ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជន​មិន​ស្គាល់​មុខ យក​រថយន្ត​តា​កូ​ម៉ា​១​គ្រឿង ទៅ​ប្លុង​ចោល ​ក្នុង​ដី​ឡូ​ត៌​មួយ​កន្លែង នៅសង្កាត់​ចោម​ចៅ​ទី​៣ រយៈពេល​៤​ថ្ងៃ​​ហើយ

6 ថ្ងៃ មុន

រាជធានី​ភ្នំពេញ ៖ រថយន្ត ១​គ្រឿង ត្រូវ​បាន​ជន​មិន​ស្គាល់​មុខ បើក​យក​ទៅ​ប្លុង​ចោល នៅ​ក្នុង​ដី​ឡូ​ត៌​មួយ​កន្លែង ត្រូវ​បាន​អ្នក​ភូមិ​ប្រទះ​ឃើញ​រយៈពេល​ជា​ច្រើន​ថ្ងៃ​កន្លង​មក​ហើយ នៅ​តែ​អត់​ឃើញ​អ្នកបើកបរ មក​យក​ថ​យន្ត​នេះ​វិញ​សោះ…

រាជធានី​ភ្នំពេញ ៖ រថយន្ត ១​គ្រឿង ត្រូវ​បាន​ជន​មិន​ស្គាល់​មុខ បើក​យក​ទៅ​ប្លុង​ចោល នៅ​ក្នុង​ដី​ឡូ​ត៌​មួយ​កន្លែង ត្រូវ​បាន​អ្នក​ភូមិ​ប្រទះ​ឃើញ​រយៈពេល​ជា​ច្រើន​ថ្ងៃ​កន្លង​មក​ហើយ នៅ​តែ​អត់​ឃើញ​អ្នកបើកបរ មក​យក​ថ​យន្ត​នេះ​វិញ​សោះ ទើប​ពួក​គាត់​រាយការណ៍​ប្រាប់​នគរបាល​ប៉ុស្តិ៍​ចោម​ចៅ​ទី​៣ ឲ្យ​ចុះ​ទៅ​ពិនិត្យ​មើល ព្រមទាំង​នាំ​យក​ទៅ​រក្សា​ទុក ដើម្បី​ធ្វើការ​ស្រាវជ្រាវ​រក​ម្ចាស់ ។

រថយន្ត​១​គ្រឿង​នោះ ម៉ា​កតា​កូ​ម៉ា ព​ណ៍​ទឹកប្រាក់ ពាក់​ស្លាក​លេខ​ភ្នំពេញ 2Q-9813 ត្រូវ​ជន​មិន​ស្គាល់​មុខ យក​ទៅ​ប្លុង​ចោល​នៅ​ក្នុង​ដី​ឡូ​ត៌​មួយ​កន្លែង នៅ​ក្នុងភូមិ​ព្រៃ​ទា សង្កាត់​ចោម​ចៅ​ទី​៣ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ​។ ក្រោយ​ពី​ទទួល​បាន​ដំណឹង​នោះ​ហើយ នៅ​វេលា​ម៉ោង​៦​ល្ងាច​ថ្ងៃ​ទី​១១ ខែវិច្ឆិកា ឆ្នាំ​២០២៤ នគរបាល​ប៉ុស្តិ៍​ចោម​ចៅ​ទី​៣ បាន​ចុះ​ទៅ​ពិនិត្យ​មើល និង​នាំ​យក​ទៅ​រក្សា​ទុក​ហើយ ។

អ្នក​ភូមិ បាន​ប្រាប់​ថា ពួក​គាត់​ប្រទះ​ឃើញ​រថយន្ត ១​គ្រឿង​នេះ ប្លុង​ចោល​នៅ​ក្នុង​ដី​ឡូ​ត៌​ខាងលើ រយៈពេល​៤​ថ្ងៃ​កន្លង​មក​ហើយ អត់​ឃើញ​ម្ចាស់​ទៅ​បើក​យក​ចេញ​ទៅ​ណា​សោះ ពុំ​ដឹង​ថា មានរឿង​ហេតុ​អ្វី​នោះ​ទេ បានជា​យក​ទៅ​ប្លុង​ចោល​បែប​នេះ ប៉ុន្តែ​ពួក​គាត់​ក៏​មិន​ហ៊ាន​ចូល​ទៅ​ជិត​នោះ​ដែរ បាន​ត្រឹមតែ​មើល​ពី​ចម្ងាយ​តែ​ប៉ុណ្ណោះ ហើយដោយ​សង្ស័យ និង​ខ្លាច​ថា រថយន្ត​នោះ មាន​ជាប់​ពាក់ព័ន្ធ​នឹង​បទល្មើស​អ្វីមួយ​នោះ ទើប​នៅ​វេលា​ម៉ោង​៦​ល្ងាច​ថ្ងៃ​ទី​១១ ខែវិច្ឆិកា ឆ្នាំ​២០២៤ ពួក​គាត់​រាយការណ៍​ប្រាប់​នគរបាល តែ​ម្ដង ។

នគរបាល​បាន​ប្រាប់​ថា ក្រោយ​ពេល​ទទួល​បាន​ដំណឹង​នោះ​ភ្លាម កម្លាំង​នគរបាល​ប៉ុស្តិ៍​ចោម​ចៅ​ទី​៣ ក៏​បាន​ចុះ​ទៅ​ពិនិត្យ​មើល ហើយ​ឃើញ​រថយន្ត​នោះ​អត់​មាន​ចាក់សោរ​ទ្វារ​នោះ​ទេ ហើយ​ក៏​អត់​ឃើញ​មាន​កូនសោ​នៅ​ទីនោះ​ដែរ ។ ចំណែកឯ​មូលហេតុ នៃ​ការ​នាំ​យក​រថយន្ត​ទៅ​ប្លុង​ចោល​នោះ ក៏​នៅ​ពុំ​ទាន់​ដឹង​នៅឡើយ​ដែរ ប៉ុន្តែ​សង្ស័យ​ម្ចាស់​ជួល​ឲ្យ​ជនជាតិ​ចិន​ជិះ ហើយ​ជនជាតិ​ចិន គ្មាន​លុយ​ថ្លៃ​ឈ្នួល​ឲ្យ រួច​ក៏​បើក​យក​ទៅ​ប្លុង​ចោល ។ ខណៈ​នេះ​នគរបាល​កំពុងធ្វើការ​ស្រាវជ្រាវ ដើម្បី​ស្វែងរក​ម្ចាស់​ឲ្យ​ទៅ​ទទួលយក​រថយន្ត​វិញ និង​រក​មូលហេតុ​ពិតប្រាកដ នៃ​ការ​ប្លុង​រថយន្ត​ចោល​នេះ​ហើយ

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ