ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អគ្គិភ័យលេបត្របាក់តូបលក់ចាប់ហួយមួយកន្លែងអស់គ្មានសល់គិតជាប្រាក់ជាង៤០លានរៀល

15 ម៉ោង មុន
  • បាត់ដំបង

ខេត្តបាត់ដំបង ៖ តូប​លក់​ចាប់ហួយ​ដ៏​ធំ​មួយ​កន្លែង​ត្រូវ​អគ្គិភ័យ​លេប​ត្របាក់​អស់​គ្មាន​សល់​ដែល​គេ​អះអាង​ថា បណ្ដាល​មក​ពី​ការ​ទុ​ស្សេ​ខ្សែ​ចរន្តអគ្គិសនី​យ កាលពី​វេលា​ម៉ោង​៩​យប់ ថ្ងៃ​ទី​២១ ធ្នូ នៅ​ភូមិ​ចាម​រអា ឃុំ​ព្រៃ​ស្វាយ ស្រុក​មោង​ឬ​ស្សី…

ខេត្តបាត់ដំបង ៖ តូប​លក់​ចាប់ហួយ​ដ៏​ធំ​មួយ​កន្លែង​ត្រូវ​អគ្គិភ័យ​លេប​ត្របាក់​អស់​គ្មាន​សល់​ដែល​គេ​អះអាង​ថា បណ្ដាល​មក​ពី​ការ​ទុ​ស្សេ​ខ្សែ​ចរន្តអគ្គិសនី​យ កាលពី​វេលា​ម៉ោង​៩​យប់ ថ្ងៃ​ទី​២១ ធ្នូ នៅ​ភូមិ​ចាម​រអា ឃុំ​ព្រៃ​ស្វាយ ស្រុក​មោង​ឬ​ស្សី ដែល​ខាតបង់​គិត​ជា​ទឹកប្រាក់​ជាង​៤០​លាន​រៀល តែ​មិន​បង្ក​គ្រោះថ្នាក់​ដល់​មនុស្ស​ទេ ។

យោង​តាម​របាយការណ៍​សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ថា តូប​លក់​ចាប់ហួយ​នោះ​ជា​របស់​ឈ្មោះ ទឿ​ប វិត ភេទ​ប្រុស អាយុ​៣៦​ឆ្នាំ មាន​ទំហំ​៧​ម៉​x៩​ម៉ ធ្វើ​ពី​ដែក​ប្រក់​ស័ង្កសី ។

របាយការណ៍​ដដែល​បាន​បញ្ជាក់​ថា អីវ៉ាន់​ចម្រុះ​នៅ​ក្នុង​តូប​នោះ​ត្រូវ​អគ្គិភ័យ​ឆេះ​អស់ទាំង​ស្រុង ម្ចាស់​មិន​អាច​រំដោះ​បាន​អ្វី​បន្តិច​ទេ ដោយសារ​គេ​មិន​អាច​ចូល​អន្តរាគមន៍​ជួយ​ពន្លត់ភ្លើង​ដ៏​សន្ធោសន្ធៅ​នោះ​បាន រីឯ​រថយន្ត​ពន្លត់​អគ្គិភ័យ​របស់​សមត្ថកិច្ច​ក៏​មិន​អាច​ចេញ​អន្តរាគមន៍​ទាន់​ពេល​ដែរ ។

ពាក់ព័ន្ធ​ករណី​អគ្គិភ័យ​នេះ បើ​តាម​សម្រង់​សម្ដី​របស់​សមត្ថកិច្ច ដែល​បាន​សាកសួរ​ម្ចាស់​តូប​បាន​ប្រាប់​ថា អគ្គិភ័យ​នោះ​បាន​ផ្ដើម​ចេញពី​ការ​«​ទុ​ស្សេ​ខ្សែ​ចរន្ត​អគ្គី​ស​នី​» នៅ​ក្នុង​តូប ។

ម្ចាស់​តូប​បាន​ប្រាប់​សមត្ថកិច្ច​ថា ពេល​នោះ​គេ​មិន​អាច​ចូល​ទៅ​ជួយ​រំដោះ​ទំនិញ​នៅ​ក្នុង​តូប​បាន​អ្វី​បន្តិច​ទេ ព្រោះ​ភ្លើង​ឆេះ​ខ្លាំង​ពេក ។ ជន​រង​គ្រោះ​បាន​បញ្ជាក់​ប្រាប់​សមត្ថកិច្ច​ថា តុល្យការ​នៃ​ការ​ខាតបង់​គិត​ជា​ទឹកប្រាក់​អស់​ប្រហែល​ជាង​៤០​លាន​រៀល ។

ដោយឡែក បើ​និយាយ​ពី​រថយន្ត​ពន្លត់​អគ្គិភ័យ​របស់​អធិការ​ស្រុក​មោង​ឬ​ស្សី​វិញ បើ​តាម​របាយការណ៍​មន្ត្រី​ជំនាញ​បាន​ឲ្យ​ដឹង​ថា ពេល​នោះ​រថយន្ត​ពន្លត់​អគ្គិភ័យ​មិន​អាច​ចូល​ជួយ​បាញ់​ទឹកបាន​ទេ ព្រោះ​ស្ថាន​ផ្លូវ​ចូល​ទៅ​កាន់​កន្លែង​កើតហេតុ​មាន​សភាព​តូច​ចង្អៀត ។

ហើយ​ម្យ៉ាងទៀត​ការ​ទ​ទូល​ដំណឹង​ពី​គ្រោះ​អគ្គិភ័យ​នេះ​មានការ​យឺត​យាវ ទើប​តូប​លក់ដូរ​នោះ​ត្រូវ​អគ្គិភ័យ​លេប​យក​អស់ទាំង​ស្រុង តែ​ពុំ​មាន​បង្ក​គ្រោះថ្នាក់​ដល់​មនុស្ស​ទេ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ