ដីនៅភូមិភាគឥសាន្តមានតម្លៃថោក ខណ:ក្តីសង្ឃឹមនៅខាងមុខ
- ភ្នំពេញ
តម្លៃដីធ្លីនៅតំបន់នោះ មិនទាន់កម្រើកឡើងនៅឡើយ ដោយដីចំការ ឥឡូវមានត្រឹមតែ១ម៉ឺនដុល្លារអីអាចទិញបាន១ ហិកតាហើយ ។ លោក មៀច មាន ជាប្រជាពលរដ្ឋរស់នៅខេត្តរតនគិរី…
តម្លៃដីធ្លីនៅតំបន់នោះ មិនទាន់កម្រើកឡើងនៅឡើយ ដោយដីចំការ ឥឡូវមានត្រឹមតែ១ម៉ឺនដុល្លារអីអាចទិញបាន១ ហិកតាហើយ ។ លោក មៀច មាន ជាប្រជាពលរដ្ឋរស់នៅខេត្តរតនគិរី…
តម្លៃដីធ្លីនៅតំបន់នោះ មិនទាន់កម្រើកឡើងនៅឡើយ ដោយដីចំការ ឥឡូវមានត្រឹមតែ១ម៉ឺនដុល្លារអីអាចទិញបាន១ ហិកតាហើយ ។
លោក មៀច មាន ជាប្រជាពលរដ្ឋរស់នៅខេត្តរតនគិរី បានអះអាងថា សកម្មភាពទិញលក់នូវអចលនទ្រព្យក្នុងខេត្តនៅមិនទាន់កម្រើកឡើងនៅឡើយ។លោក មៀច មាន បានអោយកម្មវិធីលុយ នៃសារព័ត៌មានកោះសន្តិភាព ដឹងថា «ដីចំការកៅស៊ូអី ១ម៉ីនក្នុងមួយហិចតា ស្វាយចន្ទីអាចក្រោមនេះ គឺ៥០០០ ទៅ៦០០០ដុល្លាឥចឹងទៅ»។
លោក មៀច មាន បន្ថែមថា ដីលំនៅស្ថានធម្មតាភាគច្រើនលក់ចេញជាម៉ែត្រអូស មិនមែនគិតជាម៉ែត្រការ៉េនោះទេ ប៉ុន្តែប្រសិនបើនៅក្នុងទីប្រជុំជន ក្នុងផ្សារ នៅក្នុងក្រុង គេលក់ជាម៉ែត្រការ៉េដូចគ្នាតែមានតិចតួចបំផុត។
ទោះបីជានៅពេលនេះស្ថានភាពទីផ្សារអចលនទ្រព្យនៅភូមិភាគឥសាន្តមិនកម្រើកក៏ពិតមែន ប៉ុន្តែអ្នក ជំនាញសង្ឃឹមថា នៅពេលអនាគតអាច ។
ដោយឡែក លោកបណ្ឌិត ហុង វណ្ណៈ អ្នកវិភាគសេដ្ឋកិច្ច នៃរាជ្យបណ្ឌិតសភាកម្ពុជា បានអោយដឹងថា ប្រសិនបើហេដ្ឋារចនាសម្ព័នសាធារណៈដែលបង្កើតឡើងដោយមូលនិធិរួចរាល់ នឹងមានសារៈប្រយោជន៍ច្រើនលើផ្នែកសេដ្ឋកិច្ច ជាពិសេសសម្រាប់ប្រជាពលរដ្ឋក្នុងតំបន់ខេត្តទាំងបួន រួមមានខេត្តស្ទឹងត្រែង ក្រចេះ រតនគីរី និងមណ្ឌលគីរី។
លោកបណ្ឌិត ហុង វណ្ណៈ បានអោយកម្មវិធីលុយ នៃសារព័ត៌មានកោះសន្តិភាពដឹងថា «ប្រជាពល រដ្ឋក្នុងតំបន់ នឹងមានឱកាសកាន់តែប្រសើរក្នុងការរស់នៅប្រចាំថ្ងៃ ការប្រកបមុខរបរដឹកជញ្ជូន ការធ្វើដំណើររបស់ពួកគាត់ជាប្រចាំគាត់នឹងបានស្រួលច្រើនជាងពេលបច្ចុប្បន្ន ដែលផ្លូវមួយចំនួនមានការលំបាក»។
អ្នកវិភាគសេដ្ឋកិច្ចរូបនេះ បន្ថែមថា អ្នកថ្មីអាចនឹងធ្វើដំណើរទៅរស់នៅតាមបណ្តោយព្រំដែន ដែលអាចតាំងទីកន្លែងស្នាក់នៅថ្មីនៅតំបន់នោះ ដែលជាកន្លែងសម្រាប់ប្រកបរបរទទួលទាន ប្រចាំថ្ងៃ ហើយប្រសិនបើរាជរដ្ឋាភិបាលគ្រប់គ្រងបាន និងលើកជាគម្រោងផែនការបានជាក់លាក់នោះ ប្រាកដជាជំរុញសេដ្ឋកិច្ចតំបន់នោះ។
លោកបណ្ឌិត ជ័យ តិច អ្នកស្រាវជ្រាវការអភិវឌ្ឍសង្គម និងសេដ្ឋកិច្ច ក៏បានលើកឡើងថាការកសាងហេដ្ឋារចនាសម្ព័ននៅតំបន់ត្រីកោណអភិវឌ្ឍ ក៏នឹងជំរុញកំណើនឧស្សាហកម្ម ក៏នឹងអាចកើតមានឡើងតំបន់សេដ្ឋកិច្ចពិសេស ដើម្បីទាក់ទាញវិនិយោគលើឧស្សាហកម្ម សម្រាប់បង្កើតការងារជូនដល់ប្រជាពលរដ្ឋ។
លោកបណ្ឌិត ជ័យ តិច បន្ថែមថា ៖«តំបន់នោះក៏នឹងមានលំហូរប្រជាជនមករស់នៅក្នុងតំបន់នោះកាន់តែច្រើន ដោយសារតែបង្កើតមានឡើងនូវការងារ តាមរយៈវិស័យឧស្សាហកម្ម កសិកម្ម ទេសចរណ៍ ក៏ដូចជាតំបន់សេដ្ឋកិច្ចពិសេស ហើយចំណុចដែលសំខាន់នោះគឺ វិស័យអចល នទ្រព្យក៏នឹងមានការកើនឡើងនូវតម្លៃនៃអចលនទ្រព្យ។
ដូច្នេះទេ ក្រោយការបង្កើតនូវ ហេដ្ឋារចនាសម្ព័ននូវតំបន់នោះហើយ ជារួមគឺនឹងទាក់ទាញការធ្វើអាជីវកម្ម ការធ្វើកសិកម្ម ការវិនិយោគ ក៏ដូចជា ទេសចរណ៍ដែលនឹងចូលរួមចំណែក យ៉ាងសំខាន់ក្នុងចំណែកនៃវិស័យសេដ្ឋកិច្ច»៕
ចែករំលែកព័តមាននេះ