ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មុខរបរ​ស្មូន​ដី​​អ្នក​ភូមិ​អណ្តូង​ប្ញ​ស្សី​នៅ​តែ​ទាក់​ទាញ​​ចំណាប់អារម្មណ៍​ភ្ញៀវ​ទេសចរ​បរទេស

7 ម៉ោង មុន
  • កំពង់ឆ្នាំង

ខេត្តកំពង់ឆ្នាំង ៖ មុខរបរ​ស្មួ​ន​ដី​ផលិត​ជា​ក្អម សម្ភារ​ប្រើប្រាស និង​វត្ថុ​អនុស្សាវរីយ៍​ផ្សេង​ៗ​របស់​អ្នក​ភូមិអណ្តូង​ប្ញ​ស្សី ស្ថិត​ក្នុង​ឃុំ​ស្រែ​ថ្មី ស្រុក​រលាប្អៀរ ខេត្តកំពង់ឆ្នាំង នៅ​តែ​មាន​ប្រជាប្រិយភាព​ទាក់​ទាញ​ចំណាប់អារម្មណ៍​ភ្ញៀវ​ទេសចរ​បរទេស​មក​ទស្សនា​ស្ទើរ​ជា​រៀងរាល់ថ្ងៃ​ដោយ​មិន​ចេះ​ជិន​ណាយ ។…

ខេត្តកំពង់ឆ្នាំង ៖ មុខរបរ​ស្មួ​ន​ដី​ផលិត​ជា​ក្អម សម្ភារ​ប្រើប្រាស និង​វត្ថុ​អនុស្សាវរីយ៍​ផ្សេង​ៗ​របស់​អ្នក​ភូមិអណ្តូង​ប្ញ​ស្សី ស្ថិត​ក្នុង​ឃុំ​ស្រែ​ថ្មី ស្រុក​រលាប្អៀរ ខេត្តកំពង់ឆ្នាំង នៅ​តែ​មាន​ប្រជាប្រិយភាព​ទាក់​ទាញ​ចំណាប់អារម្មណ៍​ភ្ញៀវ​ទេសចរ​បរទេស​មក​ទស្សនា​ស្ទើរ​ជា​រៀងរាល់ថ្ងៃ​ដោយ​មិន​ចេះ​ជិន​ណាយ ។

លោក ស៊ន ប៊ុ​ន​ស៊ី​ន អគ្គ​ម​គ្គុ​ទេស​ទេសចរណ៍​ផ្នែក​ភាសា​បារាំង​បាន​ឲ្យ​ដឹង​ថា ភាគច្រើន​ភ្ញៀវ​ទេសចរ​បរទេស​ពួក​គាត់​ចង់​យល់​ដឹង​អំពី​ប្រវត្តិសាស្ត្រ ចង់​ដឹង​អំពី​របៀប​នៃ​ការ​រស់នៅ​ប្រពៃណី​របស់​ប្រជាពលរដ្ឋ​ខ្មែរ​យើង​រស់នៅ​និង​ប្រកប​មុខរបរ​ចិញ្ចឹមជីវិត​របៀប​ណាខ្លះ មាន​ភាព​ខុស​គ្នា​ជា​គ្នា​យ៉ាងណា​ជាមួយ​ជីវភាព​រស់នៅ​របស់​ប្រជាជន​ស្រុក​គាត់​ដូច​ម្តេច​ខ្លះ​។ ជា​ពិសេស ភ្ញៀវ​បរទេស​ដែល​មក​ទី​នេះ គឺ​ចាប់អារម្មណ៍​ពីជីវភាព​រស់នៅ​របស់​អ្នក​ភូមិ និង​ចង់​ដឹង​អំពី​របៀប​នៃ​ការ​ធ្វើ​ក្អម ឆ្នាំង និង​ចម្លាក់​ស្មូន​ពី​ដី​ផ្សេង​ៗ ។

អគ្គ​មគ្គុទេសក៍​ទេសចរណ៍​រូប​នោះ​បាន​បន្ថែម​ថា ក្នុង​នាមរូប​គាត់​ជា​កូន​ខ្មែរ​មួយ​រូប សូម​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ​នៅ​ទី​នេះ សូម​បន្ត​ធ្វើ​ផលិតផល​អំពី​ដី​នេះ​តទៅ​មុខ​ទៀត ព្រោះ​ជា​មុខរបរ​ដែល​ដូនតា​បន្សល់​ទុក​បង្ហាញ​នូវ​អត្តសញ្ញាណ​ជាតិខ្មែរ​ផង​ដែរ ។ ប្រសិនជា​ប្រជាពលរដ្ឋ​យើង​នៅ​ទី​នេះ ផ្លាស់​ប្ដូរ​ធ្វើ​មុខរបរ​អ្វី​ផ្សេង យើង​នឹង​បាត់បង់​មុខរបរ​ដូនតា​បន្សល់​ជា​យូរលង់ ដែល​បង្ហាញ​ពី​ប្រពៃ​ណី​របស់​យើង​បាត់បង់​ពី​របៀបរបប​នៃ​ការ​ផលិត​សម្ភារ​ប្រើប្រាស់​របស់​យើង​ដោយ​ធ្វើ​ពី​ការ​ស្មូន​ដី ហើយ​ក៏​បាត់បង់​អត្តសញ្ញាណ​អ្នក​ខេត្តកំពង់ឆ្នាំង ដែល​ជា​ឈ្មោះ​ខេត្ត​ផលិត​ស្មូនឆ្នាំង​ផង​ដែរ ។ សូម​អំពាវនាវ​បន្ថែម​សូម​ប្រជាជន​ខ្មែរ មន្ទីរ​ពាក់ព័ន្ធ​បន្ត​ការ​ចូលរួម​គាំទ្រ ផ្សព្វផ្សាយ អោយ​បាន​កាន់តែ​ទូលំទូលាយ នូវ​ផលិតផល​ស្នាដៃ​កូន​ខ្មែរ​ពិត​ៗ មានការ​ទទួលស្គាល់​ទាំង​ឆាក​ជាតិ និង​ឆាក​អន្តរជាតិ​ផង​ដែរ​។

តាម​ការ​បកប្រែ​របស់​ម​គ្គុ​ទេស​ទេសចរណ៍ ដែល​ជួយ​សម្រួល​បកប្រែ​ភាសា​របស់​ភ្ញៀវ​ទេសចរ​បរទេស​ម្នាក់​ក្នុង​ចំណោម​ភ្ញៀវ​ទេសចរ​ជា​ច្រើន​ថា គាត់​បាន​សម្ដែង​ចំណាប់អារម្មណ៍​ថា ការ​រស់នៅ​ក៏​ដូច​ជា​ការ​ប្រកប​មុខរបរ​របស់​ប្រជាពលរដ្ឋ​នៅ​ទី​នេះ រួម​ជាមួយ​ការ​ផលិត​ក្អម ឆ្នាំង និង​ចម្លាក់​ស្មូន​ដី គឺ​បង្ហាញ​ពី​លក្ខណៈ​ខ្មែរ​ច្បាស់​ៗ ម្យ៉ាងទៀត នៅ​ទី​នេះ​មាន​ទេសភាព​វាលស្រែ មាន​ភ្នំ​បែប​ធម្មជាតិ ។

ចំណែក​ប្រជាពលរដ្ឋ​ខ្មែរ​អ្នក​ផលិត​ក្អមឆ្នាំង​មាន​ទឹកមុខ​រួសរាយ​រាក់ទាក់ ដែល​បង្ហាញ​ពី​ការ​យក​ទឹក​ដាក់​ទទួលភ្ញៀវ​ទេសចរ​បរទេស ។ នៅ​ពេល​ដែល​ត្រឡប់​ទៅ​ប្រទេស​ពួក​គាត់​វិញ និង​ធ្វើការ​ណែនាំ​និង​ផ្សព្វផ្សាយ​បន្ត​នៅ​អរិយធម៌​ប្រពៃណី ក៏​ដូច​ជា​ជីវភាព​នៃ​ការ​រស់នៅ​របស់​ប្រជាពលរដ្ឋ​ខ្មែរ​យើង​នៅ​ទី​នេះ ទៅ​ដល់​មិត្ត​ភ​ក្កិ​របស់​គាត់​ផង​ដែរ ។

សូម​បញ្ជាក់​ដែរ​ថា ភ្ញៀវ​បរទេស​ដែល​បាន​អញ្ជើញ​ទៅ​ទស្សនាការ​ផលិត​ស្មូនឆ្នាំង​អំពី​ដី​នៅ​ភូមិ
អ​ណ្ដូ​ងប្ញ​ស្សី​ពេល​ត្រឡប់​ទៅ​វិញ ពួក​គាត់​ក៏​បាន​ទិញ​វត្ថុ​អនុស្សាវរីយ៍ ដែល​មាន​ទំហំ​តូច​ៗ​ល្មម យក​ទៅ​តាម​ខ្លួន​ខ្លះ​ៗ​ផង​ដែរ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ