ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

តើ​ជំនាញ​ជីវិត​ជា​អ្វី ហើយ​សំខាន់​ប៉ុនណា​សម្រាប់​កូន​របស់​អ្នក ?

2 ថ្ងៃ មុន

រាជធានី​ភ្នំពេញ ៖ ជំនាញ​ជីវិត​មាន​សារៈសំខាន់​សម្រាប់​ការ​អភិវឌ្ឍន៍​របស់​កុមារ ។ ជំនាញ​ជីវិត បង្កើត​មូលដ្ឋាន​គ្រឹះ​សម្រាប់​សុខុមាលភាព និង​ភាព​ជោគជ័យ​នា​ពេល​អនាគត​របស់​ពួក​គេ ។ តាម​រយៈ​ការ​អភិវឌ្ឍ​ជំនាញ​ជីវិត​ទាំងនេះ កុមារ​ទទួល​បាន​ឧបករណ៍​ដែល​ពួក​គេ​ត្រូវការ…

រាជធានី​ភ្នំពេញ ៖ ជំនាញ​ជីវិត​មាន​សារៈសំខាន់​សម្រាប់​ការ​អភិវឌ្ឍន៍​របស់​កុមារ ។ ជំនាញ​ជីវិត បង្កើត​មូលដ្ឋាន​គ្រឹះ​សម្រាប់​សុខុមាលភាព និង​ភាព​ជោគជ័យ​នា​ពេល​អនាគត​របស់​ពួក​គេ ។ តាម​រយៈ​ការ​អភិវឌ្ឍ​ជំនាញ​ជីវិត​ទាំងនេះ កុមារ​ទទួល​បាន​ឧបករណ៍​ដែល​ពួក​គេ​ត្រូវការ ដើម្បី​ភាព​ជោគជ័យ​ក្នុង​សាលារៀន ការងារ និង​ទំនាក់ទំនង​ផ្ទាល់ខ្លួន ។ ពួក​គេ​ក្លាយជា​បុគ្គល​ដែល​មាន​ទំនុកចិត្ត អត់ធ្មត់ និង​មាន​ទំនួល​ខុស​ត្រូវ​ខ្ពស់ ដើម្បី​ត្រៀមខ្លួន​ឱ្យ​បាន​ល្អ​ក្នុង​ការ​ប្រឈម​មុខ​នឹង​បញ្ហា និង​ឱកាស​សម្រាប់​អនាគត ។

ខាងក្រោម​នេះ យើង​នឹង​ស្វែង​យល់​ពី​ជំនាញ​ជីវិត​ជា​មូលដ្ឋាន​ទាំង​ប្រាំពីរ​ដែល​សំខាន់​សម្រាប់​កូន​របស់​អ្នក និង​ការ​ផ្តល់​នូវ​វិធី​សាមញ្ញ​មួយ​ចំនួន ដើម្បី​បណ្តុះបណ្តាល​វា​នៅ​ក្នុង​ខ្លួន​កូន​របស់​អ្នក ៖
១. ការ​ផ្តោតអារម្មណ៍ និង​ការ​គ្រប់គ្រង​ខ្លួនឯង ៖ កុមារ​លូតលាស់​តាម​កាលវិភាគ និង​ទម្លាប់ ដែល​មិន​ត្រឹមតែ​បង្កើត​អារម្មណ៍​សុវត្ថិភាព​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ថែម​ទាំង​ជួយ​កុមារ​ឱ្យ​រៀន​គ្រប់គ្រង​ខ្លួនឯង និង​ការ​ផ្តោតអារម្មណ៍​ផង​ដែរ ។ ចូរ​និយាយ​ជាមួយ​កូន​របស់​អ្នក​អំពី​អ្វី​ដែល​ត្រូវ​រំពឹង​ទុកជា​រៀងរាល់ថ្ងៃ ។ រៀបចំផ្ទះ​របស់​អ្នក ដើម្បី​ឱ្យ​កូន​របស់​អ្នកដឹង​ពី​កន្លែង​ដែល​ត្រូវ​ដាក់​ស្បែកជើង អាវធំ និង​របស់​ផ្ទាល់ខ្លួន ។ យើង​រស់នៅ​ក្នុង​ពិភពលោក​ដែល​ពោរពេញ​ដោយ​ការ​រំខាន ដូច្នេះ​សកម្មភាព​ស្ងប់ស្ងាត់​ដូច​ជា​ការ​អាន​សៀវភៅ ការ​លេង​ជុំ​គ្នា​អាច​ជួយ​កូន​របស់​អ្នក​បន្ថយល្បឿន និង​បង្កើន​ការ​ផ្តោតអារម្មណ៍ ។

២. ទទួលយក​ទស្សនៈ​របស់​អ្នក​ដទៃ ៖ ចូរ​ពិភាក្សា​អំពី​អារម្មណ៍ និង​ការ​លើកទឹកចិត្ត​របស់​តួអង្គ​នៅ​ក្នុង​សៀវភៅ​ដែល​អ្នក​បាន​អាន ដើម្បី​ស្វែង​យល់ និង​ទទួលយក​ទស្សនៈ​របស់​អ្នក​ដទៃ ។ ចូរ​បង្រៀន​កូន​ឱ្យ​ចេះ​សង្កេត​មើល​ពី​អារម្មណ៍​របស់​អ្នក​ដទៃ ។

៣. ការ​ប្រាស្រ័យ​ទាក់ទង​ជាមួយ​អ្នក​ដទៃ ៖ កុមារ​ត្រូវការ​ភ្ជាប់​ទំនាក់ទំនង​ជាមួយ​អ្នក​ដទៃ​រាល់ថ្ងៃ ដើម្បី​បង្កើត​ជំនាញ​សង្គម និង​អារម្មណ៍​ដែល​មាន​សុខភាព​ល្អ រួម​ទាំង​សមត្ថភាព​ក្នុង​ការ​យល់ និង​ការ​ប្រាស្រ័យ​ទាក់ទង​ជាមួយ​អ្នក​ដទៃ ។ កុមារ​ត្រូវ​រៀន​ពី​របៀប​ជួបជុំ ស្វាគមន៍ និង​ស្តាប់​ដោយ​យកចិត្តទុកដាក់ ។

៤. បង្កើត​កា​រត​ភ្ជាប់ ៖ កាលណា​កុមារ​បង្កើត​ទំនាក់ទំនង​កាន់តែ​ច្រើន នោះ​កុមារ​កាន់តែ​មាន​សារៈសំខាន់ និង​អត្ថន័យ​លើ​ពិភពលោក ។ កុមារ​តូច​ៗ​ចាប់ផ្តើម​មើលឃើញ​ការ​ភ្ជាប់​គ្នា ហើយ​ទ​ង្វើ​សាមញ្ញ​ៗ ដូច​ជា​ការ​ជ្រើសរើស​សម្លៀក​បំពាក់​ដែល​សម​ស្រប​នឹង​អាកាសធាតុ​ក៏​ជួយ​ពួក​គេ​បង្កើត​ទំនាក់ទំនង ។ ចូរ​ចង្អុលបង្ហាញ​ទំនាក់ទំនង​អរូបី​ផ្សេង​ទៀត​នៅ​ក្នុង​ជីវិត ឬ​ក្នុង​រឿង​ដែល​អ្នក​បាន​អាន ។

៥. បណ្តុះ​ការ​គិត​ត្រេះ​រិះ ៖ យើង​រស់នៅ​ក្នុង​ពិភព​ដ៏​ស្មុគស្មាញ​មួយ ដែល​តម្រូវ​ឱ្យ​យើង​វិភាគ​ព័ត៌មាន និង​សម្រេចចិត្ត​អំពី​រឿង​ជា​ច្រើន​ជា​រៀងរាល់ថ្ងៃ ។ មធ្យោបាយ​ដ៏​ល្អ​បំផុត​មួយ ដើម្បី​អភិវឌ្ឍ​ការ​គិត​ត្រេះ​រិះ​ពិចារណា គឺ​តាម​រយៈ​ការ​លេង​ដោយ​បើកចំហ ។ ត្រូវ​ប្រាកដ​ថា កូន​របស់​អ្នកមាន​ពេល​ជា​រៀងរាល់ថ្ងៃ ដើម្បី​លេង​តែ​ម្នាក់ឯង ឬ​ជាមួយ​មិត្តភក្តិ ។ តាម​រយៈ​ការ​លេង កុមារ​បង្កើត​សម្មតិកម្ម ប្រថុយប្រថាន សាកល្បង​គំនិត​របស់​ពួក​គេ ធ្វើ​ខុស និង​ស្វែងរក​ដំណោះស្រាយ ។

៦. ទទួលយក​បញ្ហា​ប្រឈម ៖ ពួក​យើង​ត្រូវការ​ភាព​ធន់ ដែល​ជា​សមត្ថភាព​ក្នុង​ការ​ទទួលយក​បញ្ហា​ប្រឈម ការ​ងើបឡើង​វិញ​ពី​ការ​បរាជ័យ និង​បន្ត​ការ​ព្យាយាម​ទៅ​មុខ​ទៀត ។ ចូរ​លើកទឹកចិត្ត​កូន​របស់​អ្នក​ឱ្យ​សាកល្បង​អ្វី​ដែល​ថ្មី និង​ប្រថុយប្រថាន​ដែល​មាន​សុខភាព​ល្អ ដូច​ជា​ការ​ឡើងដើមឈើ ការ​ហែល​ទឹក ឬ​ជិះ​កង់​ជាដើម ។ ផ្តល់​ជូន​នូវ​ការ​ប្រកួតប្រជែង​ថ្មី នៅ​ពេល​ដែល​ពួក​គេ​ហាក់ដូចជា​ត្រៀមខ្លួន​រួច​ជា​ស្រេច ។

៧. ការ​រៀនសូត្រ​ដោយ​ឯករាជ្យ និង​ចូលរួម ៖ កុមារ​ដែល​ស្រឡាញ់​ការ​សិក្សា​នឹង​ក្លាយជា
មនុស្ស​ពេញវ័យ​ដែល​កម្រ​នឹង​អផ្សុក​ក្នុង​ជីវិត ។ ដើម្បី​ជំរុញ​ឱ្យ​មានការ​ស្រឡាញ់​ការ​សិក្សា ចូរ​កំណត់​ពេលវេលា​មើល​ទូរទស្សន៍ និង​លើកទឹកចិត្ត​ឱ្យ​មានការ​អាន​ឱ្យ​បាន​ច្រើន ៕ ប្រភព ៖brighthorizons

អត្ថបទ​នេះ​ផលិត​ឡើង​ក្រោម​កិច្ច​សហប្រតិបត្តិការ​ជាមួយ​សាលារៀន​វ៉េ​ស្ទ​ឡាញ​ន៍ និង​សាលារៀន​ណ​ត្ស​ឡាញ​ន៍ ។ វគ្គ​សិក្សា​ថ្មី​ចូល​រៀន​ថ្ងៃ​ទី ៣ ខែកុម្ភៈ ឆ្នាំ ២០២៥ ។ លា​រៀនមាន​កម្មវិធី​អប់រំ និង​ថែទាំ​កុមារ​តូច ចំណេះ​ទូទៅ​ខ្មែរ​ពី​ថ្នាក់​ម​ត្តេ​យ្យ ដល់ទី ១២ ភាសា​ចិន​ទូទៅ និង​ភាសា​អង់គ្លេស​ទូទៅ ។ សាលារៀន​ផ្តល់​ជូន​អាហារូបករណ៍​រហូត​ដល់ ៣០% ការ​ធានា​រ៉ាប់រង​គ្រោះថ្នាក់​បុត្រ​ធីតា និង​ការ​ការពារ​ការ​សិក្សា​បុត្រ​ធីតា​រហូត​ដល់ ៥ ឆ្នាំ សម្រាប់​ការ​ចុះ​ឈ្មោះ​ត្រឹម​ថ្ងៃ​ទី ៩ កុម្ភៈ ២០២៥ ។ សម្រាប់​ព័ត៌មាន​បន្ថែម សូម​ទំនាក់ទំនង​ទូរស័ព្ទ​លេខ ៖ ០៩២ ៨៨៨ ៤៩៩ / ០១៥ ៨០៥ ១២៣ ៕