ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អស្ចារ្យ​ណាស់​! ​ឈុត​សហ​សម័យ​ទម្ងន់​១៧​គីឡូ​ក្រាម​​​នឹង​បង្ហាញឱ្យ​មហា​ជ​នបាន​ឃើញ

1 ថ្ងៃ មុន
  • ភ្នំពេញ

ពិតជា​អស្ចារ្យ​ណាស់ អ្នក​ច្នៃ​ម៉ូត គង់ អូ​លី​វ៉ា ចំណាយពេល​ស្ទើរតែ​២០​ថ្ងៃ ក្រោយ​លោក​ចង់​បង្ហាញ​អំពី​ឈុត​មួយ​នេះ​អោយ​មហាជន​ខ្មែរ​បានឃើញ ក្រោយ​ច្នៃ​ឡើងជា​ឈុត​សម្លៀក​បំពាក់​សហ​សម័យ ដែល​មាន​ទម្ងន់​ធ្ងន់ និង​ធ្វើ​ឡើង​ពី​ស្បែក​គោ​ទាក់ទង​នឹង​ល្ខោនស្បែក​ធំ ។…

ពិតជា​អស្ចារ្យ​ណាស់ អ្នក​ច្នៃ​ម៉ូត គង់ អូ​លី​វ៉ា ចំណាយពេល​ស្ទើរតែ​២០​ថ្ងៃ ក្រោយ​លោក​ចង់​បង្ហាញ​អំពី​ឈុត​មួយ​នេះ​អោយ​មហាជន​ខ្មែរ​បានឃើញ ក្រោយ​ច្នៃ​ឡើងជា​ឈុត​សម្លៀក​បំពាក់​សហ​សម័យ ដែល​មាន​ទម្ងន់​ធ្ងន់ និង​ធ្វើ​ឡើង​ពី​ស្បែក​គោ​ទាក់ទង​នឹង​ល្ខោនស្បែក​ធំ ។

ជា​ការ​ពិត សម្លៀក​បំពាក់​មួយ​ឈុត​នេះ ចំណាយពេល​ធ្វើ​ឡើង​ទាំង​កម្លាំងកាយ​កម្លាំងចិត្ត បើ​គ្មាន​ឆន្ទៈ​ក្នុង​ការ​ធ្វើ គឺ​មិន​ធ្វើ​ទៅ​បាន​នោះ​ឡើយ ហើយ​អ្នក​គ្រង​ឈុត​មួយ​នេះ កាន់តែ​មាន​ភាព​អន់​ធ្មត់​ទៀត ព្រោះ​វា​មាន​ទម្ងន់​១៧​គីឡូ​ក្រោម ហើយ​វែង​ទៀត​ផង​នោះ​។

គួរ​ជម្រាប​ដែរ​ថា ឈុត​មួយ​នេះ​មានឈ្មោះ​ថា សម​រាត្រី​បរម​វិស្ណុ​លោក « ឈុត​នេះ​ចង់​បង្ហាញ​ពី​សម​រាត្រី ចង់​សំដៅលើ​ព្រះអាទិត្យ រះ​ចំ​កំពូល​ប្រសាទ​អង្គរវត្ត ដែល​ជា​បាតុភូត​ដ៏​អស្ចារ្យ កើតឡើង​ពីរ​ដង​ក្នុង​មួយ​ឆ្នាំ និង​ភាព​ត្រ​ជះ​ត្រចង់​នៃ​សាច់​រឿង​កូរ​សមុទ្រ​ទឹកដោះ ដែល​ដូនតា​របស់​យើង​បាន បន្សល់​ទុក​នៅ​លើ​ជញ្ជាំង​ប្រសាទ​អង្គរវត្ត »​។

ទៀត​សោត មូលដ្ឋាន​គ្រឹះ​ដែល​ធ្វើ​ឈុត​នេះ​ឡើង គឺជា​រចនាបថ​ក្នុង​សាច់​រឿង​កូ​សមុទ្រ​ទឹកដោះ ឆ្លាក់​នៅ​លើ​ជ​ញ្ជាំំ​ង​ប្រាសាទអង្គរវត្ត​។ រចនា​បទ ថ្ងៃ​រះ​ចំ​កណ្តាល​កំពូល​ប្រាសាទអង្គរវត្ត ច្នៃ​ឡើង​ពី​ស្បែក​គោ ដែល​យក​ទម្រង់​តាម​ល្ខោនស្បែក​ធំ​។

តាម​រយៈ​បទ​សម្ភាសន៍​ជាមួយ​កម្មវិធី​60Buzz នៃ​សារព័ត៌មាន​កោះសន្តិភាព លោក គង់ អូ​លី​វ៉ា អ្នក​ច្នៃ​ម៉ូ​ដដែល​ពោរពេញ​ដោយ​ឆន្ទៈ​ថា ការ​ធ្វើ​ឡើង​ជួប​ការ​លំបាក​ច្រើន ពោល​ឈុត​មួយ​នេះ ធ្វើ​ឡើង​ពី​ស្បែក​គោ ដែល​ទម្ងន់​ដល់​ទៅ​១៧​គីឡូក្រាម ត្រូវ​មាន​អ្នក​ប៉ាក់​ឌិន​ដោយ​ទាមទារ​ការ​ផ្ចិតផ្ចង់​ខ្ពស់ ចំណាយ​កម្លាំង​ដល់​ទៅ​៤​នាក់ ។ លើស​ពី​នេះ លោក​ថា អ្នក​ដែល​រៀបចំ​កាត់​ស្បែក​គោ​ចំនួន​២​នាក់​ទៀត ហើយ​ទៀត​សោត​ចំណាយពេល​១៧​ថ្ងៃ ទើបបាន​ចេញ​ជា​ឈុត​ដ៏​ស្រស់​ស្អាត​មួយ​នេះ​ឡើយ​មក ។

លោក គង់ អូ​លី​វ៉ា ដែល​ជា​កូន​អ្នក​ខេត្តពោធិ៍សាត់​បន្ត​ថា ឈុត​នេះ​ជា​ឈុត​សហ​សម័យ ដែល​ជា​ការ​រចនាបថ​ច្នៃ​ឡើង បុរាណ​លាយឡំ​ជាមួយ​សម័យ មានការ​បញ្ចូល​ទម្រង់​សិល្បៈ​ជា​ច្រើន​ដែល​បាន​ច្របាច់​បញ្ចូល​ក្នុង​ឈុត សម​រាត្រី​បរម​វិស្ណុ​លោក​។

លោក គង់ អូ​លី​វ៉ា បន្ត​ថា​ឈុត​នេះ លោក​បាន​បង្ហាញ​ម្តង​មក​ហើយ​កាលពី​កន្លង​ទៅ នៅ​ក្នុង​ទីក្រុង​កាន ប្រទេស​បារាំង តែ​លោក​មិន​អស់ចិត្ត​ទេ ព្រោះ​លោក​ចង់​បង្ហាញ​ម្តងទៀត​នៅ​ក្នុង​កម្មវិធី​សាទរ​កម្ពុជា ដើម្បី​អោយ​ប្រជាពលរដ្ឋ​បានឃើញ​នៅ​ឈុត​ដ៏​ល្អ​មួយ​នេះ​។

គួរ​បញ្ជាក់​ដែរ​ថា លោក គង់ អូ​លី​វ៉ា ពិតជា​មាន​មនសិកា និង​ឆន្ទៈ​ខ្ពស់​ក្នុង​ការ​បង្ហាញ​ឈុត​មួយ​នេះ​ឡើយ ការ​ប្រកួត​បង្អួត​អោយ​បរទេស​បាន​ទស្សនា ដោយ​មាន​បញ្ចូល​ទម្រង់​សិល្បៈ វប្បធម៌​ដ៏​រស់នៅ​រវើក​របស់​ខ្មែរ​ជា​ច្រើន​នៅ​លើ​ជ​ញ្ចាំ​ង​ប្រាសាទ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ