ថ្នាក់ដឹកនាំធនាគារជាតិ នៃកម្ពុជា បានថ្លែងថាសាលាមត្តេយ្យសិក្សា គឺជាថ្នាលបណ្ដុះបណ្ដាលដំបូង សម្រាប់កុមារតូចៗ ដែលរួមគ្នាយកចិត្តទុកដាក់ ដើម្បីឱ្យកុមារមានអនាគតល្អ
រាជធានីភ្នំពេញ៖ លោកជំទាវបណ្ឌិត ជា សិរី អគ្គទេសាភិបាលធនាគារជាតិនៃកម្ពុជាបានថ្លែងនៅសម្ពោធអគារសាលាមត្តេយ្យ សហគមន៍រក្សាកុមារថា÷សាលាមត្តេយ្យសិក្សាគឺជាថ្នាលបណ្ដុះបណ្ដាលសម្រាប់កុមារដែលត្រូវរួមគ្នាយកចិត្តទុកដាក់កសាងឲ្យបានច្រើនពិសេសនៅតាមតំបន់ជនបទដើម្បីឲ្យកុមារមានលទ្ធភាព បានចូលរៀននៅថ្នាក់ដំបូងបានគ្រប់ៗគ្នា ។ សូមបញ្ជាក់ថា៖ សាលាមត្តេយ្យសហគមន៍រក្សាកុមារដែលដាក់ពិធីកាត់ខ្សែបូរសម្ពោធនាថ្ងៃទី២៦ខែវិច្ឆិកាឆ្នាំ២០២៤ក្រោមអធិបតីភាពលោកលោកជំទាវបណ្ឌិត…
ចែករំលែកព័តមាននេះ