ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

ទេសាភិបាល ធនាគារជាតិ​នៃ​កម្ពុជា ស្វាគមន៍ធនាគារ​ ស្ថាបនា ចំពោះ​គម្រោង​ពង្រីក​ប្រតិបត្តិការ​នៅ​កម្ពុជា

15 ម៉ោង មុន

រាជធានីភ្នំពេញ ៖ លោក​ជំទាវ​បណ្ឌិត ជា សិរី ទេសាភិបាល ធនាគារជាតិ​នៃ​កម្ពុជា បាន​អនុញ្ញាត​ឱ្យ​លោក Hendrik Gezienus…

រាជធានីភ្នំពេញ ៖ លោក​ជំទាវ​បណ្ឌិត ជា សិរី ទេសាភិបាល ធនាគារជាតិ​នៃ​កម្ពុជា បាន​អនុញ្ញាត​ឱ្យ​លោក Hendrik Gezienus MULDER ប្រធាន​នាយក​ប្រតិបត្តិ ធនាគារ​ស្ថាបនា ភី​អិ​ល​ស៊ី និង​ក្រុមការងារ​ចូល​ជួប​ពិភាក្សា​ការងារ នា​ព្រឹក​ថ្ងៃ​ទី ​១៤ ខែមករា ឆ្នាំ​ ២០២៤ នៅ​ធនាគារជាតិ​នៃ​កម្ពុជា អគារ​វត្ត​ភ្នំ​ ។

ក្នុង​ជំនួប​នេះ លោក Hendrik Gezienus MULDER បាន​ជម្រាប​ជូន​លោក​ជំទាវ​ពី​ស្ថានភាព​ប្រតិបត្តិការ​របស់​ធនាគារ​ស្ថាបនា ស្ថានភាព​គុណភាព​ឥណទាន និង​ផែនការ​យុទ្ធសាស្ត្រ​អាជីវកម្ម ព្រមទាំង​បាន​លើក​ឡើង​ពី​សុទិដ្ឋិនិយម​ចំពោះ​ស្ថានភាព​សេដ្ឋកិច្ច​នៅ​កម្ពុជា ​។ លោក​ក៏​បាន​បញ្ជាក់​ពី​គម្រោង​ពង្រីក​ប្រតិបត្តិការ​ហិរញ្ញវត្ថុ​នៅ​កម្ពុជា​ឱ្យ​កាន់តែ​ទូលំទូលាយ​ថែម​ទៀត និង​ផែនការ​បង្កើត​ផលិតផល​ហិរញ្ញវត្ថុ​ឌី​ជី​ថ​ល​ថ្មី​ៗ​ ។

លោក​ជំទាវ​ទេសាភិបាល​បាន​ស្វាគមន៍​ចំពោះ​គម្រោង​ពង្រីក​ប្រតិបត្តិការ​នៅ​កម្ពុជា និង​បាន​លើកទឹកចិត្ត​ឱ្យ​បង្កើន​ការ​គាំទ្រ​ដល់​សហគ្រាស​ធុន​តូច​ និង​ធ​ម្យ​ម (SMEs) ឱ្យ​បាន​កាន់តែ​ទូលំទូលាយ និង​បាន​ណែនាំ​ឱ្យ​បន្ត​ពង្រឹង​ការ​អនុវត្ត​និរន្ត​ភាព​អាជីវកម្ម និង​គោលការណ៍​គាំពារ​អតិថិជន​ឱ្យ​បាន​កាន់តែ​ប្រសើរ​ថែម​ទៀត​ ។ បន្ថែម​លើ​នេះ លោក​ជំទាវ​ក៏​បាន​លើក​ឡើង​ពី​យន្តការ​ដំណោះស្រាយ​របស់​ស្ថាប័ន​រដ្ឋាភិបាល ចំពោះ​វិស័យ​អចលនទ្រព្យ និង​បាន​ជំរុញ​លើកទឹកចិត្ត​ដល់​គ្រឹះស្ថាន​ធនាគារ និង​ហិរញ្ញវត្ថុ ចូលរួម​សហការ​ក្នុង​យន្តការ​នេះ​ ៕ អត្ថបទសហការ