ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នកសិល្បៈម្នាក់ទៀត ! ស្វែង សុជាតា ចេញមុខទម្លាយរឿងរ៉ាវក្រោយឆាកដ៏លំបាកពាក់ព័ន្ធផលិតករ

17 ម៉ោង មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ តារា​សម្តែង​អ្នក​នាង ស្វែង សុជាតា បាន​ចេញ​មុខ​ទម្លាយ​នូវ​រឿងរ៉ាវ​ក្រោយ​ឆាក​សម្តែង​ដ៏​លំបាក់​ពាក់ព័ន្ធ​ទៅ​នឹង​ផលិតករ​មួយ​ចំនួន​ដែល​នាង​ចាត់​ទុក​ពិបាក​ធ្វើការ​ជាមួយ ។ ការ​ទម្លាយ​រឿងរ៉ាវ​ខាងលើ ពី​តារា​ស្រី​រូប​នេះ​អាច​ចាត់​ទុក​ថា គឺជា​អ្នកសិល្បៈ​មួយ​រូប​ទៀត​ដែល​បាន​ចេញ​មក​ទម្លាយ​ពី​ផល​លំបាក​រវាង​តួ​សម្តែង…

រាជធានី​ភ្នំពេញ ៖ តារា​សម្តែង​អ្នក​នាង ស្វែង សុជាតា បាន​ចេញ​មុខ​ទម្លាយ​នូវ​រឿងរ៉ាវ​ក្រោយ​ឆាក​សម្តែង​ដ៏​លំបាក់​ពាក់ព័ន្ធ​ទៅ​នឹង​ផលិតករ​មួយ​ចំនួន​ដែល​នាង​ចាត់​ទុក​ពិបាក​ធ្វើការ​ជាមួយ ។

ការ​ទម្លាយ​រឿងរ៉ាវ​ខាងលើ ពី​តារា​ស្រី​រូប​នេះ​អាច​ចាត់​ទុក​ថា គឺជា​អ្នកសិល្បៈ​មួយ​រូប​ទៀត​ដែល​បាន​ចេញ​មក​ទម្លាយ​ពី​ផល​លំបាក​រវាង​តួ​សម្តែង និង​ផលិតករ​មួយ​ចំនួន ខណៈ​ពេល​រឿងរ៉ាវ​មួយ​នេះ បាន​ក្លាយជា​ប្រធានបទ​ដ៏​ក្តៅ​គគុក ក្រោយ​មាន​អ្នកសិល្បៈ​ជា​បន្តបន្ទាប់​ចេញ​មក​លាតត្រដាង​ជា​សាធារណៈ ។

តាម​រយៈ​វី​ដេ​អូ​ឃ្លី​ប ដែល​បាន​បង្ហោះ​លើ​បណ្តាញ​សង្គម អ្នក​នាង ស្វែង សុជាតា បាន​លើក​ឡើង​ថា មួយ​រយៈ​នេះ​អ្នក​នាង​បានឃើញ​រឿងរ៉ាវ​កំពុង​ផ្ទុះ​ខ្លាំង​ពាក់ព័ន្ធ​ម្ចាស់​ផលិតកម្ម​មិន​បើក​លុយ​អោយ​តួ​សម្តែង ។ សម្រាប់​នាង​ក៏​ធ្លាប់​បាន​ជួប​ប្រទះ​ដូច​ទៅ​នឹង​តារា​សម្តែង​ឯទៀត​ដែល​បាន​លើក​ឡើង​នោះ​ដែរ​រហូត​ធ្វើ​អោយ​នាង​បាន​ដាក់​លក្ខខណ្ឌ​ច្បាស់លាស់​ចំពោះ​ម្ចាស់​ផលិតកម្ម ។

អ្នក​នាង​បញ្ជាក់​ថា នៅ​ពេល​ដែល​នាង​មាន​លក្ខខណ្ឌ​ច្បាស់លាស់​នោះ​ក៏​មាន​ម្ចាស់​ផលិតកម្ម​ខ្លះ​បាន​យក​រឿង​នេះ​ទៅ​ប្រាប់​ម្ចាស់​ឧបត្ថម្ភ​ថា អ្នក​នាង​ពិបាក​ធ្វើការ​ជាមួយ​ណាស់ ។ នាង​ថា មូលហេតុ​ពិបាក​ធ្វើការ​ជាមួយ គឺ​ដោយ​នាង​មិន​អោយ​ជំពាក់​លុយ​ទេ មាន​ន័យ​ថា នាង​ថត​ចប់​ម៉ោង​ប៉ុន្មាន គឺ​ត្រូវ​បើក​លុយ​អោយ​ម៉ោង​ហ្នឹង​ដោយ​យឺត​បំផុត គឺ​រយៈពេល​២៤​ម៉ោង ។

នាង​បន្ថែម​ថា ហេតុ​អ្វី​បាន​នាង​ធ្វើ​ដូច្នេះ ព្រោះ​វា​ជា​កម្លាំង​ពលកម្ម​របស់​នាង ហើយ​មួយ​ថ្ងៃ​បើ​ខ្ញុំ​ធ្វើការ​លើស​១២​ម៉ោង​ត្រូវ​គិតលុយ​២​ថ្ងៃ ។ នាង​បញ្ជាក់​ថា សម្រាប់​នាង​ថត​មួយ​ថ្ងៃ​៣០០​ដុល្លារ ប៉ុន្តែ​មាន​ផលិតករ​ខ្លះ​បាន​ស្នើ​សុំ​អោយ​នាង​ជួយ​ម្តង​ដោយ​អោយ​កម្រៃ​១០០ ឬ​២០០​ដុល្លារ ហើយ​នាង​ក៏​ជួយ ប៉ុន្តែ​ផលិតករ​នោះ​បានក​ម្មង់​នាង​តាំងពី​សម្លៀក​បំពាក់ គ្រឿងអលង្ការ និយាយ​ជា​រួម​គាត់​ក​ម្ម៉​ង់​គ្រប់​តែ​ម្តង ។

កា​រក​ម្ម៉​ង់​នេះ​គិត​ជា​លុយ គឺ​វា​លើស លើស​ពី​អ្វី​ដែល​គាត់​អោយមក​យើង​ទៀត ហេតុ​អី​ម្ចាស់​ផលិតកម្ម​មួយ​ចោល​មាយា​ទ​អស់ហើយ ដោយ​កាលពី​១០​ទៅ​២០​ឆ្នាំ​មុន គឺ​មាន​ម្ចាស់​ឧបត្ថម្ភ​ខាង​នេះ​ខាង​នោះ ហើយ​បើ​អត់​ណាស់​ទៅ​ទិញ​អាវ​ជជុះ​ក្បាល​គីប​នៅ​ផ្សារ​ទៅ​ខ្វះ​អី ។ អ្នក​នាង ស្វែង សុជាតា បាន​លើក​ឡើង​បន្ថែម​ថា នាង​បាន​ជួប​រឿង​នេះ​ជា​ញឹកញាប់ រហូត​ធ្វើ​អោយ​នាង​លេង​ចង់​ថត ដោយ​នាង​ថត​តិចតួច​ប៉ុណ្ណោះ រហូត​មាន​ទស្សនិកជន​ខ្លះ​ឆ្ងល់​ម៉េច​បាន​អត់​សូវ​ឃើញ​ថត ។

នាង​បញ្ជាក់​ថា ចំពោះ​រឿងរ៉ាវ​មួយ​នេះ កន្លង​មក​នាង​មិន​ចង់​ប្រាប់​ដល់​ទស្សនិកជន​ឡើយ ថា​នាង​លំបាក​យ៉ាងម៉េច ។ នាង​ថា រាល់ថ្ងៃ​នាង​ចង់​រកស៊ី​ច្រើន​ជាង ព្រោះ​ខ្ញុំ​ចូល​ថតកុន​តាំងពី​ឆ្នាំ​១៩៩៩ ហើយ​ខ្ញុំ​មាន​ស្នាដៃ​តាម​រយៈ​ការ​ថត​រឿង​ជា​បន្តបន្ទាប់ រហូត​ខ្ញុំ​ទទួល​បាន​ពានរង្វាន់​នានា​ក្នុង​ពេល​ដែល​ខ្ញុំ​ក៏​ធ្លាប់​ថត​ជាមួយ​បរទេស​ទៀត ។

អ្នក​នាង​បន្ថែម​ថា មានរឿង​រ៉ាវ​មួយទៀត ដែល​នាង​បាន​ជួប​ច្រើន​ដង​ហើយ គឺ​យក​តួ​ទៅ​ទុក (stand by) ដោយ​អោយ​យើង​ក្រោក​ទៅ​តាំងពី​ទាប​ភ្លឺ រហូត​ដល់​ម៉ោង​៦​យប់​បាន​ដល់​ពេល​ឆាក​ត្រូវ​សម្តែង ពោល​គ្មាន​ការ​រៀបចំ​គម្រោង​ច្បាស់លាស់​ឡើយ ។ មាន​ផលិតកម្ម​ខ្លះ​បាន​អង្វរ​អោយ​យើង​ជួយ ហើយ​យើង​ក៏​ជួយ គឺ​ជួយ​រហូត​ដល់​គេ​មានផ្ទះ មាន​ឡាន​ទំនើប​ជិះ ចំណែក​យើង​អ្នក​ជួយ​សួរ​ថា មាន​សល់​អ្វីខ្លះ គឺ​សល់​តែ​បំណុល ។ រឿង​នេះ​មាន​គេ​សួរ​ថា ចូល​សិល្បៈ​ប៉ុន្មាន​ឆ្នាំ​សល់​អ្វីខ្លះ ខ្ញុំ​ថា សល់​បំណុល ហេតុ​អី ព្រោះ​ពេល​ខ្លះ​ការ​សន្យា គឺ​ខុស គេ​សន្យា​បើក​លុយ​អោយ​ថ្ងៃនេះ ថ្ងៃ​នោះ ហើយ​យើង​ក៏​សន្យា​គេ​យក​លុយ​មក​រកស៊ី​ក៏​ខុស ហេតុនេះ​យើង​ក្លាយជា​មនុស្ស​អាក្រក់​តែ​មិន​និយាយ វា​ច្រើន​ឆ្នាំ​ហើយ ។

អ្នក​នាង​បញ្ជាក់​ថា រឿងរ៉ាវ​ទាំង​អស់នេះ នាង​បាន​តាំងចិត្ត​មិន​និយាយ​អស់​ជា​ច្រើន​ឆ្នាំ​មក​ហើយ ហើយ​កន្លង​មក​ក៏​មាន​អ្នកសិល្បៈ​ដូច​គ្នា​ក៏​បាន​មក​ពិភាក្សា​ជាមួយ​នាង​ផង​ដែរ ។ នាង​ថា វា​ដល់​ពេល​ហើយ យើង​ជួយ​គេ​ច្រើន​ហើយ តែ​គេ​មិន​ជួយ​យើង​វិញ​ទេ យើង​ជួយ​គេ​រហូត​ភ្លេច​ជួយ​ខ្លួនឯង ។ រឿងរ៉ាវ​វា​ច្រើន​ណាស់​ក្នុង​សិល្បៈ​រហូត​ដល់​ពេល​ខ្លះ​ម្ចាស់​ផលិតកម្ម​ហៅ​តួ​ថត​ហើយ​មិន​បើក​លុយ​អោយ​តួ​ហើយ ថែម​ទាំង​អោយ​តួ​ទៅ​ខ្ចី​លុយ​គេ​អោយ​ខ្លួន​ទៀត ។ ដល់​ពេល​គេ​អស់​ការ​អត់ធ្មត់​គេ​បង្ហោះ គេ​ប្តឹង​នៅ​តែ​មិន​ខ្វល់ ថែម​ទាំង​ទៅ​តោង​បុគ្គល​មានមុខមាត់ បុគ្គល​ល្បី ដើម្បី​គេចវេស​មិន​ដោះស្រាយ ។

បើ​តាម​អ្នក​នាង ស្វែង សុជាតា នាង​បាន​រង់ចាំ​អោយ​អ្នកសិល្បៈ​ចេញ​មក​និយាយ​រឿងរ៉ាវ​នេះ​ជា​យូរ​មក​ហើយ ព្រោះ​បើ​នាង​និយាយ និង​ធ្វើ​តែ​ម្នាក់ឯង​គេ​ប្រាកដជា​ថា​នាង​ឆ្កួត ។ នាង​បញ្ជាក់​ថា យើង​មិន​ចង់​ធ្វើខ្លួន​ប្រឆាំង ឬ​បំផ្លាញ​គេ​ទេ ប៉ុន្តែ​យើង​ចង់បាន​តែ​យុត្តិធម៌​សម្រាប់​ខ្លួនឯង​ប៉ុណ្ណោះ ។ ទោះជា​យ៉ាងណា នាង​ពិតជា​អរគុណ​ដល់​អ្នកសិល្បៈ​ដែល​ហ៊ាន​ចេញ​មុខ​និយាយ​រឿង​នេះ ព្រោះ​បើ​មិន​មាន​អ្នក​ទាំង​អស់នេះ​ចេញ​មក​និយាយ​ទេ គឺ​មិន​មាន​សិល្បៈ​ណា​ហ៊ាន​និយាយ​ទេ ព្រោះ​ម្នាក់​ៗ​ចាំ​មើល​តែ​គ្នា ។

នាង​សង្ឃឹមថា តាម​រយៈ​វី​ដេ​អូ​របស់​នាង នា​ពេល​នេះ​នឹង​បានលឺ​ដល់​អ្នកសិល្បៈ​ទាំងអស់ ដើម្បី​រួម​គ្នា​ក្រោកឈរ​តស៊ូ​មតិ​ដល់​ផលិតករ​មួយ​ចំនួន​តូច​ដែល​មើលងាយ និង​មិន​អោយ​តម្លៃ​ដល់​សិល្បៈករ សិល្បៈ​ការិនី​របស់​ខ្មែរ​គ្នា​ឯង ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ