ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រកា ច មមី និងម្សាញ់ ជីវិតមិនខ្វះជាងគេគឺលុយធំ

7 ម៉ោង មុន

ខាងក្រោមនេះ យើងខ្ញុំនឹងបង្ហាញអ្នកពីទ្រព្យដែលឆ្នាំទាំង៤អាចទទួលបានក្នុងជីវិត។ តើមានអ្វីខ្លះទៅ? ឆ្នាំរកា អ្នកដែលកើតក្នុងឆ្នាំនេះ ជាបុគ្គលដែលមានខួរក្បាលជាអ្នកជំនួញ ដោយគេជឿលើវាសនាពាក់កណ្តាល និងលើខ្លួនគេពាក់កណ្តាល។ ម្យ៉ាងទៀត អ្នកដែលកើតក្នុងឆ្នាំនេះ…

ខាងក្រោមនេះ យើងខ្ញុំនឹងបង្ហាញអ្នកពីទ្រព្យដែលឆ្នាំទាំង៤អាចទទួលបានក្នុងជីវិត។ តើមានអ្វីខ្លះទៅ?

ឆ្នាំរកា

អ្នកដែលកើតក្នុងឆ្នាំនេះ ជាបុគ្គលដែលមានខួរក្បាលជាអ្នកជំនួញ ដោយគេជឿលើវាសនាពាក់កណ្តាល និងលើខ្លួនគេពាក់កណ្តាល។ ម្យ៉ាងទៀត អ្នកដែលកើតក្នុងឆ្នាំនេះ ជាមនុស្សដែលម៉ត់ចត់ និងល្អិតល្អន់ ថែមទាំងចូលចិត្តរៀនពីអ្នកខ្លាំងទៀតផង។ ដូចនេះ ជីវិតគេនឹងមិនធម្មតាឡើយក្នុងពេលខាងមុខ។

ឆ្នាំច

មនុស្សដែលកើតក្នុងឆ្នាំនេះ ជាបុគ្គលដែលហ៊ានប្រឈមមុខនឹងឧបសគ្គទាំងអស់ ដោយមិនខ្លាចឡើយ។ ដូចនេះ ទោះបីជាគ្មានទ្រព្យអ្នកផ្ទះជួយក៏ដោយ ក៏គេអាចខំប្រឹងរកដើម្បីខ្លួនឯងដែរ។ ជាហេតុដែលអាចធ្វើឲ្យលុយគេអាចសល់ច្រើនចាយមិនអស់ឡើយ។

ឆ្នាំមមី

អ្នកដែលកើតក្នុងឆ្នាំនេះ មិនចូលចិត្តប្រជែងជាមួយនរណាទេ។ ម្យ៉ាងទៀត គេក៏ជាបុគ្គលដែលចេះមើលវែងឆ្ងាយផងដែរ។ ក្រោយអាយុ៣៦ឆ្នាំ គេនឹងអាចបង្កើតមុខរបរខ្លួនឯងបាន ថែមទាំងមានអ្នកតាមជួយពីក្រោយទៀតផង។ ជាហេតុដែលធ្វើឲ្យគេអាចរស់នៅក្នុងជីវភាពដែលគេស្ងើចសរសើរគ្រប់គ្នា។

ឆ្នាំម្សាញ់

បុគ្គលដែលកើតក្នុងឆ្នាំនេះ អាចចាប់ជាប់ឱកាសគ្រប់បែបយ៉ាង ដោយធ្វើឲ្យគេអាចនឹងងាយសម្រេចជោគជ័យ។ នៅវ័យក្មេង គេអាចធ្វើអ្វីរាងឆេវឆាវបន្តិច ប៉ុន្តែក្រោយពេលដែលមានអាយុរាងចាស់ នោះគំនិតគេនឹងចាប់ផ្តើមចាស់ទុំ ដោយធ្វើឲ្យអាចនាំទ្រព្យចូលមកយ៉ាងច្រើនបាន៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ