ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​ឡានដឹកឈើ​១គ្រឿង សង្ស័យអ្នកបើកងងុយដេក រេចង្កូតធ្លា.ក់ផ្លូវស្លា.ប់ម្នាក់ របួ.សធ្ងន់ម្នាក់

18 ម៉ោង មុន
  • ព្រះវិហារ

ខេត្តព្រះវិហារ ៖ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើងយ៉ាងរន្ធត់បង្កឡើងដោយរថយន្តដឹកឈើពេញប្រៀបតែម្តងដោយសារតែអ្នកបើកបរងងុយដេករេចង្កូតជ្រុលធ្លាក់ផ្លូវដោយខ្លួនឯងហើយបុកដើមឈើក្បែនោះពេញទំហឹងបណ្តាលឱ្យអ្នកបើកបរស្លាប់នៅនិងកន្លងនិងអ្នករួមដំណើររងរបួសធ្លន់កំពុងសម្រាក់ព្យាបាលនៅមន្ទីរពេទ្យអគ្គស្រអែម។ ករណីរថយន្តដឹកឈើបើកបរធ្លាក់ផ្លូវបណ្តាលឱ្យមានអ្នកស្លាប់និងរងរបួសធ្ងន់នោះបានកើតឡើងនៅវេលាម៉ោងប្រហែល៤​ទៀបភ្លឺ​ថ្ងៃទី​២២ ខែធ្នូ ឆ្នាំ២០២៤ លើកំណាត់ផ្លូវជាតិលេខ ៦២ ចន្លោះគីឡូម៉ែត្រលេខ២០៨ ២០៩…

ខេត្តព្រះវិហារ ៖ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើងយ៉ាងរន្ធត់បង្កឡើងដោយរថយន្តដឹកឈើពេញប្រៀបតែម្តងដោយសារតែអ្នកបើកបរងងុយដេករេចង្កូតជ្រុលធ្លាក់ផ្លូវដោយខ្លួនឯងហើយបុកដើមឈើក្បែនោះពេញទំហឹងបណ្តាលឱ្យអ្នកបើកបរស្លាប់នៅនិងកន្លងនិងអ្នករួមដំណើររងរបួសធ្លន់កំពុងសម្រាក់ព្យាបាលនៅមន្ទីរពេទ្យអគ្គស្រអែម។

ករណីរថយន្តដឹកឈើបើកបរធ្លាក់ផ្លូវបណ្តាលឱ្យមានអ្នកស្លាប់និងរងរបួសធ្ងន់នោះបានកើតឡើងនៅវេលាម៉ោងប្រហែល៤​ទៀបភ្លឺ​ថ្ងៃទី​២២ ខែធ្នូ ឆ្នាំ២០២៤ លើកំណាត់ផ្លូវជាតិលេខ ៦២ ចន្លោះគីឡូម៉ែត្រលេខ២០៨ ២០៩ ត្រង់ចំណុចទីឈិនពណ៌ ស្ថិតក្នុងភូមិត្រពាំងសង្កែខាងលិច ឃុំកន្ទួត ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ។

តាម​ប្រភពពីសមត្ថកិច្ចចរាចរណ៍ថាជនរងគ្រោះអ្នកបើកបររថយន្តមានឈ្មោះធី ថន ភេទ ប្រុស អាយុ​៣៥ឆ្នាំ រស់នៅភូមិទួលកណ្ដាល ឃុំត្រពាំងប្រិយ៍ ស្រុកអន្លង់វែង ខេត្តឧត្តមានជ័យ(ស្លាប់នៅនឹងកន្លែងកើតហេតុតែម្តង) និងម្នាក់ទៀតអ្នករួមដំណើរឈ្មោះតន់សារ៉ូ ភេទប្រុស អាយុ៣៦​ឆ្នាំ​ រស់នៅភូមិឃុំជាមួយគ្នារងរបួសធ្ងន់(បាក់ភ្លៅទាំងសងខាង) ។

រថយន្តដឹកបទល្មើសបង្ករគ្រោះថ្នាក់នោះម៉ាក​កាមរី បាឡែន ពណ៌ទឹកប្រាក់ ពាក់ផ្លាកលេខភ្នំពេញ 2AB-4229 ហើយបានរងការខូចខាតធ្ងន់ធ្ងរ ។

ក្រោយកើតហេតុ សពជនរងគ្រោះ​ត្រូវបានប្រគល់ជូនសាច់ញាតិយកទៅធ្វើបុណ្យតាមប្រពៃណីនៅខេត្តឧត្តរមានជ័យឯអ្នករងរបួសបានបញ្ជូនទៅមន្ទីរពេទ្យអគ្គស្រអែម ។ និងវត្ថុតាងបានយកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកជាំក្សាន្ត៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ