ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

ក្រុមហ៊ុន អ អិ​ម អេ ខេ​ម​បូ​ឌា ប្រកាស​កម្មវិធី​ដំណើរ​កំសាន្ត Ford Adventure ឆ្នាំ២០២៤ លើក​ទី​១៨ ឆ្ពោះទៅ​កាន់ប្រទេសឡាវ

1 ថ្ងៃ មុន

ភ្នំពេញ ថ្ងៃ​ទី​២៣ ខែវិច្ឆិកា ឆ្នាំ​២០២៤៖ ក្រុមហ៊ុន អ អិ​ម អេ ខេ​ម​បូ​ឌា ដែល​ជា​ក្រុមហ៊ុន​នាំ​ចូល…

ភ្នំពេញ ថ្ងៃ​ទី​២៣ ខែវិច្ឆិកា ឆ្នាំ​២០២៤៖ ក្រុមហ៊ុន អ អិ​ម អេ ខេ​ម​បូ​ឌា ដែល​ជា​ក្រុមហ៊ុន​នាំ​ចូល និង​ចែកចាយ​ផ្តាច់មុខ​រថយន្ត Ford ប្រចាំ​ព្រះរាជាណាចក្រ​កម្ពុជា បាន​រៀបចំ​សន្និសីទ​សារព័ត៌មាន​ប្រកាស​ពី​កម្មវិធី​ដំណើរ​កំសាន្ត Ford Adventure ឆ្នាំ 2024 លើក​ទី​១៨ ឆ្ពោះទៅ​កាន់ ខេត្តស្ទឹងត្រែង ប្រទេស​កម្ពុជា និង​ទីក្រុង​ប៉ាក​សេ ប្រទេស​ឡាវ នៅ​ក្នុង​ខែធ្នូ ខាង​មុខ​នេះ ។

ដំណើរ​កំសាន្ត FORD Adventure ឆ្នាំ​២០២៤ នេះ រៀបចំ​ឡើង​ដោយ​ផ្នែក​រថយន្ត​Ford នៃ​ក្រុមហ៊ុន អ អិ​ម អេ ខេ​ម​បូ​ឌា (RMA Cambodia) និង​ចូលរួម​សហការ​ឧបត្ថម្ភ​កម្មវិធី​ធំ​ដោយ​ធនាគារ BSP Finance PLC., ធនាគារ KB Daehan Specialized Bank Plc., ក្រុមហ៊ុន Hanuman Beverage Co.,Ltd.​។ បន្ថែម​ពី​នេះ ក៏​មានការ​សហការ​ឧបត្ថម្ភ​ពី​សំណាក់​ក្រុមហ៊ុន EFG (Express Food Group) ដែល​រួម​មាន The Pizza Company, ភោជនីយដ្ឋាន​ស៊ុប និង សាច់​អាំង Bar-B-Q Plaza, កា​រ៉េ​ម Dairy Queen, Swensens, Krispy Kream Donut, ទឹក​ផ្លែ​ឈើ Boost, តែ​គុ​ជ Kamu.Kamu, ហាង​នំ​បុ័ង Tour Les Jours, CB General Insurance និង AEON Specialized Bank (Cambodia) PLC.​ ។

គួរ​បញ្ចា​ក់​ផង​ដែរ​ថា ដំណើរ​កំសាន្ត Ford Adventure ដ៏​អស្ចារ្យ​លើក​ទី ១៨ នេះ​មាន​រយៈពេល ៤​ថ្ងៃ ៣​យប់ ដោយ​រៀបចំ​ចំនួន ២ លើក​។ លើក​ទី​១ គឺ​ចាប់ពី​ថ្ងៃ​ទី​១២ ដល់​ថ្ងៃ​ទី​១៥ ខែធ្នូ ឆ្នាំ​២០២៤ និង​លើក​ទី​២ ចាប់ពី​ថ្ងៃ​ទី​១៩ ដល់​ថ្ងៃ​ទី​២២ ខែធ្នូ ឆ្នាំ​២០២៤ ជាមួយនឹង​ក្បួន​រថយន្ត​ប្រមាណ​ជាង ២០០​គ្រឿង និង​អ្នកចូលរួម​សរុប​ប្រមាណ​ជាង​១០០០​នាក់ ដោយ​ធ្វើ​ដំណើរ​ចេញពី​ក្រុងភ្នំពេញ​ឆ្ពោះទៅ​កាន់​ខេត្តស្ទឹងត្រែង រួម​ទាំង​មានកម្ម​វិធីចែក​អំណោយ​សម្បុ​រសធម៌​ទៅ​កាន់​គ្រួសារ​ក្រីក្រ​ប្រមាណ​ជាង ៤០០​គ្រួសារ រួច​ទស្សនា​រមណីយដ្ឋាន​ធម្មជាតិ​នានា​ក្នុង​ខេត្តស្ទឹងត្រែង និង​ធ្វើការ​សម្រាក​បោះជំរុំ​ចំនួន ១​យប់​។ លុះ​ថ្ងៃ​បន្ទាប់ ក្បួន​រថយន្ត​នឹង​ឆ្លង​ដែន​ឆ្ពោះទៅ​កាន់​ប្រទេស​ឡាវ ដោយ​ធ្វើការ​បោះជំរុំ​ចំនួន ២​យប់ នៅ​ក្នុង​ក្រុង​ប៉ាក​សេ ប្រទេស​ឡាវ រួម​ទាំង​មាន​សកម្មភាព​កម្សាន្ត​ផ្សេង​ៗ​ដើម្បី​ប​ង្តើ​ត​បរិយាកាស​សប្បាយ​រីករាយ​ទៅ​កាន់​អតិថិជន Ford ដែល​បាន​ចូលរួម​ផង​ដែរ​ ។

លោក មី​លី ហ្គុ​ដ​មែន ប្រធាន​គ្រប់គ្រង​ជាន់ខ្ពស់​ផ្នែក​ទីផ្សារ​រថយន្ត Ford នៃ​ក្រុមហ៊ុន អ អិ​ម អេ ខេ​ម​បូ​ឌា បាន​មាន ប្រសាសន៍​ថា​៖ “​ក្រុមហ៊ុន អ អិ​ម អេ ខេ​ម​បូ​ឌា បាន​រៀបចំ​ដំណើរ​កម្សាន្ត​អតិថិជន Ford Adventure ជា​រៀង​រាល់​ឆ្នាំ ហើយ​កម្មវិធី Ford Adventure ឆ្នាំ​នេះ ជា​កម្មវិធី​លើក​ទី​១៨ ហើយ​។ គោលដៅ​ចម្បង​នៃ​ការ​រៀបចំ​កម្មវិធី​នេះ​ឡើង​គឺ ទី​១. ដើម្បី​អតិថិជន​អាច​រីករាយ​ជាមួយនឹង​ក្រុម​គ្រួសារ និង​មិត្តភក្តិ នា​ឳ​កាស​វិស្សមកាល​ចុងឆ្នាំ ទី​២. ដើម្បី​អោយ​អតិថិជន​អាច​បង្កើត​ទំនាក់ទំនង ផ្លាស់​ប្តូរ​បទ​ពិសោធន៍ ក៏​ដូច​ជា​ការ​ធ្វើការ​ផ្លាស់​ប្តូរ​ធុរកិច្ច​រវាង​គ្នា​ទៅ​វិញ​ទៅ​មក និង​ទី​៣. ដើម្បី​ទទួល​បាន​បទ​ពិសោធន៍​ថ្មី​នៃ​ការ​បោះជំរុំ​ដ៏​អស្ចារ្យ​រ្យ​នៅ​រមណីយដ្ឋាន​ធម្មជាតិ ព្រៃ​ភ្នំ​ដ៏​ស្រស់​ស្អាត ​។

លោក គី​ម សំណាង នាយក​ផ្នែក​លក់ នៃ​ធនាគារ KB Daehan Specialized Bank បាន​មាន​ប្រសាសន៍​ថា​៖ “​ខ្ញុំ​ពិតជា​មាន​សេចក្តី​សោមនស្ស​រីករាយ​ក្រៃ​លែង​ដែល​បាន​ក្លាយជា​ផ្នែក​មួយ​នៃ​កម្មវិធី Ford Adventure 2024 នេះ​។ ធនាគារ​ឯកទេស KB Daehan សូម​ជូនពរ​អោយ​ដំណើរ​កម្សាន្ត Ford Adventure 2024 នេះ ប្រព្រឹត្ត​ទៅ​បាន​ដោយ​រលូន និង​ពោរពេញ​ដោយ​ភាព​រីករាយ និង​អនុស្សាវរីយ​ដ៏​ស្រស់បំព្រង ហើយ​យើងខ្ញុំ​នឹង​សហការ​ជាមួយ​ក្រុមហ៊ុន Ford ទៅ​មុខជា​បន្តបន្ទាប់​ទៀត​” ៕ អត្ថបទសហការ