ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

កូកា-កូឡាកម្ពុជា និង Pizza Hut កម្ពុជា ចាប់ដៃគ្នាផ្តល់បទពិសោធន៍ញុំាភីហ្សាដ៏ល្អឯកសម្រាប់អតិថិជន

2 ថ្ងៃ មុន

រាជធានីភ្នំពេញ ៖ នៅថ្ងៃទី 29 ខែតុលា 2024 នេះក្រុមហ៊ុន ខេមបូឌា បេវេរេដ ខមប៉ានី…

រាជធានីភ្នំពេញ ៖ នៅថ្ងៃទី 29 ខែតុលា 2024 នេះក្រុមហ៊ុន ខេមបូឌា បេវេរេដ ខមប៉ានី លីមីធីត ស្គាល់ថា កូកា-កូឡាកម្ពុជា ដែលជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុន Swire Coca-Cola Limited មានសេចក្ដីសោមនស្សក្លាយជាអ្នកផ្គត់ផ្គង់ភេសជ្ជៈផ្តាច់មុខរយៈពេលបីឆ្នាំទៅមុខ សម្រាប់ក្រុមហ៊ុន Pizza Hut កម្ពុជា ។ កិច្ចសហការរវាងក្រុមហ៊ុនលំដាប់ពិភពលោកទាំងពីរ នឹងធ្វើឲ្យអតិថិជនក្រេបនូវរសជាតិភីហ្សាដ៏ឆ្ងាញ់របស់ Pizza Hut និងភេសជ្ជៈដ៏ស្រស់ស្រាយផ្សេងៗរបស់កូកា-កូឡា ដែលញុំាងឲ្យបរិយាកាសនៅតុអាហារកាន់តែមានន័យ ។

តាមរយៈភាពជាដៃគូនេះ កូកា-កូឡាកម្ពុជា នឹងផ្គត់ផ្គង់ភេសជ្ជៈរបស់ខ្លួនរួមមាន Coca-Cola, Sprite, Fanta, Aquarius, Schweppes, Samurai, Dasani និងផ្សេងៗទៀតដល់សាខា Pizza Hut នៅទូទាំងប្រទេសកម្ពុជា ។ កិច្ចសហការនេះដើរស្របគ្នា នឹងបេសកកម្មរបស់ក្រុមហ៊ុនទាំងពីរ ៖ បេសកកម្មរបស់កូកា-កូឡាកម្ពុជា គឺនាំយកភាពស្រស់ស្រាយមកជូនសហគមន៍ដែលជាផ្ទះទីពីររបស់ក្រុមហ៊ុន រីឯបេសកកម្មរបស់ Pizza Hut វិញគឺដើម្បីឲ្យអតិថិជនអាចផ្សារភ្ជាប់ទំនាក់ទំនងឲ្យកាន់តែស្អិតរមួត តាមរយៈភាពរីករាយនៃការញ៉ាំភីហ្សា ។

លោក ចូសេប ហូ អគ្គនាយកប្រតិបត្តិក្រុមហ៊ុន ខេមបូឌា បេវេរេដ ខមប៉ានី លីមីធីត បាននិយាយថា «យើងមានសេចក្តី​រីករាយដែលបានចាប់ដៃគូ​ជាមួយក្រុមហ៊ុន Pizza Hut កម្ពុជា ។ ភាពជាដៃគូនេះនឹងឱ្យអ្នកចូលចិត្តភីហ្សានូវភាពរីករាយដ៏ពិតប្រាកដ» ដែលមិត្តភក្តិ និងក្រុមគ្រួសារពួកគេ រីករាយនៅតុអាហារជុំគ្នា បង្កើតសុភមង្គល ជាមួយនឹងភីហ្សាដ៏មានឱជារស និងកូកា-កូឡាត្រជាក់ៗ នោះនឹងធ្វើឲ្យភីហ្សាដ៏ល្បីល្បាញរបស់ Pizza Hut កាន់តែពិសេសថែមមួយកម្រិតទៀត» ។

រៀបរាប់ក្នុងទឹកមុខញញឹមញញ៊ែម លោកស្រី ផល្លា ស៊ុនធីស៊ីរី អ្នកគ្រប់គ្រងទូទៅក្រុមហ៊ុន Pizza Hut កម្ពុជា បានលើកឡើងអំពីកត្តាសំខាន់ៗដែលនាំឱ្យក្រុមហ៊ុនលោកស្រី ចាប់ដៃគូជាមួយកូកា-កូឡាកម្ពុជា ។ «នៅ Pizza Hut កម្ពុជា យើងមានមោទកភាពចាប់ដៃសហការជាមួយកូកា-កូឡា ដែលជាម៉ាកយីហោដ៏ល្បីល្បាញលើពិភពលោក ។ ដូចគ្នាទៅនឹងកូកា-កូឡាកម្ពុជាដែរ យើងមានការប្តេជ្ញាចិត្តក្នុងការធានាស្តង់ដារគុណភាពលំដាប់ពិភពលោក ។ ចំណុចនេះធានាថា គ្រប់ម៉ាត់នៃភីហ្សារបស់យើង គឺមានរសជាតិល្អឯក ស្របទៅនឹងកេរ្តិ៍ឈ្មោះល្បីល្បាញរបស់យើង ហើយអតិថិជននឹងទទួលបានបទពិសោធន៍ញុំាភីហ្សាល្អឥតខ្ចោះផងដែរ» ។ 

ក្រោមការដឹកនាំថ្មីរបស់ក្រុមហ៊ុន PH Restaurant Co., Ltd., Pizza Hut កម្ពុជា បានខិតខំប្រឹងប្រែងផ្តល់នូវ បទពិសោធន៍ពិសេសសម្រាប់អតិថិជនជាលក្ខណៈគ្រួសារដែលមានកូនតូចៗ និងយុវវ័យដែលនិយមញុំាភីហ្សាជុំមិត្តភក្តិផងដែរ ។

ជាមួយនឹងទំព័រថ្មីនៃប្រវត្តិសាស្ត្រដ៏គួរឱ្យរំភើបរបស់ Pizza Hut កម្ពុជា ក្រុមហ៊ុនសូមអញ្ជើញអតិថិជនមកទទួលយករសជាតិភីហ្សាដ៏ល្អឯកនៅ Pizza Hut ទាំង 8 សាខារួមមាន ទួលទំពូង កាល់ម៉ែត បឹងកេងកង កម្ពុជាក្រោម គីរីរម្យ ចោមចៅ ដំរីផាកម៉ល និង ផ្សារទំនើបអ៉ីអនមានជ័យ ។ លោកអ្នកអាចស្វែងរកសាខា Pizza Hut ដែលនៅជិតបំផុតនៅទីនេះ៖ https://maps.app.goo.gl/CaT1wRErLLELyXyv8?g_st=it

កិច្ចសហការនេះផ្ដល់អត្ថប្រយោជន៍ដល់ក្រុមហ៊ុនផង និងអតិថិជនផង ។ Pizza Hut ទទួលបានការផ្គត់ផ្គង់ភេសជ្ជៈលំដាប់ពិភពលោក តាមរយៈបណ្ដាញចែកចាយទូទាំងប្រទេសរបស់កូកា-កូឡាកម្ពុជា ខណៈពេលដែលអតិថិជនអាចទទួលបាននូវរសជាតិអាហារដ៏ល្អឥតខ្ចោះ ជាមួយនឹងភីហ្សារបស់ Pizza Hut និងភេសជ្ជៈកូកា-កូឡាត្រជាក់ៗស្រស់ស្រាយ ។

អំពីក្រុមហ៊ុន ខេមបូឌា បេវេរេដ ខមប៉ានី លីមីធីត (កូកា-កូឡា)

ក្រុមហ៊ុន ខេមបូឌា បេវេរេដ ខមប៉ានី លីមីធីត (កូកា-កូឡា)ជាក្រុមហ៊ុនផលិតនិងចែកចាយភេសជ្ជៈគ្មានជាតិស្រវឹងឈានមុខគេនៅក្នុងព្រះរាជាណាចក្រកម្ពុជា ។ រោងចក្រដ៏ទំនើបរបស់យើង (សម្ពោធដាក់ឱ្យដំណើរការក្នុងឆ្នាំ 2016) មានទីតាំងនៅក្នុងតំបន់សេដ្ឋកិច្ចពិសេសភ្នំពេញ ដែលជាតំបន់សេដ្ឋកិច្ចឈានមុខគេមួយនៅរាជធានីភ្នំពេញ ។ កូកា-កូឡាកម្ពុជា ជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុន ស្វាយអឺ កូកា-កូឡា លីមីធីត ដែលជាក្រុមហ៊ុនដៃគូផលិតនិងចែកចាយកូកា-កូឡាធំបំផុតលំដាប់ទី 5 លើពិភពលោកផ្អែកលើបរិមាណ នៃក្រុមហ៊ុន The Coca-Cola Company ដោយមានសិទ្ធិផ្តាច់មុខក្នុងការផលិត ធ្វើទីផ្សារ និងចែកចាយផលិតផលរបស់ក្រុមហ៊ុន The Coca-Cola Company នៅកម្ពុជា វៀតណាម ចិនដីគោក និងប៉ែកខាងលិចនៃសហរដ្ឋអាមេរិក ។

ក្រុមហ៊ុន ខេមបូឌា បេវេរេដ ខមប៉ានី លីមីធីត (កូកា-កូឡា)ផលិតភេសជ្ជៈចំនួន 18 មុខ មាន 10 ម៉ាកផលិតផល (10 Brands)៖ កូកា-កូឡា ស្រ្ពៃ ហ្វាន់តា ស្វេប ដាសានី ហ្វ្យូសធី អាឃ្វ័ររៀស ថាំស៍អាប់ឆាច សាំម៉ូរ៉ៃ ព្រីឌេតទ័រ (Coca-Cola, Sprite, Fanta, Schweppes, Dasani, Fuze Tea, Aquarius, Thums Up Charged, Samurai, Predator) ដែលក្នុងនោះចែកចេញជា6ប្រភេទ រួមមាន​ ភេសជ្ជៈមានជាតិហ្គាស (Sparkling) ​តែ (Tea) ភេសជ្ជៈបង្កើនថាមពល (Energy Drinks) ទឹក(Water) ភេសជ្ជៈបំពេញជាតិទឹក (Isotonic) និងភេសជ្ជៈជំនួយរាងកាយនិងស្មារតី (Invigorating) ដែលកំពុងផ្គត់ផ្គង់ដល់អតិថិជន នៅទូទាំងព្រះរាជាណាចក្រកម្ពុជា ។

កូកា-កូឡាកម្ពុជា មានបុគ្គលិកប្រមាណជាង 830នាក់ កំពុងបំពេញការងារដោយផ្ទាល់ និងប្រមាណជាង 8,000នាក់ទៀតបំពេញការងារដោយប្រយោល នៅទូទាំងប្រទេស ។ ក្រុមហ៊ុនពិតជាមានមោទនភាព ដែលមានបុគ្គលិកជាជនជាតិខ្មែរលើសពី 99.7% ដែលក្នុងនោះ ស្ត្រី 30% ហើយស្ត្រីកាន់តួនាទីក្នុងគណៈគ្រប់គ្រងជាន់ខ្ពស់ក្រុមហ៊ុនមានរហូតដល់ទៅ 37% ។ ក្រុមហ៊ុនប្តេជ្ញានឹងលើកកម្ពស់ស្ត្រី ដើម្បីសម្រេចឱ្យបានចំនួនបុគ្គលិកជាស្ត្រី 50% នៅត្រឹមឆ្នាំ 2030 ។ រាល់សកម្មភាពរបស់ក្រុមហ៊ុនតែងតែផ្សារភ្ជាប់ជាមួយគោលដៅចីរភាពជានិច្ច។ នៅឆ្នាំ 2030 យើងមានគោលដៅប្រមូលកែច្នៃដបប្លាស្ទិក ឬកំប៉ុងឱ្យបាន 100% ស្មើនឹងចំនួនសំបកវេចខ្ចប់ផលិតផលដែលបានលក់ចេញ និងប្រើប្រាស់វត្ថុធាតុដើមកែច្នៃឡើងវិញឱ្យបាន 50% នៃសំបកវេចខ្ចប់ផលិតផលរបស់យើង ។ យើងប្តេជ្ញារក្សាភាពស្រស់បំព្រងនៃធម្មជាតិ និងផ្តល់ជូនសហគមន៍វិញនូវទឹកដែលយើងបានប្រើប្រាស់ក្នុងភេសជ្ជៈ និងក្នុងច្រវ៉ាក់ផលិតកម្ម ។ យើងកំពុងបំពេញបេសកកម្មផ្តល់ និងរក្សាធនធានទឹក នៅគ្រប់ទីកន្លែងដែលយើងធ្វើអាជីវកម្ម ពោលគឺទីតាំងផលិតធាតុផ្សំ និងទីតាំងទាំងឡាយណាដែលជាផ្នែកពាក់ព័ន្ធនៃអាជីវកម្មរបស់យើង ។

សម្រាប់ព័ត៌មានបន្ថែម សូមចូលទៅកាន់ទំព័រហ្វេសប៊ុកផ្លូវការរបស់យើង ៖ Cambodia Beverage Company

សម្រាប់ព័ត៌មានពីអ្នកសារព័ត៌មាន ៖ កញ្ញា សម្បត្តិ មុនីវរលក្ខណ៍ តាមរយៈអ៉ីមែល smunyvorleak@coca-cola.com.kh

អំពី PH Restaurant Co., Ltd.

PH Restaurant Co., Ltd. ជាផ្នែកមួយនៃ Getz Group ដែលជាក្រុមហ៊ុនផ្តល់សេវាកម្មម្ហូបអាហារ ដោយផ្តោតលើការផ្តល់នូវបទពិសោធន៍ពិសេសនៃការទទួលទានអាហាររួមបញ្ចូលទាំងម្ហូបហូបបែបសកល និងសេវាកម្មដ៏ល្អឥតខ្ចោះ ។ ក្រុមហ៊ុន PH Restaurant Co., Ltd. ខិតខំបង្កើតអនុស្សាវរីយ៍ល្អសម្រាប់អតិថិជនរបស់ខ្លួន ។ ចក្ខុវិស័យរបស់ក្រុមហ៊ុន PH Restaurant Co., Ltd. គឺដើម្បីក្លាយជាក្រុមហ៊ុនឈានមុខគេក្នុងការផ្តល់បទពិសោធន៍ ទទួលទានអាហារលំដាប់ពិភពលោកដោយផ្តល់ជូននូវសេវាកម្ម និងរសជាតិដែលមិនអាចកាត់ថ្លៃបាន ។ ក្រុមហ៊ុន PH Restaurant Co., Ltd. នឹងប្រឹងប្រែងផ្តល់នូវអ្វីដែលលើសពីការរំពឹងទុករបស់អតិថិជន និងក្លាយជាជម្រើសដំបូងសម្រាប់ការទទួលទានអាហារបែបសាមញ្ញ ៕ អត្ថបទសហការ