ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ហេងណាស់ ! ឆ្នាំខាល មមី វក និងច នឹងមានសំណាងស្មានមិនដល់

1 ខែ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ កំពូល​សំណាង ! មនុស្ស​ប្រុស​ស្រី​ណា ដែល​កើត​ឆ្នាំ​ទាំង​៤ នេះ​មាន​ខាល មមី វក និង​ច…

រាជធានី​ភ្នំពេញ ៖ កំពូល​សំណាង ! មនុស្ស​ប្រុស​ស្រី​ណា ដែល​កើត​ឆ្នាំ​ទាំង​៤ នេះ​មាន​ខាល មមី វក និង​ច មាន​រាសី​ឡើង​ខ្ពស់​ណាស់ ។ បើជា​អ្នក​ប្រកប​មុខរបរ​រកស៊ី​វិញ អាច​មាន​គេ​មក​បបួល​ដាក់​ទុន​រកស៊ី​ជាមួយ​ដែល​លោក​អ្នក​គួរ​ប្រថុយ​ចុះ​ព្រោះ​មិន​ខកបំណង​ទេ ។

ឆ្នាំខាល ៖ រាសី​ថ្ងៃនេះ​ខ្ពស់ត្រដែត ។ លោក​អ្នក​នឹង​មានសំណាង​បាន​ទទួល​របស់​ថ្មីថ្មោង​ដែល​ខ្លួន​មិន​ធ្លាប់​មាន ប៉ុន្តែ​ក្នុង​នោះ​ក៏​ត្រូវ​ប្រយ័ត្ន​មនុស្ស​សំបុរ​.​ស​ឱ្យ​ទុក្ខទោស​ផង​ដែរ ។ ម្យ៉ាងវិញទៀត បើសិនជា មាន​កាតព្វកិច្ច​ត្រូវ​ទៅ​បំពេញការងារ​នៅ​ទី​ឆ្ងាយ​ក្តី​ក៏​នឹង​ទទួល​បាន​នូវ​ជោគជ័យ​ជា​និច្ច ។ បើជា​អ្នក​ប្រកប​មុខរបរ​រកស៊ី​វិញ មិន​មាន​បញ្ហា​អ្វី​រាំងស្ទះ​នោះ​ទេ និង​ចេះ​តែ​ចំរើន​ទៅ​មុខ ។ រីឯ​បញ្ហា​ស្នេហា គឺ​រីករាយ​រកគ្នា​ធម្មតា ។

ឆ្នាំមមី ៖ រាសី​ថ្ងៃនេះ​ឡើង​ខ្ពស់ ។ លោក​អ្នក​នឹង​ជួប​ការងារ​រៀបរយ​ល្អ​ណាស់ ជា​ពិសេស​មានការ​ឈ្លាសវៃ​ក្នុង​ការ​បំពេញការងារ​ផ្សេង​ៗ​ដែល​ធ្វើ​ឱ្យ​លោក​អ្នក​ទទួល​បានការ​ពេញចិត្ត​ពី​ចៅហ្វាយនាយ ។ បើជា​អ្នក​ប្រកប​មុខរបរ​រកស៊ី​វិញ អាច​មាន​គេ​មក​បបួល​ដាក់​ទុន​រកស៊ី​ជាមួយ​ដែល​លោក​អ្នក​គួរ​ប្រថុយ​ចុះ​ព្រោះ​មិន​ខកបំណង​ទេ ។ រីឯ​បញ្ហា​គូស្នេហ៍​រស់នៅ​ជាមួយ​គ្នា​ប្រកប​ទៅដោយ​ភាព​ផ្អែមល្ហែម ។

ឆ្នាំវក ៖ រាសី​ថ្ងៃនេះ​ឡើង​ខ្ពស់ត្រដែត ។ លោក​អ្នក​នឹង​មាន​អំណាច​ដ៏​លើសលប់​ដោយសារ​ព្រេងសំណាង ហើយ​មាន​គេ​ជួយ​យកអាសា​គាំទ្រ​គ្រប់ពេលវេលា ជាមួយ​នេះ​នឹង​អាច​ក្លាយទៅជា​មនុស្ស​ដែល​មាន​ភាព​ស្ញប់ស្ញែង​ពី​ជនានុជន ។ បើជា​អ្នក​ប្រកប​មុខរបរ​លក់​ចេញ​ទិញ​ចូល​វិញ ទោះបី​ចេញ​ជួញដូរ​នៅ​ទីណា​ក្តី​មិន​ថា ជិត​ឬ​ឆ្ងាយ​ឡើយ​រមែង​បាន​សមប្រកប​ទាំងអស់ ។ រីឯ​បញ្ហា​ស្នេហា គឺ​មាន​តែ​មាន​ភាព​ផ្អែមល្ហែម​ដូច​ទឹកឃ្មុំ ។

ឆ្នាំច ៖ រាសី​ថ្ងៃនេះ​ឡើង​ខ្ពស់ ។ ផល​ដែល​លោក​អ្នក​ទទួល​បាន​ស័ក្តិសិទ្ធិ​ជាងគេ គឺ​រង្វាន់​លើកទឹកចិត្ត​តាម​គុណ​បំណាច់ សេចក្តី​ស្រឡាញ់​រាប់អាន ទឹកចិត្ត​ស្មោះសរ និង​ការ​ទទួលស្គាល់​ពី​សំណាក់​ចៅហ្វាយនាយ ដែល​ស្ថានភាព​នេះ​នឹង​កើត​មាន​ដល់​លោក​អ្នក​នៅ​ក្នុងថ្ងៃនេះ ។ បើជា​អ្នក​ប្រកប​មុខរបរ​ជំនួញ​វិញ​មានការ​រីក​ចំរើន​គួរ​ជាទី​ពេញចិត្ត បើ​អាច​ពង្រីក​មុខរបរ​បន្ថែម​ក៏​ល្អ​ដែរ ។ ឯ​បញ្ហា​ស្នេហា​គូស្នេហ៍​ត្រូវការ​គ្នា​ដូច​ទឹក​និង​ត្រី ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ