ពេលកូនមិនស្តាប់ តើឪពុកម្តាយត្រូវធ្វើអ្វីខ្លះ ?
រាជធានីភ្នំពេញ ៖ សូមពិចារណាអំពីវិធីសាមញ្ញចំនួន ៧ យ៉ាង ដើម្បីកសាង និងលើកទឹកចិត្តដល់ការស្តាប់ និងលើកទឹកចិត្តកូនឱ្យធ្វើតាម ។ យើងនឹងសង្កត់ធ្ងន់លើវិធីសាស្ត្រដែលគួរឱ្យគោរព…
រាជធានីភ្នំពេញ ៖ សូមពិចារណាអំពីវិធីសាមញ្ញចំនួន ៧ យ៉ាង ដើម្បីកសាង និងលើកទឹកចិត្តដល់ការស្តាប់ និងលើកទឹកចិត្តកូនឱ្យធ្វើតាម ។ យើងនឹងសង្កត់ធ្ងន់លើវិធីសាស្ត្រដែលគួរឱ្យគោរព…
រាជធានីភ្នំពេញ ៖ សូមពិចារណាអំពីវិធីសាមញ្ញចំនួន ៧ យ៉ាង ដើម្បីកសាង និងលើកទឹកចិត្តដល់ការស្តាប់ និងលើកទឹកចិត្តកូនឱ្យធ្វើតាម ។ យើងនឹងសង្កត់ធ្ងន់លើវិធីសាស្ត្រដែលគួរឱ្យគោរព និងត្រជាក់ ដែលមិនមែនជាការប្រើសិទ្ធិអំណាច ការគ្រប់គ្រង ការបញ្ជា និងការបង្ខិតបង្ខំកូននោះឡើយ ។
១. និយាយឱ្យសាមញ្ញ ៖ ប្រយោគខ្លី គឺងាយស្រួលដំណើរការជាងការបង្រៀនដ៏វែង ។ ពេលនិយាយជាមួយកូន សូមនិយាយឱ្យសាមញ្ញ ច្បាស់លាស់ និងដោយផ្ទាល់ ។
២. ឱននិយាយឱ្យដល់កូនកូន ៖ ប្រើភ្នែកមើលគ្នា ញញឹម និងធានាថា កូនរបស់អ្នកបានឮអ្នកច្បាស់លាស់ ដើម្បីធ្វើឱ្យកូនរបស់អ្នកធ្វើសកម្មភាពតាមអ្នកប្រាប់ ។
៣. និយាយម្តងទៀត ៖ សុំឱ្យកូនប្រាប់អ្នកពីអ្វីដែលអ្នកបានប្រាប់ពួកគេ ។ ប្រសិនបើអ្នកឱ្យពួកគេយកកន្សែងពីក្នុងបន្ទប់ទឹក ហើយពួកគេមិនឆ្លើយតប សូមសួរពួកគេថា តើប៉ា ឬម៉ាក់បាននិយាយអ្វី ? ហើយរង់ចាំពួកគេប្រាប់អ្នក ។ នៅពេលដែលពួកគេអាចនិយាយឡើងវិញបាន អ្នកដឹងហើយថា ពួកគេបានស្តាប់លឮ ហើយពួកគេនឹងមានសកម្មភាព ។
៤. និយាយដោយទន់ភ្លន់ ៖ នៅពេលដែលកូនមិនស្តាប់ យើងភាគច្រើនតែងបន្ថែមសំឡេង និយាយលឮៗ ។ ប៉ុន្តែត្រូវចាំថា កូនរបស់អ្នកមិនថ្លង់ទេ ។ ការនិយាយកាន់តែខ្លាំងនឹងមិនទាក់ទាញពួកគេមករកអ្នកទេ ហើយពួកគេក៏ទំនងមិនចង់ស្តាប់អ្នកដែរ ។ សូមព្យាយាមនិយាយជាមួយកូនដោយទន់ភ្លន់ ។ ពួកគេនឹងបើកត្រចៀក ផ្អៀងចូល ហើយស្តាប់អ្នកដោយយកចិត្តទុកដាក់ ។
៥. ការប៉ះពាល់ដោយទន់ភ្លន់ ៖ ការប៉ះពាល់ដោយទន់ភ្លន់នៅលើរាងកាយ ការឱប ឬដាក់ដៃលើស្មាអាចគ្រប់គ្រាន់ធ្វើឱ្យពួកគេកក់ក្តៅ ដូច្នេះកូនរបស់អ្នកអាចយកចិត្តទុកដាក់ចំពោះអ្វីដែលអ្នកកំពុងប្រាប់ ។
៦. កុំនិយាយពាក្យថា “កុំ” ៖ ចូរនិយាយអ្វី ដែលអ្នកចង់បាន ។ ប្រសិនបើអ្នកប្រាប់កូនពីអ្វីដែលមិនត្រូវធ្វើ ដូចជា កុំប៉ះ កុំលោត កុំស្រែក វាហាក់បីដូចជាឱ្យពួកគេប្រឹងធ្វើការបន្ថែមទៀត ។ ឥឡូវនេះពួកគេត្រូវឈប់ធ្វើរឿងដែលរំខានអ្នក ហើយគិតពីអ្វីដែលត្រូវធ្វើជំនួសវិញ ។
៧. រកវិធីនិយាយថា “បាទ” ៖ នៅពេលដែលអ្នកត្រូវនិយាយថា “ទេ” ចូរបង្វិលវាទៅជា “បាទ”។ បើកូនសួរថា “តើយើងអាចនៅលេងទីនេះបានយូរជាងនេះទៀតទេ ?” ចូរនិយាយថា បាទ យើងនឹងមកម្តងទៀតនៅលើកក្រោយ ។ ប្រសិនបើពួកគេអង្វរថា “តើយើងអាចញ៉ាំការ៉េមបានទេ ?” ចូរឆ្លើយថា “បាទ កូនប្រាកដជាចូលចិត្តការ៉េម ។ អ៊ីចឹង យើងអាចញ៉ាំចុងសប្តាហ៍បាន ។ បាទ/ចាស របស់អ្នកជាធម្មតានឹងក្លាយជា “មិនមែនឥឡូវនេះ” ប៉ុន្តែប្រសិនបើអ្នកនិយាយវាត្រឹមត្រូវ វានឹងធ្វើឱ្យពួកគេមានអារម្មណ៍កាន់តែល្អ ៕ ប្រភព ៖ ifstudies
អត្ថបទនេះផលិតឡើងក្រោមកិច្ចសហប្រតិបត្តិការជាមួយសាលារៀនវ៉េស្ទឡាញន៍ និងសាលារៀនណត្សឡាញន៍ ។ បវេសនកាលឆ្នាំសិក្សាថ្មីសម្រាប់កម្មវិធីចំណេះទូទៅខ្មែរ ពីថ្នាក់មត្តេយ្យ ដល់ថ្នាក់ទី ១២ ចាប់ទទួលចុះឈ្មោះចូលរៀនពីថ្ងៃនេះតទៅ ។ សាលារៀនផ្តល់ជូនអាហារូបករណ៍រហូតដល់ ២០% ការធានារ៉ាប់រងគ្រោះថ្នាក់បុត្រធីតា ការការពារការសិក្សាបុត្រធីតារហូតដល់ ៥ ឆ្នាំ និងបន្ថែមកម្មវិធីសិក្សាអមអន្តរជាតិ ។ សម្រាប់ព័ត៌មានបន្ថែម សូមទំនាក់ទំនងទូរស័ព្ទលេខ ៖ ០៩២ ៨៨៨ ៤៩៩ / ០១៥ ៨០៥ ១២៣ ៕
ចែករំលែកព័តមាននេះ