ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បញ្ហា​សុខភាព​សំខាន់ៗ​ទាំង៥​សម្រាប់​បុរស ដែលមិនគួរប្រហែ.ស

2 ថ្ងៃ មុន

វា​គឺជា​រឿង​សំខាន់​ដែល​ត្រូវ​យល់​ដឹង​ពី​ការប្រែប្រួល​លើ​សុខភាព​របស់​អ្នក ហើយ​ត្រូវ​ទៅ​ជួប​គ្រូពេទ្យ​ភ្លាម​ប្រសិនបើ​អ្នក​កត់ សម្គាល់​ឃើញថា​មាន​អ្វី​កើតឡើង​មិន​ត្រឹមត្រូវ​។​ ​ខាងក្រោម​នេះ​គឺជា​បញ្ហា​សុខភាព​សំខាន់ៗ​ទាំង ៥​សម្រាប់​បុរស ហើយក៏​ជា​រោគសញ្ញា​ដែល​អ្នក​គួរតែ​អើពើ​ចំពោះ​។​ ១-ដុំ​មួយ​នៅលើ​ពងស្វាស​ ​មហារីក​ពងស្វាស​គឺជា​ជំងឺមហារីក​មួយ​ប្រភេទ​ដែល​ច្រើនតែ​កើតមាន​ជា​ញឹកញាប់​លើ​មនុស្ស ប្រុស​វ័យ ២០…

វា​គឺជា​រឿង​សំខាន់​ដែល​ត្រូវ​យល់​ដឹង​ពី​ការប្រែប្រួល​លើ​សុខភាព​របស់​អ្នក ហើយ​ត្រូវ​ទៅ​ជួប​គ្រូពេទ្យ​ភ្លាម​ប្រសិនបើ​អ្នក​កត់ សម្គាល់​ឃើញថា​មាន​អ្វី​កើតឡើង​មិន​ត្រឹមត្រូវ​។​

​ខាងក្រោម​នេះ​គឺជា​បញ្ហា​សុខភាព​សំខាន់ៗ​ទាំង ៥​សម្រាប់​បុរស ហើយក៏​ជា​រោគសញ្ញា​ដែល​អ្នក​គួរតែ​អើពើ​ចំពោះ​។​

១-ដុំ​មួយ​នៅលើ​ពងស្វាស​

​មហារីក​ពងស្វាស​គឺជា​ជំងឺមហារីក​មួយ​ប្រភេទ​ដែល​ច្រើនតែ​កើតមាន​ជា​ញឹកញាប់​លើ​មនុស្ស ប្រុស​វ័យ ២០ ទៅ​៣៥​ឆ្នាំ​។ ការពិនិត្យ​លើ​រោគសញ្ញា​ដោយ​ខ្លួនឯង​ត្រូវ​បាន​ណែនាំ​អោយ​ធ្វើ​ជា​ទៀងទាត់​។​

​ប្រសិនបើ​អ្នក​សម្គាល់​ឃើញ​មាន​ដុំ​អ្វីមួយ ឬ​អ្វី​មិន​ធម្មតា​នៅក្នុង​ពងស្វាស​របស់​អ្នក ដំបូង​ចូរ​ទៅ​ជួប​គ្រូពេទ្យ​សិន​ទៅ​។ ដុំ​សាច់​របស់​ពងស្វាស​ភាគ​ច្រើន​មិន​មែន​ជា​ជំងឺមហារីក​ទេ ប៉ុន្តែ​វា​គឺជា​រឿង​សំខាន់​មួយ​ដែល​ត្រូវ​ពិនិត្យ​រកមើល​ភាពមិនធម្មតា​។ នេះ​ដោយសារ​តែ​ការព្យាបាល​ជំងឺមហារីក​ពង ស្វាស​ច្រើនតែ​ទទួលបាន​ជោគជ័យ​ច្រើន​ប្រសិនបើ​ជំងឺ​នេះ​ត្រូវបាន​ធ្វើ​រោគវិនិច្ឆ័យ​ដឹង​ទាន់ពេល វេលា​។​

២-ប្រជ្រុយ​

​ចូរ​ពិនិត្យមើល​ប្រជ្រុយ​ទាំងអស់​របស់​អ្នក​អោយ​បាន​ទៀងទាត់ និង​យល់ដឹង​អំពី​ការប្រែប្រួល​ទាំង ឡាយ​ដូចជា ពណ៌ ឬ​រូបរាង​ឬ​ចាប់ផ្តើម​ហូរឈាម​។ ការប្រែប្រួល​ភាគច្រើន​មិន​មាន​បង្ក​ជា​គ្រោះថ្នាក់​អ្វី​ទេ ហើយ​ច្រើន​តែ​បណ្តាលមកពី​កោសិការ​ពណ៌​ក្នុង​ស្បែក​ដែល​មិនមែន​ជា​មហារីក​កើនឡើង​ច្រើន​។​

​ចូរ​ទៅ​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ​ប្រសិនបើ​ប្រជ្រុយ​ណាមួយ​មើលទៅ​មិន​ធម្មតា ឬ​ទៅ​ជារ​មាស់​។ ក្រោយ​មក​វា​អាច​ត្រូវ​បាន​ពិនិត្យ​បន្ថែម និង​កាត់ចោល​ប្រសិនបើ​ករណី​ចាំបាច់​។​

​ដើម្បី​កាត់បន្ថយ​ការ​ប្រឈម​នឹង​ជំងឺ​មហារីក​ស្បែក ចូរ​ចៀសវាង​នូវ​ការប៉ះពាល់​ពន្លឺព្រះអាទិត្យ​នៅ ម៉ោង ១១​ថ្ងៃត្រង ដល់ ម៉ោង ៣​រសៀល​។ ចូរ​ប្រើ​សម្លាក់បំពាក់​គ្រប​ពីលើ​កន្លែង​ដែល​អាច​ប៉ះពាល់​ពន្លឺព្រះអាទិត្យ​បាន ឬ​ក្រែ​មលាប​ការពារ​ពន្លឺព្រះអាទិត្យ​អោយបាន​យ៉ាងហោច​ណាស់ ១៥​ដង​នៅ​ពេល​អ្នក​ប៉ះ​ពន្លឺព្រះអាទិត្យ​។​

៣-មាន​អារម្មណ៍​ថា​បាក់​ទឹកចិត្ត​

​ប្រសិនបើ​អ្នក​មាន​បញ្ហា​បាក់​ទឹកចិត្ត អ្នក​ប្រហែលជា​លែងមាន​ចំណាប់​អារម្មណ៍​លើ​អ្វីៗ​ដែល​អ្នក ធ្លាប់​ពេញចិត្ត​ពី​មុន​ទៀត​ទេ​។ ប្រសិនបើ​អ្នក​កំពុងតែ​មាន​អារម្មណ៍​ថា​ពិបាក​ចិត្តខ្លាំង ចូរ​ទៅ​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ​ទៅ​។​

៤-ពិបាក​នោម​

​នៅពេល​ដែល​ក្រពេញប្រូ​ស្តា​តរីក​ធំ វា​អាច​ទៅ​សង្កត់​លើ​បំពង់​សម្រាប់​បញ្ចេញ​ទឹកនោម​ពី​ផ្លោក នោម​។ ករណី​នេះ​អាច​ធ្វើអោយ​វា​មាន​ពិបាក​ក្នុង​ការ​នោម ដែល​អាច​ជា​សញ្ញា​មួយ​នៃ​ជំងឺ​ក្រពេញប្រូ​ស្តាត​រួមទាំង​ជំងឺមហារីក​ផងដែរ​។​

​មហារីក​ក្រពេញប្រូ​ស្តា​ត​គឺជា​ជំងឺមហារីក​មួយដែ​ល​ច្រើន​តែ​កើតមាន​ជា​ញឹកញាប់​លើ​មនុស្ស ប្រុស​។ ជា​រៀងរាល់ឆ្នាំ មាន​មនុស្ស​ប្រុស​ច្រើនជាង ៣០០០០​នាក់​ត្រូវបាន​ធ្វើ​រោគវិនិច្ឆ័យ​ដឹងថា​មាន​ជំងឺ​នេះ​។ រោគសញ្ញា​ផ្សេងៗ​ទៀត​មាន​ដូចជា ឈឺ ឬ​ក្រហាយ​ពេល​នោម និង​ចេះ​តែ​ភ្ញាក់ពីដេក​នៅពេល​យប់​ដើម្បី​នោម​។ ប្រសិនបើ​អ្នក​មាន​រោគសញ្ញា​ទាំងនេះ ចូរ​ទៅ​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ​។​

៥-ងាប់​លិង្គ​

​បុរស​ភាគច្រើន​មាន​បញ្ហា​ក្នុងការ​ធ្វើ​អោយ​លិង្គ​ឡើង​រឹង​លើ​ចំនុច​មួយចំនួន​។ ចូរ​ទៅ​ពិគ្រោះ​ជាមួយ គ្រូពេទ្យ​ប្រសិនបើ​ការឡើង​រឹង​នៃ​លិង្គ​របស់​អ្នក​មាន​បញ្ហា​អស់​ជាច្រើន​សប្តាហ៍​ទៅហើយ​។​

​ជាទូទៅ ការផ្លាស់ប្តូរ​របៀប​រស់នៅ​ដូចជា​ការសម្រកទ​ម្ងន់ និង​ការ​ហាត់ប្រាណ អាច​ដោះស្រាយ​បញ្ហា​បាន​។ បុរស​មួយចមនួន​ប្រហែល​ជា​ត្រូ​ការប្រើ​ថ្នាំ​ដូចជា Sildenafil (​ដែល​គេ​ស្គាល់​ថា Viagra)​។​

​គ្រូពេទ្យ​ទំនងជា​ត្រូវ​វាយតម្លៃ​ទៅលើ​សុខភាព​ទូទៅ​របស់​អ្នក​ព្រោះ​បញ្ហា​ងាប់​លិង្គ​របស់​បុរស អាច ជា​សញ្ញា​មួយ​នៃ​ជំងឺ​ដ៏​ធ្ងន់ធ្ងរ​ច្រើន​ជាង​ដូចជា ជំងឺ​បេះដូង ទឹកនោម​ផ្អែម ឬ​សម្ពាធ​ឈាម​ឡើង​ខ្ពស់​ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ