ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្នងការនគរបាលខេត្តកំពង់ស្ពឺ បានព្រមានចាត់វិធានការផ្លូវច្បាប់លើអាជីវករបន្តលក់រំសេវគ្រឿងផ្ទុះ

22 ម៉ោង មុន
  • កំពង់ស្ពឺ

ខេត្តកំពង់ស្ពឺ ៖ ក្រោយ​មានការ​ណែនាំ ដើម្បី​រក្សា​បាន​នូវ​សុខ​សុវត្ថិភាព ស្នងការដ្ឋាន​នគរបាល​ខេត្តកំពង់ស្ពឺ​បាន​ធ្វើការ​ព្រមាន ដល់​អាជីវករ​ឱ្យ​បញ្ឈប់​ការ​លក់​រំសេវ​ផ្ទុះ​គ្រាប់​ប្រភេទ (​ផាវ​គ្រាប់បែក​)​ដើម្បី​រក្សា​បាន​នូវ​សុខ​សុវត្ថិភាព និង​ស្ថិរភាព​នៃ​ការ​រស់នៅ​របស់​ប្រជាពលរដ្ឋ ក្នុង​ករណី​មិន​អនុវត្ត​តាម​ការ​ណែនាំ​នឹង​ចាត់​វិធាន​តាម​ផ្លូវច្បាប់ ។…

ខេត្តកំពង់ស្ពឺ ៖ ក្រោយ​មានការ​ណែនាំ ដើម្បី​រក្សា​បាន​នូវ​សុខ​សុវត្ថិភាព ស្នងការដ្ឋាន​នគរបាល​ខេត្តកំពង់ស្ពឺ​បាន​ធ្វើការ​ព្រមាន ដល់​អាជីវករ​ឱ្យ​បញ្ឈប់​ការ​លក់​រំសេវ​ផ្ទុះ​គ្រាប់​ប្រភេទ (​ផាវ​គ្រាប់បែក​)​ដើម្បី​រក្សា​បាន​នូវ​សុខ​សុវត្ថិភាព និង​ស្ថិរភាព​នៃ​ការ​រស់នៅ​របស់​ប្រជាពលរដ្ឋ ក្នុង​ករណី​មិន​អនុវត្ត​តាម​ការ​ណែនាំ​នឹង​ចាត់​វិធាន​តាម​ផ្លូវច្បាប់ ។

លោក​ឧត្ដមសេនីយ៍ទោ ឃឹម សុក​ខៃ ស្នងការ​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តកំពង់ស្ពឺ បានឱ្យ​ដឹង​នៅ​រសៀល ថ្ងៃ​ទី​២២ ខែកញ្ញា ឆ្នាំ​២០២៤​នេះ​ថា កម្លាំង​ជំនាញ​នៃ​ស្នងការដ្ឋាន និង​គ្រប់​អធិការដ្ឋាន​ក្រុង​ស្រុក បាន​ចុះ​ណែនាំ​ដល់​អាជីវករ​លក់ដូរ​ទាំងអស់ ដែល​លក់​ចែកចាយ​រំសេវ​ផ្ទុះ​(​ផាវ​គ្រប់​ប្រភេទ​)​នៅ​តាម​បណ្តា​ផ្សារ និង​ទីតាំង​លក់​នានា​ឱ្យ​បញ្ឈប់​ការ​លក់​ជា​បន្ទាន់ ។ ហើយ​ក្នុង​ឱកាស​ចុះ​នោះ​សមត្ថកិច្ច​ក៏​បាន​ដកហូត​រំសេវ​ផ្ទុះ និង​ធ្វើ​កិច្ចសន្យា​ផង​ដែរ ។

លោក​ឧត្តមសេនីយ៍ទោ ឃឹម សុក​ខៃ ស្នងការ​នគរបាល​ខេត្តកំពង់ស្ពឺ បាន​បន្ថែម​ថា ក្រោយ​ការ​ណែនាំ ប្រសិនជា​សមត្ថកិច្ច​រក​ឃើញ​ថា មាន​អាជីវករ​រូប​ណា​នៅ​តែ​បន្ត​លួច​លក់​(​ផាវ​គ្រាប់បែក​)​ទៀត​សមត្ថកិច្ច​នគរបាល និង​អនុវត្ត​នីតិវិធី​តាម​ផ្លូវច្បាប់​ដោយ​គ្មាន​ការ​លើកលែង​ឡើយ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ