ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ខឹងគេមើ.ល.ងា.យ ​ជួលមនុស្ស​ឱ្យធ្វើ​សកម្ម​ភាព​លើដៃគូទំនាស់ក្នុងតម្លៃ​ឈ្នួល​​​មិននឹកស្មាន​ដល់

4 ថ្ងៃ មុន
  • បាត់ដំបង

ខេត្តបាត់ដំបង ៖ ដោយសារ​តែ​ពាក្យ​តិះដៀល​និង​មើលងាយ​ថា «​រកស៊ី​មិន​មាន​ដូច​គេ​» ក៏​ធ្វើ​ឱ្យ​បុរស​ម្នាក់​មាន​គំនុំ​ក្នុង​ចិត្ត​រហូត​ហ៊ាន​ជួល​មនុស្ស​មក​ធ្វើ​សកម្មភាព​ទៅ​លើ​ដៃគូ​ទំនាស់ ដោយ​ហ៊ាន​ឱ្យ​ថ្លៃ​ឈ្នួល​ក្នុង​តម្លៃ​នីមួយ​ៗ​ បើ​ធ្វើ​បាន​សម្រេច ។ យោង​តាម​ផេ​ក​ស្នងការ​នគរបាល​ខេត្ត​បាត់​បានឱ្យ​ដឹង​ថា ក្រោយ​ពី​ទទួល​បាន​ដំណឹង​ថា…

ខេត្តបាត់ដំបង ៖ ដោយសារ​តែ​ពាក្យ​តិះដៀល​និង​មើលងាយ​ថា «​រកស៊ី​មិន​មាន​ដូច​គេ​» ក៏​ធ្វើ​ឱ្យ​បុរស​ម្នាក់​មាន​គំនុំ​ក្នុង​ចិត្ត​រហូត​ហ៊ាន​ជួល​មនុស្ស​មក​ធ្វើ​សកម្មភាព​ទៅ​លើ​ដៃគូ​ទំនាស់ ដោយ​ហ៊ាន​ឱ្យ​ថ្លៃ​ឈ្នួល​ក្នុង​តម្លៃ​នីមួយ​ៗ​ បើ​ធ្វើ​បាន​សម្រេច ។

Processed with Rookie Cam

យោង​តាម​ផេ​ក​ស្នងការ​នគរបាល​ខេត្ត​បាត់​បានឱ្យ​ដឹង​ថា ក្រោយ​ពី​ទទួល​បាន​ដំណឹង​ថា បុរស​ខាងលើ កំពុង​ស្វែងរក​អ្នក​(​ជួល​) សមត្ថកិច្ច​នគរបាល​ក៏​ទទួល​បាន​ព័ត៌មាន​នេះ​ភ្លាម​ដែរ រួច​ក៏​ផ្តើម​ធ្វើការ​ស្រាវជ្រាវ ស្រប​តាម​ជំនាញ​វិជ្ជាជីវៈ​នគរបាល​រហូត​កំណត់​មុខសញ្ញា​បាន និង​ឈាន​ទៅ​ដល់​ការ​នាំ​ខ្លួន​ជនសង្ស័យ​មក​ធ្វើការ​សាកសួរ ក្នុង​នោះ ត្រូវ​បាន​ដកហូត​វត្ថុ​តាង​ផង​ដែរ កាលពី​ថ្ងៃ​ទី​១៣ ខែតុលា ឆ្នាំ​២០២៤ វេលា​ម៉ោង​១៨​និង​០០​នាទី ។

ប្រភព​បន្ត​ថា ជនសង្ស័យ​ឈ្មោះ​យ៉ា​ន ណា​ក់ អាយុ​៣៧​ឆ្នាំ ស្នាក់​នៅ​ក្នុងភូមិ​ក្បាល​ខ្មោច ឃុំ​ជ្រៃ ស្រុក​ថ្មគោល ខេត្តបាត់ដំបង ។ ក្រោយ​ពី​ឃាត់ខ្លួន ជនសង្ស័យ​បាន​ឆ្លើយ​សារភាព​ថា រូបគេ​ពិតជា​បាន​ដើរ​ស្វែងរក​ជួល​មនុស្ស​ឱ្យធ្វើ​សកម្មភាព​ខាងលើ​ពិតប្រាកដ​មែន ក្នុង​នោះ បាន​ត្រៀម​បម្រុង​នូវ​មធ្យោបាយ​ដូច​ខាងលើ​ទៀត​ផង ហើយ​មូលហេតុ​ដែល​រូបគេ​ប៉ុនប៉ង​ធ្វើ​ដូច្នេះ គឺ​ដោយសារ​ខឹង​នឹង​មនុស្ស​ខាងលើ មើលងាយ​ថា «​ខ្លួន​នេះ​រកស៊ី​មិន​មាន​ដូច​គេ​» ។

គួរ​បញ្ជាក់​ថា នៅ​មុន​ពេលធ្វើការ​នាំ​ខ្លួន​មក​សាកសួរ​នេះ ជនសង្ស័យ​បាន​ជិះ​ម៉ូតូ​តែ​ម្នាក់ឯង កំពុង​ស្វែងរក​ជួល​មនុស្ស​ឱ្យ​ប្រព្រឹត្តិ​ដោយ​កំណត់​តម្លៃ​នៃ​ការ​ធ្វើ​សកម្មភាព​ដូច​ខាងក្រោម​គឺ​៖
-​បើ​ដុត​ផ្ទះ​ឱ្យ​តម្លៃ​៣០​ម៉ឺន​រៀល
-​បើ​ដុត​រថយន្ត​ឱ្យ​តម្លៃ​៦០​ម៉ឺន​រៀល
-​បើ​កាប់​មនុស្ស​ទាំង​០២​នាក់​នោះ មួយ​កាំបិត​ឱ្យ​តម្លៃ​៣០​ម៉ឺន​រៀល​(​តម្លៃ​គិត​តាម​មុខកាំបិត​)​ដែល​កាប់​បានហើយ​ចំពោះ​ឧបករណ៍​ធ្វើ​សកម្មភាព គេ​ជា​អ្នក​រៀបចំ​ឱ្យ​មួយ​ចប់​រួម​មាន​៖(​ដប​សាំង​, ដែកកេះ​,​កាំបិត​, រូបថត​ជន​រង​គ្រោះ និង​ប្លង់​ទីតាំង​ផ្ទះ​របស់​ជន​រង​គ្រោះ ។

Processed with Rookie Cam

ប្រភព​បន្ត​ទៀត​ថា ជនសង្ស័យ​រូប​នេះ​បាន​ត្រៀម​បម្រុង​រួច​ជា​ស្រេច​ក្នុង​ការ​ប៉ុ​-​ន​-​ប៉​-​ង​ធ្វើ​សកម្មភាព​នោះគឺ​៖ ដប​សាំង​ចំនួន ០៤​ដប ស្មើនឹង ០៤​លី​ត្រ​, ពូថៅ​ដែក ដង​ដែក ចំនួន​០១, កាំបិត​ចុង​ស្រួច​ផ្លែ​ដែក ដង​ជ័រ ចំនួន​០១, ដែកកេះ ចំនួន​០២ , ដែក​រុំ​ក្រណាត់​សម្រាប់​ដាក់​ប្រេងសាំង​ដុត​ចំនួន​០១, រូបថត​ចំនួន​០៣​សន្លឹក​(​ផ្ទៈ​និង​រូបថត​ជន​រង​គ្រោះ​)​ជា​គោលដៅ​, និង​ក្រដាស​គូរ​ប្លង់​ផ្ទះ​ជន​រង​គ្រោះ​០១​សន្លឹក ។

នេះ​អាច​ចាត់ទុកជា​មហា​សំណាង​ណាស់ ប្រសិនបើ​សមត្ថកិច្ច​មិន​បាន​ចាត់វិធានការ​រក​ឱ្យ​ឃើញ​ជា​មុន​ទេ​នោះ ពិត​ណាស់ សោកនាដកម្ម មួយ​នឹង​កើត​មាននៅ​ក្នុង​មូលដ្ឋាន​នាំ​បង្ក​ឱ្យ​មានការ​បាត់បង់​អាយុជីវិត​មនុស្ស​មិន​ខាន ។

សូម​បញ្ជាក់​ទៀត​ថា ប្រតិបត្តិការ​បង្ក្រាប​ខាងលើ គឺ​មា​នក​ចូលរួម​ពី​កម្លាំង​ដោយ​មាន​បញ្ជា​ដឹកនាំ​របស់​លោក​ឧត្តមសេនីយ៍ទោ ដា​ញ់ អេ​ង​ប៊ុ​ន​ចាន់ ស្នងការ​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តបាត់ដំបង សមត្ថកិច្ច​នគរបាល​ក្នុង​ផែន​ការងារ​នគរបាល​ព្រហ្មទណ្ឌ ដែល​មាន​លោក​ឧត្តមសេនីយ៍ត្រី លឹ​ម ពុ​ទ្ធី​ឡា ស្នងការ​រង​ទទួល​ផែន​នេះ បាន​ធ្វើការ​សហការ​ជាមួយ​កម្លាំង​នគរបាល​ស្រុក​ថ្មគោល ដោយ​មាន​លោក​វរសេនីយ៍ទោ សេង លុ​ច ជា​អធិការ​ផង​ដែរ ។

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ