ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពីយប់ផឹកស៊ីជុំមិត្តភក្តិ លុះព្រឹកឡើងអត់ឃើញបើកតូបកាត់សក់ ម្ចាស់ផ្ទះជួលទៅគាស់ទ្វារមើល ផ្អើលយ៉ាងរន្ធ.ត់

8 ម៉ោង មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ​ ៖ បុរស​ពោះម៉ាយ​មាន​មុខរបរ​ជាងកាត់សក់​ម្នាក់ បាន​និយាយ​ត្អូញត្អែរ​ថា​គាត់​អត់​ស្រួលខ្លួន​ច្រើន​ថ្ងៃ​មក​ហើយ ប៉ុន្តែ​ពុំ​ដឹង​ថា​គាត់​បាន​ទៅ​កាន់​មន្ទីរពេទ្យ​ដើម្បី​ពិនិត្យ​សុខភាព​ដែរ ឬ អត់​នោះ​ទេ នៅ​ចុង​ក្រោយ​គាត់​បាន​ផឹក​សុ​ី​ជុំ​គ្នា​ជាមួយ​មិត្តភក្ដិ​នៅ​ក្នុង​តូប​កាត់សក់​របស់​គាត់ ។ រហូត​ដល់​យប់​ជ្រៅ​ទើប​ឈប់​បែកផ្លូវ​គ្នា​ចូល​ដេក​រៀង​ៗ​ខ្លួន…

រាជធានី​ភ្នំពេញ​ ៖ បុរស​ពោះម៉ាយ​មាន​មុខរបរ​ជាងកាត់សក់​ម្នាក់ បាន​និយាយ​ត្អូញត្អែរ​ថា​គាត់​អត់​ស្រួលខ្លួន​ច្រើន​ថ្ងៃ​មក​ហើយ ប៉ុន្តែ​ពុំ​ដឹង​ថា​គាត់​បាន​ទៅ​កាន់​មន្ទីរពេទ្យ​ដើម្បី​ពិនិត្យ​សុខភាព​ដែរ ឬ អត់​នោះ​ទេ នៅ​ចុង​ក្រោយ​គាត់​បាន​ផឹក​សុ​ី​ជុំ​គ្នា​ជាមួយ​មិត្តភក្ដិ​នៅ​ក្នុង​តូប​កាត់សក់​របស់​គាត់ ។ រហូត​ដល់​យប់​ជ្រៅ​ទើប​ឈប់​បែកផ្លូវ​គ្នា​ចូល​ដេក​រៀង​ៗ​ខ្លួន លុះដល់​ព្រឹក​ឡើង​អត់​ឃើញ​ក្រោក​បើក​តូប​កាត់សក់​សោះ ម្ចាស់ផ្ទះ​ជួល​បាន​ទៅ គាស់​ទ្វារ​ក្រោយ​មើល ស្រាប់តែ​ប្រទះ​ឃើញ​ដេក​ស្លាប់​បាត់​ទៅ​ហើយ ។

ហេតុការណ៍​នោះ​បាន​កើតឡើង បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​៧​និង​២៥​នាទី​ព្រឹក​ថ្ងៃ​ទី​២០ ខែកញ្ញា ឆ្នាំ​២០២៤ នៅ​ក្នុង​តូប​កាត់សក់​នៅ​តាម​ផ្លូវ​រោងចក្រ​សាន់​ស្កា​យ ស្ថិត​នៅ​ក្នុងភូមិ​ព្រៃ​ទា​១ សង្កាត់​ចោម​ចៅ​ទី​៣ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ ។

ជាងកាត់សក់​ដែល​ស្លាប់​នោះ​ឈ្មោះ​សំណាង អាយុ​៤២​ឆ្នាំ គាត់​គឺជា​បុរស​ពោះម៉ាយ ប៉ុន្តែ​អត់​ដឹង​ថា​ប្រពន្ធ​ស្លាប់​ចោល​ឬ​លែងលះ​គ្នា​នោះ​ទេ ហើយ​ក៏​ពុំ​ដឹង​ថា​មានកូន​ឬ​មិន​មាន​នោះ​ដែរ ។ គាត់​បាន​មក​ស្នាក់​នៅ​រក​សុ​ី​កាត់សក់​នៅ​ទីនោះ​តែ​ម្នាក់ឯង​ប៉ុណ្ណោះ ហើយ​ពុំ​មាន​នរណា​បានដឹង​ពី​មូលហេតុ​នៃ​ការ​ស្លាប់​នោះ​ទេ ។ ប៉ុន្តែ​ទាំង​សមត្ថកិច្ច​និង​អ្នក​ជិតខាង​បាន​សង្ស័យ​ថា បុរស​នេះ​ស្លាប់​ដោយ​ខ្យល់គ ព្រោះ​មុន​ពេល​ស្លាប់​បានឮ​គាត់​ត្អូញ​ថា អត់​ស្រួលខ្លួន​ច្រើន​ថ្ងៃ​មក​ហើយ ។

ប្រជា​ការពារ​ភូមិ​បាន​ប្រាប់​ឲ្យ​ដឹង​ថា ព្រោះតែ​អត់​ស្រួលខ្លួន​បុរស​ពោះម៉ាយ​រូប​នេះ បាន​ផ្អាក​កាត់សក់​ឲ្យ​អតិថិជន​របស់​ខ្លួន​រយៈពេល​៤​ទៅ​៥​ថ្ងៃ​មក​ហើយ ដោយ​គាត់​តែងតែ​ត្អូញត្អែរ​ប្រាប់​អ្នក​ជិតខាង​ពី​រឿង​អត់​ស្រួលខ្លួន​នេះ​រហូត ។ ប៉ុន្តែ​ពុំ​ដឹង​ថា​គាត់​បាន​ទៅ​កាន់​មន្ទីរពេទ្យ​ដើម្បី​ពិនិត្យ​សុខភាព​ដែរ ឬ អត់​នោះ​ទេ ហើយ​នៅ​វេលា​យប់​ថ្ងៃ​ទី​១៩ ខែកញ្ញា ឆ្នាំ​២០២៤ គាត់​បាន​ផឹក​សុ​ី​ជុំ​គ្នា​ជាមួយ​មិត្តភក្ដិ​ក្រុម​នៅ​ក្នុង​តូប​កាត់សក់​នោះ ។

ប្រភព​ខាងលើ​បាន​ប្រាប់​ឲ្យ​ដឹង​បន្ត​ទៀត​ថា រហូត​ដល់​យប់​ជ្រៅ​ទើប​ឈប់​ផឹក​និង​បែក​គ្នា ហើយ​មិត្តភក្ដិ​បាន​ចាកចេញ​ទៅ​ផ្ទះ​រៀង​ៗ​ខ្លួន​អស់​ទៅ ចំណែក​គាត់​ដេក​នៅ​ក្នុង​តូប​កាត់សក់​ម្នាក់ឯង ហើយ​នៅ​វេលា​ជិត​ភ្លឺ អ្នក​ជិតខាង​បានឮ​សម្លេង​ស្រែក​ឲ្យ​ជួយ​ដែរ ប៉ុន្តែ​អត់​មាន​អ្នក​ចាប់អារម្មណ៍​ថា​ជា​បុរស​នេះ​ទេ ។

លុះដល់​ព្រឹក​ថ្ងៃ​ទី​២០ ខែកញ្ញា ដោយសារ​តែ​អត់​ឃើញ​គាត់​ក្រោក​កាត់សក់​ឲ្យ​គេ​ដូច​រាល់ដង ម្ចាស់ផ្ទះ​ជួល​ក៏​បាន​ស្រែកហៅ ប៉ុន្តែ​អត់​ឮ​ឆ្លើយ​សោះ ហើយដោយ​សារ​តែ​មានការ​សង្ស័យ ម្ចាស់ផ្ទះ​ជួល​ខាងលើ​ក៏​បាន​ទៅ​គាស់​ទ្វារ​ក្រោយ​មើល ស្រាប់តែ​ឃើញ​ដេក​ស្លាប់​បាត់​ទៅ​ហើយ ។ ទើប​ស្រែក​ឆោឡោ​បង្ក​ការ​ភ្ញាក់ផ្អើល​ទាំង​ព្រឹក និង​រាយការណ៍​ជូន​នគរបាល​ប៉ុស្តិ៍​ចោម​ចៅ​ទី​៣​ឲ្យ​ចុះ​ទៅ​មើល ដើម្បី​រាយការណ៍​ជូន​នគរបាល​បច្ចេកទេស និង វិទ្យាសាស្ត្រ នៃ​ស្នងការដ្ឋាន​រាជធានី​ភ្នំពេញ​ធ្វើ​កោសល្យវិច័យ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ