ដំឡូងកៃពឹង ឬដំឡូងចិន ទទួលបានទិន្នផលល្អ និងតម្លៃខ្ពស់ជាងឆ្នាំមុន
- បន្ទាយមានជ័យ
ខេត្តបន្ទាយមានជ័យ ៖ ប្រជាកសិករប្រមូលផលដំឡូងកៃពឹង ឬដំឡូងចិន នៅភូមិគោកអំពិល ឃុំអូរប្រាសាទ ស្រុកមង្គលបូរី ក្នុងឆ្នាំនេះ ទទួលទិន្នផលខ្ពស់ ដោយក្នុង១រ៉ៃ…
ខេត្តបន្ទាយមានជ័យ ៖ ប្រជាកសិករប្រមូលផលដំឡូងកៃពឹង ឬដំឡូងចិន នៅភូមិគោកអំពិល ឃុំអូរប្រាសាទ ស្រុកមង្គលបូរី ក្នុងឆ្នាំនេះ ទទួលទិន្នផលខ្ពស់ ដោយក្នុង១រ៉ៃ…
ខេត្តបន្ទាយមានជ័យ ៖ ប្រជាកសិករប្រមូលផលដំឡូងកៃពឹង ឬដំឡូងចិន នៅភូមិគោកអំពិល ឃុំអូរប្រាសាទ ស្រុកមង្គលបូរី ក្នុងឆ្នាំនេះ ទទួលទិន្នផលខ្ពស់ ដោយក្នុង១រ៉ៃ (ស្មើនឹង៤០ម៉ែត្របួនជ្រុង) ទទួលផលបានពី៤ទៅ៥តោន និងលក់ក្នុងតំលៃល្អប្រសើរជាងឆ្នាំមុន ។
ប្រជាកសិករបានប្រាប់ថា ដំឡូង(កៃពឹង ឬដំឡូងចិន)នៅឆ្នាំនេះ ឈ្មួញមកទិញដល់ចំការក្នុង១គីឡូក្រាមលក់តំលៃ២.០០០ទៅ២.៥០០រៀលបើប្រៀបធៀបកាលឆ្នាំមុន១គីឡូក្រាមលក់បានតំលៃ១.០០០ទៅ១.៥០០រៀល ។ ដោយសារតែលក់បានតម្លៃខ្ពស់ជាងឆ្នាំមុន បានធ្វើអោយប្រជាកសិករមានអារម្មណ៍សប្បាយចិត្ត និងអាចផ្គត់ផ្គង់ជីវភាពគ្រួសារ កាត់បន្ថយការចំណាកស្រុក។
ប្រជាកសិករបានបញ្ជាក់ថា ដំឡូង(កៃពឹងរឺដំឡូងចិន)ដាំរយៈពេល១រដូវពេញទទួលផលបានឆ្នាំនេះជាមធ្យម១រ៉ៃស្មើ៤០ម៉ែត្របួនជ្រុង ទទួលផលបានពី៤ទៅ៥តោន បើប្រៀបធៀបធ្វើស្រែគឺល្អប្រសើរជាង តែបើធ្វើស្រែ ក្នុង១រដូវ ស្រូវមិនប្រកាន់រដូវបាន២ដង ។ តែការដាំដំឡូងកៃពឹង ឬដំឡូងចិន១ឆ្នាំទទួលផលបានតែ១ដង ដែលមើលថែដាក់ទឹក បាញ់ថ្នាំ បោចស្មៅ៣ទៅ៤ដង ទើបទទួលបានផលល្អ ។
ប្រជាកសិករបញ្ជាក់ថា ដំឡូងកៃពឹងបើដាំបានផលល្អ ក្នុង១មើម មានទម្ងន់២គីឡូក្រាម ជាមធ្យម២ទៅ៣មើម មានទម្ងន់១គីឡូក្រាម ហើយមើមតូចៗអាចលក់សម្រាប់ធ្វើពូជ ដែលគេទិញយកទៅដាំ ហើយដំឡូងកៃពឹង ឬដំឡូងចិន នេះអាចទិញយកទៅស្ងោរលក់តាមទីផ្សារនិងសាលារៀន រឺចៀនលក់ ឬធ្វើបង្អែម ឬស្លរ ឬយកទៅធ្វើអ្វីផ្សេងៗទៀតក៏បានតាមតម្រូវការ។
មន្ត្រីកសិកម្មខេត្តបន្ទាយមានជ័យប្រាប់ថា ដំឡូងកៃពឹងរឺដំឡូងចិននេះប្រជាកសិករដែលពេញនិយមដាំមាននៅស្រុកមង្គលបូរីនិងសិរីសោភ័ណដែលមានផ្ទៃដីប្រមាណជាង១០០ហិកតាទេព្រោះផលដំឡូងនេះសម្រាប់លក់បានក្នុងទីផ្សារក្នុងស្រុកដែលជាដំណាំដែលប្រជាកសិករទំនេរពីធ្វើស្រែឆ្លៀតមកធ្វើចំការ ៕
ចែករំលែកព័តមាននេះ