ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

ក្រុម​សហជីព​ធំ​ៗ​ នៅ​កម្ពុជា ​ថា របប​សន្តិសុខ​សង្គម​ផ្នែក​ថែទាំ​សុខភាព​បាន​ចូលរួម​យ៉ាង​សំខាន់​ក្នុង​ការ​លើកកម្ពស់​សុខមាលភាព និង​ជីវភាព​របស់​កម្មករនិយោជិត

1 ថ្ងៃ មុន

រាជធានី​ភ្នំពេញ​ ៖ ក្រុម​សហជីព​ធំ​ៗ​នៅ​កម្ពុជា ​លើក​ឡើង​ថា របប​សន្តិសុខ​សង្គម​ផ្នែក​ថែទាំ​សុខភាព​បាន​ និង​កំពុង​ដើរតួ​នាទី​យ៉ាង​សំខាន់ ​ក្នុង​ការ​ផ្តល់​ឧត្តម​ប្រយោជន៍​ដល់​បងប្អូន​កម្មករនិយោជិត ខណៈ​គោលនយោបាយ ​របស់​រាជរដ្ឋាភិបាល​មួយ​នេះ ​បាន​ចូលរួម​ចំណែក​យ៉ាង​សំខាន់​…

រាជធានី​ភ្នំពេញ​ ៖ ក្រុម​សហជីព​ធំ​ៗ​នៅ​កម្ពុជា ​លើក​ឡើង​ថា របប​សន្តិសុខ​សង្គម​ផ្នែក​ថែទាំ​សុខភាព​បាន​ និង​កំពុង​ដើរតួ​នាទី​យ៉ាង​សំខាន់ ​ក្នុង​ការ​ផ្តល់​ឧត្តម​ប្រយោជន៍​ដល់​បងប្អូន​កម្មករនិយោជិត ខណៈ​គោលនយោបាយ ​របស់​រាជរដ្ឋាភិបាល​មួយ​នេះ ​បាន​ចូលរួម​ចំណែក​យ៉ាង​សំខាន់​ ក្នុង​ការ​លើកកម្ពស់​សុខមាលភាព និង​ជីវភាព​របស់​កម្មករនិយោជិត ​។

លោកស្រី កេ​ន ឆេ​ង​ឡា​ង អនុប្រធាន​សហភាព​ចលនា​កម្មករ​កម្ពុជា លើក​ឡើង​ថា គោលនយោបាយ​របស់​រាជរដ្ឋាភិបាល​កម្ពុជា​ដែល​បាន​ផ្តល់​បណ្ណ​សមាជិក ប​.​ស​.​ស​. ដល់​បងប្អូន​កម្មករនិយោជិត គឺ​មាន​សារសំខាន់​ណាស់​ ជា​ពិសេស​កម្មករ​ដែល​ជា​អ្នកមាន​ជីវភាព​ខ្វះខាត ​។ អ្វី​ដែល​ពិសេស​នោះ​គឺ​និយោជក​ដែល​ជា​ថៅកែ​រោងចក្រ​ជា​អ្នករ៉ាប់រង​បង់​ភាគទាន​ជា​រៀង​រាល់​ខែ​សម្រាប់​កម្មករ ដែល​នេះ​ជា​ការ​ចូលរួម​ចំណែក​យ៉ាង​សំខាន់​លើ​ការ​ចំណាយ​ក្នុង​ជីវភាព​ប្រចាំខែ​របស់​ពួក​គាត់​ ។

លោកស្រី​មើលឃើញ​ថា សម្រាប់​កម្មករនិយោជិត ដែល​ជា​សមាជិក​ប​.​ស​.​ស​.  អាច​ទទួល​បាន​របប​សន្តិសុខ​សង្គម​ផ្នែក​ថែទាំ​សុខភាព ដែល​អាច​ទទួល​បាន​សេវា​ពិនិត្យ​សុខភាព​ ដោយ​ឥត​គិតថ្លៃ​គ្រប់ពេលវេលា​ ។ ការ​ទទួល​បាន​សេវាកម្ម​បែប​នេះ​ គឺ​មាន​ឧត្តម​ប្រយោជន៍​ខ្លាំង​ណាស់ ​សម្រាប់​កម្មករនិយោជិត​ក្នុង​ការ​ថែទាំ​សុខភាព ពីព្រោះ​តាម​រយៈ​យន្តការ​នេះ​ជំរុញ​ឱ្យ​កម្មករនិយោជិត​មានការ​យកចិត្តទុកដាក់​លើ​សុខមាលភាព ​របស់​ពួក​គាត់​ច្រើន​ជាង​ពេល​មុន​ៗ​ ។

លោកស្រី​បាន​សង្កត់ធ្ងន់​ថា របប​សន្តិសុខ​សង្គម​ផ្នែក​ថែទាំ​សុខភាព ​សម្រាប់​បងប្អូន​កម្មករនិយោជិត ​គឺជា​ការ​ចូលរួម​ចំណែក ​យ៉ាង​ធំធេង​លើ​ការ​ចំណាយ​ផ្នែក​ថែទាំ​សុខភាព ​របស់​ពួក​គេ ពីព្រោះ​ថ្លៃ​សេវា​ពិនិត្យ និង​ព្យាបាល​ជំងឺ​ គឺជា​បន្ទុក​មួយ​ដ៏​ធំ​ សម្រាប់​កម្មករនិយោជិត ដែល​ជា​កត្តា​ធ្វើ​ឱ្យ​ពួក​គាត់​ មិន​ទៅ​ពិនិត្យ​សុខភាព​តែ​ម្តង នៅ​មុន​ពេល​ដែល​ពួក​គាត់​គ្មាន​បណ្ណ​ប​.​ស​.​ស​.​កាលពី​អតិ​ត​កាល ដូច្នេះ​ហើយ​កម្មករនិយោជិត​អាច​សន្សំ​ថវិកា ​បាន​មួយ​ចំណែក​ទុក​ សម្រាប់​ការ​ចំណាយ​ផ្សេង​ៗ ​ដូច​ជា​ការ​អប់រំ​កូន​ៗ​របស់​ពួក និង​តម្រូវការ​ផ្សេង​ៗ​ទៀត​ផង​ដែរ បន្ទាប់​ពី​ពួក​គេ​មាន​បណ្ណ​ប​.​ស​.​ស​. ដែល​ត្រូវ​បាន​រាប់​រង​ ដោយ​និយោជក​របស់​ពួក​គេ​ ។

ចំណែក ប្រធាន​សហភាព​ការងារ​កម្ពុជា លោក​ ​គង់ អាទិត្យ បាន​គូសបញ្ជាក់​ពី​អត្ថប្រយោជន៍​របស់​របប​សន្តិសុខ​សង្គម ​ផ្នែក​ថែទាំ​សុខភាព​ថា គឺជា​គោលនយោបាយ ​ក្នុង​ការ​លើកកម្ពស់​សុខភាព​របស់​បងប្អូន​កម្មករនិយោជិត ​ឱ្យ​មាន​សុខភាព​ល្អ កាត់​បន្ថយ​ការ​ឈឺ​ថ្កាត់ តាម​រយៈ​ឱកាស​ក្នុង​ការ​ថែទាំ និង​ពិនិត្យ​សុខភាព​បាន​ច្រើន​ជាង​មុន ដែល​ធ្វើ​ឱ្យ​កម្មករនិយោជិត​ អាច​ចូលរួម​ចំណែក​យ៉ាង​សំខាន់​ ក្នុង​ការ​ពង្រឹង​ជីវភាព​នៅ​ក្នុង​គ្រួសារ និង​សង្គម​ជាតិ​ទាំងមូល ​។

លោក​ ​គង់ អាទិត្យ លើក​ឡើង​ថា របប​សន្តិសុខ​សង្គម​ផ្នែក​ថែទាំ​សុខភាព​គឺជា​គោលនយោបាយ​ក្នុង​ការ​កាត់​បន្ថយ​ភាព​ក្រីក្រ ​របស់​បងប្អូន​កម្មករនិយោជិត​កម្ពុជា ពីព្រោះ​កម្មករ​អាច​បង្វែរ​ការ​ចំណាយ​លើ​ការ​ពិនិត្យ និង​ការ​ព្យាបាល​ជំងឺ មក​ជា​ការ​សន្សំ​ចៃ​នៅ​ក្នុង​គ្រួសារ និង​ការ​កាត់​បន្ថយ​ទាំងស្រុង​ លើ​សេវា​ពិនិត្យ​សុខភាព​ប្រចាំ​ថ្ងៃ ប្រចាំខែ ដែល​ជា​ការ​កើតឡើង​ជាយថាហេតុ​ណាមួយ​របស់​បងប្អូន​កម្មករនិយោជិត ​។

គួរ​បញ្ជាក់​ផង​ដែរ​ថា របប​សន្តិសុខ​សង្គម​ផ្នែក​ថែទាំ​សុខភាព ផ្តល់​ការ​ធានា​រ៉ាប់រង​លើ​ផ្នែក​សុខភាព ២៤​ម៉ោង​/២៤​ម៉ោង សម្រាប់​កម្មករនិយោជិត ​ដូច​ជា​៖ សេវា​ព្យាបាល​និង​ថែទាំ​វេជ្ជសាស្ត្រ​, ​ប្រាក់​បំណាច់​ប្រចាំ​ថ្ងៃ​ សម្រាប់​រយៈពេល​សម្រាក​ព្យាបាល​ជំងឺ​, ប្រាក់​បំណាច់​មាតុភាព​, សេវា​ស្តារ​នីតិសម្បទា​ផ្នែក​វេជ្ជសាស្ត្រ​, និង​វិភា​ជន៍​បូជាសព ​៕ អត្ថបទសហការ