ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

៥ គន្លឹះពិសេសចិញ្ចឹមកូនឱ្យចេះគោរពខ្លួនឯងខ្ពស់ !

3 ថ្ងៃ មុន

រាជធានីភ្នំពេញ ៖ វាជារឿងសាមញ្ញ ការស្រាវជ្រាវបង្ហាញថា ក្មេងជំទង់ដែលធំឡើងដោយការគោរពខ្លួនឯងខ្ពស់ ទំនងជាមិនសូវប្រើគ្រឿងញៀ.ន ឬផឹកស្រាទេ បើធៀបនឹងក្មេងដែលធំឡើងដោយគ្មានតម្លៃខ្លួនឯង ។ ខាងក្រោម​នេះ…

រាជធានីភ្នំពេញ ៖ វាជារឿងសាមញ្ញ ការស្រាវជ្រាវបង្ហាញថា ក្មេងជំទង់ដែលធំឡើងដោយការគោរពខ្លួនឯងខ្ពស់ ទំនងជាមិនសូវប្រើគ្រឿងញៀ.ន ឬផឹកស្រាទេ បើធៀបនឹងក្មេងដែលធំឡើងដោយគ្មានតម្លៃខ្លួនឯង ។ ខាងក្រោម​នេះ គឺ​ជា​ជំហានងាយៗ​មួយ​ចំនួន​ដែលឪពុកម្តាយអាច​ធ្វើ​បាន ​ដើម្បី​ជួយ​កូន​របស់​អ្នកឱ្យ​អភិវឌ្ឍ​ការ​គោរព​ខ្លួនឯងកាន់តែខ្ពស់ ៖

១. សូមចងចាំថា ផ្លូវទៅកាន់ការគោរពខ្លួនឯងចាប់ផ្តើមតាំងពីនៅក្មេងម្លេះ ។ កូនអ្នករៀនសូត្រ និងទទួលយកវាតាំងពីវ័យកុមារភាព និងវ័យជំទង់ តាមរយៈការប្រាស្រ័យទាក់ទងជាមួយអ្នក គ្រួសាររបស់អ្នក បរិស្ថាន និងការកសាងភាពជោគជ័យ និងសមិទ្ធផលនានា ។

២. សូមស្តាប់កូនជំទង់របស់អ្នកដោយប្រុងប្រយ័ត្ន នៅពេលពួកគេកំពុងព្យាយាមប្រាប់អ្នកអំពីអ្វីមួយ ។ បញ្ជាក់ឱ្យពួកគេដឹងច្បាស់ថា អ្នកចាប់អារម្មណ៍ខ្លាំងលើអ្វីដែលពួកគេកំពុងនិយាយ ។ ឧទាហរណ៍ ៖ បិទទូរទស្សន៍ ឬទុកសៀវភៅដែលអ្នកកំពុងអានចុះ នៅពេលកូននិយាយជាមួយអ្នក ហើយកុំលើកទូរស័ព្ទអំឡុងពេលសន្ទនា ។ ដូចគ្នានេះផងដែរ ត្រូវប្រាកដថា អ្នកសរសើរលើការខិតខំប្រឹងប្រែងរបស់កូន ដែលបើកចំហរ ហើយជជែកគ្នាជាមួយអ្នក ។

៣. ដើម្បីបង្រៀនការគោរពខ្លួនឯង អ្នកត្រូវតែបង្ហាញការគោរពគ្រប់ពេលវេលា ។ និយាយទៅកាន់កូនរបស់អ្នកដោយការគោរព សូម្បីតែនៅពេលអ្នកអ្នកតូចចិត្ត ឬខឹងក៏ដោយ ។ សូមព្យាយាមកុំស្រែក កុំបញ្ចេញអាកប្បកិរិយាមិនសមរម្យ ឬប្រមាថកូន ទោះបីជាពួកគេនៅតូចក៏ដោយ ។

៤. ផ្តោតលើភាពវិជ្ជមាន ដោយសរសើរអាកប្បកិរិយារបស់កុមារនៅពេលសមរម្យ ប៉ុន្តែកុំនិយាយបំផ្លើស ។ សម្រាប់កុមារ និងជាពិសេសមនុស្សវ័យជំទង់ ចូរបង្ហាញពីទំនុកចិត្តលើសមត្ថភាពរបស់ពួកគេ ។

៥. រីករាយជាមួយកូនរបស់អ្នក ។ ចូលរួមជាមួយ​ភាព​កំប្លែង ថាមពល និង​អារម្មណ៍​ច្នៃប្រឌិត​នៃ​លទ្ធភាព​របស់​ពួកគេ ៕ ប្រភព ៖ urmc

អត្ថបទនេះផលិតឡើងក្រោមកិច្ចសហប្រតិបត្តិការជាមួយសាលារៀនវ៉េស្ទឡាញន៍ និងសាលារៀនណត្សឡាញន៍ ។ សាលារៀនមានកម្មវិធីអប់រំ និងថែទាំកុមារតូច មតេ្តយ្យ ភាសាអង់គ្លេសសម្រាប់កុមារ ភាសាអង់គ្លេសសម្រាប់សិស្សធំ ភាសាចិន និងចំណេះទូទៅខ្មែរពីថ្នាក់ទី ១ ដល់ទី ១២ ។ សាលារៀនផ្តល់ជូនការធានារ៉ាប់រងគ្រោះថ្នាក់បុត្រធីតា ការការពារការសិក្សាបុត្រធីតារហូតដល់ ៥ ឆ្នាំ សេវាកម្មគាំទ្រ និងកម្មវិធីសិក្សាបន្ថែមសម្បូរបែបសម្របតាមបំណិនសតវត្សរ៍ទី ២១ ។ សាលារៀនចាប់ទទួលចុះឈ្មោះសិស្សចូលរៀនរាល់ថ្ងៃ ។ សម្រាប់ព័ត៌មានបន្ថែម សូមទំនាក់ទំនងទូរស័ព្ទលេខ ៖ ០៩២ ៨៨៨ ៤៩៩ / ០១៥ ៨០៥ ១២៣ ៕