ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សោកស្តាយ! អ្នកបញ្ចូលសម្លេងតុក្កតា Doraemon បានទទួលមរណភាពក្នុងវ័យ៩០ឆ្នាំ

20 ម៉ោង មុន

យោងតាម សារព័ត៌មាន CNN ក្រុមហ៊ុនគ្រប់គ្រង Actors 7 បានបញ្ជាក់ថា លោកស្រី Nobuyo Oyama…

យោងតាម សារព័ត៌មាន CNN ក្រុមហ៊ុនគ្រប់គ្រង Actors 7 បានបញ្ជាក់ថា លោកស្រី Nobuyo Oyama ដែលជាអ្នកបញ្ចូលសម្លេងល្បី ជាពិសេសបញ្ចូលសម្លេងឆ្មាមនុស្សយន្ត Doraemon បានទទួលមរណភាពកាលពីថ្ងៃទី ២៩ ខែកញ្ញា បានទទួលមរណភាពក្នុងអាយុ៩០ឆ្នាំ ដោយសាររោគាពាធ។ ពិធី​បុណ្យសព​របស់លោកស្រី​រូប​នេះ​បាន​ប្រារព្ធ​ធ្វើ​ជា​លក្ខណៈ​ឯកជន​ដោយ​មាន​តែ​សាច់​ញាតិ​ចូល​រួម​។

ក្រុមហ៊ុនក៏បានសុំទោសចំពោះការប្រកាសយឺតយ៉ាវនៃដំណឹងមរណភាព។ ដំណឹង​មរណភាព​របស់ អ្នកបញ្ចូលសម្លេងល្បី Oyama បាន​ធ្វើ​ឲ្យ​សហការី និង​ទស្សនិកជន​កាន់​ទុក្ខ។

លោកស្រីNobuyo Oyama កើតនៅឆ្នាំ១៩៣៣ នៅទីក្រុងតូក្យូ ហើយជាសិល្បការិនីបញ្ចូលសម្លេងដ៏មានឥទ្ធិពលបំផុតម្នាក់នៅក្នុងប្រទេសជប៉ុន។ លោកស្រីបានបញ្ចូលសម្លេងតុក្កតា Doraemon ជិត៣ទសវត្សរ៍ រហូតដល់គាត់ត្រូវចាកចេញពីការងារនៅក្នុងឆ្នាំ២០០៥ដោយសារបញ្ហាសុខភាព។

ជាច្រើនឆ្នាំមកនេះ នាងលែងចូលរួមក្នុងវិស័យកម្សាន្តទៀតហើយ ប៉ុន្តែនៅតែត្រូវបានមិត្តរួមការងារ និងទស្សនិកជនចងចាំជានិច្ចចំពោះការរួមចំណែកដ៏ធំធេងរបស់លោកស្រីចំពោះឧស្សាហកម្មគំនូរជីវចលជប៉ុន៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ