ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រុមហ៊ុនប្រមូលសំរាមអត់មារយា.ទនៅខេត្តស្វាយរៀង សង្ស័យមិនហ៊ា.នប៉ះពា.ល់ទេដឹង?

9 ម៉ោង មុន
  • តាកែវ

ខេត្តស្វាយរៀង៖ មហាជនរិះគន់ចំៗទៅលើក្រុមហ៊ុន សុភីសម្បត្តិ ពាណិជ្ជ ដែលទទួលម៉ៅការប្រមូលកាកសំណល់សំរាម ក្រុងស្វាយរៀង ដាក់នៅទីលានចុងព្រែក ថាគ្មានការគ្រប់គ្រងទីលានចាក់សំរាមឲ្យបានត្រឹមត្រូវតាមលក្ខណៈស្តង់ដាបច្ចេកទេសបរិស្ថានឡើយ ។ ហើយអ្វីគួរឲ្យហួសចិត្តនោះក្រុមហ៊ុនមិនត្រឹមតែមិនអនុវត្តតាមចំណាលោកអភិបាលខេត្តទេគឺបានបន្តដឹកកាកសំណល់សំរាម…

ខេត្តស្វាយរៀង៖ មហាជនរិះគន់ចំៗទៅលើក្រុមហ៊ុន សុភីសម្បត្តិ ពាណិជ្ជ ដែលទទួលម៉ៅការប្រមូលកាកសំណល់សំរាម ក្រុងស្វាយរៀង ដាក់នៅទីលានចុងព្រែក ថាគ្មានការគ្រប់គ្រងទីលានចាក់សំរាមឲ្យបានត្រឹមត្រូវតាមលក្ខណៈស្តង់ដាបច្ចេកទេសបរិស្ថានឡើយ ។ ហើយអ្វីគួរឲ្យហួសចិត្តនោះក្រុមហ៊ុនមិនត្រឹមតែមិនអនុវត្តតាមចំណាលោកអភិបាលខេត្តទេគឺបានបន្តដឹកកាកសំណល់សំរាម ពីក្រុងបាវិត មកចាក់បន្តលើទីលានភូមិចុងព្រែក ផ្គើននិងចំណារបស់លោកអភិបាលខេត្តស្វាយរៀង ឲ្យក្រុមហ៊ុនបញ្ចប់ការប្រើប្រាស់ទីលាននេះបែជា ដឹកកាកសំណល់សំរាមមកចាក់នៅលើទីលានចាក់សំរាមនៅភូមិចុងព្រែកបន្តទៀត ធ្វើឲ្យប៉ះពល់បរិស្ថាន និងជះក្លិនស្អុយ លើផ្ទះប្រជាពលរដ្ឋភូមិចុងព្រែកដ៏ដែលបង្កឲ្យប្រជាពលរដ្ឋក្តៅក្រហាយ។

មហាជនរិះគន់នេះបានលើកឡើងនៅរសៀលថ្ងៃទី២១មករា២០២៥ នៅភូមិចុងព្រែកសង្កាត់ស្វាយរៀងក្រុងស្វាយរៀង។បើតាមប្រជាពលរដ្ឋដែលរស់នៅជិតទីលានចាក់រំរាមនេះបានប្រាប់កោះសន្តិភាពថា ទីលានចាក់សំរាមនេះជារបស់ក្រុមហ៊ុនសុភីសម្បត្តិ ពាណិជ្ជ លើផ្ទៃដីទំហំ០៣ហិកតា បានធ្វើអាជីវកម្ម ប្រមូលកាកសំណល់សំរាមក្នុងក្រុងស្វាយរៀងមកចាក់នៅទីលានភូមិចុងព្រែកនេះ ជាច្រើនឆ្នាំមកហើយ ក៏ប៉ុន្តែមកដល់ឆ្នាំ២០២៤ សំរាមគឺ ចាក់.គ ខ្ពស់កប់ពពក រលួយ ហូរទឹកចូលក្នុងប្រពន្ធ័ប្រឡាយខ្មៅវ៉ក់បង្កឲ្យជះក្លិនស្អុយសាយភាយយ៉ាងខ្លាំងប៉ះពាល់ដល់ការដកដង្ហើមពិបាករស់នៅ ជាពិសេសក្មេងតូចៗ ។ប្រជាពលរដ្ឋបានស្នើរសុំទៅលោកអភិបាលក្រុងសូមឲ្យពិនិត្យនិងអន្តរាគមន៍ដោះស្រាយ ។

ប្រភពបន្តថា ក្រោយមកគេឃើញមន្ត្រីមន្ទីរបរិស្ថានខេត្តស្វាយរៀងចុះមកពិនិត្យដោះស្រាយ ក៏ប៉ុន្តែ លទ្ធផល នៅតែមានរថយន្តដឹកកាកសំណល់សំរាមមកចាក់នៅលើទីលាននេះដ៏ដែល។ ទាក់ទិនករណីនេះមន្ត្រីបរិស្ថានសាលាក្រុងស្វាយរៀងបានឲ្យដឹងថា តាមពិតលោកអភិបាលរងខេត្តដឹកនាំក្រុមការងារ អភិបាលរងក្រុង មន្ត្រីបរិស្ថានសាលាក្រុងស្វាយរៀងបានសហការជាមួយមន្ត្រីមន្ទីរបរិស្ថានខេត្តចុះទៅសិក្សា ទីលានចាក់សំរាមរបស់ក្រុមហ៊ុនសុភីសម្បត្តិ ពាណិជ្ជ ឃើញថា ការចាក់កាកសំណល់សំរាម គឺមិនត្រឹមត្រូវតាមលក្ខណៈបច្ចេកទេសស្តង់ដាបរិស្ថានទេ គឺការចាក់កាកសំណល់សំរាម គនៅលើដី ខ្វះការគ្រប់គ្រង មិនជីករណ្តៅកប់សំរាមឲ្យបានត្រឹមត្រូវតាមលក្ខណៈបច្ចេកទេសបង្កឲ្យកាកសំណល់សំរាមរលួយស្អុយជះក្លិនស្អុយសាយភាយដល់ប្រជាពលរដ្ឋរស់នៅជិតតំបន់ចាក់សំរាមនោះ ពិបាកក្នុងការដកដង្ហើមជាពិសេសក្មេងតូចៗនិងមនុស្សចាស់ ប៉ះពាល់ដល់សុខមាលភាពរបស់ប្រជាពលរដ្ឋយ៉ាងខ្លាំងប៉ះពាល់បរិស្ថានធម្មជាតិ។

ប្រភពបន្តថា លោកអភិបាលរងខេត្តស្វាយរៀងបានធ្វើរបាយការណ៍ជូនលោកអភិបាលខេត្ត ពីផលប៉ះពាល់និងបញ្ជាក់ថា ការទុកដាក់កាកសំណល់សំរាម នៅទីលាននេះពុំមានលក្ខណៈស្តង់ដាបច្ចេកទេសបរិស្ថាន ហើយការចាក់កាកសំណល់សំរាម មានលក្ខណៈចំហរមិនមានការគ្រប់គ្រងឲ្យបានត្រឹមត្រូវ ។ចំពោះសំណល់ដែលប្រមូលយកមកដាក់នៅទីលាននេះក្រុមហ៊ុនមិនបានធ្វើការរុញសំណល់ចូលទៅក្នុងរណ្តៅឲ្យបានទាន់ពេលវេលានោះទេដោយមានសំណល់ រាប់តោននៅលើមាត់រណ្តៅ ទីលានដែលជាហេតុបង្កឲ្យមានក្លិនស្អុយជះសាយភាយដល់ផ្ទះប្រជាពលរដ្ឋនៅក្បែរតំបន់នោះ។

លោកបន្ថថា កាលពី កាលពីថ្ងៃទី២៥ខែកញ្ញា២០២៤ ក្រុមហ៊ុន បានលើកឡើងថា ដោយសារមួយរយៈនេះមានភ្លៀងធ្លាក់ធ្វើឲ្យក្រុមហ៊ុនមិនបានធ្វើការរុញសំណល់ចូលទៅក្នុងរណ្តៅ ឲ្យបានទាន់ពេលវេលា ហើយក្រុមហ៊ុនបានស្នើរសុំដាក់សំណល់សំរាមនៅទីលាននេះរហូតដល់ចុងខែធ្នូ២០២៤ទៀតតែប៉ុណ្ណោះ។ ចំណែកប្រជាពលរដ្ឋ លើកឡើងថាក្នុងមួយរយៈពេលមកនេះមានក្លិនស្អុយខ្លាំងពិបាកក្នុងការរស់នៅ ជាពិសេសប៉ះពាល់ក្មេងតូចៗនៅជំវិញទីតាំងនោះផ្ទាល់។

ក្រោយពីបានពិនិត្យជាក់ស្តែងក្រុមការងារឃើញថា ទីលាននេះមិនអាចអនុញ្ញាតិឲ្យប្រើប្រាស់បន្តទៀតបានទេ ដោយសារទីលាននេះ ទុកដាក់សំណល់សំរាមមិនត្រឹមត្រូវតាមលក្ខណៈស្តង់ដាបច្ចេក​ទេសបរិស្ថាន នោះទេ ហើយឲ្យក្រុមហ៊ុនបង្វែសំណល់ទាំងអស់យកទៅដាក់នៅទីលានដែលមានលក្ខណៈបច្ចេកទេសស្តង់ដាប្រកបដោយអនាម័យ របស់រដ្ឋបាលខេត្តវិញ។

ក្រុមការងារបានគោរពស្នើសុំ ឯកឧត្តម អភិបាលខេត្តមេត្តាពិនិត្យ បិទទីលាននេះចោល ជៀសវាងមានផលប៉ះពាល់សុខភាពប្រជាពលរដ្ឋបន្តទៀត។ឯកឧត្តមប៉េងពោធិសា អភិបាលខេត្តបានពិនិត្យឯកភាព បញ្ចប់ការប្រើប្រាស់ចាក់កាកសំណល់សំរាមត្រឹមចុងខែធ្នូ២០២៤ ក៏ប៉ុន្តែ មិននឹកស្មានថា ក្រុមហ៊ុនសុភីសម្បត្តិពាណិជ្ជ បានផ្គើនហើយនៅតែបន្តដឹកសំណល់សំរាម មកចាក់ នៅលើទីលានចាក់សំរាមភូមិចុងព្រែកនេះបន្តដូច្នេះសោះ ។គឺមិនដឹកកាកសំណល់សំរាមចេញពីទីលាននេះទៅដាក់នៅទីលានថ្មី ហើយបែជាបន្តដឹកសំណល់សំរាមនៅលើទីលានចាស់ដ៏ដែល ពិតជាផ្គើនមែន៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ