ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

ការ​ចុះ​អនុស្សរណៈ​រវាង​ក្រុមហ៊ុន Huawei និង​សមាគម CAFT ដើម្បី​ពង្រឹង​វិស័យ​បច្ចេកវិទ្យា​ហិរញ្ញវត្ថុ​របស់​ប្រទេស​កម្ពុជា តាម​រយៈ Cybersecurity, Resilient Banking និង Personal Data Protection

2 ថ្ងៃ មុន

រាជធានីភ្នំពេញ​ ៖ ក្រុមហ៊ុន Huawei Technology (Cambodia) Co., Ltd. និង​សមាគម​​សហព័ន្ធ​ហិរញ្ញវត្ថុ​ និង​បច្ចេកវិទ្យា​នៃ​កម្ពុជា…

រាជធានីភ្នំពេញ​ ៖ ក្រុមហ៊ុន Huawei Technology (Cambodia) Co., Ltd. និង​សមាគម​​សហព័ន្ធ​ហិរញ្ញវត្ថុ​ និង​បច្ចេកវិទ្យា​នៃ​កម្ពុជា (CAFT) បាន​ចុះ​អនុស្សរណៈ​យោគយល់​រវាង​គ្នា (MoU) នៅ​ថ្ងៃ​ទី ១៧ ខែកញ្ញា ឆ្នាំ ២០២៤ ដែល​ជា​ផ្នែក​មួយ​នៃ​សកម្មភាព​របស់​ព្រឹត្តិការណ៍ CamTech Summit 2024​ ។ កិច្ចសហការ​ណ៍​នេះ​មាន​គោលបំណង​ចម្បង​ក្នុង​ការ​ពង្រឹង​វិស័យ​ហិរញ្ញវត្ថុ និង​បច្ចេកវិទ្យា​របស់​ប្រទេស​កម្ពុជា ដោយ​ធ្វើការ​ផ្តោត​ទៅ​លើ​ការ​ពង្រឹង cybersecurity, resilient banking systems, and personal data protection practices.អនុស្សរណៈ​មួយ​នេះ​តំណាង​អោយ​កិច្ចសហការ​ណ៍​យ៉ាង​រឹង​មាំ​រវាង​ក្រុមហ៊ុន​និង​សមាគម​​ទាំង​ពីរ ដោយ​មាន​ក្រុមហ៊ុន​ Huawei​ ជា​អ្នក​នាំ​យក​ជំនាញ​លំដាប់​ពិភពលោក​នៅ​ក្នុង​បច្ចេកវិទ្យា​ទំនើប​របស់​ខ្លួន និង​សមាគម​ CAFT ជា​អ្នក​ផ្តល់​ការ​យល់​ដឹង​យ៉ាង​ស៊ីជម្រៅ​របស់​ខ្លួន​នៅ​ក្នុង​វិស័យ​ហិរញ្ញវត្ថុ និង​បច្ចេកវិទ្យា​ក្នុង​តំបន់​ ។ តាម​រយៈ​កិច្ចសហការ​ណ៍​នេះ ភាគី​ទាំង​ពីរ​នឹង​ធ្វើការ​ជាមួយ​គ្នា​ដើម្បី​ពង្រឹង Cybersecurity standards, ចែករំលែក​ការ​អនុវត្ត​ល្អ​ៗ​សម្រាប់​ការ​បង្កើត resilient banking systems, និង​ពង្រឹង personal data protection នៅ​ក្នុង​កំណើន​យ៉ាង​ឆាប់រហ័ស​របស់​វិស័យ​បច្ចេកវិទ្យា​ហិរញ្ញវត្ថុ​នៅ​ក្នុង​ប្រទេស​កម្ពុជា​ ។

តាម​រយៈ​ការ​លើក​ឡើង​នៅ​ក្នុង​ពិធី​ចុះ​អនុស្សរណៈ​នេះ លោក Tomas Pokorny ដែល​ជា​អគ្គលេខាធិការ​ក្រុម​ព្រឹក្សា​ភិ​បាល​របស់​សមាគម CAFT បាន​គូសបញ្ជាក់​អោយ​ឃើញ​ពី​សារៈសំខាន់​នៃ​កិច្ចសហការ​ណ៍​ក្នុង​ការ​ពង្រឹង​ និង​ការ​ការពារ​អនាគត​របស់​ហិរញ្ញវត្ថុ​ និង​បច្ចេកវិទ្យា​នៅ​ក្នុង​ប្រទេស​កម្ពុជា​ ។ “This MoU is a crucial step towards securing the future of Cambodia’s finance and technology industry. As finance and technology companies grow, it’s essential that they are equipped with the right tools and knowledge to protect their systems and customers. With Huawei’s expertise, we can create a safer and more resilient finance and technology ecosystem.”

ក្នុង​ការ​ថ្លែង​សុន្ទរកថា​ របស់​លោក Eason Xu ដែល​ជានា​យក​ប្រតិបត្តិការ​ហិរញ្ញវត្ថុ​របស់​ក្រុមហ៊ុន Huawei Cambodia បាន​បង្ហាញ​ឲ្យ​ឃើញ​យ៉ាង​ច្បាស់​ពី​ឆន្ទៈ​របស់​ក្រុមហ៊ុន​ក្នុង​ការ​គាំទ្រ​ប្រព័ន្ធ​អេកូឡូស៊ី​របស់​ហិរញ្ញវត្ថុ​ និង​បច្ចេកវិទ្យា​របស់​ប្រទេស​កម្ពុជា ​។ “Many banks have been focusing in digital transformation for several years. However, the recent prolonged service outage and cybersecurity incidents showed that they should also strengthen their ICT infrastructure resilience. This is to provide secure and non-stop banking service to customers with a convenient and trusted environment. Huawei has rich experience in financial service industry in Cambodia and Asia Pacific including Singapore, Thailand and Hong Kong. With the partnership with CAFT, we are here to share with Cambodia especially the FinTech our best practices, experience and our end to end solutions to protect Cambodia financial systems.”

បើ​ក្រឡេក​ទៅ​មើល​ថ្ងៃ​អនាគត កិច្ចសហការ​ណ៍​នេះ​នឹង​មិន​ត្រឹមតែ​ផ្តោត​លើ​តម្រូវការ​ចម្បង​របស់ Cybersecurity និង Data Protection ប៉ុណ្ណោះ​ទេ ប៉ុន្តែ​កិច្ចសហការ​ណ៍​នេះ​ក៏​នឹង​កសាង​មូលដ្ឋាន​គ្រឹះ​សម្រាប់​ការ​រីក​ចម្រើន​ប្រកបដោយ​ចីរភាព​នៃ​ប្រព័ន្ធ​អេកូឡូស៊ី​របស់​ហិរញ្ញវត្ថុ​ និង​បច្ចេកវិទ្យា​របស់​ប្រទេស​កម្ពុជា​ ។ គោលដៅ​របស់​ពួក​យើង​ គឺ​ការ​បង្កើត​អោយ​មាន​បរិស្ថាន​មួយ​ដែល​ជា​កន្លែង​ដែល​ក្រុមហ៊ុន​ហិរញ្ញវត្ថុ​ និង​បច្ចេកវិទ្យា​ទាំងអស់​អាច​កែ​ច្នៃ​និង​ពង្រីក​ខ្លួន​បាន ដោយ​ដឹង​ច្បាស់​ថា​ពួក​គេ​មាន​សុវត្ថិភាព​និង​ការ​ការពារ​គ្រប់គ្រាន់​នៅ​ទីនោះ​ ។

អនុស្សរណៈ​នេះ​នឹង​ផ្តោត​ទៅ​លើ​ផ្នែក​សំខាន់​ៗ​ដូច​ជា Cybersecurity ដែល​ជា​កន្លែង​ក្រុមហ៊ុន Huawei និង សមាគម CAFT នឹង​ចូលរួម​ជាមួយ​គ្នា​ក្នុង​ការ​អនុវត្ដ​គោលបំណង​នៃ​គំនិត​ផ្ដួចផ្ដើម​ក្នុង​ការ​ពង្រឹង​ស្តង់ដា​សុវត្ថិភាព​នៅ​ក្នុង​វិស័យ​ហិរញ្ញវត្ថុ​ និង​បច្ចេកវិទ្យា​នៅ​ក្នុង​ប្រទេស​កម្ពុជា ​។ ក្រុ​ន​ហ៊ុន Huawei នឹង​ផ្ដល់​ជា​ជំនាញ​បច្ចេកទេស ខណៈ​ដែល​សមាគម CAFT​ នឹង​ចូលរួម​ជាមួយ​ក្រុមហ៊ុន​ហិរញ្ញវត្ថុ​ និង​បច្ចេកវិទ្យា​ផ្សេង​ៗ​ជា​ច្រើន​តាម​រយៈ​កម្មវិធី​បណ្ដុះបណ្ដាល យុទ្ធនាការ និង​ធនធាន​ផ្សេង​ៗ​ដែល​បាន​បង្កើត​ឡើង​សម្រាប់​ការ​ពង្រឹង​វិធានការ​សន្តិសុខ ​។

ក្រៅពី Cybersecurity កិច្ចសហការ​ណ៍​នេះ​ក៏​មាន​គោលបំណង​ក្នុង​ការ​បង្កើត resilient banking systems ដើម្បី​ឆ្លើយ​តប​ទៅ​នឹង​តម្រូវការ​នៃ​ក្រុមហ៊ុន​ហិរញ្ញវត្ថុ​ និង​បច្ចេកវិទ្យា​ជា​ច្រើន ​។ ក្រុមហ៊ុន Huawei នឹង​ផ្តល់​នូវ​ការ​យល់​ដឹង​លំដាប់ថ្នាក់​ពិភពលោក និង​ការ​អនុវត្ត​ល្អ​ៗ​ជា​ច្រើន​ទៅ​លើ resilient banking ហើយ​សមាគម CAFT នឹង​បញ្ជាក់​ឲ្យ​បាន​ថា​ចំណេះដឹង​ទាំងនេះ​នឹង​ត្រូវ​បាន​ចែករំលែក​ទៅ​កាន់​វិស័យ​ឧស្សាហកម្ម តាម​រយៈ​សិក្ខាសាលា​ផ្សេង​ៗ ​។ លើស​ពី​នេះ​ទៅ​ទៀត Personal data protection គឺជា​ទិ​ដ្ឋ​ការ​មួយ​យ៉ាង​សំខាន់​នៃ​កិច្ចសហការ​ណ៍​មួយ​នេះ ដោយ​មាន​ភាគី​ទាំង​ពីរ​ប្រកបដោយ​ឆន្ទៈ​យ៉ាង​មុតមាំ​ក្នុង​ការ​ពង្រឹង​វិធានការ​ការពារ​ទិន្នន័យ និង​លើកកម្ពស់​ការ​អនុវត្ត​ល្អ​ៗ​នៅ​គ្រប់​វិស័យ​ហិរញ្ញវត្ថុ​និង​បច្ចេកវិទ្យា​ ។

តាម​រយៈ​ការ​ចុះ​អនុស្សរណៈ​នេះ ក្រុមហ៊ុន Huawei និង​សមាគម CAFT នឹង​ចាប់ផ្ដើម​ការ​អនុវត្ត​គំនិត​ផ្ដួចផ្ដើម​ទាំងនេះ ដោយ​ចាប់ផ្ដើម​ពី​សិក្ខាសាលា ​និង​វគ្គ​បណ្ដុះបណ្ដាល​ជា​ច្រើន​ផ្សេង​ៗ​ដើម្បី​បញ្ជាក់​អោយ​បាន​ថា ​ក្រុមហ៊ុន​ហិរញ្ញវត្ថុ​និង​បច្ចេកវិទ្យា​ទាំងអស់​នៅ​ក្នុង​ប្រទេស​កម្ពុជា ​គឺ​ត្រូវ​បាន​ទទួល​ការ​បង្ហាត់បង្រៀន​ចំណេះដឹង​ដើម្បី​ឲ្យ​ស្រប​ទៅ​តាម​ស្តង់ដា​សុវត្ថិភាព​របស់​ពិភពលោក ​។ កិច្ចសហការ​ណ៍​នេះ ត្រូវ​បាន​រំពឹង​ទុក​ថា ​នឹង​ជួយ​ពង្រឹង​វិស័យ​ហិរញ្ញវត្ថុ និង​បច្ចេកវិទ្យា​ដែល​អាច​លូតលាស់​ក្នុង​បរិស្ថាន​មួយ​ដែល​មាន​សុវត្ថិភាព​និង​ប្រកបដោយ​ចីរភាព ​៕ អត្ថបទសហការ