តារាចម្រៀងថៃ ទិកហ្ស៊ីរ៉ូ បង្កគ្រោះថ្នា.ក់ចរាចរណ៍បណ្តាលឱ្យមានអ្នកស្លា.ប់ និងរបួសធ្ង.ន់
ប្រទេសថៃ ៖ តារាចម្រៀងប៉ុបជើងចាស់ដ៏ល្បីរបស់ថៃ លោក ម៉ាណាសាវីន ណាន់តាសេន (Manasawin Nantasen) ដែលមានឈ្មោះសិល្បះថា ទិកហ្ស៊ីរ៉ូ…
ប្រទេសថៃ ៖ តារាចម្រៀងប៉ុបជើងចាស់ដ៏ល្បីរបស់ថៃ លោក ម៉ាណាសាវីន ណាន់តាសេន (Manasawin Nantasen) ដែលមានឈ្មោះសិល្បះថា ទិកហ្ស៊ីរ៉ូ…
ប្រទេសថៃ ៖ តារាចម្រៀងប៉ុបជើងចាស់ដ៏ល្បីរបស់ថៃ លោក ម៉ាណាសាវីន ណាន់តាសេន (Manasawin Nantasen) ដែលមានឈ្មោះសិល្បះថា ទិកហ្ស៊ីរ៉ូ (Tik Shiro) បានបង្កគ្រោះថ្នាក់ចរចរាណ៍ដ៏រន្ធត់ កាលពីម៉ោង៤ទៀបភ្លឺ ថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៤ ដែលបណ្តាលឱ្យមនុស្សម្នាក់ស្លាប់ និងម្នាក់ទៀតរបួសធ្ងន់។ នេះបើយោងតាមប្រភពពីសារព័ត៌មានថៃ បាងកកប៉ុស្តិ៍ និង Thairath បានចេញផ្សាយ។
លោក ទិកហ្ស៊ីរ៉ូ បានលុតជង្គង់លើផ្លូវ ហើយក្រាបសំពះសុំទោស បន្ទាប់ពីបង្កគ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់ ដោយប៉ូលិសបានអះអាងថា ស្ត្រីម្នាក់បានស្លាប់បាត់បង់ជីវិត និងបុរសម្នាក់របួសជាទម្ងន់ ដែលអ្នកទាំងពីរជាបងប្អូននឹងគ្នា។ វីដេអូអំពីសកម្មភាពតារាចម្រៀងរូបនេះ ត្រូវបានចែករំលែកពេញបណ្តាញសង្គមប្រទេសថៃ។ ប៉ូលិសបានអះអាងថា ពួកគេរំពឹងថាតារាចម្រៀងរូបនេះនឹងសហការជាមួយការស៊ើបអង្កេត។
របាយការណ៍លម្អិតbanបង្ហាញថា លោក ទិកហ្ស៊ីរ៉ូ បានបើករថយន្តប្រភេទ Van ម៉ាកហ៊ីយ៉ាន់ដាយ ឆ្លងស្ពានក្នុងទីក្រុងបាងកក ស្រាប់តែបុកម៉ូតូមិនចាំម៉ាក បណ្តាលឱ្យស្ត្រីអាយុ២៨ឆ្នាំម្នាក់ ឈ្មោះ ធានផន ស្លាប់ និងប្អូនប្រុសឈ្មោះ ចក្រាផាត អាយុ២១ឆ្នាំ រងរបួសធ្ងន់ ខណៈប្អូនស្រីកណ្តាលម្នាក់ទៀតឈ្មោះ ស៊ីវ៉ាផនភីតាក អាយុ២៤ឆ្នាំ បានរួចជីវិតដោយពុំមានរបួស។ នាងប្រាប់ប៉ូលិសថា ពួកគេកំពុងជិះម៉ូតូហើយនាងជ្រុះដបទឹកដោយចៃដន្យ ខណៈពេលឈប់ម៉ូតូរើសដបទឹក ស្រាប់តែរថយន្តម៉ាកហ៊ីយ៉ាន់ដាយពណ៌ខ្មៅបានបុកបងស្រី និងប្អូនប្រុសខ្លួនដែលកំពុងជិះលើម៉ូតូតែម្តង។ ហេតការណ៍នេះកើតឡើងលើស្ពានអាកាសសុខាភិបានទី៥ (Sukhaphiban 5) ទីក្រុងបាងកក។
ប៉ូលិសបាននាំខ្លួនលោក ទិកហ្ស៊ីរ៉ូ ទៅកាន់ប៉ុស្តិ៍ប៉ូលិសខាន់ណាយ៉ាវ (Khan Na Yao) ដើម្បីសាកសួរ និងធ្វើតេស្តជាតិអាល់កុលក្នុងឈាម។ ប៉ុន្តែលោកនាយប៉ុស្តិ៍បានបញ្ជាក់ថា អ្នកបើករថយន្តមិនអាចដកដង្ហើមបានដោយសារឈឺទ្រូងខ្លាំង ដែលមិនអាចផ្លុំខ្យល់ចូលក្នុងឧបករណ៍។ ដូច្នេះតារាចម្រៀងរូបនេះបានទទួលការព្យាបាលនៅឯមន្ទីរពេទ្យ ហើយគ្រូពេទ្យបានយកសំណាកឈាមពីតារាចម្រៀងរូបនេះ ខណៈដែលលទ្ធផលត្រូវបានរំពឹងទុកក្នុងរយៈពេល៣ថ្ងៃ។
វីដេអូលើបណ្តាញសង្គមបានបង្ហាញពីតារាចម្រៀងជើងចាស់រូបនេះ លុតជង្គង់នៅកន្លែងកើតហេតុដោយសុំទោសជនរងគ្រោះ និងក្រុមគ្រួសាររបស់ពួកគេ។ ហើយលោកបានបន្តថា «ពេញមួយជីវិតរបស់ខ្ញុំមិនដែលនឹកស្មានថា កើតមានរឿងបែបនេះទេ វាមិនគួរកើតឡើងទេ»។
ជាមួយគ្នានោះ ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកបានអះអាងថា លោក ទិកហ្ស៊ីរ៉ូ នឹងបង់ប្រាក់ចំនួន ១០ម៉ឺនបាត ដែលស្មើនឹង ៣ពាន់ដុល្លារសម្រាប់ការចំណាយពិធីបុណ្យសព ហើយនឹងបង់ប្រាក់លើថ្លៃព្យាបាលរបស់អ្នករងរបួសផងដែរ។ ដោយលោកឪពុកជនរងគ្រោះបានប្រាប់ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកថា លោក ទិកហ្ស៊ីរ៉ូ បាននិយាយជាមួយគាត់ហើយបានសន្យាថានឹងទទួលខុសត្រូវ។
សូមជម្រាបជូនថា លោក ណាសាវីន ណាន់តាសេន ឬ ទិកហ្ស៊ីរ៉ូ ល្បីល្បាញខ្លាំង អំឡុងទសវត្សរ៍ឆ្នាំ ១៩៨០ ជាមួយនឹងអាជីពតន្ត្រីរយៈពេលជាច្រើនទសវត្សរ៍របស់លោក។ អ្នកគាំទ្រចាំមិនភ្លេចស្ទីលដ៏ល្បីរបស់លោកគឺការពាក់មួកកន្តិប Fedora រួមជាមួយនឹងក្បាច់រាំ Moonwalk បានធ្វើឱ្យលោកទទួលបានរហស្សនាមថា ម៉ៃឃើល ជេកសាន់ថៃ (Thailand’s Michael Jackson)៕
ចែករំលែកព័តមាននេះ