ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នកនាំពាក្យ​នគរបាល​រាជធានី​៖ បញ្ជូន​ខ្លួន​ចាងហ្វាង​កាសែត​២​នាក់​ទៅ​តុលាការ​

7 ម៉ោង មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ នៅ​ថ្ងៃ​ទី​២២ ​មករា ឆ្នាំ​២០២៥ នេះ អ្នកនាំពាក្យនៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ សូម​ជម្រាប​ជូន​សាធារណជន​ឱ្យ​បាន​ជ្រាប​ថា នៅ​ព្រឹក​ថ្ងៃ​ទី​២១ ខែមករា…

រាជធានី​ភ្នំពេញ ៖ នៅ​ថ្ងៃ​ទី​២២ ​មករា ឆ្នាំ​២០២៥ នេះ អ្នកនាំពាក្យនៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ សូម​ជម្រាប​ជូន​សាធារណជន​ឱ្យ​បាន​ជ្រាប​ថា នៅ​ព្រឹក​ថ្ងៃ​ទី​២១ ខែមករា ឆ្នាំ​២០២៥ សមត្ថ​កិច្ច​នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ បាន​អញ្ជើញ​ចាងហ្វាង​សារព័ត៌មាន​០២​នាក់​មក​បំភ្លឺ​ជុំវិញ​ផ្សព្វ​ផ្សាយ​ព័ត៌មាន​ករណី​ញុះញង់​បង្ក​ភាព​វឹកវរ​ដល់​សន្តិសុខ​សង្គម ប្រឌិត​ផ្សព្វផ្សាយ​ព័ត៌​មាន​មិន​ពិត ដែល​ធ្វើ​ឱ្យ​ចលាចល​សង្គម និង​ប៉ះពាល់​ដល់​សន្តិសុខ​ជាតិ ប្រព្រឹត្ត​កាលពី​ថ្ងៃ​ទី​២០ ខែមករា ឆ្នាំ​២០២៥ ​។

ក្រោយ​ពី​ការ​សាកសួរ​អ្នក​ទាំង​០២​នាក់​នោះ​ហើយ នៅ​រសៀល​ថ្ងៃ​ទី​២១ ខែមករា ឆ្នាំ​២០២៥ សមត្ថកិច្ច​នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ អនុវត្ត​តាម​បទបញ្ជា​លោក​ឧត្តមសេនីយ៍ឯក ជួន ណា​រិ​ន្ទ អគ្គស្នងការ​រង និង​ជា​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ និង​ដោយ​បានការ​សម្រប​សម្រួល​នីតិវិធី​ពី​លោក សេង ហៀ​ង ព្រះរាជអាជ្ញា​រង​អម​សាលាដំបូង​រាជធានី​ភ្នំពេញ បាន​ធ្វើការ​ឃាត់ខ្លួន​ចាងហ្វាង​សារព័ត៌មាន​០២​នាក់ ដែល​បាន​បង្ហោះ​វី​ដេ​អូ​ព័ត៌មាន ខ្លឹមសារ​រូបភាព​បែប​ញុះញង់​បង្ក​ឱ្យ​មាន​ភាព​វឹកវរ​ធ្ងន់ធ្ងរ​ដល់​សន្តិសុខ​សង្គម​បំភ្លៃ​ព័ត៌មាន​ខុស​ពី​ការ​ពិត និង​បាន​កាត់ត​រូបភាព​ថ្នាក់ដឹកនាំ ជាមួយ​វី​ដេ​អូ​ប្រើ អំពើ​ហិង្សា​មិនដឹង​ប្រភព​ច្បាស់លាស់ ដែល​ជា​វី​ដេ​អូ​នៅ​បរទេស ហើយ​ត្រូវ​បាន​សារព័ត៌មាន​គណនី​ហ្វេ​ស​ប៊ុ​ក​ផេ​ក​ឈ្មោះ S.A TVHD Live 24h និង​គណនី​ហ្វេ​ស​ប៊ុ​ក​ផេ​ក ​ឈ្មោះ​គេហទំព័រ ខេ​ម​បូ​ឌា​ស្តា​ដេ​លី​ញូ​យ៍ 24/24h យក​មក​ផ្សព្វផ្សាយ​សរសេរ​ចំណងជើង «​ពិតជា​សាហាវព្រៃផ្សៃ​ណាស់​ ទីតាំង​មួយ​កន្លែង​មាន​ក្រុម​ឧក្រិដ្ឋជន​ធ្វើ​ទារុណកម្ម​មនុស្ស និង​បើក​ល្បែង​អន​ឡាញ​នៅ​កណ្តាល​ក្រុងភ្នំពេញ​ ក្នុងភូមិ​កន្ទុយ​ទឹក សង្កាត់​ទៀន ក្រុងភ្នំពេញ តើ​ឱ្យ​សង្ឃឹម​អាជ្ញាធរ​ខណ្ឌដង្កោ គឺ​ដូច​សង្ឃឹម ផ្កាយ​លើ​មេឃ​អ៊ីចឹង​!» និង​បាន​ដាក់​រូបភាព​ថ្នាក់ដឹកនាំ​មួយ​ចំនួន​ផ្សារ​ភ្ជាប់​ជាមួយ​ខ្លឹមសារ​ព័ត៌មាន ដែល​ផ្ទុយ​និង​ធម្មនុញ្ញ វិជ្ជាជីវៈ​សារព័ត៌មាន នាំ​ឱ្យ​មហាជន​ទូទៅ​យល់​ច្រឡំ និង​បង្ក​ប៉ះពាល់​កិត្តិយស​សេចក្តី​ថ្លៃថ្នូរ​ថ្នាក់ដឹកនាំ ប៉ះពាល់​សន្តិសុខ​ជាតិ ក៏​ដូច​មុខមាត់​ប្រទេស​ជាតិ​ផង​ដែរ​ ។

ចាងហ្វាង​សារព័ត៌មាន​ដែល​ត្រូវ​ឃាត់ខ្លួន​៖

១-​ឈ្មោះ ដួង អក្ខរា អាយុ​៤៣​ឆ្នាំ ជនជាតិ​ខ្មែរ មុខរបរ​ចាងហ្វាង​អង្គភាព​សារព័ត៌មាន www.satvkh.com ទីលំនៅ ផ្ទះ​១៨ ផ្លូវ​លេខ​២ ភូមិ​វាល​ស្បូវ សង្កាត់​វាល​ស្បូវ ខណ្ឌ​ច្បារ​អំពៅ រាជធានី​ភ្នំពេញ ជា​អ្នកគ្រប់គ្រង​គណនី​ហ្វេ​ស​ប៊ុ​ក ផេ​ក​ឈ្មោះ​៖ S.A TVHD Live 24h​។

២-​ឈ្មោះ ឡាយ សុ​ជាតិ ភេទ​ប្រុស អាយុ​៥០​ឆ្នាំ ជនជាតិ​ខ្មែរ មុខរបរ​ចាងហ្វាង​អង្គភាព​សារព័ត៌មាន ខេ​ម​បូ​ឌា​ស្តា​ដេ​លី​ញូ​យ៍ 24/24h ទីលំនៅ​ភូមិ​ក្បាលស្ពាន​១ សង្កាត់​អូ​ជ្រៅ ក្រុង​ប៉ោយ​ប៉ែ​ត ខេត្តបន្ទាយមានជ័យ ជា​អ្នក​គ្រប់​គ្រង់​គណនី​ហ្វេ​ស​ប៊ុ​ក​ផេ​ក​ឈ្មោះ គេហទំព័រ ខេ​ម​បូ​ឌា​ស្តា​ដេ​លី​ញូ​យ៍ 24/24​។

អ្នកនាំពាក្យនៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ សូម​បញ្ជាក់​ថា ​ការ​ឃាត់ខ្លួន​អ្នក​សារព័ត៌មាន​០២​នាក់​ខាងលើ ​គឺសមត្ថកិច្ច​អនុវត្ត​ទៅ​តាម​អង្គហេតុ និង​អង្គច្បាប់​នៃ​ការ​ប្រព្រឹត្ត​បទល្មើស​ព្រហ្ម​ទណ្ឌ​ដែល​មាន​ចែង​ក្នុង​ច្បាប់ក្រម​ព្រហ្មទណ្ឌ និង​ក្រម​នីតិវិធី​ព្រហ្មទណ្ឌ ដោយ​មិន​ជាប់​ពាក់ព័ន្ធ​និង​ការ​គាបសង្កត់ ឬ​បំភិតបំភ័យ​ដល់​អ្នក​សារព័ត៌មាន​លើ​សិទ្ធិ​បញ្ចេញយោបល់ទឹកចិត្ត​ដល់​អ្នក​សារព័ត៌មាន​ដែល​មាន​ក្រមសីលធម៌​វិជ្ជាជីវៈ​សារព័ត៌មាន​លើ​ការងារ​ផ្សព្វផ្សាយនោះ​ទេ​។

យើង​ក៏​សូម​គាំទ្រ និង​លើកទឹកចិត្ត​ដល់​អ្នក​សារព័ត៌មាន​ដែល​មាន​ក្រមសីលធម៌​វិជ្ជា​ជី ព័ត៌មាន​ត្រឹមត្រូវ​ដែល​មានការ​ទទួលខុសត្រូវ​ខ្ពស់ ដោយ​ដកស្រង់​ប្រភព​ព័ត៌មាន​ឱ្យ​បាន​ច្បាស់លាស់ និង​គ្រប់​ជ្រុងជ្រោយ​មុន​នឹង ធ្វើការ​ផ្សព្វផ្សាយ ដើម្បី​ឱ្យ​មហាជន​ទូទៅ​ទទួល​បាន​ព័ត៌មាន​ពិតប្រាកដ​សម្រាប់​បម្រើ​លើ​ផលប្រយោជន៍​សង្គម​និង​ប្រទេស​ជាតិ ។ អាស្រ័យ​ដូច​បាន​ជម្រាប​ជូន​ខ្លឹមសារ​ខាងលើ​សូម​សាធារណជន​មេត្តា​ជ្រាប​ជា​ព័ត៌មាន ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ