ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឆេះបន្ទប់រោងជាង ក្នុងរោងចក្រកាត់ដេរ ផ្អើលខណ្ឌកំបូលទាំងព្រឹក

10 ម៉ោង មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ បន្ទប់រោងជាងរបស់រោងចក្រកាត់ដេរសំលៀកបំពាក់យីហោ”ស៊ូវ ហ្គូដ ហ្គាម៉ិន ឯ. ក”ត្រូវបានអគ្គីភ័យឆាប់ឆេះផ្សែងហុយទ្រលោមបង្កឲ្យមានការភ្ញាក់ផ្អើលដល់កម្មករ កម្មាការីនីនាំគ្នារត់ប្រសាចចេញពីរោងចក្រ។ទោះបីជាយ៉ាងណានេះចាត់ទុកជាសំណាងដោយសារតែសមត្ថកិច្ចរួមទាំងបុគ្គលិកកម្មករនាំគ្នាជួយបាញ់ពន្លត់ទាន់ពុំបណ្ដាឱ្យឆេះរាលដាលធ្ងន់ធ្ងរឡើយ។ ហេតុការណ៍អគ្គីភ័យនេះបានកើតឡើងកាលពីវេលាម៉ោង ៧…

រាជធានីភ្នំពេញ ៖ បន្ទប់រោងជាងរបស់រោងចក្រកាត់ដេរសំលៀកបំពាក់យីហោ”ស៊ូវ ហ្គូដ ហ្គាម៉ិន ឯ. ក”ត្រូវបានអគ្គីភ័យឆាប់ឆេះផ្សែងហុយទ្រលោមបង្កឲ្យមានការភ្ញាក់ផ្អើលដល់កម្មករ កម្មាការីនីនាំគ្នារត់ប្រសាចចេញពីរោងចក្រ។ទោះបីជាយ៉ាងណានេះចាត់ទុកជាសំណាងដោយសារតែសមត្ថកិច្ចរួមទាំងបុគ្គលិកកម្មករនាំគ្នាជួយបាញ់ពន្លត់ទាន់ពុំបណ្ដាឱ្យឆេះរាលដាលធ្ងន់ធ្ងរឡើយ។

ហេតុការណ៍អគ្គីភ័យនេះបានកើតឡើងកាលពីវេលាម៉ោង ៧ និង ៣០ នាទីព្រឹកថ្ងៃទី ១៦ ខែមករាឆ្នាំ២០២៤ ស្ថិតនៅក្នុងរោងចក្រកាត់ដេសំលៀកបំពាក់មួយកន្លែងយីហោ”ស៊ូវ ហ្គូដ ហ្គាម៉ិន ឯ.ក”ក្នុងភូមិគល់ សង្កាត់កន្ទោក ខណ្ឌកំបូល រាជធានីភ្នំពេញ ។

តាមសាក្សីបានដឹងថា មុនពេលកើតហេតុ គេឃើញភ្លើងបានឆាបឆេះ​ចេញពីរោងជាងរបស់រោងចក្រផ្សែងហុយទ្រលោមបង្កឲ្យមានការភ្ញាក់ផ្អើលដល់កម្មករនាំគ្នារត់ចេញប្រសាចពីរោងចក្រ។

ភ្លាមៗបុគ្គលិកនិងកម្មករបាននាំគ្នាជួយពន្លត់និងទាក់ទងទៅសមត្ថកិច្ចហៅរថយន្តពន្លត់អគ្គិភ័យជាច្រើនគ្រឿងមកជួយអន្តរាគមន៍តែពុំទាន់បានបាញ់ភ្លើងបានរលត់ទៅវិញពុំបណ្ដាឲ្យឆេះរាលដាលធ្ងន់ធ្ងរឡើយ។

តាមព័ត៌មានឲ្យដឹងថា អគ្គិភ័យនេះបណ្ដាលមកពីឆ្លងចរន្តអគ្គិសនីនៅក្នុងបន្ទប់រោងជាងហើយឆេះរាល់ដាលបណ្ដាលឲ្យសម្ភារៈមួយចំនួននៅក្នុងបន្ទប់រោងជាងរងការខូចខាត៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ