ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

AirAsia Cambodia បើកជើងហោះហើរថ្មីរវា ភ្នំពេញ និង ហាណូយ ក្នុងឱកាសរីករាយបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិនៃប្រទេសវៀតណាម ! ដោយផ្តល់ជូនតម្លៃសំបុត្រចាប់ពី 99 USD តែប៉ុណ្ណោះ

5 ថ្ងៃ មុន

រាជធានីភ្នំពេញ ថ្ងៃទី 24 ខែមករា ឆ្នាំ 2025 ៖ AirAsia Cambodia បានបន្តពង្រីកជើងហោះហើររបស់ខ្លួន…

រាជធានីភ្នំពេញ ថ្ងៃទី 24 ខែមករា ឆ្នាំ 2025 ៖ AirAsia Cambodia បានបន្តពង្រីកជើងហោះហើររបស់ខ្លួន ជាមួយនឹងជើងហោះហើរលើកដំបូងរវាងទីក្រុងភ្នំពេញ  ប្រទេសកម្ពុជា និងទីក្រុងហាណូយ ប្រទេសវៀតណាម ។ ជើងហោះហើរថ្មីនេះ គឺជាព្រឹត្តិការណ៍មួយថ្មីផ្សេងទៀត ស្របពេលការប្រារព្ធពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ នៅប្រទេសវៀតណាមនឹងឈានចូលមកដល់នាប៉ុន្មានថ្ងៃខាងមុខនេះ ។

ដើម្បីអបអរសាទរការសម្ពោធជើងហោះហើរអន្តរជាតិថ្មីនេះ យើងខ្ញុំសូមប្រកាសផ្តល់ជូនតម្លៃពិសេសចាប់ពី 99  USD តែប៉ុណ្ណោះ សម្រាប់ជើងហោះហើរជារៀងរាល់ថ្ងៃចន្ទ – ពុធ និងសុក្រ ។ ជើងហោះហើរថ្មីនេះ អាចទទួលអ្នកដំណើរបានប្រមាណជាង 1,000 នាក់ ក្នុងមួយសប្តាហ៍ ដែលនឹងតភ្ជាប់រវាងទីក្រុងទាំង ២ នេះ និងប្រើប្រាស់ជាមធ្យោបាយក្នុងការស្វែងរកបទពិសោធនថ្មីៗ នៃវិស័យ​ ទេសចរណ៍ វប្បធម៌ និងពាណិជ្ជកម្មផងដែរ ។

ទន្ទឹមនឹងការសម្ពោធជើងហោះហើរថ្មីនេះ អ្នកដំណើរទាំងអស់ត្រូវបានចេញដំណើរពីអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ  នៅវេលាម៉ោង 10:00  នាទីព្រឹក (ម៉ោងនៅកម្ពុជា)  ដែលជើងហោះហើរដំបូងនេះត្រូវបានទទួលការស្វាគមន៍ និង ជូនដំណើរយ៉ាងពិសេសពីសំណាក់  លោក ណម វិស្សុត  ប្រធាននាយកប្រតិបត្តិនៃ AirAsia Cambodia ​ដោយមានការចែកជូន “ក្រមា” ដែលត្រូវបានស្គាល់ថាជាមរតកវប្បធម៌ជាតិអរូបីរបស់ប្រទេសកម្ពុជា សម្រាប់ជាវត្ថុអនុស្សាវរីយ៌ក្នុងឱកាសដ៏វិសេសវិសាលមួយនេះ ។

ការផ្តល់ជូនដ៏ពិសេសមួយនេះមិនទាន់បញ្ចប់នោះទេ! ដើម្បីអបអរសាទរនាឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិនៃប្រទេសវៀតណាម រាល់អ្នកដំណើរទាំងអស់ក៏ទទួលបាន អាំងប៉ាវក្រហមនាំសំណាង ដែលអាំងប៉ាវនីមួយៗមានរង្វាន់ដ៏មានអត្ថន័យ ធ្វើឱ្យអ្នកដំណើរទាំងអស់ ទទួលបាន អនុស្សាវរីយ៌ និងការចងចាំនាឱកាសនេះ ។

ជាមួយគ្នានេះផងដែរ មន្រ្តីអាកាសយានដ្ឋាន និងថ្នាក់ដឹកនាំ ក៏បានចូលរួមប្រារព្ធពិធីអបអរសាទរជើងហោះហើរត្រឡប់មកវិញផងដែរ ដែលបានហោះហើរចេញពីទីក្រុងហាណូយ នៅម៉ោង 12:30 នាទីថ្ងៃត្រង់ (ម៉ោងនៅវៀតណាម) ដើម្បីជូនដំណើរភ្ញៀវជាតិ និង​អន្តរជាតិ ចាកចេញពី​ទឹកដីពោរពេញដោយវប្បធម៌អច្ឆរិយ “Land Of Blue Dragon” ។

លោក ណម វិស្សុត ប្រធាននាយកប្រតិបត្តិនៃក្រុមហ៊ុន AirAsia Cambodia បានមានប្រសាសន៍ថា “យើងមានសេចក្តីសោមនស្សរីករាយក្នុងការអបអរសាទរ នៃការបើកសម្ពោធជើងហោះហើរថ្មីនេះសម្រាប់ក្រុមហ៊ុន AirAsia Cambodia តាមរយៈការតភ្ជាប់នៃទីក្រុងភ្នំពេញ និងទីក្រុងហាណូយ ជាពិសេសដើម្បីជាការអបអរសាទរឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិនៃប្រទេសវៀតណាមនេះផង ។ ជើងហោះហើរថ្មីនេះនឹងផ្តល់នូវជម្រើសនៃការធ្វើដំណើរត្រង់ជាមួយតម្លៃដ៏សមរម្យរវាងទីក្រុងដ៏អស្ចារ្យទាំងពីរនេះ ការផ្លាស់ប្តូរវប្បធម៌ នឹងនាំមកនូវការជំរុញផ្នែកទេសចរណ៍ថែមទៀតផងដែរ។​ ការទទួលបានចំនួនអ្នកដំណើរពេញសម្រាប់ជើងហោះហើរដំបូងនេះ បានបង្ហាញពីផលវិជ្ជមាន និងសក្ដានុពលយ៉ាងខ្លាំង សម្រាប់គោលដៅទាំងពីរ” ។

លោកប្រធាននាយកប្រតិបត្តិ ក៏បានមានប្រសាសន៍បន្ថែមទៀតថា “ជាមួយនឹងការបើកសម្ពោធដំណើរការជើងហោះហើរមួយនេះ យើងខ្ញុំមានទំនុកចិត្តក្នុងការតភ្ជាប់អ្នកដំណើរពីជុំវិញពិភពលោកមកកាន់ប្រទេសកម្ពុជា និងវៀតណាម តាមរយៈបណ្តាញដ៏ធំទូលាយរបស់ក្រុមហ៊ុន AirAsia Group ជាង 130 គោលដៅ” ។ គិតចាប់ពីក្រុមហ៊ុនអាកាសចរណ៍យើងខ្ញុំ បានបើកដំណើរការជើងហោះហើរចេញពីអាកាសយានដ្ឋានអន្តរជាតិភ្នំពេញនា ខែឧសភា ឆ្នាំ 2024 កន្លងមកនេះ  ដោយរួមមាន  ជើងហោះហើរក្នុងស្រុកឆ្ពោះទៅកាន់  ខេត្តសៀមរាប  និងជើងហោះហើរអន្តរជាតិឆ្ពោះទៅកាន់ទីក្រុងសំខាន់ៗ ដូចជា កូឡាឡាំពួរ សិង្ហបុរី រហូតដល់ពេលបច្ចុប្បន្ននេះ យើងខ្ញុំបានពង្រីកជើងហោះហើរថ្មីបន្ថែមទៀតទៅកាន់ ទីក្រុងហូជីមិញ – ហាណូយ នៃប្រទេសវៀតណាម ។ 

ដូច្នេះ មកដល់ពេលបច្ចុប្បន្ន សរុបជើងហោះហើរទាំងអស់  យើងខ្ញុំមានមោទនភាពសូមជម្រាបជូនថា AirAsia Cambodia បានដឹកជញ្ជូនអ្នកដំណើរទៅ-មកជាង 10,000 នាក់ ក្នុងមួយសប្តាហ៍ ដែលបានចេញដំណើរទៅ-មក ពីព្រះរាជាណាចក្រកម្ពុជា ។ AirAsia Cambodia បានចូលរួមចំណែកក្នុងការជំរុញកំណើនទេសចរណ៍ និងសេដ្ឋកិច្ច ជាមួយនឹងផែនការពង្រីកជើងហោះហើរឆ្ពោះទៅកាន់គោលដៅជាច្រើនទៀត នាពេលអនាគត ។

កាលវិភាគជើងហោះហើររវាង ទីក្រុងភ្នំពេញ (PNH) និង ទីក្រុងហាណូយ (HAN)

គោលដៅហោះហើរលេខសម្គាល់ម៉ោងចេញដំណើរម៉ោងទៅដល់ចំនួនជើងហោះហើរ
ភ្នំពេញ – ហាណូយKT 62010:0012:00ចន្ទ, ពុធ, សុក្រ
ហាណូយ – ភ្នំពេញKT 62112:3014:30ចន្ទ, ពុធ, សុក្រ

សូមបញ្ជាក់ ៖ ម៉ោងចេញដំណើរ និងម៉ោងទៅដល់គឺគិតជាទម្រង់ 24 ម៉ោង (ម៉ោងក្នុងស្រុក) ។

*តម្លៃដែលដាក់លក់រួមបញ្ចូលទាំងតម្លៃមូលដ្ឋាន ពន្ធ និងថ្លៃសេវាផ្សេងៗ ។ ​លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ៕ អត្ថបទសហការ