ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឯកឧត្តម ឃួ​ង ស្រេង​ ៖ យើង​នៅ​តែ​បន្ត​អភិ​វឌ្ឍន៍​​តាម​ព្រំដែន​​ ខណៈរដ្ឋាភិ​បាល​សម្រេច​បញ្ចប់​គម្រោង​(CLV-DTA)

10 ម៉ោង មុន
  • ភ្នំពេញ

ខេត្ត​ស្ទឹង​ត្រែង ​៖ ​ឯកឧត្តម ឃួ​ង ស្រេង​អភិបាល នៃ​គណៈ​អភិបាល​រាជធានី​ភ្នំពេញ​និង​លោក​ជំទាវ នា​ព្រឹក​ថ្ងៃ​ទី​២២ ខែកញ្ញា ឆ្នាំ​២០២៤​នេះ​បាន​ដឹកនាំ​ប្រតិភូ​សាលា​រា​ធានី​ភ្នំពេញ ចុះ​សួរសុខទុក្ខ…

ខេត្ត​ស្ទឹង​ត្រែង ​៖ ​ឯកឧត្តម ឃួ​ង ស្រេង​អភិបាល នៃ​គណៈ​អភិបាល​រាជធានី​ភ្នំពេញ​និង​លោក​ជំទាវ នា​ព្រឹក​ថ្ងៃ​ទី​២២ ខែកញ្ញា ឆ្នាំ​២០២៤​នេះ​បាន​ដឹកនាំ​ប្រតិភូ​សាលា​រា​ធានី​ភ្នំពេញ ចុះ​សួរសុខទុក្ខ និង​ចែក​អំណោយ​ដល់​កងទ័ព​ជួរ​មុខ នៅ​បញ្ជាការដ្ឋាន កងពលធំ​អន្តរាគមន៍​លេខ ៣ កងពលតូច អន្តរាគមន៍​លេខ ៩ កងពលតូច​អន្តរាគមន៍​លេខ ១២៨ និង​កង​នគរបាល​ជាតិ វរ​សេនា​តូច ការពារ​ព្រំដែន​លេខ ៧៩៣ ស្ថិត​នៅ​ក្នុងភូមិ​សាស្ត្រ ខេត្តព្រះវិហារ និង​ភូមិសាស្ត្រ ខេត្តស្ទឹងត្រែង​។

ពី​ធី​នេះ​បាន​ធ្វើ​ឡើង​នៅ​ទីបញ្ជាការ​កងពលតូច​អន្តរាគមន៍​លេខ​១២៨ យោធភូមិ​ភាគ​ទី​១ ស្ថិត​នៅ​អូរ​ពងមាន់​១ សង្កាត់​ស្ទឹង​ត្រែង ក្រុង ស្ទឹង​ត្រែង ខេត្តស្ទឹងត្រែង​។

ឯកឧត្តម ឃួ​ង ស្រេង ក្នុង​ឱកាស​នោះ​បាន​មាន​ប្រសាសន៍​លើក​ឡើង​ថា​៖ សម្តេច​តេ​ជោ ហ៊ុន សែន ប្រធាន​ព្រឹទ្ធសភា​នៃ​កម្ពុជា និង​សម្តេច​មហា​បវរ​ធិ​បតី ហ៊ុន ម៉ា​ណែ​ត នាយក​រដ្ឋមន្ត្រី បាន​ប្រកាស​ពី​ការ​សម្រេច បញ្ចប់​ការ​ចូលរួម​ក្នុង​តំបន់ត្រីកោណ​អភិវឌ្ឍន៍​កម្ពុជា ឡាវ វៀតណាម (CLV-DTA) ចាប់ពី​ថ្ងៃ​២០ ខែកញ្ញា ឆ្នាំ​២០២៤​នេះ​តទៅ ដើម្បី​ដក​អាវុធ​ចេញពី​ដៃ​ពួក​ជ្រុលនិយម​។ តែ​មិនមែន មាន​ន័យ​ថា យើង​ឈប់​អភិវឌ្ឍន៍​នៅ​តាម​ព្រំដែន​នោះ​ទេ យើង​នៅ​តែ​អភិវឌ្ឍន៍​នៅ​តាម​ព្រំដែន តែ​យើង​អភិវឌ្ឍ​ដោយ​ខ្លួនឯង​។​ដូច្នេះ​សូម​កងទ័ព​ការពារ​ព្រំដែន​ទាំងអស់​ត្រូវ​យល់​អោយ​បាន​ច្បាស់​ពី​រឿង​នេះ និង​ត្រូវ​ពង្រឹង​កិច្ច​ការពារ​ទឹកដី​អោយ​បាន​រឹង​មាំ​។

ឯកឧត្តម ឃួ​ង ស្រេង ក្នុង​ឱកាស​នោះ​ក៏​បាន​លើក​ឡើង​ពី​ការ​លះបង់​គ្រប់យ៉ាង​របស់​សម្តេច​តេ​ជោ ហ៊ុន សែន អតីត​នាយក​រដ្ឋមន្ត្រី​ដើម្បី​ប្តូរ​ប្រទេស​កម្ពុជា​ពី​ប្រទេស​ដែល​មាន​សង្គ្រាម​កាប់សម្លាប់​ពូជសាសន៍​ឯង​មក​ជា​ប្រទេស ដែល​មានការ​អភិវឌ្ឍ​រីក​ចំរើន​ដូច​សព្វថ្ងៃ​។ ជាក់ស្តែង​នៅ​ពេល​នេះ​ប្រទេស​កម្ពុជា មិនមែន​មានការ​អភិវឌ្ឍ​តែ​នៅ​រាជធានី​ភ្នំពេញ ប៉ុណ្ណោះ​ទេ សូ​ម្បី​តែ​នៅ​តាម​តំបន់​ដាច់​ស្រយាល​ក៏​មានការ​អភិវឌ្ឍ​រីក​ចំរើន​ដែរ​។​នេះ​ដោយសារ​តែ​ប្រទេស​មាន​សន្តិភាព​ពេញលេញ​។

ឯកឧត្តម ឃួ​ង ស្រេង ក៏​បាន​សូម​អំពាវនាវ​អោយ​បងប្អូន​កងទ័ព​នៅ​ជួរ​មុខ​និង​ប្រជាពលរដ្ឋ​នៅ​ជួរ​ក្រោយ រួម​គ្នា ការពារ​សន្តិភាព​នេះ​អោយ​បាន​គង់​វង់​។​សូម​ឱ្យ​កងទ័ព​យើង​រួម​ជាមួយ​ប្រជាពលរដ្ឋ​គាំទ្រ​ការ​កសាង​ព្រែកជីក​ហ្វូ​ណ​ន តេ​ជោ ដែល​ជា​ការ​បម្រើ​ផល​ប្រ​យោ​ជ​ន៌​ប្រជាជន​ខ្មែរ​សុទ្ធ​សាទ​។

ឯកឧត្តម ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ​បាន​មាន​ប្រសាសន៍​ទៀត​ថា​៖ សម្តេច​មហា​បវរ​ធិ​បតី ហ៊ុន ម៉ា​ណែ​ត បើ​ទោះបី​ជាប់រវល់​ខ្លាំង​ពី​កិច្ចការ​ប្រទេស​ជាតិ​យ៉ាងណា​ក៏​ដោយ ក៏​សម្តេច​នៅ​តែ​គិតគូរ​ពី​សុខទុក្ខ​របស់​បងប្អូន​កងទ័ព​យើង​ដែរ​។​ជាក់ស្តែង​នៅ​ពេល​នេះ សម្តេច​និង​លោក​ជំទាវ​បណ្ឌិត ពេ​ជ ចន្ទ​មុន្នី ហ៊ុន​ម៉ា​ណែ​ត បាន​ជូនអំណោយ​ដល់​បងប្អូន​កងទ័ព​យើង​ក្នុង​ឱកាស​បុណ្យ​ភ្ញុំ​បិ​ណ្យ ដែល​អំណោយ​ទាំងនេះ​រួម​មាន​៖ ឧបត្ថម្ភ​ជូន កងពលធំ​អន្តរាគមន៍​លេខ ៣ ថវិកា​ចំនួន ៤០.០០០.០០០៛ ចាក់​ដីក្រហម ផ្លូវ​ចូល​ទំនប់​ទឹក ទំនប់​បង្ហោះរ​ទឹក និង​ទីលាន​បាញ់​គ្រាប់​ពិត ថវិកា​ចំនួន ១២.២៥០$,​ឧបត្ថម្ភ ប្រេងម៉ាស៊ូត​ចំនួន ៦ ០០០ លី​ត្រ​មី​ចំនួន ៤០០ កេស​តូច ទឹកត្រី​+​ទឹកស៊ីអ៊ីវ ចំនួន​២០០ យូរ ត្រីខកំប៉ុង​ចំនួន​១០០ កេស​។

កងពលតូច​អន្តរាគមន៍​លេខ​៩​ឧបត្ថម្ភ​ជូន ថវិកា​ចំនួន ៤០.០០០.០០០៛ សាងសង់​វេទិកា​បាញ់​ស៊ី​ប​គ្រាប់​ពិត ថវិកា​ចំនួន ១៤.៥៥៤$ ប្រេងម៉ាស៊ូត​ចំនួន​៦ ០០០ លី​ត្រ មី​ចំនួន​៩០០ កេស​តូច ទឹកត្រី​+​ទឹកស៊ីអ៊ីវ ចំនួន​៦០០ យូរ ត្រីខកំប៉ុង​ចំនួន​១៦០ កេស​។

វរៈ​នគរបាល​ការពារ​ព្រំដែន​៧៩៣ ឧ​ប​ត្ថ​ម្ម​ប្រេងម៉ាស៊ូត​ចំនួន​៦ ០០០ លី​ត្រ មី​ចំនួន​៩០០​កេស​តូច​ទឹកត្រី​+​ទឹកស៊ីអ៊ីវ​ចំនួន​៦០០​យូ ត្រីខកំប៉ុង​ចំនួន​១៦០ កេស​។

ឧបត្ថម្ភ​ជូន វរៈ​នគរបាល​ការពារ​ព្រំដែន​៧៩៣ ថវិកា​ចំនួន ១០.០០០.០០០៛ សាងសង់​ទំនប់​បង្កៀរ​ទឹក​ប៉ុស្តិ៍​ព្រ​លាន​តា​ទុំ ថវិកា​ចំនួន ២.៥០០$​។​ឧ​ប​ត្ថ​ម​ប្រេងម៉ាស៊ូត ចំនួន​១ ០០០ លី​ត្រ មី​ចំនួន​២០០ កេស​តូច ទឹកត្រី​+​ទឹកស៊ីអ៊ីវ ចំនួន​១០០ យូរ ត្រីខកំប៉ុង​ចំនួន​៥០ កេស​។ យោធភូមិ​ភាគ ១ ថវិកា ចំនួន ៥.០០០.០០០៛​ឧ​ប​ត្ថ​ម​ជូន​កងពលតូច​អន្តរាគមន៍​លេខ ១២៨​ចំនួន ៤០.០០០.០០០៛ សាងសង់​ផ្ទះ​និង​ឃ្លាំង​ដាក់អាវុធ និង​គ្រាប់ (​ជូន​៥០%​សិន​) ថវិកា​ចំនួន ៥៦.៦៩៦$​។​ឧ​បត្ដ​ម​ប្រេងម៉ាស៊ូត​ចំនួន ៧ ០០០ លី​ត្រ មី​ចំនួន ១.២០០ កេស​តូច ទឹកត្រី​+​ទឹកស៊ីអ៊ីវ ចំនួន ១ ០០០ យូរ​- ត្រីខកំប៉ុង ចំនួនៈ ១៦០​កេស​។

វរៈ​សេនា​តូច​អន្តរាគមន៍​លេខ ២៨១, ២៨២, ២៨៣, ២៨៤ និង​២៨៥ ចំនួន ៥​វរៈ ក្នុង ១ វរៈ ឧបត្ថម្ភ​ថវិកា ចំនួន ២០.០០០.០០០៛​។ តំបន់​ប្រតិបត្តិការ​សឹក​រង ស្ទឹង​ត្រែង ថវិកា ចំនួន ២.០០០.០០០៛​។

បុគ្គលិក​មន្ទីរពេទ្យ​កងពលតូច​អន្តរាគមន៍​លេខ ១២៨ ចំនួន ១៩​នាក់ ក្នុង​ម្នាក់​ៗ​ទទួល​បាន មី​ចំនួន ១ កេស​តូច ត្រីខកំប៉ុង​ចំនួន ១ យូរ​ថវិកា​ចំនួន ១០០.០០០៛​។​ ឧ​ប​ត្ថ​ម​អ្នក ជំងឺ​កំពុង​សម្រាក​ព្យា​បាល​ចំនួន ៧​នាក់ ក្នុង​ម្នាក់​ៗ​ទទួល​បាន​ទឹកដោះគោឆៅ ១​យូរ មី​ចំនួន ១ កេស​តូច ត្រីខកំប៉ុង​ចំនួន ១ យូរ ថវិកា​ចំនួន ៥០.០០០៛​។ វត្ត នៅ​ក្រុង​ស្ទឹង​ត្រែង ចំនួន ៦​វត្ត ក្នុង ១​វត្ត ប្រគេន អង្ករ ចំនួន ១០០ គីឡូក្រាម បច្ច័យ ចំនួន ២.០០០.០០០៛​។

ក្នុង​ឱកាស​នោះ​ដែរ​លោក​ឧត្តមសេនីយ៍ទោ មៀ​ច សា​មុត មេបញ្ជាការ​កងពលតូច​អន្តរាគមន៍​លេខ​១២៨ បាន​មាន​ប្រសាសន៍​ថា​៖ ការ​ចងសម្ព័ន្ធ​មេត្រីភាព​ជាមួយ​រដ្ឋបាល​រាជធានី​ភ្នំពេញ​ជាមួយ​កងទ័ព ធ្វើ​ឡើង​ក្នុង​គោលដៅ​ពង្រឹងពង្រីក​ចំណង សាមគ្គីភាព មិត្តភាព យ៉ាង​ជិត​ស្និទ្ធ​សំដៅ​ជួយ​ឧបត្ថម្ភ​ទំនុកបម្រុង​គាំទ្រ​រវាងស្ថាប័ន​ស៊ី​វិល​ជាមួយ​កងទ័ព អោយ​មាន ភាព​ស្អិតរ​មួ​ត​ដូច​ទឹកនឹង​ត្រី ដើម្បី​លើក​ស្ទួយ​ជីវភាព​រស់នៅ​របស់​កងទ័ព​ឱ្យ​កាន់តែ​ល្អ​ប្រសើរ​ឡើង​ក្នុង​កិច្ច​ការពារ​បូរណភាព​ទឹកដី និង​បន្ត​កសាង​អង្គ​ភាពរឹងមាំ​គ្រប់​ផ្នែក​។

លោក​ឧត្តមសេនីយ៍​បាន​បន្ត​ថា​៖ កងពលតូច​អន្តរាគមន៍​លេខ​១២៨ យោធភូមិ​ភាគ​ទី​១ ទទួល​បាន​អំណោយ​តាម​រយៈ​រដ្ឋបាល​រាជធានី​ភ្នំពេញ​ចំនួន​១៤​លើក​ហើយ​ ។​ លោក​សូម​ប្តេជ្ញា ការពារ​សន្តិ​ភាព ការពារ ព្រះមហាក្សត្រ ការពារ​រដ្ឋធម្មនុញ្ញ នៃ​ព្រះរាជាណាចក្រ​កម្ពុជា ឱ្យ​បាន​គង់វង្ស ប្តេជ្ញា​ការពារ​រាជរដ្ឋាភិបាល ដែល​ប្រ​សូត្រ​ចេញពី​ការ​បោះ​ឆ្នោត​ស្របច្បាប់ ដឹកនាំ​ដោយ សម្តេច​មហា​បវរ​ធិ​បតី ហ៊ុន ម៉ា​ណែ​ត នាយក​រដ្ឋមន្ត្រី ប្តេជ្ញាប្រឆាំង​ដាច់ខាត​រាល់​ការ​ញុះញង់ ពី​ពួ​គ​អគតិ​ដែល​គិត​មិនល្អ​លើ​រាជរដ្ឋាភិបាល ប្រឆាំង​ដាច់ខាត​បុគ្គល ឬ​ក្រុម​អមិត្ត​ណា​ដែល​មានគំនិត​ផ្តួលរំលំ​រាជរដ្ឋាភិបាល ប្តេជ្ញា​ក​ម្ទេស​ចោល​រាល់​ជន​ណាមួយ​ដែល​បង្ក​អ​ស្ថេ​រិ​ភាព​នៅ​ក្នុង​ប្រទេស ប្តេជ្ញា ក​ម្ទេស​ចោល​ពួក​ឧទ្ទាម​មាន​ឧបាយកល​ធ្វើ​បដិវត្តន៍​ពណ៌​។

គាំទ្រ​ពេញទំហឹង​ក្នុង​ការ​សម្រេចចិត្ត​របស់ សម្តេច​តេ​ជោ និង សម្តេច​ធិ​បតី ដែល​បាន​យកចិត្តទុកដាក់​គិតគូរ​ខ្ពស់​បំផុត​ដល់​ប្រជាជន​លើ​បញ្ហា​ទឹកដី ព្រមទាំង​ភាព​ចាំបាច់​ខាង​នយោបាយ​ដើម្បី ដក​អាវុធ​ចេញពី​ដៃ​ពួក​ជ្រុលនិយម កុំឱ្យ​មាន​លទ្ធភាព​ប្រើប្រាស់ (CLV-DTA) បោកប្រាស់​ប្រជាជន​កម្ពុជា​តទៅ ទៀត ដោយ​កម្ពុជា​បញ្ចប់​ការ​ចូលរួម​តំបន់ត្រីកោណ​រវាង កម្ពុជា​-​ឡាវ​-​វៀតណាម ចាប់ពី​ថ្ងៃ​ទី​២០ ខែកញ្ញា ឆ្នាំ ២០២៤ ហើយ​បន្ត​អភិវឌ្ឍ​លើ​ទឹកដី​របស់​ខ្លួន ដោយ​មាន​កិច្ចសហការ​ជា​ធម្មតា​ជាមួយ​ប្រទេស​ជិតខាង​ក្នុង​ក្រប ខណ្ឌ​ទ្វេភាគី​រវាង​ប្រទេស​និង​ប្រទេស​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ