ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

កុំ​ដាក់​សម្ពាធ​ខ្លាំង​ពេក​លើ​កូន​របស់​អ្នក !

14 ម៉ោង មុន

រាជធានី​ភ្នំពេញ ៖ ឪពុក​ម្តាយ​តែង​ចង់​ជួយ​កូន​ឱ្យ​ល្អ​បំផុត​តាម​ដែល​ពួក​គេ​អាច​ធ្វើ​បាន ។ ប៉ុន្តែ​ឪពុក​ម្តាយ​មួយ​ចំនួន​បាន​ដាក់​សម្ពាធ​ខ្លាំង​ពេក ដែល​អាច​មាន​ផលវិបាក​ធ្ងន់ធ្ងរ​ដល់​កូន ។ សាលា​មិនមែន​ជា​កន្លែង​តែ​មួយ​គត់​ដែល​ឪពុក​ម្តាយ​ដាក់​សម្ពាធ​លើ​កុមារ​ទេ ។ ឪពុក​ម្តាយ​ក៏​អាច​ដាក់​ការ​រំពឹង​ទុក​យ៉ាង​ខ្ពស់​លើ​កូន​របស់​ខ្លួន​ក្នុង​ការ​ធ្វើ​បាន​ល្អ​នៅ​ក្នុង​កីឡា…

រាជធានី​ភ្នំពេញ ៖ ឪពុក​ម្តាយ​តែង​ចង់​ជួយ​កូន​ឱ្យ​ល្អ​បំផុត​តាម​ដែល​ពួក​គេ​អាច​ធ្វើ​បាន ។ ប៉ុន្តែ​ឪពុក​ម្តាយ​មួយ​ចំនួន​បាន​ដាក់​សម្ពាធ​ខ្លាំង​ពេក ដែល​អាច​មាន​ផលវិបាក​ធ្ងន់ធ្ងរ​ដល់​កូន ។ សាលា​មិនមែន​ជា​កន្លែង​តែ​មួយ​គត់​ដែល​ឪពុក​ម្តាយ​ដាក់​សម្ពាធ​លើ​កុមារ​ទេ ។ ឪពុក​ម្តាយ​ក៏​អាច​ដាក់​ការ​រំពឹង​ទុក​យ៉ាង​ខ្ពស់​លើ​កូន​របស់​ខ្លួន​ក្នុង​ការ​ធ្វើ​បាន​ល្អ​នៅ​ក្នុង​កីឡា តន្ត្រី សិល្បៈ ឬ​សកម្មភាព​ផ្សេង​ទៀត ។ ឪពុក​ម្តាយ​ដែល​មាន​សម្ពាធ​ខ្ពស់ ប្រហែលជា​ទទូច​ឱ្យ​កូន​ៗ​របស់​ពួក​គេ​អនុវត្ត​ជា​និច្ច និង​អនុវត្ត​បាន​ល្អ​នៅ​ក្នុង​ការ​ធ្វើ​អ្វីមួយ ។ ឪពុក​ម្តាយ​មាន​ទស្សនៈ និង​វិធីសាស្ត្រ​ផ្សេង​គ្នា​ក្នុង​ការ​លើកទឹកចិត្ត​កូន​របស់​ពួក​គេ ។ ការ​ដាក់​សម្ពាធ​លើ​កុមារ​ជា​ប្រចាំ​អាច​បង្ក​គ្រោះថ្នាក់ ។

ខាងក្រោម​នេះ​ជា​ផលវិបាក​មួយ​ចំនួន​នៃ​ការ​ដាក់​កុមារ​ឱ្យ​ស្ថិត​នៅ​ក្រោម​សម្ពាធ​ខ្លាំង​ពេក ៖
១. អត្រា​ខ្ពស់​នៃ​ជំងឺផ្លូវចិត្ត ដូច​ជា​ការ​ការ​ថប់​បារម្ភ​ជា​ប្រចាំ ជំងឺ​ធ្លាក់​ទឹកចិត្ត ឬ​ស្ថានភាព​សុខភាព​ផ្លូវចិត្ត​ផ្សេង​ទៀត ។

២. ហានិភ័យ​ខ្ពស់​នៃ​ការ​រង​របួស ពីព្រោះ​ការ​មិន​អើពើ​នឹង​ការ​ឈឺចាប់ ឬ​ការ​ត្រលប់​ទៅ​លេង​កីឡា​វិញ មុន​ពេល​របួស​បានជា​សះស្បើយ ។

៣. លទ្ធភាព​នៃ​ការ​កុហក និង​ការ​បន្លំ​កើនឡើង ពីព្រោះ​នៅ​ពេល​ដែល​ផ្តោត​លើ​សមិទ្ធផល​ជា​ជាង​ការ​រៀនសូត្រ ក្មេង​ៗ​ទំនងជា​បោកប្រាស់ និង​និយាយ​កុហក​ច្រើន ។

៤. បដិសេធ​មិន​ចូលរួម ពីព្រោះ​នៅ​ពេល​ដែល​កុមារ​មាន​អារម្មណ៍​ថា គោលដៅ គឺ​តែងតែ ក្លាយជា​មនុស្ស​ល្អ​បំផុត ពួក​គេ​ទំនងជា​មិន​ចូលរួម ។ ក្មេង​ដែល​មិនមែន​ជា​អ្នក​រត់លឿន​បំផុត​អាច​ឈប់​លេង​បាល់ទាត់ ហើយ​ក្មេង​ដែល​មិនមែន​ជា​អ្នកចម្រៀង​ល្អ​បំផុត​ក្នុង​ក្រុម​អាច​នឹង​ឈប់​សម្តែង​ជាមួយ​ក្រុម​ចម្រៀង ។

៥. ការ​ជំរុញ​កុមារ​ឱ្យ​ពូកែ​អាច​បំផ្លាញ​ការ​គោរព​ខ្លួនឯង​របស់​ពួក​គេ ។ ភាព​តានតឹង​ឥត​ឈប់​ឈរ​ដើម្បី​ធ្វើ​សកម្មភាព​រំខាន​ដល់​ការ​បង្កើត​អត្តសញ្ញាណ​របស់​កុមារ និង​ធ្វើ​ឱ្យ​ពួក​គេ​មាន​អារម្មណ៍​ថា ពួក​គេ​ហាក់ដូចជា​មិនល្អ​គ្រប់គ្រាន់ ។

៦. ការ​គេង​មិន​លក់ ដោយសារ​កុមារ​មាន​អារម្មណ៍​ថា មាន​សម្ពាធ​ជា​ប្រចាំ​ក្នុង​ការ​ធ្វើ​បាន​ល្អ​នៅ​សាលា អាច​នឹង​ចូល​រៀន​យឺត និង​ពិបាក​ក្នុង​ការ​គេង​ឱ្យ​បាន​គ្រប់គ្រាន់ ។

មានរឿង​មួយ​ចំនួន​ដែល​អ្នក​អាច​ធ្វើ​ក្នុង​នាម​ជា​ឪពុក​ម្តាយ​ដើម្បី​ជួយ​កូន​របស់​អ្នក​ដោយ​មិន​ដាក់​សម្ពាធ​លើ​ពួក​គេ​ច្រើន​ពេក គឺ​លើកទឹកចិត្ត​កូន​របស់​អ្នក​ឱ្យធ្វើ​ឱ្យ​អស់ពី​សមត្ថភាព ។ ផ្តោត​លើ​ដំណើរការ ជា​ជាង​លទ្ធផល​ចុង​ក្រោយ ។ ប្រសិនបើ​អ្នករក​ឃើញ​ថា ខ្លួន​អ្នក​ដាក់​សម្ពាធ​ខ្លាំង​ពេក​លើ​កូន​របស់​អ្នក សូម​សួរ​ខ្លួនឯង​ថា ហេតុ​អ្វី​បានជា​ការ​អនុវត្តន៍ ពិន្ទុ​តេស្ត ឬ​ភាព​ជោគជ័យ​របស់​ពួក​គេ​សំខាន់​ចំពោះ​អ្នក ។ និយាយ​ជាមួយ​កូន​របស់​អ្នក​អំពី​កីឡា កិច្ចការ ការ​សម្តែង​ដែល​ពួក​គេ​កំពុង​ធ្វើ ។ ដាក់​អារម្មណ៍​របស់​អ្នកមួយ​ឡែក​សិន ដើម្បី​ទុក​ឱកាស​ឱ្យ​កូន​អ្នក​បង្ហាញ​ពី​អារម្មណ៍​របស់​ពួក​គេ ៕

អត្ថបទ​នេះ​ផលិត​ឡើង​ក្រោម​កិច្ច​សហប្រតិបត្តិការ​ជាមួយ​សាលារៀន​វ៉េ​ស្ទ​ឡាញ​ន៍ និង​សាលារៀន​ណ​ត្ស​ឡាញ​ន៍ ។ វគ្គ​សិក្សា​ថ្មី​ចូល​រៀន​ថ្ងៃ​ទី ៣ ខែកុម្ភៈ ឆ្នាំ ២០២៥ ។ លា​រៀនមាន​កម្មវិធី​អប់រំ និង​ថែទាំ​កុមារ​តូច ចំណេះ​ទូទៅ​ខ្មែរ​ពី​ថ្នាក់​ម​ត្តេ​យ្យ ដល់ទី ១២ ភាសា​ចិន​ទូទៅ និង​ភាសា​អង់គ្លេស​ទូទៅ ។ សាលារៀន​ផ្តល់​ជូន​អាហារូបករណ៍​រហូត​ដល់ ៣០% ការ​ធានា​រ៉ាប់រង​គ្រោះថ្នាក់​បុត្រ​ធីតា និង​ការ​ការពារ​ការ​សិក្សា​បុត្រ​ធីតា​រហូត​ដល់ ៥ ឆ្នាំ សម្រាប់​ការ​ចុះ​ឈ្មោះ​ត្រឹម​ថ្ងៃ​ទី ៩ កុម្ភៈ ២០២៥ ។ សម្រាប់​ព័ត៌មាន​បន្ថែម សូម​ទំនាក់ទំនង​ទូរស័ព្ទ​លេខ ៖ ០៩២ ៨៨៨ ៤៩៩ / ០១៥ ៨០៥ ១២៣ ៕