រាជធានីភ្នំពេញ ៖ ឆ្នាំថ្មី បើកទំព័រសករាជថ្មី នាគមាស ឃីម បូរ៉ា បន្ទាប់ពីរបួសដៃ ក៏ខកខានការប្រកួតជាយូរមកហើយ ស្រាប់តែពេលនេះលេចលឺដំណឹងដ៏ល្អមួយសម្រាប់អ្នកគាំទ្រកីឡាករ ឃីម បូរ៉ា ដែលគេដាក់រហ័សនាមថា នាគមាស បានងើបឡើងមកវិញ នៅលើសង្វៀន គ្រុឌ គុនខ្មែរ រង់ចាំខ្លាចកំណាចមកពីដែនដីប្រទេសចិន ហៅ ជីឡុង ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី ១៨ ខែមករា ឆ្នាំ២០២៥ ខាងមុខនេះ នៅឧទ្យានសាន់សាញ បឹងកក់ រាជធានីភ្នំពេញ នេះជាអ្វីដែលអ្នកគ្រប់គ្នាទន្ទឹមរង់ចាំជាមកយូរមកហើយ ។
បន្ទាប់ពីវិលត្រឡប់ជាមួយសង្វៀន គ្រុឌ គុនខ្មែរ ឃីម បូរ៉ា គឺជានាគកំណាចមួយដែលធ្វើឱ្យសង្វៀន គ្រុឌ គុនខ្មែរ រង្គោះរង្គើ កក្រើក នរណាៗឃើញហើយក៏ខ្លាច កីឡាករ ឃីម បូរ៉ា ក៏មិនធ្វើឱ្យអ្នកគាំទ្រ ខកចិត្តនោះឡើយ សម្រាប់ការប្រកួតនេះដែរ សង្វៀន គ្រុឌ គុនខ្មែរ ក៏កាន់តែធ្វើឱ្យបងប្អូនជក់ចិត្តកាន់តែខ្លាំង ទស្សនាហើយដកភ្នែកមិនរួច ។
ជាងនេះទៅទៀត ឃីម បូរ៉ា ក៏គ្មានការប្រកួតជាមួយកីឡាកររូបណានោះដែរ មិនដូចដែលគេបាននិយាយនោះទេ ជាក់ស្តែង ឃីម បូរ៉ា មានតែសង្វៀន គ្រុឌ គុនខ្មែរ តែមួយគត់ដែលបានឧបត្ថម្ភធំផ្តាច់មុខ ដែល ឃីម បូរ៉ា ត្រូវប្រកួត ។
ផ្សាយផ្ទាល់ពីឧទ្យានសាន់សាញ បឹងកក់ ភ្នំពេញ តាមកញ្ចក់ទូរទស្សន៍ជាតិ និងផេក TVK ព្រមទាំងផេកផ្លូវការ Krud Energy និង Krud Kun Khmer វេលាម៉ោង ៦:៣០នាទីយប់តទៅ ថ្ងៃទី ១៨ ខែមករា ឆ្នាំ ២០២៥ ខាងមុខនេះ ៕ អត្ថបទសហការ
ចែករំលែកព័តមាននេះ