ខេត្តកែប ៖ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជាបានស្នើឲ្យអភិបាលខេត្តកែបធ្វើការកែច្នៃតំបន់របស់ខ្លួនឲ្យទៅជាតំបន់ទេសចណ៍មួយដែលអាចទាក់ទាញអ្នកទេចរណ៍មកទស្សនាឲ្យបានច្រើនដូចនៅខេត្តកំពត ដែលមានរូបសេះសមុទ្របានទាក់ទាញអ្នកទេសចរណ៍បានច្រើនទៅទស្សនា ។
ថ្លែងក្នុងពិធីបើកសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ វិថីតេជោសន្តិភាពឆ្នេរអង្កោល ប្រវែងសរុប ១២.៦៤៥ ម៉ែត្រ នៅព្រឹកថ្ងៃចទី១១ ខែវិច្ឆិកា ឆ្នាំ២០២៤ សម្ដេចធិបតី ហ៊ុន ម៉ាណែត បានលើកឡើងថា យើងត្រូវតែធ្វើឲ្យទៅជាផលិតផលទេសចរណ៍សំបូរបែបនៅក្នុងខេត្តកែប ដោយធ្វើការកែច្នៃឲ្យបានច្រើនបែប ។
សម្តេចបវរធិបតីបានបញ្ជាក់ថា៖ «យើងមានរបស់ហើយប៉ុន្តែយើងត្រូវច្នៃឲ្យបានច្រើន ហើយសំបូរ
បែប ។ មានន័យថា យើងមានសហគមន៍ស្រែអំបិលអាចបង្កើតជាកន្លែងទេសចរណ៍មួយ ហើយកន្លែងនេសាទរបស់យើងក៏អាចធ្វើជាកន្លែងទេសចរណ៍មួយដែរ ។ ហើយមានព្រៃកោងកាង ព្រៃលិចទឹក យើងអាចធ្វើបានយើងត្រូវធ្វើការកែច្នៃ…» ។
ជាមួយគ្នានោះដែរ សម្តេចបវរធិបតីបានលើកឡើងថា ការធ្វើកែច្នៃនេះគឺធ្វើយ៉ាងណាឲ្យមានភាពទាក់ទាញមនុស្សដោយសម្តេចបវរធីបតី ក៏បានលើកឡើងថា ដូចជានៅខេត្តកំពត គេបានបង្កើតរូបសេះសមុទ្រអីញ្ចឹងទៅមើលនៅកែបយើងគួរធ្វើអ្វីមួយឲ្យមានភាពទាក់ទាញមនុស្សឲ្យមកច្រើន ។
នៅកែបមានផ្សារក្តាមមួយហើយដែលអាចជាកន្លែងទាក់ទាញអ្នកទេសចរណ៍បានដែរ អីញ្ចឹងត្រូវមើលអ្វីដែលអាចធ្វឲ្យទាក់ទាញនៅក្បែផ្សារក្តាមបាន ។ សម្តេចបវរធីបតីបានគូសបញ្ជាក់ថា៖ «អីញ្ចឹងអាចបង្កើតផលិតផលថ្មីឲ្យមនុស្សទៅមើលច្រើន ។ យើងអាចរៀបចំឆ្មេរឲ្យមានភាពទាក់ទាញ ហើយយើងបង្កើតឲ្យមានឆ្មេរថ្មី ឲ្យមានភាពទាក់ទាញ ជាមួយទេសសភាពស្អាត។ ព្រៃកោងកាងឲ្យអាចធ្វើឲ្យមានភាពទាក់ទាញមួយផងដែរ»។
ក្នុងឱកាសនោះដែរ សម្តេចបវរធិបតីក៏បានឲ្យដឹងថា សម្តេចក៏បានឲ្យគោលការណ៍ទៅដល់ថ្នាក់ដឹកនាំខេត្តរួចហើយដែរក្នុងការធ្វើយ៉ាងណាឲ្យមានភាពទាក់ទាញមនុស្សឲ្យទស្សនាឲ្យបានច្រើន ក្នុងនោះ មានខេត្តនៅជាប់មាត់សមុទ្រ (កំពត កែប កំពង់សោម កោះកុង) និងនៅតាមបណ្តាញខេត្តផ្សេងទៀត។ ដើម្បីមានភាពទាក់ទាញអ្នកទេសចរណ៍សម្តេចបវរធិបតីបានឲ្យថ្នាក់ដឹកនាំខេត្តមួយៗ ត្រូវខិតខំបង្កើតឲ្យមានកម្មវិធីប្លែកៗឲ្យបានច្រើន ហើយដោយកុំគិតតែធ្វើការទាក់ទាញភ្ញៀវទេសចរ តែខាងក្រៅប្រទេស នោះទេ គឺត្រូវតែគិតពីទេសចរណ៍ក្នុងប្រទេសផងដែរ ៕
ចែករំលែកព័តមាននេះ