ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សាយ សៀរ៉ា ដាស់តឿន អ្នកសិល្បជំនាន់ថ្មីត្រូវធ្វើកិច្ចសន្យាលុយមុនពេលថត ខណៈលោកធ្លាប់រងគ្រោះ

1 ថ្ងៃ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ តារា​សម្តែង​លោក សាយ សៀ​រ៉ា បាន​បញ្ចេញ​សារ​ដាស់តឿន​ដល់​អ្នកសិល្បៈ​ជំនាន់​ថ្មី​ទាំងអស់ អោយ​គិតគូរ​ធ្វើ​កិច្ចសន្យា​រឿង​លុយ​ជាមួយ​ម្ចាស់​ផលិតកម្ម នៅ​មុន​ពេល​ចេញ​ថត ខណៈ​ពេល​ដែល​លោក​ធ្លាប់​រង​គ្រោះ កាលពី​ពេល​កន្លង​មក…

រាជធានី​ភ្នំពេញ ៖ តារា​សម្តែង​លោក សាយ សៀ​រ៉ា បាន​បញ្ចេញ​សារ​ដាស់តឿន​ដល់​អ្នកសិល្បៈ​ជំនាន់​ថ្មី​ទាំងអស់ អោយ​គិតគូរ​ធ្វើ​កិច្ចសន្យា​រឿង​លុយ​ជាមួយ​ម្ចាស់​ផលិតកម្ម នៅ​មុន​ពេល​ចេញ​ថត ខណៈ​ពេល​ដែល​លោក​ធ្លាប់​រង​គ្រោះ កាលពី​ពេល​កន្លង​មក ។

ដោយ​មិន​បញ្ចេញ​ឈ្មោះ​ជា​ម្ចាស់​ផលិតកម្ម​ណា​ដែល​ធ្វើ​រឿង​ខាងលើ​នេះ​ចំពោះ​លោក ប៉ុន្តែ​តារា​សម្តែង​ប្រុស​រូប​នេះ គ្រាន់តែ​ក្រើនរំលឹក​ទៅ​កាន់​តួ​ផ្សេង​ៗ​ចំពោះ​រឿង​នេះ ហើយ​លោក​ក៏​ស្នើ​អ្នកសិល្ប​ដែល​ធ្លាប់​ជួប​រឿង​ដូច​លោក​ត្រូវ​ហ៊ាន​ចេញ​មុខ​និយាយ​រឿង​នេះ ។

តាម​រយៈ​សំ​ណេ​រដែ​ល​បាន​សរសេរ​បង្ហោះ​លើ​បណ្តាញ​សង្គម តារា​សម្តែង​លោក សាយ សៀ​រ៉ា បាន​លើក​ឡើង​ថា ផ្ញើ​ជូន​ទៅ​បងប្អូន​អ្នកសិល្ប​ថ្មី​ៗ មុន​ថត​រឿង​ត្រូវធ្វើ​កិច្ចសន្យា​និយាយ​រឿង​លុយ​ឲ្យ​បាន​ច្បាស់លាស់​មុន​ថត​រឿង ព្រោះថា​ខ្ញុំ​ថត​ចប់​ពិបាក​បើក​លុយ​ណាស់ ខ្លះ​ថត​រាប់​ឆ្នាំ​ហើយ មិន​បើក​ឲ្យ​ទេ តេ​មិន​លើក​ទូរស័ព្ទ ឆាត​មិន​តប ។

លោក​បន្ត​ថា ខ្ញុំ​ថត​រឿង​ភាគ​ដាក់ TV ថ្ងៃ​ណាមួយ​ខ្ញុំ និង​ផុស​ឲ្យ​បងប្អូន​បានឃើញ​មុខ មនុស្ស​ខ្ញុំ​ស្លូត​ទេ ។ លោក​បញ្ជាក់​ថា ខ្ញុំ​ថត​រឿង​ជិះឡាន​ចាក់​សាំង​ឡាន មែន​សុំ​សាំង​គេ​ទេ ខោអាវ​ទិញ​គេ មែន​គេ​ឲ្យ​ទេ ថត​ទាំង​ជិត​ទាំង​ឆ្ងាយ គួរតែ​យល់​ខ្ញុំ​ផង ទុក្ខ​ពេល​ឲ្យ​មួយ​រយៈ​ខ្ញុំ​ត្រូវការ​លុយ​ទិញ​បាយ​១​ថ្ងៃ​៣​ពេល​ហូប មើល​ក្មួយ​ៗ​បង់​ទឹក​បង់​ភ្លើង មើលថែ​ឪពុក​ម្តាយ​ចាស់​ៗ ។ លោក​ថា ខ្ញុំ​ក៏​ជំពាក់​គេ​ដែរ គួរ​យល់​ផង ចង់​ឲ្យ​អ្នកសិល្ប​យើង​ទាំង​តួ​ថ្មី​ទាំង​តួរ​ចាស់ បើ​មានរឿង​ត្រូវ​ងើបឡើង​កុំ​លាក់​ខ្លាច​ខ្មាស​គេ ត្រូវ​ផុស​ឲ្យ​គេ​ដឹង ព្រោះ​ខំ​ថត​ណាស់ ។

តារា​សម្តែង​លោក សាយ សៀ​រ៉ា ក៏​បាន​បញ្ជាក់​បន្ថែម​តាម​រយៈ​ការ​ខ​មិន​ក្រោម​អ្វី​ដែល​លោក​បាន​សរសេរ​ខាងលើ​នេះ​ថា ពេលធ្វើកា​ងារ​ថត ខ្ញុំ​មិន​ដែល​ធ្វើ​ឲ្យ​អ្នកដឹកនាំ​រឿង​ពិបាក ដោយសារ​ខ្ញុំ​ទេ​ណាត់​ថ្ងៃ​ពេលវេលា គឺ​មិន​ដែល​ឲ្យ​ពិបាក​សោះ យប់ ថ្ងៃ ក្តៅ ភ្លៀង ស៊ូ​ណាស់​ខ្ញុំ ។ លោក​បន្ត​ថា យើង​ខំធ្វើកា​ងារ​ដើម្បី​បាន​លុយ​គ្រាន់​ទិញ​បាយ​ហូប ចុះបើ​ថត​ចប់ ហើយ​ដាក់​ផ្សាយ​ចប់​ឡើង​យូរហើយ នៅ​តែ​មិន​បើក​លុយ​ឲ្យ​អា និង​គិត​ម៉េច ។

បើ​តាម​លោក សាយ សៀ​រ៉ា សូម​តួរ​យើង​ទាំង​ថ្មី​ទាំង​ចាស់ បើ​ថត​គេ​មិន​បើក​លុយ​ឲ្យ​ត្រូវ​ហ៊ាន​និយាយ​ទៅ កុំ​ខ្លាច​គេ​មិន​ហៅ​ថត បើ​ថត​ហើយ គេ​មិន​បាន​លុយ​សួរ​ថា ថត​ធ្វើ​អី ។ លោក​បញ្ជាក់​ថា អ្នកដឹង​នាំ​គេ​ល្អ​ៗ គេ​មិន​ខ្លាច​បើក​លុយ​ឲ្យ​តួរ​ទេ ខ្លាច​តែ​អ្នកដឹង​នាំ​មួយ​ចំនួន​តូច ថត​ហើយ​ចង់ស៊ី​ដាច់​លុយ​គេ ។ ជា​ការ​កត់សម្គាល់ បន្ទាប់​ពី​ឃើញ​សំ​ណេ​រដែ​ល​លោក សាយ សៀ​រ៉ា បង្ហោះ​ខាងលើ​នេះ​គេ​ឃើញ​មាន​អ្នកសិល្ប​ជា​បន្តបន្ទាប់​បាន​ចែករំលែក​បន្ត ដោយ​អ្នក​ទាំងនោះ​បាន​បញ្ជាក់​ក៏​ធ្លាប់​ជួប​រឿង​នេះ​ដូច​គ្នា ។

គួរ​បញ្ជាក់​ថា សម្រាប់​រឿងរ៉ាវ​ខាងលើ​នេះ មិនមែន​ជា​រឿង​មួយ​ថ្មី​ដែល​បាន​កើតឡើង​នៅ​ក្នុង​វិស័យ​សិល្ប​នា​ពេល​បច្ចុប្បន្ន​នោះ​ឡើយ ពោល​កន្លង​ទៅ​ថ្មី​ៗ​នេះ​ក៏​មាន​អ្នកសិល្ប​មួយ​ចំនួន​ក៏​បាន​ទម្លាយ​រឿងរ៉ាវ​ដ៏​រសើប​មួយ​នេះ​ដូច​គ្នា ខណៈ​ពេល​ពួក​គេ​ក៏​បាន​បញ្ចេញ​ឈ្មោះ​ផលិតករ​ចំ​ៗ​ជា​សាធារណ​រហូត​ឈាន​ដល់​ការ​ព្រមាន​ប្តឹង​តាម​ផ្លូវច្បាប់​ផង​ដែរ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ