ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សម្តេចមហាបវរធិបតី ៖ កម្ពុជាមិនចូលរួមដាច់ខាតជាមួយយន្តការមានគំនិតប្រឆាំង ឬផ្តួលរំលំប្រទេសណានោះទេ

2 ខែ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ សម្តេច​មហា​បវរ​ធិ​បតី ហ៊ុន ម៉ា​ណែ​ត នាយក​រដ្ឋមន្ត្រី​កម្ពុជា​បាន​គូសបញ្ជាក់​ជា​ថ្មី​ថា កម្ពុជា​មិន​ចូលរួម​ដាច់ខាត​ជាមួយ​យន្តការ​ដែល​មានគំនិត​ប្រឆាំង ឬ​ផ្តួលរំលំ​ប្រទេស​ណាមួយ​នោះ​ទេ គឺ​កម្ពុជា​ប្រកាន់​យក​សន្តិភាព​ជា​និច្ច ។…

រាជធានី​ភ្នំពេញ ៖ សម្តេច​មហា​បវរ​ធិ​បតី ហ៊ុន ម៉ា​ណែ​ត នាយក​រដ្ឋមន្ត្រី​កម្ពុជា​បាន​គូសបញ្ជាក់​ជា​ថ្មី​ថា កម្ពុជា​មិន​ចូលរួម​ដាច់ខាត​ជាមួយ​យន្តការ​ដែល​មានគំនិត​ប្រឆាំង ឬ​ផ្តួលរំលំ​ប្រទេស​ណាមួយ​នោះ​ទេ គឺ​កម្ពុជា​ប្រកាន់​យក​សន្តិភាព​ជា​និច្ច ។

ថ្លែង​ក្នុង​ពិធី «​ព្រឹត្តិការណ៍​អបអរសាទរ​ខួប​២០​ឆ្នាំ នៃ​កម្ពុជា​ចូល​ជា​សមាជិក​អង្គការ​ពាណិជ្ជកម្ម​ពិភពលោក​» នា​ព្រឹក​ថ្ងៃ​ទី​១៤ ខែតុលា ឆ្នាំ​២០២៤ នៅ​សណ្ឋាគារ​សុខា​ភ្នំពេញ សម្តេច​មហា​បវរ​ធិ​បតី ហ៊ុន ម៉ា​ណែ​ត នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​បញ្ជាក់​យ៉ាង​ដូ ច្នេះ​ថា ៖ «​ខ្ញុំ​សូម​បញ្ជាក់​ថា ឥឡូវនេះ មាន​យន្តការ​ច្រើន​ដែល​ពិសេស​នោះ នៅ​ក្នុង​តំបន់​របស់​យើង ដោយ​មាន​យន្តការ​ខ្លះ​បង្កើត គឺ​មិន​ពាក់ព័ន្ធ ឬ​ពាក់ព័ន្ធ​តិចតួច ដែល​បង្កើត​ឡើង​មាន​ចរិត​នយោបាយ​សន្តិសុខ​សង្គម ដែល​អាច​ប៉ះពាល់​ដល់​នយោបាយ​អ​ធ្យា​ក្រឹត្យ​របស់​យើង ហើយ​សុំ​បញ្ជាក់​ថា កម្ពុជា​មិន​ចូលរួម​ជាមួយ​យន្តការ​ណា​ដែល​មាន​ចរិត​នយោបាយ​ដែល​បង្កើត​ឡើង ដើម្បី​ប្រកួតប្រជែង ឬ​ប្រឆាំង​នឹង​ប្រទេស​ណាមួយ​នោះ​ទេ​» ។

សម្តេច​មហា​បវរ​ធិ​បតី នាយក​រដ្ឋមន្ត្រី​បាន​បន្ត​ថា កម្ពុជា​នឹង​ចូលរួម​ជាមួយ​ប្លុក ឬ​យន្តការ​ដែល​មាន​ទិស​ដៅ​រួម ដែល​មាន​គោលបំណង​បង្កើត​ឡើង​ក្នុង​ការ​ថែរក្សា​សុខ​ដុ​រម​នី​យ​កម្ម​សន្តិភាព វិបុលភាព សង្គម​នៅ​ក្នុង​តំបន់ ។ ជំរុញ​ការ​អភិវឌ្ឍ​រួម​គ្នា​ជា​ពិសេស​សេដ្ឋកិច្ច និង​យន្តការ​ថែរក្សា សន្តិភាព នៅ​ក្នុង​តំបន់ ព្រោះថា កម្ពុជា​ត្រូវការ​សន្តិភាព ។ សម្តេច​មហា​បវរ​ធិ​បតី ប្រមុខ​រាជរដ្ឋាភិបាល​ក៏​បាន​អះអាង​ថា សន្តិភាព​ផ្ទៃក្នុង​ប្រទេស​របស់​កម្ពុជា​ត្រូវ តែ​ថែរក្សា​ឲ្យ​បាន ប៉ុន្តែ​សន្តិភាព​នៅ​ក្នុង​តំបន់​ក៏​ចាំបាច់​ក្នុង​ការ​ថែរក្សា​ផង​ដែរ ។ ព្រោះថា​វា​ក៏​បាន​ជាប់​ពាក់ព័ន្ធ​នឹង​កម្ពុជា​ផង​ដែរ ។

ជាមួយ​គ្នា​នោះ​ដែរ សម្តេច​ធិ​បតី​ក៏​បាន​លើក​បញ្ជាក់​ជាក់ស្តែង​ថា គ្រាន់​មាន​សង្គ្រាម​នៅ​ប្រទេស​អ៊ុយ​ក្រែ​ន ជាមួយ​រុ​ស្ស៊ី​តម្លៃ​អង្ក ស្រូវ ប្រេង​ក៏​បាន​ឡើងថ្លៃ​ផង​ដែរ ។ ហើយ​គ្រាន់តែ​វៃ​គ្នា​នៅ​ម​ជ្ឈឹ​ម​បូព៌ា កប៉ាល់​ដឹក​ទំនិញ​នៅ​តាម​សមុទ្រ​ក្រហម​ក៏​បាន​ឡើងថ្លៃ ។

សម្តេច​ធិ​បតី​គូសបញ្ជាក់​ថា ៖«​គ្រាន់តែ​បញ្ហា​នេះ​យើង​មានការ​លំបាក ទម្រាំ​មាន​បញ្ហា​នៅ​ក្នុង​តំបន់​ទៀត តើ​វា​ទឹកជា​យ៉ាងណា គឺ​វា​ប៉ះពាល់​ដល់​ប្រជាពលរដ្ឋ​យើង​តែ​ម្តង ។ អី​ញ្ចឹ​ង សម្រាប់​កម្ពុជា​ជា​សមាជិក​របស់​អង្ក​ការ​សហប្រជាជាតិ​មួយ និង​ជា​សមាជិក​របស់​អាស៊ាន​យើង ចូលរួម​ជាមួយ​យន្តការ​ដែល​បង្កើត​ឡើង​ដែល​មិន​ប្រឆាំង និង​ប្លុក​ណា ឬ​ប្រទេស​មិន​ប្រកួតប្រជែង តែ​ជាស​មារ​ហណកម្ម ដើម្បី​បំពេញ​ឲ្យ​គ្នា ពិសេស​ជំរុញ​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច​រួម​គ្នា​ថែរក្សា សន្តិភាព ស្ថេ​រ​ភាព​សង្គម​»​។

សម្តេច​មហា​បវរ​ធិ​បតី នាយក​រដ្ឋមន្ត្រី​កម្ពុជា ក៏​បាន​លើក​ឡើង​ថា កម្ពុជា​នឹង​ធ្វើការ​ស្វែង​យល់ និង​ពង្រីក​លទ្ធភាព​នូវ​គ្រប់​វិស័យ ដើម្បី​ធ្វើការ​ប្រទាក់ក្រឡា​បន្ថែម​ទៀត​ដែល​ចំណុច​នេះ​គ្រប់​ក្រសួង ស្ថាប័ន ត្រូវ​តែ​ធ្វើ​ទាំងអស់​គ្នា​ដោយ​មិន​គិត​ថា យន្តការ​សេដ្ឋកិច្ច ពាណិជ្ជកម្ម នយោបាយ​នោះ​ទេ ។

សម្តេច​ធិ​បតី​ប្រមុខ​រាជរដ្ឋាភិបាល​ក៏​បាន​សង្កត់ធ្ងន់​ថា ៖«​យន្តការ​បង្កើត​ដើម្បី​ប្រឆាំង​នឹង​ឧ​ក្រិ​.​ដ្ឋ​កម្ម ឆ្លង​ដែន​…​នោះ​យើង​ចូលរួម ប៉ុន្តែ​បើ​យន្តការ​បង្កើត​ឡើង ដើម្បី​ប្រឆាំង​ជាមួយ​អ្នក​នេះ​ជាមួយ​អ្នក​នោះ​យើង​មិន​ចូលរួម​ជា​ដាច់ខាត ។ យើង​នៅ​តែ​បន្ត​ចូលរួម​ជា​សមាជិក​មួយ​នៃ អង្ក​ការ​សហប្រជាជាតិ និង​អាស៊ាន​ដែល​អង្ក​ការ​មួយ​ក្នុង​ការ​ចូលរួម​ថែរក្សា សុខ​សន្តិភាព​ស្ថេ​រ​ភាព​នៅ​ក្នុង​តំបន់​» ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ