ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តួក​គី​ប្រកាស​កាន់​មរណ​ទុក្ខ​ក្រោយ​ការ​ឆេះ​សណ្ឋា​គារ​ស្លា.ប់​៧៦​នាក់

8 ម៉ោង មុន

ទី​ក្រុង​អង់​ការ៉ា៖ រដ្ឋាភិបាល​តួក​គី​ប្រកាស​កាន់​មរណ​ទុក្ខ​ទូទាំង​ប្រទេស​ក្រោយ​ហេតុ​ការណ៍​ឆេះ​សណ្ឋាគារ​កម្ពស់​១២​ជាន់​កាល​ពី​យប់​មិញ​បណ្ដាល​ឱ្យ​ស្លាប់​មនុស្ស​​៧៦​នាក់​ និង​បាត់​ខ្លួន​ជា​ច្រើន​នាក់​ទៀត​។ ហេតុ​ការណ៍​នេះ​កើត​ឡើង​នៅ​តំបន់​រមណីយ​ដ្ឋាន​នៃ​ភ្នំ​ទឹក​កក​ និង​ជា​កន្លែង​ជិះ​ស្គី​កម្សាន្ត​រដូវ​រងា​។ ក្រៅ​ពី​អ្នក​ស្លាប់​ទាំង​នេះ មនុស្ស​​៥១​នាក់​ទៀត​រង​របួស​។ សាក្សី​និយាយ​ថា​​ភ្លើង​ចាប់​ផ្ដើម​ឆាប​ឆេះ​នៅ​វេលា​ម៉ោង​៣:៣០​ទៀប​ភ្លឺ​​នៅ​បន្ទប់​ចម្អិន​អាហារ​។ មិន​យូរ​ប៉ុន្មាន​ ភ្លើង​ក៏​ចាប់​ផ្ដើម​ឆេះ​រាល​ដាល​យ៉ាង​ឆាប់​រហ័ស​ដោយ​គ្មាន​អ្វី​អាច​បញ្ឈប់​សកម្ម​ភាព​របស់​វា​បាន​ឡើយ​។…

ទី​ក្រុង​អង់​ការ៉ា៖ រដ្ឋាភិបាល​តួក​គី​ប្រកាស​កាន់​មរណ​ទុក្ខ​ទូទាំង​ប្រទេស​ក្រោយ​ហេតុ​ការណ៍​ឆេះ​សណ្ឋាគារ​កម្ពស់​១២​ជាន់​កាល​ពី​យប់​មិញ​បណ្ដាល​ឱ្យ​ស្លាប់​មនុស្ស​​៧៦​នាក់​ និង​បាត់​ខ្លួន​ជា​ច្រើន​នាក់​ទៀត​។ ហេតុ​ការណ៍​នេះ​កើត​ឡើង​នៅ​តំបន់​រមណីយ​ដ្ឋាន​នៃ​ភ្នំ​ទឹក​កក​ និង​ជា​កន្លែង​ជិះ​ស្គី​កម្សាន្ត​រដូវ​រងា​។ ក្រៅ​ពី​អ្នក​ស្លាប់​ទាំង​នេះ មនុស្ស​​៥១​នាក់​ទៀត​រង​របួស​។

សាក្សី​និយាយ​ថា​​ភ្លើង​ចាប់​ផ្ដើម​ឆាប​ឆេះ​នៅ​វេលា​ម៉ោង​៣:៣០​ទៀប​ភ្លឺ​​នៅ​បន្ទប់​ចម្អិន​អាហារ​។ មិន​យូរ​ប៉ុន្មាន​ ភ្លើង​ក៏​ចាប់​ផ្ដើម​ឆេះ​រាល​ដាល​យ៉ាង​ឆាប់​រហ័ស​ដោយ​គ្មាន​អ្វី​អាច​បញ្ឈប់​សកម្ម​ភាព​របស់​វា​បាន​ឡើយ​។ ត្រឹម​តែ​មួយ​ប៉​ប្រិច​ភ្នែក​ប៉ុណ្ណោះ សណ្ឋាគារ​មួយ​ទាំង​មូល​ត្រូវ​ហ៊ុម​ព័ទ្ធ​ដោយ​អណ្ដាត​ភ្លើង​ដ៏​សន្ធោ​សន្ធៅ និង​ផ្សែង​ដ៏​ខ្មៅ​ងងឹត​អណ្ដែត​ត្រសែត​ពេញ​ផ្ទៃ​អា​កាស​។ អ្នក​ខ្លះ​មិន​អាច​ស៊ូ​ទ្រាំ​នឹង​ភ្លើង​ដ៏​ក្ដៅ និង​ការ​ឈ្លក់​ផ្សែង​បាន​ឡើយ​។ ពួក​គេ​សុខ​ចិត្ត​ប្រថុយ​លោត​ពី​លើ​សណ្ឋាគារ​។​

សារ​ព័ត៌​មាន​តួក​គី​ផ្សាយ​ថា​មុន​ពេល​កើត​ហេតុ​​មាន​ភ្ញៀវ​​ស្នាក់​នៅ​សរុប​២៣៤​នាក់​។ ទី​ភ្នាក់​ងារ​ពន្លត់​អគ្គិភ័យ​ក៏​បាន​ចុះ​ទៅ​កន្លែង​កើត​ហេតុ​ភ្លាម​ៗ​ផង​ដែរ​។ ប៉ុន្តែ​ពួក​គេ​ត្រូវ​ការ​ពេល​​រហូត​ដល់​ដប់​ម៉ោង​ទម្រាំ​ពន្លត់​ភ្លើង​នេះ​អស់​ទាំង​ស្រុង​។ អាជ្ញា​ធរ​ថ្លែង​ថា​ដោយ​សារ​សណ្ឋាគារ​នេះ​សាង​សង់​នៅ​លើ​កំពូល​ភ្នំ​ ដូច្នេះ ពិបាក​នឹង​ឡើង​ចុះ និង​បាញ់​ទឹក​ពន្លត់​ភ្លើង​ជា​ទី​បំផុត​។

រដ្ឋ​មន្ត្រី​មហា​ផ្ទៃ​អះ​អាង​ថា​សមត្ថ​កិច្ច​ចាប់​ខ្លួន​មនុស្ស​៩​នាក់​ដាក់​ឃុំ​ដើម្បី​រង់​ចាំ​សួរ​ចម្លើយ​ពាក់​ព័ន្ធ​នឹង​ការ​បណ្ដោយ​ឱ្យ​កើត​មាន​ហេតុ​ការណ៍​នេះ​។ ម្ចាស់​សណ្ឋាគារ​ក៏​ស្ថិត​នៅ​ក្នុង​ចំណោម​អ្នក​ដែល​ត្រូវ​ចាប់​ខ្លួន​ផង​ដែរ​។ ប្រធានា​ធិបតី​តួកគី​បញ្ជា​ឱ្យ​អាជ្ញា​ធរ​ពាក់​ព័ន្ធ​ស៊ើប​អង្កេត​ករណី​នេះ​យ៉ាង​ដុត​ដៃ​ដុត​ជើង​។ គួរ​កត់​សម្គាល់​ថា​នេះ​ជា​រដូវ​ធ្លាក់​ទឹក​កក​នៅ​ប្រទេស​តួក​គី​។

ម៉្លោះ​ហើយ​មនុស្ស​សម្រុក​ធ្វើ​ដំណើរ​កម្សាន្ត​នៅ​តំបន់​ជម្រាល​ភ្នំ​ដើម្បី​ជិះ​ស្គី​​នៅ​លើ​ទឹក​កក​។ នៅ​តាម​សណ្ឋាគារ​នៃ​តំបន់​ភ្នំ​ទាំង​នោះ​មាន​មនុស្ស​ចូល​ស្នាក់​នៅ​ពេញ​ៗ​សឹង​តែ​រក​បន្ទប់​ទំនេរ​មិន​បាន​ផង​។ ​រដ្ឋ​មន្ត្រី​ក្រសួង​ទេស​ចរណ៍​ប្រាប់​ថា​សណ្ឋាគារ​នេះ​មាន​លិខិត​បញ្ជាក់​សុវត្ថិ​ភាព​ដែល​ចេញ​ដោយ​ទី​ភ្នាក់​ងារពន្លត់​អគ្គិ​ភ័យ​។ កាល​ពី​ពេល​កន្លង​មក​ហាក់​ដូច​ជា​គ្មាន​​ការ​ត្អូញ​ត្អែរ​អំពី​បញ្ហា​បរិក្ខារ​បំពាក់​នៅ​ក្នុង​សណ្ឋាគារ​នេះ​ទេ​។

ប៉ុន្តែ​អ្នក​ខ្លះ​ប្រាប់​ថា​សណ្ឋាគារ​មិន​បាន​បំពាក់​ឧបករណ៍​ប្រកាស​អាសន្ន​នៅ​ពេល​មាន​ភ្លើង​ឆេះ​ទេ​។ អ្នក​ដែល​នៅ​ជាន់​ខ្ពស់​ៗ​នៃ​សណ្ឋាគារ​មិន​អាច​ចុះ​មក​ក្រោម​បាន​ឡើយ​ ពួក​គេ​បាន​ត្រឹម​តែ​ស្រែក​ដង្ហោយ​ហៅ​ឱ្យ​គេ​ជួយ ឬ​ស្រែក​យ៉ាង​កង​រំពង​ដោយ​សេចក្ដី​ភ័យ​ខ្លាច​។ ភ្លើង​ឆេះ​រយៈ​ពេល​មួយ​ម៉ោង​ទម្រាំ​មាន​ឡាន​ទឹក​ទៅ​ដល់​។ ដូច្នេះ​អ្វី​ៗ​ហួស​ពេល​អស់​ទៅ​ហើយ​។

ប្រធានា​ធិបតី​តួក​គី លោក​អឺដ្វាន (Erdogan) នៅ​ពេល​ទទួល​ដំណឹង​នេះ​ភ្លាម​ លោក​មិន​នៅ​បង្អង់​យូរ​ត​ទៅ​ទៀត​ទេ​។ កំពុង​ថ្លែង​សុន្ទរ​កថា​នៅ​ឯ​មហា​សន្និ​បាត​គណ​បក្ស​សុខ​ៗ​ លោក​ក៏​ចាក​ចេញ​ជា​ប្រញាប់​ដើម្បី​តាម​ដាន​សភាព​ការណ៍ និង​ចាត់​វិធាន​ការ​ដោះ​ស្រាយ​។ លោក​សន្យា​ថា​នឹង​បើក​ការ​ស៊ើប​អង្កេត​ទៅ​លើ​សំណុំ​រឿង​នេះ​​ឱ្យ​បាន​ហ្មត់​ចត់​។ អ្នក​ណា​ក៏​ដោយ​ដែល​ទទួល​ខុស​ត្រូវ​នៅ​ក្នុង​រឿង​នេះ​ត្រូវ​តែ​ប្រឈម​មុខ​នៅ​ចំពោះ​មុខ​ច្បាប់​៕​​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ