ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ដឹងរឿងពិតដា.ច់.ផ្ងារ ! ករណីបុរស​សូត្រធម៌​ប្រោះ​​ព្រំឱ្យ​​ពលរដ្ឋ​មុខ​​ព្រះ​អង្គ​ចេក ព្រះ​​អង្គ​ចម

8 ម៉ោង មុន
  • សៀមរាប

​ខេត្តសៀមរាប ៖ សូម​មេត្តា​ពិចារណា​ និង​សូម​ប្រើប្រាស់​ជំនឿ​ជឿ​ប្រកបដោយ​បញ្ញា​ ករណី​បុរស​ម្នាក់​អង្គុយ​សូត្រធម៌​ប្រោះព្រំ ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​នាំ​គ្នា​ទៅ​ឈរ​សំពះ​សំពរ​ជ័យ និង​ដាក់​លុយ​នៅ​មុខ​ព្រះ​វិហារ​ព្រះ​អង្គ​ចេក ព្រះ​អង្គ​ចម តែ​មក​ដឹង​ការ​ពិត ​ដែល​មន្ទីរ​ធម្មការ…

​ខេត្តសៀមរាប ៖ សូម​មេត្តា​ពិចារណា​ និង​សូម​ប្រើប្រាស់​ជំនឿ​ជឿ​ប្រកបដោយ​បញ្ញា​ ករណី​បុរស​ម្នាក់​អង្គុយ​សូត្រធម៌​ប្រោះព្រំ ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​នាំ​គ្នា​ទៅ​ឈរ​សំពះ​សំពរ​ជ័យ និង​ដាក់​លុយ​នៅ​មុខ​ព្រះ​វិហារ​ព្រះ​អង្គ​ចេក ព្រះ​អង្គ​ចម តែ​មក​ដឹង​ការ​ពិត ​ដែល​មន្ទីរ​ធម្មការ និង​សាសនា ខេត្ត​សៀម​រាប ចេញ​សេចក្ដី​បំភ្លឺ​ការ​ពិត​ដាច់​ផ្ងារ​ទើង​តែ​ម្ដង  ។

ជា​ការ​ពិត​ណាស់ ​កាលពី​រសៀល​ថ្ងៃ​ទី​១៦ ខែតុលា ឆ្នាំ​២០២៤ ​មន្ទីរ​ធម្មការ និង​សាសនា ខេត្ត​សៀម រាប បាន​ចេញ​សេចក្ដី​បំភ្លឺ និង​បញ្ជាក់​ច្បាស់​ៗ​ទៅ​កាន់​បងប្អូន​ប្រជាពលរដ្ឋ​ឲ្យ​បាន​ជ្រាប​ជា​ព័ត៌មាន ក៏​ដូច​ជាចៀសវាង​ការ​ចាញ់បោក ឬ​ជឿ​​ងប់ងុល​ដោយ​គ្មាន​ការ​ពិចារណា ចំពោះ​ករណី​បុគ្គល​ម្នាក់​ដែល​កំពុង​ផ្ទុះ​ល្បី​នៅ​លើ​បណ្ដាញ​សង្គម​ FaceBook និង​Tik Tok ទៅ​អង្គុយ​សូត្រធម៌​ប្រោះព្រំ​ប្រជាពលរដ្ឋ​នៅ​មុខ​ព្រះ​វិហារ​ព្រះ​អង្គ​ចេក ព្រះ​អង្គ​ចម ក្បែរ​របង​ព្រះរាជ​ដំណាក់​នា​ខេត្ត​សៀម​រាប ។

បើ​យោង​តាម​សេចក្ដី​បំភ្លឺ​ព័ត៌មាន​របស់​មន្ទីរ ​ធម្មការ និង​សាសនា ខេត្ត​សៀម​រាប​បាន​ឲ្យ​ដឹង​យ៉ាង​ដូច្នេះ​ថា មន្ទីរ​ធម្មការ​ និង​សាសនា​ខេត្តសៀមរាប​មាន​កិត្តិយស សូម​ធ្វើការ​បំភ្លឺ​ប្រគេន​ជូន​ដល់​ព្រះ​ថេ រា​នុ​ត្ថេ​រៈ សាធារណជន និង​អ្នក​សារព័ត៌មាន អ្នក​ប្រើប្រាស់​បណ្តាញ​ទំនាក់ទំនង​សង្គម​ទាំងអស់​មេត្តា​ជ្រាប​ថា ថ្មី​ៗ​នេះ មន្ទីរ​ធម្មការ​និង​សាសនា​ខេត្ត​បាន​ពិនិត្យ​ឃើញ​ថា នៅ​តាម​បណ្តាញ​សង្គម​បាន​បង្ហោះ​រូបភាព​វី​ដេ​អូ បុគ្គល​ម្នាក់​អង្គុយ​សូត្រធម៌​ប្រោះព្រំ​បែប​ពុទ្ធសាសនា​ដល់​ប្រជាពលរដ្ឋ ​ដែល​ទៅ​គោរព​បូជា​នៅ​ព្រះ​វិហារ​ព្រះ​អង្គ ចេក​ព្រះ​អង្គ​ចម ក្បែរ​របង​ព្រះរាជ​ដំណាក់​ខេត្តសៀមរាប​។

មន្ទីរ​ធម្មការ​និង​សាសនា​ខេត្ត សូម​ពិត​ប្រគេន​និង​ជម្រាប​ជូន​ថា ​បុគ្គល​ម្នាក់​នោះ​ជា​ជន​មាន​សតិ​មិនល្អ រស់នៅ​ស្នាក់​អាស្រ័យ​តាម​វត្ត និង​បាន​ដើរ​ត្រាច់ចរ​នៅ​តាម​ទីកន្លែង​មួយ​ចំនួន​ជា​ប្រចាំ​។ ថ្មី​ៗ​នេះ នៅ​ថ្ងៃ​ទី​០៤ ខែតុលា ឆ្នាំ​២០២៤ មាន​បណ្តាញ​សង្គម (Facebook) មួយ​បាន​ថត Live សកម្មភាព​សូត្រធម៌​ប្រោះព្រំ និង​នៅ​ថ្ងៃ​ទី​១២ ខែតុលា ឆ្នាំ​២០២៤ បណ្តាញ​សង្គម (Tik Tok) មួយទៀត ក៏​បាន​បង្ហោះ​សកម្មភាព​សូត្រធម៌​ប្រោះព្រំ​ដូច​គ្នា​នេះ​ដែរ ដែល​ធ្វើ​ឱ្យ​សាធារណជន និង​ពុទ្ធបរិស័ទ​មួយ​ចំនួន​មានការ​យល់​ច្រឡំ ។

មន្ទីរ​ធម្មការ ​និង​សាសនា​ខេត្ត សូម​សំណូមពរ​ដល់​សាធារណជន​ទាំងអស់ មេត្តា​ពិចារណា​និង​សូម​ប្រើប្រាស់​ជំនឿ​ប្រកបដោយ​បញ្ញា និង​សូម​មេត្តា​បញ្ឈប់​ការ​ចែកចាយ​សកម្មភាព​ទាំងនេះ ដើម្បី​ចូលរួម​ថែរក្សា​គុណ តម្លៃ​ព្រះពុទ្ធ​សាសនា​ដែល​ជា​សាសនា​របស់​រដ្ឋ​នៃ​យើង​។

​អាស្រ័យ​ហេតុនេះ សូម​សាធារណជន​និង​អ្នក​សារព័ត៌មាន​ព្រមទាំង​អ្នក​ប្រើប្រាស់​បណ្តាញ​ទំនាក់ទំនង សង្គម​ទាំងអស់​ជ្រាប​ជា​ព័ត៌មាន ៕ អត្ថបទ​៖ រៀម រ៉ា​ន់

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ