្ត​អគ្គិសនី​ក្នុង​ប្រទេស​កម្ពុជា ដែល​កំពុង​រីក​ចម្រើន​យ៉ាង​ថេរ​ ។ ក្នុងអំឡុងពេល 2 ឆ្នាំ​កន្លង​មកនេះ ចំនួន​នៃ​ការ​ចុះបញ្ជី​រថយន្ត​អគ្គិសនី បាន​កើនឡើង​ទ្វេរ​ដង តាម​រយៈ​កំណើន​ចំណេះដឹង​អំពី​បរិស្ថាន និង​ការ​លើកទឹកចិត្ត​ពី​រាជរដ្ឋាភិបាល​ទៅ​លើ​បច្ចេកវិទ្យា​បៃតង​ ។ រាជរដ្ឋាភិបាល ក៏​បាន​កំណត់​គោលដៅ ឆ្នាំ 2030 ឲ្យ​សម្រេច​បាន​នូវ​ការ​ចុះបញ្ជី​រថយន្ត​អគ្គិសនី​សុទ្ធ​សរុប​ចំនួន 770,000 គ្រឿង ដើម្បី​កាត់​បន្ថយ​ផល​ប៉ះពាល់​បរិស្ថាន និង​ក្តាប់​យក​ឱកាស​ថ្មី​ៗ​ក្នុង​ការ​ជំរុញ​ភាព​ចម្រុះ​មូលដ្ឋាន​សេដ្ឋកិច្ច​។ យ៉ាងណាមិញ ហេដ្ឋារចនាសម្ព័ន្ធ​ស្ថានីយ​សាក​ថ្ម​រថយន្ត​អគ្គិសនី​នៅ​មាន​កំណត់ ដែល​នៅ​តែ​ជា​បញ្ហា​ប្រឈម​ ៕ អត្ថបទសហការ