ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

សមាគម​ឧកញ៉ា​កម្ពុជា និង​មន្ទីរពេទ្យ​ រ៉ូ​យ៉ា​ល់​ភ្នំពេញ ចុះ​អនុ​ស្សណៈ​យោគយល់​គ្នា ដើម្បី​លើកកម្ពស់​ការ​ប្រើប្រាស់​សេវា​សុខាភិបាលកម្រិតស្ដង់ដារ​ជាតិ និង​អន្ដរជាតិ​នៅ​កម្ពុជា

1 ខែ មុន

រាជធានីភ្នំពេញ, ថ្ងៃ​ទី ​១១ ខែវិច្ឆិកា ឆ្នាំ ​២០២៤ ៖ សមាគម​ឧកញ៉ា​កម្ពុជា និង​មន្ទីរពេទ្យ​រ៉ូ​យ៉ា​ល់​ភ្នំពេញ​បាន​ចុះ​អនុស្សរណៈ​យោគយល់​គ្នា ដើម្បី​លើកកម្ពស់​ការ​ប្រើប្រាស់​សេវាកម្ម​កម្ម​ក្នុង​ការ​ពិនិត្យ​សុខភាព…

រាជធានីភ្នំពេញ, ថ្ងៃ​ទី ​១១ ខែវិច្ឆិកា ឆ្នាំ ​២០២៤ ៖ សមាគម​ឧកញ៉ា​កម្ពុជា និង​មន្ទីរពេទ្យ​រ៉ូ​យ៉ា​ល់​ភ្នំពេញ​បាន​ចុះ​អនុស្សរណៈ​យោគយល់​គ្នា ដើម្បី​លើកកម្ពស់​ការ​ប្រើប្រាស់​សេវាកម្ម​កម្ម​ក្នុង​ការ​ពិនិត្យ​សុខភាព និង​ការ​ព្យាបាល​ជំងឺ​ប្រកបដោយ​គុណភាព និង​ការ​ផ្ដល់​សេវា​សុខាភិបាល​កម្រិតស្ដង់ដារ​ជាតិ និង​អន្ដរជាតិ​នៅ​ក្នុង​ប្រទេស​កម្ពុជា ​។

ថ្លែង​ក្នុង​ពិធី​ចុះ​អនុស្សរណៈ​យោគយល់​គ្នា​រវាង​សមាគម​ឧកញ៉ា​កម្ពុជា និង​មន្ទីរពេទ្យ រ៉ូ​យ៉ា​ល់​ភ្នំពេញ នា​ព្រឹក​ថ្ងៃ​ទី​ ១១ ខែវិច្ឆិកា ឆ្នាំ ​២០២៤ នៅ​មន្ទីរពេទ្យ រ៉ូ​យ៉ា​ល់​ភ្នំពេញ លោកអ្នកឧកញ៉ា លី ហួរ អនុប្រធាន​សមាគម​ឧកញ៉ា​កម្ពុជា​បាន​មាន​ប្រសាសន៍​ថា ការ​ចុះ​អនុស្សរណៈ​យោគយល់​គ្នា​នៅ​ថ្ងៃនេះ នឹង​ផ្ដល់​ប្រយោជន៍​យ៉ាងច្រើន​ដល់​សមាជិក​របស់​សមាគម​តាម​រយៈ​ការ​ផ្ដល់​ជូន​នូវ​កាត​បញ្ចុះតម្លៃ​ទៅ​តាម​កម្រិត​នៃ​ប្រភេទ​សេវាកម្ម​នីមួយ​ៗ​ ។ លោកអ្នកឧកញ៉ា​ក៏​បាន​កោតសរសើរ​ចំពោះ​ថ្នាក់ដឹកនាំ គ្រូពេទ្យ និង​បុគ្គលិក​ទាំងអស់​របស់​មន្ទីរពេទ្យ​រ៉ូ​យ៉ា​ល់​ភ្នំពេញ ដែល​បាន​ខិតខំ​ប្រឹងប្រែង​អស់ពី​កម្លាំងកាយ​ចិត្ដ និង​យកចិត្ដទុកដាក់​ជាទី​បំផុត​ក្នុង​ការ​ផ្ដល់ និង​បម្រើសេវា​សុខាភិបាល​កម្រិតស្ដង់ដារ​អន្ដរជាតិ និង​គុណភាព​ខ្ពស់​ដល់​អ្នកជំងឺ​ជាតិ និង​អន្ដរជាតិ​នៅ​កម្ពុជា ​។

លោកអ្នកឧកញ៉ា​អនុប្រធាន​សមាគម​ក៏​បាន​លើកទឹកចិត្ដ និង​អញ្ជើញ​សមាជិក អាច​សាកល្បង​ប្រើប្រាស់​សេវាកម្ម​ណាមួយ​របស់​មន្ទីរពេទ្យ រ៉ូ​យ៉ា​ល់​ភ្នំពេញ ចាប់ពី​ថ្ងៃនេះ​តទៅ ដូច​ជា​ការពិគ្រោះ​យោបល់ ការ​ពិនិត្យ​សុខភាព ឬ​ការ​ព្យាបាល​ជំងឺ​នានា ជាដើម​។ លោកអ្នកឧកញ៉ា​បាន​គូសបញ្ជាក់​ថា ​៖ «​សុខភាព​ គឺជា​ទ្រព្យ​ជាប់​ប្រាណ​មួយ ដ៏​សំខាន់​សម្រាប់​មនុស្ស​គ្រប់​រូប នៅ​ក្នុង​ពិភពលោក​នេះ ប៉ុន្ដែ​ការ​ជ្រើសរើស​មន្ទីរពេទ្យ​ដែល​ត្រឹមត្រូវ មាន​ស្ដង់ដារ គុណភាព​ល្អ សេវាកម្ម​ទាន់ចិត្ដ គ្រូពេទ្យ​មាន​ក្រមសីលធម៌​គឺ​រឹតតែ​សំខាន់​»​ ។ បើ​តាម​លោកអ្នកឧកញ៉ា​អនុប្រធាន​សមាគម​ជឿជាក់​ថា ការ​ចុះ​អនុស្សរណៈ​យោគយល់​គ្នា​នៅ​ថ្ងៃនេះ គឺជា​ជម្រើស​ថ្មី​មួយទៀត​សម្រាប់​សមាជិកសមាគម​ជ្រើសរើស ដើម្បី​ពិនិត្យ និង​ព្យាបាល​ជំងឺ​របស់​ខ្លួន ​។

លោកអ្នកឧកញ៉ា លី ហួរ បាន​បញ្ជាក់​បន្ថែម​ថា មន្ទីរពេទ្យ រ៉ូ​យ៉ា​ល់​ភ្នំពេញ គឺជា​មន្ទីរពេទ្យ​ក្នុងស្រុក​មួយ​ដែល​បាន​និង​កំពុង​ប្រើប្រាស់​ឧបករណ៍ និង​បរិក្ខារ​ពេទ្យ​ទំនើប​ៗ ទាន់សម័យ និង​គុណភាព​ស្ដង់ដារ​អន្ដរជាតិ សេវាកម្ម​សម្បូរ​បែប តម្លៃ​សមរម្យ​ជាមួយនឹង​គ្រូពេទ្យ​ដែល​មាន​ជំនាញ និង​មានបទពិសោធន៍​ជា​ច្រើន​ឆ្នាំ ក្នុង​វិស័យ​សុខាភិបាល​ ។ ដូច្នេះ ប្រជាពលរដ្ឋ​យើង​មិន​ចាំបាច់​ចំណាយ​ថវិកា និង​ពេលវេលា​ក្នុង​ការ​ចេញ​ទៅ​ព្យាបាល​នៅ​ក្រៅប្រទេស​នោះ​ទេ ដែល​នេះ​គឺជា​ការ​គិតគូរ​មួយ​របស់​ថ្នាក់ដឹកនាំ​មន្ទីរពេទ្យ ជា​ពិសេស​ឆ្លើយ​តប​ទៅ​នឹង​យុទ្ធសាស្ដ្រ​របស់​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា​ក្នុង​អាណត្ដិ​ទី ​៧ ក្នុង​ការ​ផ្ដល់​សេវាកម្ម ជម្រើស​ច្រើន និង​គុណភាព​សុខាភិបាល​ល្អ ដល់​ប្រជាពលរដ្ឋ​ខ្មែរ​គ្រប់​មជ្ឈដ្ឋាន​ ។

លោកអ្នកឧកញ៉ា​បាន​ថ្លែង​ឱ្យ​ដឹង​ទៀត​ថា ការណ៍​ដែល​មាន​មន្ទីរពេទ្យ​កម្រិតស្ដង់ដារ​បែប​នេះ គឺជា​ការ​ជួយ​ដោះស្រាយ​បញ្ហា សុខុមាលភាព​របស់​ប្រជាជន​កម្ពុជា​តាម​រយៈ​ការ​ទទួល​បាន​សេវាកម្ម​ពិគ្រោះ ពិនិត្យ ព្យាបាល និង​ថែទាំ​សុខភាព​មានគុណ​ភាពល្អ ជាមួយនឹង​តម្លៃ​សមរម្យ​គឺ​ជួយ​កាត់​បន្ថយ​ភាព​ក្រីក្រ​យ៉ាង​ពិតប្រាកដ ​។

ក្នុង​ឱកាស​នោះ​ដែរ លោក​សាស្ត្រាចារ្យ Attapoom Susupaus នាយក​មន្ទីរពេទ្យ រ៉ូ​យ៉ា​ល់ ភ្នំពេញ​បាន​ថ្លែង​ថា​ការ​ចុះ​អនុស្សរណៈ​នេះ​តំណាង​ឱ្យ​ចក្ខុវិស័យ​រួម​គ្នា​រវាង​មន្ទីរពេទ្យ​រ៉ូ​យ៉ា​ល់​ភ្នំពេញ និង​សមាគម​ឧកញ៉ា​កម្ពុជា ដើម្បី​លើកកម្ពស់​សេវា​ថែទាំ​សុខភាព លើកកម្ពស់​ការ​ថែទាំ​បង្ការ និង​លើកកម្ពស់​សុខុមាលភាព​ទូទៅ​របស់​សហគមន៍​ ។ លោក​សាស្ដ្រាចារ្យ​បាន​លើក​ឡើង​ថា នេះ​ជា​កិត្តិយស​ដ៏​ធំធេង ដែល​លោកអ្នកឧកញ៉ា អ្នកឧកញ៉ា និង​ឧកញ៉ា ជា​ច្រើន​រូប​សុទ្ធ​សឹង​ជា​សមាជិក នៃ​សមាគម​ឧកញ៉ា​កម្ពុជា បាន​អញ្ជើញ​ចូលរួម​ក្នុង​ពិធី​ប្រកបដោយ​អត្ថន័យ​នេះ ខណៈ​ដែល​លោក​មាន​ក្តី​រំពឹង​ថា តាម​រយៈ​អនុស្សរណៈ​នេះ ភាគី​ទាំង​ពីរ​នឹង​ទទួល​បាន​នូវ​អត្ថប្រយោជន៍​ទៅ​វិញ​ទៅ​មក​ជា​ពិសេស​លើ​ការ​ថែទាំ​សុខុមាលភាព​តាម​រយៈ​ការ​ផ្តល់​ជូន​នូវ​កញ្ចប់ Prime+ និង Prime packages ដែល​ជា​ជម្រើស​ល្អ​បំផុត​មួយ​ដោយហេតុ​ថា មន្ទីរពេទ្យ រ៉ូ​យ៉ា​ល់ ភ្នំពេញ បំពាក់​ដោយ​បរិក្ខារ​ទំនើប​ៗ​ប្រកបដោយ​បច្ចេកវិទ្យា​ខ្ពស់​ដូច​ជា​ម៉ាស៊ីន the state-of-the-art MRI 3 Tesla scanner ជាដើម​។ លោក​សាស្ដ្រាចារ្យ​បាន​ថ្លែង​បញ្ជាក់​ថា មន្ទីរពេទ្យ​មាន​វេជ្ជបណ្ឌិត និង​គ្រូពេទ្យ​ដែល​មាន​ឯកទេស​ច្បាស់លាស់​ក្នុង​ការ​ពិនិត្យ តាមដាន និង​ព្យាបាល​ជំងឺ​ដោយ​ទទួល​បាន​ទំនុកចិត្ត​ពី​អតិថិជន​ជា​ច្រើន​នៅ​ក្នុង​រយៈពេល​១០​ឆ្នាំ​កន្លង​មកនេះ​ទៅ​លើ​ផ្នែក​សង្គ្រោះ​បន្ទាន់ ជំងឺ​បេះដូង ផ្នែក​ឆ្អឹង និង​ការ​ថែទាំ​មាតា និង​ទារក​ផង​ដែរ​ ។

លោក​សាស្ដ្រាចារ្យ​បានឱ្យ​ដឹង​ដែរ​ថា ព្រឹត្តិការណ៍​ថ្ងៃនេះ ជា​ព្រឹត្តិការណ៍​ដ៏​សំខាន់​មួយ ស្រប​ពេល​ដែល​មន្ទីរពេទ្យ​ប្រារព្ធ​ខួប​គម្រប់​ ១០ ឆ្នាំ នៃ​ទំនាក់ទំនង​ដ៏​មាន​មោទនភាព​របស់​មន្ទីរពេទ្យ​រ៉ូ​យ៉ា​ល់​ភ្នំពេញ ជាមួយ​បណ្តាញ​មន្ទីរពេទ្យ​បាងកក ​។ ​លោក​សាស្ត្រាចារ្យ Attapoom Susupaus នាយក​មន្ទីរពេទ្យ រ៉ូ​យ៉ា​ល់ ភ្នំពេញ​បាន​បន្ថែម​ទៀត​ថា ក្នុងថ្ងៃនេះ​ដែរ ក៏​មានការ​ហោះហើរ​សាកល្បង​នូវ​ឧទ្ធម្ភាគចក្រ​សង្គ្រោះ​បន្ទាន់ ដែល​បំពាក់​ដោយ​ឧបករណ៍​បរិក្ខារ​ទំនើប និង​ក្រុម​វេជ្ជបណ្ឌិត​ជំនាញ​ផ្នែក​ការ​ហោះហើរ ហើយ​នេះ​ជា​សក្ខីភាព​ថ្មី​មួយទៀត នៃ​ដំណើរការ​វិវត្តន៍​នៃ​សេវា​វេជ្ជសាស្ត្រ​របស់​មន្ទីរពេទ្យ ដើម្បី​ជា​តម្រូវការ​សង្គ្រោះ​បន្ទាន់​ណាមួយ​ជាយថាហេតុ ​។ លោក​សាស្ដ្រា ចា​រ្យ​ក៏​បាន​អះអាង​ថា​ ៖ «​ពួក​យើង​នឹង​ដាក់​ឱ្យ​មានការ​ហោះហើរ​ជា​ផ្លូវការ​សម្រាប់​ឧទ្ធម្ភាគចក្រ​សង្គ្រោះ​ផ្នែក​វេជ្ជសាស្ត្រ​ក្នុង​ពេល​ឆាប់​ៗ​នេះ ដែល​ជា​ការ​សហការ​រវាង​ក្រុមហ៊ុន Helicopter Cambodia និង​មន្ទីរពេទ្យ​រ៉ូ​យ៉ា​ល់​ភ្នំពេញ​» ៕ អត្ថបទសហការ