ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចិន​បដិសេធ​ដំណឹង​ថា​រដ្ឋ​មន្ត្រី​ការ​ពា​រ​ជាតិ​កំពុង​មាន​បញ្ហា​រឿង​ពុក​រលួយ

18 ម៉ោង មុន

ទី​ក្រុង​ប៉េកាំង៖ ​បន្ទាប់​ពី​មាន​ពាក្យ​ចចាម​អារ៉ាម​ថា​រដ្ឋ​មន្ត្រី​ការ​ពារ​ជាតិ​ចិន​​ស្ថិត​នៅ​ក្រោម​ការ​ស៊ើប​អង្កេ​ត​ពី​បក្ស​កុម្មុយ​និស្ត​ចិ​ន​ពាក់​ព័ន្ធ​នឹងរឿង​ពុក​រលួយ​ ក្រសួង​ការ​បរទេស​ចិន​បាន​ចេញ​មក​បញ្ជាក់​ឡើង​វិញត្រង់​ចំណុច​នេះ​​។ ព័ត៌​មាន​ចចាម​អារ៉ាម​នោះ​​​ចុះ​ផ្សាយ​ដំបូង​គេ​នៅ​លើ​ទំព័រ​កាសែត​ហ្វាយ​ណាន់​សល​ថាមស៍ (Financial Times)។ ក្រោយ​មក​កាសែត​ដទៃ​ទៀត​ចុះ​ផ្សាយ​តាម​ជា​ហូរ​ហែ​​។ ​​ក្រសួង​ការ​បរទេស​ចិន​ចាត់​ទុក​ថា​ការ​ផ្សាយ​ព័ត៌​មាន​នោះ​គ្មាន​មូល​ដ្ឋាន​ច្បាស់​លាស់​ទាល់​តែ​សោះ​។​​ អ្នក​នាំ​ពាក្យ​ក្រសួង​ការ​បរទេស​ចិន លោក​ស្រី​ម៉ៅនីង​…

ទី​ក្រុង​ប៉េកាំង៖ ​បន្ទាប់​ពី​មាន​ពាក្យ​ចចាម​អារ៉ាម​ថា​រដ្ឋ​មន្ត្រី​ការ​ពារ​ជាតិ​ចិន​​ស្ថិត​នៅ​ក្រោម​ការ​ស៊ើប​អង្កេ​ត​ពី​បក្ស​កុម្មុយ​និស្ត​ចិ​ន​ពាក់​ព័ន្ធ​នឹងរឿង​ពុក​រលួយ​ ក្រសួង​ការ​បរទេស​ចិន​បាន​ចេញ​មក​បញ្ជាក់​ឡើង​វិញត្រង់​ចំណុច​នេះ​​។ ព័ត៌​មាន​ចចាម​អារ៉ាម​នោះ​​​ចុះ​ផ្សាយ​ដំបូង​គេ​នៅ​លើ​ទំព័រ​កាសែត​ហ្វាយ​ណាន់​សល​ថាមស៍ (Financial Times)។ ក្រោយ​មក​កាសែត​ដទៃ​ទៀត​ចុះ​ផ្សាយ​តាម​ជា​ហូរ​ហែ​​។ ​​ក្រសួង​ការ​បរទេស​ចិន​ចាត់​ទុក​ថា​ការ​ផ្សាយ​ព័ត៌​មាន​នោះ​គ្មាន​មូល​ដ្ឋាន​ច្បាស់​លាស់​ទាល់​តែ​សោះ​។​​

អ្នក​នាំ​ពាក្យ​ក្រសួង​ការ​បរទេស​ចិន លោក​ស្រី​ម៉ៅនីង​ ថ្លែង​ថា​​ការ​ចុះ​ផ្សាយ​ដំណឹង​នោះ​ប្រៀ​ប​បាន​នឹង​ការ​តាម​ចាប់​ស្រមោល​​ដែល​អន្ទោល​តាម​ប្រាណ​​។ ​សូម​រំលឹក​ថា​កាល​ពី​ពេល​ដក​តំណែង​​អតីត​រដ្ឋ​មន្ត្រី​ការ​ពារ​ជាតិចិន លោក​លី​សាង​ហ្វ៊ូ ​នៅ​​​ខែ​ធ្នូ​ ឆ្នាំ​២០២៣​​ ក្រ​សួង​ការ​​បរ​ទេស​​ក៏​ធ្លាប់​ចេញ​មក​ស្រាយ​​បំភ្លឺផង​ដែរ​។ កាល​ណោះ ក្រសួង​ថ្លែង​ថា​ខ្លួន​មិន​បាន​ដឹង​រឿង​នេះ​ទេ​។​

ព័ត៌​មាន​ស្ដី​ពី​ការ​ដក​តំណែង​លោ​កលី​សាង​ហ្វ៊ូ​​ត្រូវ​កាសែត​ហ្វាយ​ណាន់​សល​ថាមស៍​ចុះ​ផ្សាយ​មុ​ន​គេ​​។ កាសែត​ចុះ​ផ្សាយថា​​​លោក​លីសាង​ហ្វ៊ូ​​ដែល​​​លែង​បង្ហាញ​មុខ​ជា​សា​ធារណៈ​​ជាង​២​អាទិត្យ​នោះ​ត្រូវ​ស្ថិត​នៅ​ក្រោម​​ការ​ស៊ើប​អង្កេត​របស់​​បក្ស​កុម្មុយ​និស្ត​ចិន​។ ​២​ខែ​ក្រោយ​មក គេ​​ទទួល​ដំណឹង​ថា​​លោក​លី​សាង​ហ្វ៊ូ​ពិត​ត្រូវ​បានបណ្ដេញ​ចេញ​ពី​ក្រប​ខណ្ឌ​បក្ស​កុម្មុយ​និស្ត​ចិន​​។

ឥឡូវ​នេះដល់​វេន​លោក​តុង​ជុន​វិញ​ម្ដង​។ លោក​មាន​អាយុ​៦៣​ឆ្នាំ​ និង​បាន​កាន់​តំណែង​ជា​ប្រមុខ​ការ​ពារ​ជាតិ​ចិន​​កាល​ពី​ខែ​ធ្នូ ឆ្នាំ​២០២៣​បន្ទាប់​ពី​លោក​លី​សាង​ហ្វ៊ូ​កាន់​តំណែង​​នេះ​បាន​ត្រឹម​តែ​​៧​ខែ​ប៉ុណ្ណោះ​។ អ្នក​ជំនាន់​មុខ​លោក​លី​​សាង​ហ្វ៊ូ​គឺ​លោក​វៃ​ហ្វឹង​ហឺ (Wei Fenghe) ក៏​ត្រូវ​បាន​ដក​តំណែងពាក់​ព័ន្ធ​នឹង​អំពើ​ពុក​រលួយ​ដូច​គ្នា​​។

​តាម​ពិត នៅ​ប្រទេស​ចិន​ខុស​ពី​ប្រទេស​លោក​ខាង​លិច​។ នៅ​ចិន តំណែង​រដ្ឋ​មន្ត្រី​ការ​ពារ​ជាតិ​មិន​សូវ​មាន​អំណាច​​ទេ​ ហើយ​​​គ្រាន់​តែ​ជា​តំណែង​ខ្យល់​តែប៉ុណ្ណោះ​។ អំណាច​ពិត​ប្រាកដ​ស្ថិត​នៅ​ក្នុង​ដៃ​របស់​បក្ស​កុម្មុយ​និស្ត​ចិន​ដែល​មាន​គណៈ​កម្ម​ការ​១​ឈ្មោះ​គណៈ​កម្ម​ការ​យោធា​សម្រាប់​គ្រប់​គ្រង​ពី​លើ​ក្រសួង​ការ​ពារ​ជាតិ និង​ជា​អ្នក​ដាក់​ចេញ​គោល​នយោបាយ​ឱ្យ​ក្រសួង​ជា​អ្នក​យក​ទៅ​អនុ​វត្ត​តាម​​។ គណៈ​កម្ម​ការ​នេះ​មាន​លោ​កស៊ី​ជីន​ពីង​ជា​ប្រធាន​។

នៅ​ក្នុង​ន័យ​នេះ រដ្ឋ​មន្ត្រី​ការ​ពារ​ជាតិ​ចិន​​គ្រាន់​តែ​បំពេញ​ការ​ងារ​ជា​ពិធី​ការ​ និង​ជួប​សម្ដែង​ការ​គួរ​សម​ជា​មួយ​ភ្ញៀវ​ជាតិ​, អន្តរ​ជាតិ ឬ​ចូល​រួម​កិច្ច​ប្រជុំ​​នៅ​ក្នុង​ក្រប​ខណ្ឌ​តំបន់​ និង​ពិភព​លោក​តែ​ប៉ុណ្ណោះ​។ ប៉ុន្តែ​បើ​ថា​ឱ្យ​គាត់​មាន​សិទ្ធិ​សម្រេច​លើ​នយោ​បាយ​ការ​ពារ​ជាតិ​គឺ​គ្មាន​ទេ​។ មិន​ត្រឹម​តែ​គ្មាន​ទេ​ ខ្លាច​តែ​ត្រូវ​គេ​ដក​តំណែង​ថែម​ទៀត​បើ​​គាត់​ហ៊ាន​​​ធ្វើ​អ្វី​ឃ្នើស​ចិត្ត​ថ្នាក់​លើ​។​

កាល​ពី​ពេល​មុន​ៗ រដ្ឋ​មន្ត្រី​ការ​ពារ​ជាតិ​ចិន​ក៏​មាន​មុខ​តំណែង​នៅ​ក្នុង​គណៈ​កម្ម​ការ​យោធា​នៃ​បក្ស​កុម្មុយ​និស្ត​ចិន និង​មុខ​តំ​ណែង​នៅ​ក្នុង​ក្រុ​មប្រឹក្សា​រដ្ឋ​ផង​ដែរ​។ ​ប៉ុន្តែ​លោក​តុង​ជុន​រឹត​តែ​គ្មាន​មុខ​តំណែង​នៅ​ក្នុង​ស្ថាប័ន​ទាំង​២​នេះ​ទៅ​ទៀត​។ ដូច្នេះ មុខ​តំណែង​ជា​រដ្ឋ​មន្ត្រី​ការ​ពារ​ជាតិ​របស់​លោក​តុង​ជុន​គឺ​ពិត​ជា​មាន​សភាព​ទន់​ខ្សោយ​ខ្លាំង​មែន​ទែន​​​​៕​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ