ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

សហព័ន្ធ​កីឡាប្រដាល់​គុន​ខ្មែរ ថ្លែងអំណរគុណ អ្នកឧកញ៉ា លាង ម៉េ​ង ចំពោះ​ការ​នាំមុខ​បរិច្ចាគថវិកា ២០០​លាន​រៀល ជួយ​ក្លឹ​ប​ខ្វះខាត​ទូ​ទាំងប្រទេស​កម្ពុជា

1 ថ្ងៃ មុន

រាជធានីភ្នំពេញ ៖ កាលពី​ថ្ងៃ​ទី ​២៦ ខែតុលា ឆ្នាំ ​២០២៤ សហព័ន្ធ​កីឡាប្រដាល់​គុន​ខ្មែរ បាន​បង្ហាញ​នូវ​សេចក្តី​រីករាយ​ជា​ពន់ពេក ដោយ​បាន​ថ្លែងអំណរគុណ​ទៅ​កាន់…

រាជធានីភ្នំពេញ ៖ កាលពី​ថ្ងៃ​ទី ​២៦ ខែតុលា ឆ្នាំ ​២០២៤ សហព័ន្ធ​កីឡាប្រដាល់​គុន​ខ្មែរ បាន​បង្ហាញ​នូវ​សេចក្តី​រីករាយ​ជា​ពន់ពេក ដោយ​បាន​ថ្លែងអំណរគុណ​ទៅ​កាន់ អ្នកឧកញ៉ា លាង ម៉េ​ង សហ​ស្ថាបនិក និង​ជា​ប្រធាន​ក្រុម​អគ្គនាយក​ក្រុមហ៊ុន ខ្មែរ ប៊ែ​វើ​រី​ជី​ស ដែល​បាន​ធ្វើការ​បរិច្ចាគ​ថវិកា​ដល់​ទៅ ២០០​លាន​រៀល ដល់​មូលនិធិ​គុន​ខ្មែរ ក្នុង​ការ​ជួយ​កីឡាករ និង​ក្លឹ​ប​ដែល​កំពុង​ខ្វះខាត​ទូ​ទាំង​ប្រទេស​កម្ពុជា​ ។

តាម​រយៈ​ការ​ផ្សព្វផ្សាយ​នៅ​លើ​ទំព័រ​ហ្វេ​ស​ប៊ុ​ក​ផ្លូវការ​របស់​សហព័ន្ធ​កីឡាប្រដាល់​គុន​ខ្មែរ កាលពី​រសៀល​ថ្ងៃ​ទី ​២៦ ខែតុលា ឆ្នាំ​ ២០២៤ មាន​ខ្លឹមសារ​យ៉ាង​ដូច្នេះ​ថា ​៖ “​ក្នុង​នាម​គណៈកម្មការ​ប្រតិបត្តិ មន្ត្រី​បច្ចេកទេស និង​កីឡាករ កីឡាការិនី​នៃ​សហព័ន្ធ​កីឡាប្រដាល់​គុន​ខ្មែរ សូម​គោរព​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ ជូន​ចំពោះ អ្នកឧកញ៉ា លាង ម៉េ​ង និង​លោក​ជំទាវ ដែល​បាន​បរិច្ចាគ​ថវិកា ២០០​លាន​រៀល ដល់​មូលនិធិ​គុន​ខ្មែរ​”​ ។

គួរ​ឲ្យ​ដឹង​ថា ការ​នាំមុខ​ជួយ​ឧបត្ថម្ភ​ជ្រោមជ្រែង​នូវ​ថវិកា​ច្រើន​សន្ធឹក​ដល់​មូលនិធិ​គុន​ខ្មែរ​បែប​នេះ គឺ​កើត​ឡើយ​ក្រោយ អ្នកឧកញ៉ា លាង​ម៉េ​ង ដឹង​ដំណឹង​ថា​ក្លឹ​ប​ប្រដាល់​គុន​ខ្មែរ​នៅ​តាម​បណ្តា​ខេត្ត​ផ្សេង​ៗ កំពុង​ជួប​ប្រទះ​កង្វះខាត​នូវ​រោង​ក្លឹ​ប​ហ្វឹកហាត់ ក៏​ដូច​ជា​កង្វះខាត​ឧបករណ៍​សម្ភារៈ​កីឡា​មួយ​ចំនួន​។ នេះ​បើ​តាម​ការ​ឲ្យ​ដឹង​ពី អ្នកឧកញ៉ា លាង ម៉េ​ង ។

អ្នកឧកញ៉ា​បន្ត​ថា ក្នុង​នាម​ជា​ថ្នាក់ដឹកនាំ​កំពូល​មួយ​រូប​របស់​ក្រុមហ៊ុន ខ្មែរ ប៊ែ​វើ​រី​ជី​ស លោក​នឹង​ធ្វើ​ជា​ច​លករ ធ្វើ​ជា​អ្នក​ផ្សព្វផ្សាយ ដើម្បី​ឲ្យ​ក្រុមហ៊ុន​ផ្សេង​ៗ​ទៀត បាន​ចូលរួម​ជួយ​នៅ​តាម​បណ្តា​ខេត្ត​ផ្សេង​ៗ​ដែល​កំពុង​ខ្វះខាត​។ ខ្ញុំ​បាន​ជួយ​ឧបត្ថម្ភ​ចំនួន ២០០​លាន​រៀល ដើម្បី​ឲ្យ​ក្លឹ​ប​កំពុង​ខ្វះខាត ទាំងនោះ ធ្វើ​យ៉ាងណា​បណ្តុះ​បណ្តា​ថ្នាល​យុវជន​គុន​ខ្មែរ ឲ្យ​កាន់តែ​សម្បូរ​ធនធាន ដើម្បី​អាច​ឲ្យ​កីឡាករ​យើង​ឡើង​ទៅ​ប្រកួត​កាន់តែ​ខ្លាំងក្លា​ថែម​ទៀត ​។

សូម​ជម្រាប​ជូន​ថា ខ្មែរ ប៊ែ​វើ​រី​ជី​ស ជា​ក្រុមហ៊ុន​ដំបូង​គេ​ដែល​ចំណាយ​ថវិកា​ខ្ទង់លាន​ដុល្លារ បង្កើត​សង្វៀន​ប្រដាល់​គុន​ខ្មែរ​ច្រើន​ជាងគេ​, ឧបត្ថម្ភ​ទាំងស្រុង​បញ្ជូន​កីឡាករ​ច្រើន​រូប​ទៅ​ប្រកួត​លើ​សង្វៀន​អន្តរជាតិ និង​រៀបចំ​មហា​ព្រឹ​តិ្ត​ការណ៍​ប្រដាល់​គុន​ខ្មែរ​ទេសចរណ៍ រួម​ជាមួយ​មហា​ព្រឹ​តិ្ត​ការណ៍​ប្រគំ​តន្ត្រី​ទេសចរណ៍​ខ្នាត​យក្ស​ពាសពេញ​ប្រទេស​កម្ពុជា​ច្រើន​ជាងគេ​ប្រចាំឆ្នាំ ​៕ អត្ថបទសហការ