រាជធានីភ្នំពេញ ៖ មានក្មេងជំទង់តិចតួចណាស់ ដែលចូលចិត្តធ្វើកិច្ចការងារផ្ទះ ប៉ុន្តែជារឿងសំខាន់សម្រាប់ក្មេងជំទង់ក្នុងការជួយការងារនៅជុំវិញផ្ទះរបស់ពួកគេ ។ ការធ្វើការរួមគ្នាជាគ្រួសារអាចបង្កើតទំនាក់ទំនងល្អ និងផ្តល់ឱ្យពួកគេនូវអារម្មណ៍នៃការគ្រប់គ្រងលើផ្ទះនោះ ។ វាក៏បង្រៀនពួកគេនូវជំនាញដ៏មានតម្លៃដែលពួកគេនឹងត្រូវការ នៅពេលពួកគេទៅមហាវិទ្យាល័យ ឬផ្លាស់ប្តូរទៅដើរលើផ្លូវផ្ទាល់ខ្លួនរបស់ពួកគេពេលពេញវ័យ ។ ខាងក្រោមនេះ គឺជាវិធីទាំង ១០ ដើម្បីជំរុញទឹកចិត្តកូនជំទង់របស់អ្នកឱ្យស្រឡាញ់កិច្ចការងារផ្ទះ ៖
១. ផ្តល់ឱ្យការងារតិចតួច និងមានទំនួលខុសត្រូវច្រើន ៖ ក្មេងជំទង់ចង់មានអារម្មណ៍ថា ពួកគេមានតម្លៃ ។ នៅពេលដែលការងារ គឺជាទំនួលខុសត្រូវមួយវាពិតជាអាចជួយឱ្យក្មេងជំទង់របស់អ្នកមានអារម្មណ៍ថា ពួកគេមានសារៈសំខាន់ជាងមុន ។
២. ផ្តល់ឱ្យពួកគេនូវជម្រើសមួយចំនួន ៖ នេះមិនមានន័យថា អ្នកគួរអនុញ្ញាតឱ្យពួកគេជ្រើសរើសការងារដែលងាយស្រួល ហើយទុកការងារដែលពិបាកចោលនោះទេ ។ ទោះជាយ៉ាងណាក៏ដោយ វាមានន័យថា ពួកគេនឹងធ្វើការងារ ឬយ៉ាងហោចណាស់ប្រាប់ថា នៅពេលណាដែលពួកគេធ្វើវា ។
៣. ផ្តល់ការគ្រប់គ្រងលើកិច្ចការនោះ ៖ ជាឧទាហរណ៍ ប្រសិនបើអ្នកចង់ឱ្យក្មេងជំទង់របស់អ្នកសម្អាតបន្ទប់ទឹក ហេតុអ្វីក៏មិនឱ្យពួកគេសម្រេចចិត្តថាតើបន្ទប់ទឹកនោះតុបតែងបែបណា ? ប្រសិនបើអ្នកចង់ឱ្យពួកគេចម្អិនអាហារពេលល្ងាច អនុញ្ញាតឱ្យពួកគេជ្រើសរើសមុខម្ហូបដែលពួកគេចង់ធ្វើ ។ ប្រភេទនៃការគ្រប់គ្រងនេះធ្វើឱ្យពួកគេមានអារម្មណ៍ថា ពួកគេមានតម្លៃ ពួកគេមានការគ្រប់គ្រង បើទោះបីជាវាគ្រាន់តែជាកិច្ចការតូចតាចនេះក៏ដោយ ។
៤. ឱ្យពួកគេដោះស្រាយនូវផលវិបាកនៃការបរាជ័យក្នុងការធ្វើការងារនោះ ៖ ផ្ទះ គឺជាកន្លែងល្អបំផុត ដើម្បីបង្រៀនកូនរបស់អ្នកអំពីការបរាជ័យ ការខកចិត្ត ការខកខាន និងផលវិបាក ។ ប្រសិនបើពួកគេខ្ជិល ឬមិនធ្វើការងារនោះ អ្នកអាចដាក់បន្ថែមកិច្ចការថ្មី ដែលជាផលវិបាកនៃការបរាជ័យនោះ ហើយនៅតែធ្វើការងារចាស់ដដែល ។
៥. បង្រៀនកូនឱ្យរក្សារបៀបរៀបរយ ៖ កុំខ្លាចក្នុងការជួយពួកគេឱ្យចងចាំកិច្ចការដែលពួកគេត្រូវធ្វើ ។ ជួយពួកគេបង្កើតទម្លាប់មានរបៀបរៀបរយ និងគ្រប់គ្រងពេលវេលា និងប្រកាន់ខ្ជាប់នូវទម្លាប់នោះ ។
៦. ផ្តល់ឱ្យពួកគេនូវការងារដែលពួកគេពិតជាមានសមត្ថភាពធ្វើ ៖ ប្រសិនបើកូនរបស់អ្នករវល់ខ្លាំង ហត់ខ្លាំង ហើយគ្មានពេលវេលាគ្រាន់ វាមិនមែនជាពេលវេលាដ៏ល្អដើម្បីបង្ខំគាត់ឱ្យធ្វើការងារផ្ទះដែលហត់ ហើយច្រើនបន្ថែមទៀតនោះទេ ។
៧. ផ្តល់ការលើកទឹកចិត្តសម្រាប់ការបំពេញការងារនោះ ៖ ចូរសរសើរពួកគេនៅពេលពួកគេធ្វើបានល្អ ។ នៅពេលដែលពួកគេដឹងថា ការរួមចំណែករបស់ពួកគេមានតម្លៃ វាក៏ជួយកសាងទំនុកចិត្តរវាងអ្នកទាំងពីរ ហើយពួកគេទំនងជាមានឆន្ទៈក្នុងការធ្វើការងារផ្សេងទៀត ។
៨. ធ្វើឱ្យសប្បាយ ៖ បង្កើតទម្លាប់ការងារប្រចាំថ្ងៃ ឬប្រចាំសប្តាហ៍ទៅជាការប្រកួតប្រជែងដែលរីករាយ ។ បង្កើតរយៈពេលកំណត់ បង្កើនភាពរីករាយ ហើយកុំសម្ពាធដែលមិនចាំបាច់បន្ថែមទៀតលើកូនជំទង់របស់អ្នក ។ វានឹងជួយផ្លាស់ប្តូរផ្នត់គំនិតរបស់កូនអ្នក និងជំរុញទឹកចិត្តកូនជំទង់របស់អ្នកឱ្យស្រឡាញ់ការងារ។
៩. ជួយពួកគេ ៖ ជួយពួកគេ ជាពិសេសពេលមានកិច្ចការងារធំៗ ។ ក្មេងខ្លះមិនចង់សម្អាតបន្ទប់របស់ពួកគេ មិនមែនដោយសារតែពួកគេចូលចិត្តរស់នៅក្នុងភាពច្របូកច្របល់ ឬកខ្វក់នោះទេ ប៉ុន្តែដោយសារតែវាជាការងារធំពេកសម្រាប់ពួកគេ ។
១០. កុំដាក់បន្ទុកលើការងារហួសហេតុពេក ៖ អ្នកមិនឱ្យកូនទៅក្រៅជាមួយមិត្តភក្តិ ដោយសារតែពួកគេមិនសម្អាតបន្ទប់ទឹក វាមិនមែនជារឿងត្រឹមត្រូវចំពោះក្មេងឡើយ ។ ការកាត់កូនរបស់អ្នកចេញពីជីវិតសង្គម ឬឯកសិទ្ធិផ្សេងទៀត ដោយសារតែគាត់រំលងការងារតូចមួយ ឬធ្វើកំហុសតូចមួយ ៕ ប្រភព ៖ orthodonticslimited
អត្ថបទនេះផលិតឡើងក្រោមកិច្ចសហប្រតិបត្តិការជាមួយសាលារៀនវ៉េស្ទឡាញន៍ និងសាលារៀនណត្សឡាញន៍ ។ បវេសនកាលឆ្នាំសិក្សាថ្មីសម្រាប់កម្មវិធីចំណេះទូទៅខ្មែរ ពីថ្នាក់មត្តេយ្យ ដល់ថ្នាក់ទី ១២ ចាប់ទទួលចុះឈ្មោះចូលរៀនពីថ្ងៃនេះតទៅ ។ សាលារៀនផ្តល់ជូនអាហារូបករណ៍រហូតដល់ ២០% ការធានារ៉ាប់រងគ្រោះថ្នាក់បុត្រធីតា ការការពារការសិក្សាបុត្រធីតារហូតដល់ ៥ ឆ្នាំ និងបន្ថែមកម្មវិធីសិក្សាអមអន្តរជាតិ ។ សម្រាប់ព័ត៌មានបន្ថែម សូមទំនាក់ទំនងទូរស័ព្ទលេខ ៖ ០៩២ ៨៨៨ ៤៩៩ / ០១៥ ៨០៥ ១២៣ ៕
ចែករំលែកព័តមាននេះ