ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

វិធីសាស្ត្រ​ឱ​កូន​ស្ពាយ​កា​តាប​ទៅ​រៀន​ដោយ​សុវត្ថិភាព !

3 ថ្ងៃ មុន

រាជធានី​ភ្នំពេញ ៖ កុមារ​ភាគច្រើន​ពឹងផ្អែក​លើ​កា​តាប​ស្ពាយ ដើម្បី​ដាក់​សៀវភៅ និង​សម្ភារ​សិក្សា​ផ្សេង​ទៀត​ទៅ​សាលារៀន និង​សកម្មភាព​ផ្សេង​ៗ ។ ប៉ុន្តែ​កា​តាប​ស្ពាយ​ដែល​ធ្ងន់​ពេក ឬ​មិន​ត្រឹមត្រូវ​អាច​បង្ក​គ្រោះថ្នាក់​ដល់​កូន​របស់​អ្នក ។…

រាជធានី​ភ្នំពេញ ៖ កុមារ​ភាគច្រើន​ពឹងផ្អែក​លើ​កា​តាប​ស្ពាយ ដើម្បី​ដាក់​សៀវភៅ និង​សម្ភារ​សិក្សា​ផ្សេង​ទៀត​ទៅ​សាលារៀន និង​សកម្មភាព​ផ្សេង​ៗ ។ ប៉ុន្តែ​កា​តាប​ស្ពាយ​ដែល​ធ្ងន់​ពេក ឬ​មិន​ត្រឹមត្រូវ​អាច​បង្ក​គ្រោះថ្នាក់​ដល់​កូន​របស់​អ្នក ។ កុមារ​អាច​ធ្វើបាប​ខ្លួន ដោយ​ការ​ប្រើ​ឥរិយាបថ​មិន​ត្រឹមត្រូវ​ក្នុង​ការ​ស្ពាយ​កា​តាប​ដែល​ធ្ងន់​ពេក ។ ពួក​គេ​អាច​បត់​ខ្នង ពត់​ទៅ​មុខ បង្វិល ឬ​ផ្អៀង​ទៅ​ម្ខាង ។ ការ​ស្ពាយ​បែប​នេះ​អាច​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​ឆ្អឹងខ្នង សាច់ដុំ និង​សន្លាក់​នៅ​ខាងក្រោយ ក និង​ស្មា ។ វា​អាច​បណ្តាល​ឱ្យ​មាន​បញ្ហា​ជាមួយនឹង​ឥរិយាបថ ហើយ​ក្នុង​ករណី​កម្រ វា​អាច​បណ្តាល​ឱ្យ​ខូច​សរសៃប្រសាទ​របស់​កុមារ ។

របៀប​ជ្រើសរើស​កា​តាប​ស្ពាយ​សម្រាប់​កូន​របស់​អ្នក ៖ កា​តាប​ស្ពាយ​ដែល​មាន​ទម្ងន់​ស្រាល ប៉ុន្តែ​រឹង​មាំ​, កា​តាប​ស្ពាយ​ដែល​មាន​ខ្សែ​ស្មា​ធំ ២ ខ្សែ​សងខាង (​មិនមែន​ត្រឹមតែ ១ ខ្សែ​), កា​តាប​ស្ពាយ​ដែល​មាន​ទ្រនាប់​ខាងក្រោយ ដើម្បី​ការពារ​ពី​វត្ថុ​មុត​ស្រួច​នៅ​ខាងក្នុង​កា​តាប​, កា​តាប​ស្ពាយ​ដែល​មាន​ខ្សែ​ចង្កេះ និង​ដើមទ្រូង ដើម្បី​ជួយ​ឱ្យ​កា​តាប​មាន​លំនឹង និង​កា​តាប​ស្ពាយ​ដែល​មាន​ទំហំ​ត្រឹមត្រូវ​សម​នឹង​កូន​របស់​អ្នក ។

កា​តាប​ស្ពាយ​មាន​កង់​រុញ ៖ កា​តាប​ស្ពាយ​មាន​កង់​រុញ​អាច​មាន​ប្រយោជន៍ ប៉ុន្តែ​វា​អាច​ពិបាក​ពេល​លើក​ឡើង​ទៅ​ជាន់​លើ​។ អ្នកជំនាញ​បាន​ណែនាំ​ឱ្យ​កូន​ក្មេង​ប្រើ​កា​តាប​ស្ពាយ​ស្មា ប្រ​សិន​នៅ​សាលា​ពួក​គេ​អាច​ប្រឈម​នឹង​បញ្ហា​គ្រោះថ្នាក់ និង​ធ្លាក់​ពី​កាំជណ្តើរ ។ គិត​អំពី​របៀប​ដែល​កូន​របស់​អ្នក​នឹង​ត្រូវ​ប្រើ​កា​តាប ។ ក្នុង​ករណី​ខ្លះ កា​តាប​មាន​កង់​រុញ ប្រហែលជា​មិនមែន​ជា​ជម្រើស​ដ៏​ល្អ​បំផុត​ទេ ។

គន្លឹះ​ស្ពាយ​កា​តាប​ដោយ​សុវត្ថិភាព ៖ សូម​និយាយ​ជាមួយ​កូន​របស់​អ្នក អំពី​របៀប​ប្រើ​កា​តាប​ស្ពាយ​ដោយ​សុវត្ថិភាព ។ សូម​ជួយ​ពួក​គេ ដើម្បី​កែតម្រូវ​ឱ្យ​បាន​ល្អ​បំផុត ។ សូម​បង្រៀន​ពួក​គេ​ឱ្យ​ដាក់​សៀវភៅ និង​សម្ភារ​សិក្សា​ស្រាល​ៗ ។ កា​តាប​ស្ពាយ​គួរតែ​មាន​ទម្ងន់​ស្រាល ។ នៅ​ពេល​ពេញ វា​មិន​គួរ​លើស​ពី ៥% ទៅ ១០% នៃ​ទំងន់​រាង​កាយ​របស់​កូន​អ្នក​ឡើយ ។ រៀបចំ​កា​តាប​ស្ពាយ​កូន​ឱ្យ​បាន​ល្អ ។ ដាក់​របស់​ធ្ងន់​ៗ​នៅ​កណ្តាល​កា​តាប​ស្ពាយ ។ យក​តែ​អ្វី​ដែល​ចាំបាច់ ហើយ​ត្រូវ​ប្រាកដ​ថា កូន​របស់​អ្នកដឹង​ថា មិន​ត្រូវ​យក​សៀវភៅ និង​សម្ភារ​ទាំងអស់​ទៅ​សាលា​នោះ​ទេ ។ ប្រើ​ការ​ប្រុង​ប្រយ័ត្ន​នៅ​ពេល​ស្ពាយ និង​ដោះ​កា​តាប​ចេញ​វិញ ។ ប្រាប់​កូន​ឱ្យ​ប្រើ​ខ្សែ​ស្មា​ទាំង​ពីរ ដើម្បី​ជួយ​សម្រាល​ទម្ងន់ លើកកម្ពស់​ឥរិយាបថ​ល្អ និង​មាន​តុល្យភាព ។ រឹត​បន្តឹង និង​បន្ធូរ​ខ្សែ​តាម​តម្រូវការ និង​មាន​ផាសុកភាព ។

ប្រសិនបើ​កូន​របស់​អ្នក​មានការ​ឈឺចាប់ ៖ និយាយ​ជាមួយ​កូន​របស់​អ្នក​អំពី​ភាព​មិន​ស្រួល​ណាមួយ​ពី​ការ​ស្ពាយ​កា​តាប ។ មើល​កូន​របស់​អ្នក​ពាក់ ហើយ​ដោះ​កា​តាប​ស្ពាយ​ចេញ​វិញ ។ ប្រសិនបើ​កូន​របស់​អ្នក​មានការ​ឈឺចាប់ ឬ​ស្ពឹក​ដៃ ឬ​ជើង សូម​ពិភាក្សា​ជាមួយ​សាលា​អំពី​វិធី​ដើម្បី​សម្រាល​បន្ទុក ។ ប្រសិនបើ​ការ​ឈឺចាប់​នៅ​តែ​បន្ត សូម​ពិភាក្សា​ជាមួយ​គ្រូពេទ្យ​របស់​ពួក​គេ ៕ ប្រភព ៖ urmc

អត្ថបទ​នេះ​ផលិត​ឡើង​ក្រោម​កិច្ច​សហប្រតិបត្តិការ​ជាមួយ​សាលារៀន​វ៉េ​ស្ទ​ឡាញ​ន៍ និង​សាលារៀន​ណ​ត្ស​ឡាញ​ន៍ ។ សាលារៀន​មានកម្ម​វិធី​អប់រំ និង​ថែទាំ​កុមារ​តូច ម​តេ្ត​យ្យ ភាសា​អង់គ្លេស​សម្រាប់​កុមារ ភាសា​អង់គ្លេស​សម្រាប់​សិស្ស​ធំ ភាសា​ចិន និង​ចំណេះ​ទូទៅ​ខ្មែរ​ពី​ថ្នាក់​ទី ១ ដល់ទី ១២ ។ សាលារៀន​ផ្តល់​ជូន​ការ​ធានា​រ៉ាប់រង​គ្រោះថ្នាក់​បុត្រ​ធីតា ការ​ការពារ​ការ​សិក្សា​បុត្រ​ធីតា​រហូត​ដល់ ៥ ឆ្នាំ សេវាកម្ម​គាំទ្រ និង​កម្មវិធី​សិក្សា​បន្ថែម​សម្បូរ​បែប​សម្រប​តាម​បំ​ណិ​ន​សតវត្សរ៍​ទី ២១ ។ សាលារៀន​ចាប់​ទទួល​ចុះ​ឈ្មោះ​សិស្ស​ចូល​រៀន​រាល់ថ្ងៃ ។ សម្រាប់​ព័ត៌មាន​បន្ថែម សូម​ទំនាក់ទំនង​ទូរស័ព្ទ​លេខ ៖ ០៩២ ៨៨៨ ៤៩៩ / ០១៥ ៨០៥ ១២៣ ៕