ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

គន្លឹះ​ជំរុញ​កូន​ឱ្យ​ប្រឹងរៀន​លើ​មុខ​វិជ្ជា​ដែល​ពួក​គេ​មិន​ចូល​ចិត្ត !

3 ថ្ងៃ មុន

រាជធានី​ភ្នំពេញ ៖ នៅ​សាលារៀន មុខ​វិជ្ជា​ទាំងអស់​មាន​សារៈសំខាន់​ក្នុង​ការ​ប្រឡង​ផ្សេង​ៗ ដែល​ពួក​គេ​ត្រូវការ​នៅ​ពេល​អនាគត ។ នៅ​ក្នុង​អត្ថបទ​នេះ​ផ្តល់​ជូន​នូវ​ចំណុច​មួយ​ចំនួន​ដែល​អាច​ជួយ​កូន​អ្នក​ក្នុង​ការ​សិក្សា​មុខ​វិជ្ជា​នានា ទោះបីជា​ពួក​គេ​មិន​ចូល​ចិត្ត​វា​ក៏​ដោយ ។ ១….

រាជធានី​ភ្នំពេញ ៖ នៅ​សាលារៀន មុខ​វិជ្ជា​ទាំងអស់​មាន​សារៈសំខាន់​ក្នុង​ការ​ប្រឡង​ផ្សេង​ៗ ដែល​ពួក​គេ​ត្រូវការ​នៅ​ពេល​អនាគត ។ នៅ​ក្នុង​អត្ថបទ​នេះ​ផ្តល់​ជូន​នូវ​ចំណុច​មួយ​ចំនួន​ដែល​អាច​ជួយ​កូន​អ្នក​ក្នុង​ការ​សិក្សា​មុខ​វិជ្ជា​នានា ទោះបីជា​ពួក​គេ​មិន​ចូល​ចិត្ត​វា​ក៏​ដោយ ។

១. ផ្លាស់​ប្តូរ​អាកប្បកិរិយា​អំពី​ប្រធានបទ​ដែល​គេ​ស្អប់ ៖ ណែនាំ​កូន​របស់​អ្នក​ឱ្យ​គិត​ពី​ទស្សនៈ​វិជ្ជមាន​បន្ថែម​ទៀត​លើ​មុខ​វិជ្ជា​ដែល​ពួក​គេ​មិន​ចូល​ចិត្ត ។ ទន្ទឹម​នឹង​នេះ​ពន្យល់​ឱ្យ​ពួក​គេ​ដឹង​ពី​មូលហេតុ​ដែល​ពួក​គេ​ត្រូវ​សិក្សា​មុខ​វិ​ជ្ជ​នោះ​ថា វា​មាន​ប្រយោជន៍​អ្វីខ្លះ ហើយ​បើ​មិន​ចេះ​នឹង​មាន​ផលវិបាក​បែប​ណាខ្លះ ។

២. ស្វែងរក​សម្ភារ​ត្រឹមត្រូវ ៖ សិស្ស​ជា​ច្រើន​មិន​ចូល​ចិត្ត​មុខ​វិជ្ជា​ណាមួយ​នោះ​ទេ ដោយសារ​តែ​ខ្វះ​សម្ភារ​សិក្សា ។ បញ្ហា​នេះ​អាច​ធ្វើ​ឱ្យ​ប្រធានបទ​ស្មុគស្មាញ​កាន់តែ​ស្មុគស្មាញ ។ ចូរ​នាំ​កូន​ទៅ​ទិញ​សម្ភារ​សិក្សា​នានា ដែល​ទាក់ទង​នឹង​មុខ​វិជ្ជា​ដែល​ពួក​គេ​មិនសូវ​ចូល​ចិត្ត ដើម្បី​ឱ្យ​ពួក​គេ​ងាយស្រួល​ចាប់អារម្មណ៍ និង​ប្រឹងរៀន​សូត្រ​បន្ថែម ។

៣. ស្វែងរក​វិធី​ដែល​គួរ​ឱ្យ​ចាប់អារម្មណ៍​ដើម្បី​សិក្សា ៖ ប្រសិនបើ​ពួក​គេ​មិន​ចូល​ចិត្ត​មុខ​វិជ្ជា​ណាមួយ​ទេ សូម​ព្យាយាម​ធ្វើ​ឱ្យ​ដំណើរការ​សិក្សា​នោះ​គួរ​ឱ្យ​ចាប់អារម្មណ៍ និង​រីករាយ ។ អ្នក​អាច​ឱ្យ​កូន​មើល​វី​ដេ​អូ សៀវភៅ​ជា​សំឡេង និង​ការ​សម្ភាស ឬ​បង្កើត​ក្រុម​សិក្សា ដើម្បី​ធ្វើ​ឱ្យ​ការ​សិក្សា​កាន់តែ​ទាក់ទាញ ។

៤. ស្វែងរក​វិធី​ជំនួស​ដើម្បី​យល់ ៖ ប្រសិនបើ​កូន​អ្នក​ស្អប់​មុខ​វិជ្ជា​ណាមួយ ប្រហែលជា​បណ្តាល​មក​ពី​ពួក​គេ​មិន​យល់​ច្បាស់ ។ ឱ្យ​កូនសុំ​ជំនួយ​បន្ថែម​ពី​គ្រូ មិត្ត​រួម​ថ្នាក់ ឬ​សមាជិកគ្រួសារ​ផ្សេង​ទៀត ដើម្បី​រៀនសូត្រ​បន្ថែម ។

៥. ភ្ជាប់​មុខ​វិជ្ជា​ទៅ​នឹង​សកម្មភាព​ប្រចាំ​ថ្ងៃ​របស់​ពួក​គេ ៖ ពួក​គេ​អាច​យល់​ពីមុខ​វិជ្ជា​ណាមួយ
យ៉ាង​ងាយស្រួល ប្រសិនបើ​វា​ទាក់ទង​នឹង​ជីវិត​ប្រចាំ​ថ្ងៃ​របស់​ពួក​គេ ។ ជា​ឧទាហរណ៍ បើ​កូន​មិន​ចូល​ចិត្ត​ជីវវិទ្យា អ្នក​គ្រាន់តែ​ជជែក​គ្នា​អំពី​លក្ខណៈសម្បត្តិ​អាហារូបត្ថម្ភ​នៃ​អាហារ និង​របៀប​ដែល​ពួក​វា​មាន​ប្រតិកម្ម​ចំពោះ​រាង​កាយ​របស់​អ្នក ។ អ្នក​អាច​កំណត់​អាហារ​ជាក់លាក់​មួយ ដើម្បី​តំណាង​ឱ្យ​ក្រុម​អាហារ ដូច​ជា​អង្ករ​អាច​ជា​កាបូ​អ៊ី​ដ្រា​ត ប្រេងដូង​អាច​ជា​ខ្លាញ់ ហើយ​ស៊ុត​អាច​ជា​ប្រូតេអ៊ីន ។ ទាំង​អស់នេះ​សុទ្ធតែ​មាននៅ​ក្នុង​ថ្នាក់​ជីវវិទ្យា​របស់​ពួក​គេ ។

៦. កំណត់សម្គាល់​សម្រាប់​កម្រិត​លំបាក ៖ ពេល​ពួក​គេ​អាន​សៀវភៅ លើកទឹកចិត្ត​ឱ្យ​ពួក​គេ​ធ្វើ​កំណត់ចំណាំ ហើយ​រំលេច​ពាក្យ​គន្លឹះ និង​គោល​គំនិត​សំខាន់​ៗ ។ ពួក​គេ​ក៏​អាច​ធ្វើ​កំណត់ចំណាំ​ថា មេរៀន​ណា​ងាយស្រួល ហើយ​មេរៀន​ណា​ពិបាក ។ ដូច្នេះ ពួក​គេ​អាច​រៀន​មេរៀន​ដែល​ងាយស្រួល​ឱ្យ​លឿន ហើយ​បន្ថែម​ពេលវេលា​សិក្សា​បន្ថែម​ជាមួយ​មេរៀន​ដែល​ពិបាក ។

៧. រំលឹក​ពួក​គេ​ថា គ្រាន់តែ​ជា​បណ្តោះអាសន្ន​ប៉ុណ្ណោះ ៖ ពេល​ខ្លះ មុខ​វិជ្ជា​ដែល​ពួក​គេ​មិន​ចូល​ចិត្ត​មិន​ត្រូវ​បាន​សិក្សា​បន្ត​ទៀត​នៅ​ឆ្នាំ​ក្រោយ​នោះ​ទេ ។ ដូច្នេះ មុខ​វិជ្ជា​ខ្លះ​គ្រាន់តែ​ជា​ផ្នែក​តូច​មួយ​នៃ​ការ​អប់រំ​របស់​ពួក​គេ វា​មិនមែន​ជា​ការ​ស៊ូទ្រាំ​រៀនសូត្រ​ជា​រៀង​រហូត​នោះ​ទេ ៕ ប្រភព ៖ disdehradun

អត្ថបទ​នេះ​ផលិត​ឡើង​ក្រោម​កិច្ច​សហប្រតិបត្តិការ​ជាមួយ​សាលារៀន​វ៉េ​ស្ទ​ឡាញ​ន៍ និង​សាលារៀន​ណ​ត្ស​ឡាញ​ន៍ ។ បវេសនកាល​ឆ្នាំ​សិក្សា​ថ្មី​សម្រាប់​កម្មវិធី​ចំណេះ​ទូទៅ​ខ្មែរ ពី​ថ្នាក់​ម​ត្តេ​យ្យ ដល់​ថ្នាក់​ទី ១២ ចាប់​ទទួល​ចុះ​ឈ្មោះ​ចូល​រៀន​ពី​ថ្ងៃនេះ​តទៅ ។ សាលារៀន​ផ្តល់​ជូន​អាហារូបករណ៍​រហូត​ដល់ ២០% ការ​ធានា​រ៉ាប់រង​គ្រោះថ្នាក់​បុត្រ​ធីតា ការ​ការពារ​ការ​សិក្សា​បុត្រ​ធីតា​រហូត​ដល់ ៥ ឆ្នាំ និង​បន្ថែម​កម្មវិធី​សិក្សា​អម​អន្តរជាតិ ។ សម្រាប់​ព័ត៌មាន​បន្ថែម សូម​ទំនាក់ទំនង​ទូរស័ព្ទ​លេខ ៖ ០៩២ ៨៨៨ ៤៩៩ / ០១៥ ៨០៥ ១២៣ ៕