ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ត្រឹម៣ថ្ងៃខេត្តកំពត ទទួល​ភ្ញៀវទេសចរ​ជាង​១២​ម៉ឺន​នាក់ ​នា​ឱកាស​នៃ​ពិធីបុណ្យ​ភ្ជុំបិណ្ឌ​នេះ

1 ខែ មុន
  • កំពត

ខេត្តកំពត ៖ រយៈ​ពេល ៣​ថ្ងៃ នៃ​ថ្ងៃ​ឈប់​សម្រាក់​ក្នុង​ឱកាស​នៃ​ពិធីបុណ្យ​ភ្ជុំបិណ្ឌ​ប្រពៃណី​ជាតិ ខេត្តកំពត​មាន​ទេសចរ​ចូល​មក​សម្រាក​កម្សាន្ត និង​ស្នាក់​នៅ​ជាង ១២​ម៉ឺន​នាក់​។ ការ​ធ្វើ​ដំណើរ​របស់​ភ្ញៀវ​លើ​ដងផ្លូវ​គ្រប់​ទីកន្លែង​ទូ​ទាំ​ខេត្ត​មាន​ស្ថាន​ភាពល្អ​ប្រសើរ​ដោយ​គ្មាន​ករណី​គ្រោះថ្នាក់ ឬ​ហេតុការណ៍​អ្វី​កើតឡើង​គួរ​ឱ្យ​កត់សម្គាល់​នោះ​ឡើយ​។នេះបើយោងតាមក្រសួងព័ត៌មានបានបង្ហោះ…

ខេត្តកំពត ៖ រយៈ​ពេល ៣​ថ្ងៃ នៃ​ថ្ងៃ​ឈប់​សម្រាក់​ក្នុង​ឱកាស​នៃ​ពិធីបុណ្យ​ភ្ជុំបិណ្ឌ​ប្រពៃណី​ជាតិ ខេត្តកំពត​មាន​ទេសចរ​ចូល​មក​សម្រាក​កម្សាន្ត និង​ស្នាក់​នៅ​ជាង ១២​ម៉ឺន​នាក់​។ ការ​ធ្វើ​ដំណើរ​របស់​ភ្ញៀវ​លើ​ដងផ្លូវ​គ្រប់​ទីកន្លែង​ទូ​ទាំ​ខេត្ត​មាន​ស្ថាន​ភាពល្អ​ប្រសើរ​ដោយ​គ្មាន​ករណី​គ្រោះថ្នាក់ ឬ​ហេតុការណ៍​អ្វី​កើតឡើង​គួរ​ឱ្យ​កត់សម្គាល់​នោះ​ឡើយ​។នេះបើយោងតាមក្រសួងព័ត៌មានបានបង្ហោះ ។

លោក សយ ស៊ីណុល ប្រធានមន្ទីរទេសចរណ៍ខេត្តកំពតបានប្រាប់ឱ្យដឹងថា ក្នុងរយៈពេល ៣ថ្ងៃ ក្នុងឱកាសនៃពិធីបុណ្យភ្ជុំបិណ្ឌ ភ្ញៀវទេសចរបានចូលមកសម្រាកលម្ហែកម្សាន្តក្នុងខេត្តកំពតមានចំនួន ១២៤.០៦៩នាក់។ ក្នុងនោះ ភ្ញៀវជាតិមាន១២៣.៤៩១នាក់ និងទេសចរបរទេសចំនួន ៥៧៨នាក់។

លោកប្រធានមន្ទីរបានបន្តថា ចំពោះស្ថានភាពទូទៅនៅរមណីយដ្ឋានទេសចរណ៍ សហគមន៍ទេសចរណ៍ និងទីតាំងផ្តល់សេវាស្នាក់នៅក្នុងខេត្តមានភាពល្អប្រសើ មិនមានភាពមិនប្រក្រតីណាមួយកើតឡើងគួរឱ្យកត់សម្គាល់នោះឡើយ។ ហើយចំពោះសេវាស្នាក់នៅ សេវាម្ហូបអាហារ ក្នុងឱ្យកាសនៃពិធីបុណ្យភ្ជុំបិណ្ឌរយៈពេលបីថ្ងៃកន្លងមកនេះ មិនមានការតម្លើងថ្លៃណាមួយមិនសមរម្យនោះឡើយ។

លោកវរេសនីយ៍ឯក ពុធ ស៊ឺង នាយការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលខេត្តកំពតបានបញ្ជាក់ថា រយ:ពេល ៣ថ្ងៃនៃពិធីបុណ្យភ្ជុំបិណ្ឌ ដោយគិតពីថ្ងៃទី១ ដល់ថ្ងៃទី៣ ខែតុលា ឆ្នាំ២០២៤ នៅទូទាំងខេត្តពុំមានករណីគ្រោះថ្នាក់ចរាចរកើតឡើងទេ។ លោកបានបន្តថា ដោយទទួលបានបទបញ្ជាពីលោកឧត្តមសេនីយ៍ទោ ម៉ៅ ច័ន្ទមធុរិទ្ធ ស្នងការនគរបាលខេត្តកំពត កម្លាំងចំរុះនៃស្នងការដ្ឋាននគរបាលខេត្តកំពត ដោយសហការជាមួយកងកម្លាំងកងរាជអាវុធហត្ថខេត្ត បានរួមគ្នាសម្រួលចរាចរណ៍ដើម្បីបញ្ជាស់ការកកស្ទះចរាចរណ៍នៅតាមដងផ្លូវសំខាន់ៗ ពិសេសនៅចំណុចស្ពានថ្មថ្មី ធ្វើយ៉ាងណាកុំឱ្យមានការកកស្ទះរយៈពេលយូរ៕

លោក សយ ស៊ីណុល ប្រធានមន្ទីរទេសចរណ៍ខេត្តកំពត បានប្រាប់ឱ្យដឹងថា ក្នុងរយៈពេល ៣ថ្ងៃ ក្នុងឱកាសនៃពិធីបុណ្យភ្ជុំបិណ្ឌ ភ្ញៀវទេសចរបានចូលមកសម្រាកលម្ហែកម្សាន្តក្នុងខេត្តកំពតមានចំនួន ១២៤.០៦៩នាក់ ។ ក្នុងនោះ ភ្ញៀវជាតិមាន១២៣.៤៩១នាក់ និងទេសចរបរទេសចំនួន ៥៧៨នាក់ ។

លោកប្រធានមន្ទីរបានបន្តថា ចំពោះស្ថានភាពទូទៅនៅរមណីយដ្ឋានទេសចរណ៍ សហគមន៍ទេសចរណ៍ និងទីតាំងផ្តល់សេវាស្នាក់នៅក្នុងខេត្តមានភាពល្អប្រសើ មិនមានភាពមិនប្រក្រតីណាមួយកើតឡើងគួរឱ្យកត់សម្គាល់នោះឡើយ។ ហើយចំពោះសេវាស្នាក់នៅ សេវាម្ហូបអាហារ ក្នុងឱ្យកាសនៃពិធីបុណ្យភ្ជុំបិណ្ឌរយៈពេលបីថ្ងៃកន្លងមកនេះ មិនមានការតម្លើងថ្លៃណាមួយមិនសមរម្យនោះឡើយ។

លោកវរេសនីយ៍ឯក ពុធ ស៊ឺង នាយការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលខេត្តកំពតបានបញ្ជាក់ថា រយ:ពេល ៣ថ្ងៃនៃពិធីបុណ្យភ្ជុំបិណ្ឌ ដោយគិតពីថ្ងៃទី១ ដល់ថ្ងៃទី៣ ខែតុលា ឆ្នាំ២០២៤ នៅទូទាំងខេត្តពុំមានករណីគ្រោះថ្នាក់ចរាចរកើតឡើងទេ។

លោកបានបន្តថា ដោយទទួលបានបទបញ្ជាពីលោកឧត្តមសេនីយ៍ទោ ម៉ៅ ច័ន្ទមធុរិទ្ធ ស្នងការនគរបាលខេត្តកំពត កម្លាំងចំរុះនៃស្នងការដ្ឋាននគរបាលខេត្តកំពត ដោយសហការជាមួយកងកម្លាំងកងរាជអាវុធហត្ថខេត្ត បានរួមគ្នាសម្រួលចរាចរណ៍ដើម្បីបញ្ជាស់ការកកស្ទះចរាចរណ៍នៅតាមដងផ្លូវសំខាន់ៗ ពិសេសនៅចំណុចស្ពានថ្មថ្មី ធ្វើយ៉ាងណាកុំឱ្យមានការកកស្ទះរយៈពេលយូរ ៕ 

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ