ខាងក្រោមនេះ យើងខ្ញុំនឹងបង្ហាញអ្នកពីពេលវេលាដែលអ្នកបរិភោគផ្លែប៉ោមរួចអាចធ្វើឲ្យអ្នកមានរាងស្អាត។ តើមានពេលណាខ្លះទៅ?
ក្រោយពេលដែលអ្នកក្រោកពីគេង សារធាតុទឹកដែលមានក្នុងរាងកាយអ្នកនឹងប្រែជាតិចណាស់។ ប្រសិនជាអ្នកញ៉ាំផ្លែប៉ោមក្រោយពេលក្រោកពីគេង រាងកាយអ្នកនឹងស្រូបយកបានល្អ ថែមទាំងរំលាយបានយ៉ាងល្អផងដែរ ដោយអាចប៉ូវសារធាតុទឹកក្នុងរាងកាយរបស់អ្នកបាន។
ជាពិសេស នៅក្នុងផ្លែប៉ោមមានផ្ទុកសារធាតុសរសៃច្រើន ដោយធ្វើឲ្យអ្នកងាយស្រួលបត់ជើងធំណាស់ក្នុងពេលព្រឹក ធ្វើឲ្យអ្នកមិនងាយប្រឈមនឹងការទល់លាមកឡើយ។ ដូចនេះ អ្នកនឹងអាចស្រកទម្ងន់បានសម្រេចតែម្តង។ មិនត្រឹមតែប៉ុណ្ណោះ អ្នកក៏អាចពិសារមុនពេលបាយផងដែរ ព្រោះវាអាចធ្វើឲ្យអ្នកមានអារម្មណ៍ថាឆ្អែត មិនសូវចង់ញ៉ាំអាហារផ្សេងឡើយ។
ដូចនេះ អ្នកអាចបរិភោគផ្លែប៉ោមមុនបាយចំនួនកន្លះម៉ោង ទើបអាចធ្វើឲ្យខ្លាញ់ក្នុងរាងកាយអ្នករំលាយអស់ ដោយធ្វើឲ្យរាងអ្នកស្អាតដាច់គេតែម្តង។ ក្រោយបាយរួចចំនួន២ម៉ោងក៏អ្នកអាចញ៉ាំផ្លែប៉ោមបានដែរ ព្រោះអាចជួយឲ្យក្រពះពោះវៀនអ្នកដំណើរការលឿនជាងមុន ដោយធ្វើឲ្យអាហារដែលនៅក្នុងរាងកាយរបស់អ្នកកិនបានលឿន៕
ចែករំលែកព័តមាននេះ