ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

ស្រា​បៀរ​ ថៃ​ហ្គ័​រ ក្លាយជា​ដៃគូ​សហការ ​ជា​ផ្លូវការ​របស់ Manchester United

1 ថ្ងៃ មុន

●​ ​ស្រា​បៀរ​ថៃ​ហ្គ័​រ បាន​ធ្វើការ​ស្រាវជ្រាវ​នៅ​ទីផ្សារ​ផ្សេង​ៗ​ជា​ច្រើន ដើម្បី​ស្វែង​យល់​ពី​បទ​ពិសោធន៍​របស់​អ្នកគាំទ្រ និង​បាន​រក​ឃើញ​វិធី​ក្នុង​ការ​ផ្សា​ភ្ជាប់​អ្នកគាំទ្រ​នៅ​ទូ​ទាំង​ពិភពលោក ។ ●​ ​៧០% នៃ​អ្នកគាំទ្រ​ទូ​ទាំង​ទ្វីបអាស៊ី​ចង់បាន​សកម្មភាព​ផ្សេង​ៗ​សម្រាប់​ពួក​គេ ដើម្បី​បង្កើន​ទំនាក់ទំនង​កាន់តែ​ស៊ីជម្រៅ​ជាមួយ​ក្លឹ​ប​បាល់ទាត់​ដែល​ពួក​គេ​ចូល​ចិត្ត​។…

●​ ​ស្រា​បៀរ​ថៃ​ហ្គ័​រ បាន​ធ្វើការ​ស្រាវជ្រាវ​នៅ​ទីផ្សារ​ផ្សេង​ៗ​ជា​ច្រើន ដើម្បី​ស្វែង​យល់​ពី​បទ​ពិសោធន៍​របស់​អ្នកគាំទ្រ និង​បាន​រក​ឃើញ​វិធី​ក្នុង​ការ​ផ្សា​ភ្ជាប់​អ្នកគាំទ្រ​នៅ​ទូ​ទាំង​ពិភពលោក ។

●​ ​៧០% នៃ​អ្នកគាំទ្រ​ទូ​ទាំង​ទ្វីបអាស៊ី​ចង់បាន​សកម្មភាព​ផ្សេង​ៗ​សម្រាប់​ពួក​គេ ដើម្បី​បង្កើន​ទំនាក់ទំនង​កាន់តែ​ស៊ីជម្រៅ​ជាមួយ​ក្លឹ​ប​បាល់ទាត់​ដែល​ពួក​គេ​ចូល​ចិត្ត​។ ស្រា​បៀរ​ថៃ​ហ្គ័​រ នឹង​គាំទ្រ​ការ​ភ្ជាប់​ទំនាក់ទំនង​ទាំងនេះ ដែល​ជា​ផ្នែក​មួយ ​ក្នុង​ការ​ចាប់ផ្តើម​ដៃគូ​សហការ​ដ៏​គួរ​អោយ​រំភើប​នេះ​។

ស្រា​បៀរ​ថៃ​ហ្គ័​រ​ ក្លាយជា​ដៃគូ​សហការ​ ជា​ផ្លូវការ​នៃ Manchester United ដោយ​មានការ​រួម​គ្នា​រវាង​ក្រុមហ៊ុនផលិតស្រាបៀរ​ដ៏​ល្បីល្បាញ​ នៃ​តំបន់​អាស៊ី និង​ក្លឹ​ប​កីឡាបាល់ទាត់ ​ដ៏​មាន​ប្រជាប្រិយភាព និង​ជោគជ័យ​បំផុត​មួយ​ នៅ​លើ​ពិភពលោក ដើម្បី​បង្កើន​បទ​ពិសោធន៍ និង​ការ​ផ្សា​ភ្ជាប់​ទំនាក់ទំនង​យ៉ាង​ស៊ីជម្រៅ ​ជាមួយនឹង​អ្នកគាំទ្រ Manchester United ទូ​ទាំង​ពិភពលោក ​។

ការ​សហការ​នេះ​នឹង​ចាប់ផ្តើម​នៅ​ក្នុង​ពេលវេលា​ដ៏​គួរ​អោយ​រំភើប​មួយ​ ដែល​ស្រា​បៀរ​ថៃ​ហ្គ័​រ​កំពុង​តែ​វិវត្តន៍​ម៉ាក​យីហោ​របស់​ខ្លួន​ អោយ​កាន់តែ​លេចធ្លោ ដែល​ជា​ការ​ផ្លាស់​ប្តូរ​ថ្មី​មួយ​នៅ​ក្នុង​ក្រុមហ៊ុន និង​សម្រាប់​អ្នក​ប្រើប្រាស់​របស់​ខ្លួន ​ដែល​ស្រឡាញ់​វិស័យ​បាល់ទាត់​ផង​ដែរ ​។ នៅ​ក្នុង​ដំណាក់កាល​ដំបូង​ នៃ​កិច្ចសហការ​ជា​ដៃគូ​នេះ នឹង​ផ្តោត​លើ​ការ​ភ្ជាប់​ទំនាក់ទំនង​ ជាមួយ​អ្នកគាំទ្រ​នៃ Manchester United ដោយ​ផ្ទាល់​នៅ​តំបន់​អាស៊ី តាម​រយ​:​ស្រា​បៀរ​ថៃ​ហ្គ័​រ ដែ​ល​ជា​ស្រា​បៀរ​លំដាប់​មួយ ​នៅ​ក្នុង​តំបន់​អាស៊ី ជាមួយនឹង​ការ​ផ្តល់​នូវ​វេទិកា​ដ៏​ធំ​ទូលាយ ​ដើម្បី​ធ្វើ​អោយ​ភាព​ជា​ដៃគូ​នេះ​ដំណើរការ​ ទៅ​មុខ​បាន ​។

មុន​ពេល​ឈាន​ដល់​ការ​ក្លាយជា​ដៃគូ​សហការ​នេះ ស្រា​បៀរ​ថៃ​ហ្គ័​របា​ន​ធ្វើការ​ស្ទង់​មតិ​ជាមួយ​អ្នកគាំទ្រ​បាល់ទាត់​ចំនួន ២០០០​នាក់​នៅ​តំបន់​អាស៊ី ហើយ​លទ្ធផល​បាន​បង្ហាញ​ថា ៧០% នៃ​អ្នកគាំទ្រ​បាន​និយាយ​ថា សកម្មភាព​ផ្សេង​ៗ​ដែល​មានការ​ចូលរួម​ពី​អ្នកគាំទ្រ គឺ​ពិតជា​មាន​សារៈសំខាន់​ក្នុង​ការ​បង្កើន​ទំនាក់ទំនង​យ៉ាង​ស៊ីជម្រៅ​ជាមួយ​ក្លឹ​ប​បាល់ទាត់​ដែល​ពួក​គេ​គាំទ្រ ហើយ ៦៩% ជឿជាក់​ថា​សកម្មភាព​ដែល​ទាក់ទង​នឹង​អ្នកគាំទ្រ គឺ​ពិតជា​សំខាន់​ក្នុង​ការ​ប្រមូលផ្តុំ​អ្នកគាំទ្រ​អោយ​មានការ​ជួបជុំ​គ្នា និង​៩៥% បញ្ចេញ​អារម្មណ៍​ពិត​ថា បាល់ទាត់​គឺ​មាន​សមត្ថភាព​ ក្នុង​ការ​បង្រួបបង្រួម និង​ផ្សា​ភ្ចា​ប់​ទំនាក់ទំនង​ នៅ​ក្នុង​សហគមន៍​អោយ​កាន់ តែ​មាន​ភាពរឹងមាំ​ ។

បន្ទាប់​ពី​ទទួល​បាន​ព័ត៌មាន​ដ៏​មាន​ន័យ​ពី​ការ​ស្ទង់​មតិ​នេះ​មក ស្រា​បៀរ​ថៃ​ហ្គ័​រ និង​ក្លឹ​ប​បាល់ទាត់​លំដាប់​ទី​១ របស់​អាស៊ី​អាគ្នេយ៍ Manchester United បាន​ប្តេជ្ញា​ចិត្ត​ក្នុង​ការ​ផ្តល់​នូវ​ទំនាក់ទំនង​យ៉ាង​ស៊ីជម្រៅ​ជាមួយ​អ្នកគាំទ្រ ដោយ​ផ្តល់​ជូន​នូវ​សកម្មភាព​ដ៏​រំភើប​ផ្សេង​ៗ​ជា​ច្រើន​ដូច​ជា ការ​ទស្សនាការ​ប្រកួត​បាល់ទាត់​ជាមួយ​គ្នា​រវាង​អ្នកគាំទ្រ Manchester United និង​ស្រា​បៀរ​ថៃ​ហ្គ័​រ ការ​មានឱកាស​ក្នុង​ការ​ឈ្នះ​រង្វាន់​ដើម្បី​ជួប​សមាជិក​នៅ​ក្នុង​ក្រុម Manchester United ក៏​ដូច​ជា​ការ​នាំ​យក​ព្រឹត្តិការណ៍​បាល់ទាត់​នៅ​តាម​ដងផ្លូវ​ដំបូង​គេ​មក​កាន់​តំបន់​អាស៊ី ដែល​ផ្តល់​ជូន​អ្នក​ដែល​មាន​ទេព​កោសល្យ​នៅ​ក្នុងស្រុក​នូវ​ការ​បណ្តុះបណ្តាល និង​ការ​ណែនាំ​ពី​គ្រូបង្វឹក និង​ក្លឹ​ប​ដ៍​ឆ្នើម​ដែល​មក​ពី Manchester United​ ។

លោក Sean O’Donnell ដែល​ជានា​យក​ម៉ាក​យីហោ​សកល​នៃ​ស្រា​បៀរ​ថៃ​ហ្គ័​រ បាន​បង្ហាញ​ពី​អារម្មណ៍​រំភើប​របស់​លោក​ថា​៖ «យើង​មាន​សេចក្តី​រីករាយ​ក្នុង​ការ​ប្រកាស​ពី​ការ​សហការ​របស់​យើង​ជាមួយ Manchester United ជា​ក្លឹ​ប​ដែល​ចែករំលែក​ចំណង់​ចំណូលចិត្ត​របស់​យើង ​ក្នុង​ការ​បង្កើត​ពេលវេលា​ដែល​មិន​អាច​បំភ្លេច​បាន និង​អាច​ភ្ជាប់​ទំនាក់ទំនង​អ្នកគាំទ្រ​ទូ​ទាំង​ពិភពលោក ​។ សម្រាប់​ស្រា​បៀរ​ថៃ​ហ្គ័​រ យើង​ជឿជាក់​ថា​នៅ​ពេល​ដែល​យើង​បង្ហាញ​ភាព​អង់អាច​នៅ​ក្នុង​ខ្លួន​របស់​យើង ហើយ​ស្រែក​ហ៊ូរ​ជាមួយ​គ្នីគ្នា​របស់​យើង យើង​នឹង​រក​ឃើញ​សក្តានុពល​នៅ​គ្រប់​វិសាលភាព​ ។ ការ​សហការ​ជាមួយ Manchester United នេះ​ឆ្លុះ​បញ្ចាំង​ពី​ការ​ជឿជាក់​រួម​គ្នា​អំពី ភាព​រីក​ច្រើន​ដែល​ត្រូវ​បាន​ជម្រុញ​ដោយ​ការ​រួម​កម្លាំង​គ្នា​ជា​ធ្លុង​មួយ និង​ភាព​ក្លាហាន ​។ នៅ​ពេល​ដែល​យើង​ត្រៀមខ្លួន​ក្នុង​ការ​បង្ហាញ​ពី​ទំព័រ​ថ្មី​ដ៏​គួរ​អោយ​រំភើប​របស់​ស្រា​បៀរ​ថៃ​ហ្គ័​រ​នា​ពេល​ប៉ុន្មាន​ស​ប្តា​ហ៍​ខាង​មុខ​នេះ យើង​មាន​សេចក្តី​រំភើប​ក្នុង​ការ​នាំ​យក​នូវ​កម្លាំង​ដ៏​ពុះ​ក​ញ្ជៀ​រដែ​ល​ជា​អារម្មណ៍​ដូច​ថ្ងៃ​ប្រកួត​នៅ​ពហុ​កីឡាដ្ឋាន Old Trafford មក​ជូន​អ្នកគាំទ្រ​ជុំវិញ​ពិភពលោក» ​។​

លោក Florence Lafaye ដែល​ជានា​យក​ពាណិជ្ជកម្ម នៅ Manchester United បាន​លើក​ឡើង​បន្ថែម​ថា៖ «ការ​បេ្ត​ជ្ញា​របស់​ស្រា​បៀរ​ថៃ​ហ្គ័​រ​ក្នុង​ការ​ភ្ជាប់​ទំនាក់ទំនង​អ្នកគាំទ្រ​ជុំវិញ​ពិភពលោក គឺ​ស្របគ្នា​យ៉ាង​ល្អ​ឥត​ខ្ចោះ​ជាមួយ​គោលដៅ​របស់​យើង ​ក្នុង​ការ​បង្កើត​ភាព​កាន់តែ​ជិត​ស្និត​រវាង ក្រុម​អ្នកគាំទ្រ​និង​ក្លឹ​ប​បាល់ទាត់ បន្ថែម​ទៀត ​។ ជាមួយ​គ្នា ដោយ​ការ​ប្រើប្រាស់​សក្តានុពល និង ឥទ្ធិពល​នៃ​ស្រា​បៀរ​ថៃ​ហ្គ័​រ យើង​ទន្ទឹងរង់ចាំ​ក្នុង​ការ​បង្កើត​បទ​ពិសោធន៍​ដ៏​ប្លែក​ៗ និង​មិន​អាច​បំភ្លេច​បាន​សម្រាប់​អ្នកគាំទ្រ​របស់​យើង​នៅ​ជុំវិញ​ពិភពលោក ជា​ពិសេស​អ្នក​នៅ​តំបន់​អាស៊ី​អាគ្នេយ៍​ដែល​ជា​ផ្នែក​ដ៏​សំខាន់​នៃ​សហគមន៍ Manchester United» ​។

ការ​សហការ​នេះ​បាន​ប្រកាស​មុន​ការ​ប្រកួត English Premier League (EPL) របស់ Manchester United និង ក្លឹ​ប​បាល់ទាត់ Brentford FC ដែល​ម៉ាក​យីហោ​របស់​ស្រា​បៀរ​ថៃ​ហ្គ័​រ​នឹង​ត្រូវ​បាន​បង្ហាញ​ជា​លើក​ដំបូង​នៅ​ពហុ​កីឡាដ្ឋាន Old Trafford ដ៏​ល្បីល្បាញ នៅ​លើ​ផ្ទាំង LED​ ។

អ្នកគាំទ្រ​ត្រូវ​បាន​អញ្ជើញ​ចូលរួម​នៅ​ក្នុង​ដំណើរ​ដ៏​រំភើប​នេះ​ដោយសារ​តែ​ស្រា​បៀរ​ ថៃ​ហ្គ័​រ និង Manchester United បាន​រួម​គ្នា​ក្នុង​ការ​បង្កើត​បទ​ពិសោធន៍​ដ៏​មិន​អាច​បំភ្លេច​បាន និង​អស្ចារ្យ​មួយ​នេះ​។ អ្នកគាំទ្រ​អាច​តាមដាន​បន្ថែម​ នៅ​លើ​គេហទំព័រ​ហ្វេ​ស​ប៊ុ​ក​របស់​ស្រា​បៀរ​ថៃ​ហ្គ័​រ “Tiger Beer (KH)” សម្រាប់​ព្រឹត្តិការណ៍​ដ៏​ពិសេស ប្រូ​ម៉ូ​សិន​ផ្សេង​ៗ និង​ឱកាស​ក្នុង​ការ​ទាក់ទង​ជាមួយ​ក្លឹ​ប​ពួក​គេ​ចូល​ចិត្ត​ដែល​មិន​ធ្លាប់​ពី​មុន​មក ​។

សម្រាប់​ព័ត៌មាន​បន្ថែម សូម​ទាក់ទង​៖
Michael Gibson​ ​michael.gibson@manutd.co.uk
Head of Corporate Communications

Joey Brophy​ ​joseph.brophy@heineken.com
Global Brand PR

ព័ត៌មាន​ពី​ស្រា​បៀរ​ថៃ​ហ្គ័​រ​៖
ស្រា​បៀរ​ថៃ​ហ្គ័​រ ត្រូវ​បាន​ផលិត​ឡើង​នៅ​ក្នុង​ប្រទេស​សិង្ហ​បុរី​នា​ឆ្នាំ ១៩៣២​។ បច្ចុប្បន្ន​នេះ ស្រា​បៀរ​ថៃ​ហ្គ័​រ គឺជា​ស្រា​បៀរ​លំដាប់ថ្នាក់​អន្តរជាតិ​មួយ​នៅ​តំបន់​អាស៊ី ហើយ​មាន​វត្ត​មាននៅ​លើ​ទីផ្សារ​ជាង​៦០​ប្រទេស ទូ​ទាំង​ពិភពលោក​។ ស្រា​បៀរ​ថៃ​ហ្គ័​របា​ន​ពុះពារ​រាល់​ឧបសគ្គ ដើម្បី​នាំ​យក​នូវ​រសជាតិ​ស្រា​បៀរ​ដ៏​ស្រស់ស្រាយ និង​គុណភាព​ដ៏​ល្អ​ឥត​ខ្ចោះ រាប់​ទសវត្សរ៍​មក​ហើយ​។ ស្រា​បៀរ​ថៃ​ហ្គ័​រ ជឿជាក់​ថា​មនុស្ស​គ្រប់​រូប គឺ​តែងតែមាន​ញាណ​សត្វ​ខ្លា (​ភាព​អង់អាច​) នៅ​ក្នុង​ខ្លួន ដែល​ជម្រុញ​អោយ​គ្រប់​រឿង​ទាំងអស់​សុទ្ធតែ​អាច​ធ្វើ​ទៅ​បាន​។ ទោះជា​យ៉ាងណា​ក៏​ដោយ នៅ​ពេល​ខ្លះ​យើង​នឹង​មាន​អារ​ម្ម​ណ៌​ថា​ភ័យ​ខ្លាច ហើយ​ខ្លាច​ភាព​បរាជ័យ មិន​ដូច​សត្វ​ខ្លា​នោះ​ឡើយ ​។
សម្រាប់​ព័ត៌មាន​បន្ថែម សូម​ចូល​ទៅ​កាន់​គេហទំព័រ​៖ www.tigerbeer.com

ព័ត៌មាន​ពី Manchester United៖
Manchester United គឺ​ក្លឹ​ប​កីឡាករ​ដ៏​ពេញ​និយម និង​ជោគជ័យ​មួយ​នៅ​លើ​ពិភពលោក ដោយ​លេង​កីឡា​មួយ​ដ៏​ពេញ​និយម​បំផុត ដែល​មាន​ទស្សនិកជន​មើល​ច្រើន​ជាងគេ​នៅ​លើ​ផែនដី​ ។ តាម​រយៈ​ប្រវត្តិ ១៤៦ ឆ្នាំ​របស់​យើង យើង​បាន​ឈ្នះ​ពានរង្វាន់​ធំ​ៗ​ចំនួន ៦៩ ដែល​អាច​ឱ្យ​យើង​អភិវឌ្ឍ​ខ្លួន​ជា​ក្លឹ​ប​កីឡា​ឈានមុខ​គេ​របស់​ពិភពលោក និង​មាន​សហគមន៍​សកល​ដែល​មាន​អ្នកគាំទ្រ និង​អ្នក​តាមដាន​ចំនួន ១.១ ពាន់​លាន​នាក់ ​។ សហគមន៍​ដ៏​ធំ​របស់​យើង​បាន​ផ្តល់​អោយ Manchester United នូវ​វេទិកា​ទូ​ទាំង​ពិភពលោក​ក្នុង​ការ​បង្កើត​ប្រាក់​ចំណូល​យ៉ាងច្រើន​ពី​ប្រភព​ជា​ច្រើន រួម​មានការ​ឧបត្ថម្ភ ការ​លក់ទំនិញ អាជ្ញាប័ណ្ណ​ផលិតផល ប្រព័ន្ធ​ផ្សព្វផ្សាយ​ថ្មី​ៗ និង​ទូរស័ព្ទ ការ​ផ្សាយ​បន្ត​ផ្ទាល់​និង​ថ្ងៃ​ប្រកួត ​៕ អត្ថបទសហការ