ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​រចនា​​សម្ព័ន្ធ​ខ្លោងទ្វារ​ប្រាសាទតាព្រហ្មកិល​ដែល​ជា​មន្ទីរពេទ្យ​បុរាណ​​បាន​​រៀបចំ​រួចរាល់

1 អាទិត្យ មុន
  • សៀមរាប

ខេត្តសៀមរាប ៖ អាជ្ញាធរ​ជាតិ​អប្សរា​បាន​បញ្ចប់​ការ​រៀបចំ​រចនា​សម្ពន្ធ​មួយ​ចំនួន​នៅ​ប្រាសាទតាព្រហ្មកិល ដែល​រង​ការ​ខូចខាត​ដោយ​អន្លើរ​ៗ មាន​ថ្ម​ខ្លះ​រាយ​ប៉ាយ និង​ថ្ម​ជា​ច្រើន​ទៀត​បាន​បាត់ ដោយ​ត្រូវ​រៀបចំ​ឡើង​វិញ ។ លោក ម៉ៅ…

ខេត្តសៀមរាប ៖ អាជ្ញាធរ​ជាតិ​អប្សរា​បាន​បញ្ចប់​ការ​រៀបចំ​រចនា​សម្ពន្ធ​មួយ​ចំនួន​នៅ​ប្រាសាទតាព្រហ្មកិល ដែល​រង​ការ​ខូចខាត​ដោយ​អន្លើរ​ៗ មាន​ថ្ម​ខ្លះ​រាយ​ប៉ាយ និង​ថ្ម​ជា​ច្រើន​ទៀត​បាន​បាត់ ដោយ​ត្រូវ​រៀបចំ​ឡើង​វិញ ។

លោក ម៉ៅ សុខ​នី ប្រធាន​ការដ្ឋាន​ជួសជុល​ប្រាសាទតាព្រហ្មកិល​ឱ្យ​ដឹង​ថា ក្រោយ​បញ្ចប់​ការ​ជួសជុល​តួ​ប្រាសាទតាព្រហ្មកិល ក្រុមការងារ​កំពុង​បន្ត​រៀបចំ​បរិវេណ​ខាង​មុខ​ប្រាសាទ​នោះ មាន​ខ្លោងទ្វារ និងបណ្ណាល័យ​នៅ​ជ្រុង​និរតី ។

ការ​រៀបចំ​រចនាសម្ព័ន្ធ​របស់​មន្ទីរពេទ្យ​បុរាណ​នេះ​ឡើង​វិញ ចាំបាច់​ត្រូវ​ពង្រឹង​ខឿន​ខ្លោងទ្វារ​ច្រកចូល​ខាងកើត​យក​ថ្ម​ចល័ត​ខុស​ទីតាំង​មក​ដាក់​កន្លែង​ដើម រៀប​ផ្គុំ​ហោជាង​ឡើង​វិញ រៀបចំ​ថ្ម​មួយ​ចំនួន​ឱ្យ​មានសណ្តាប់ធ្នាប់ ហើយ​ទេសចរ​អាច​ទស្សនា​នូវ​ក្បាច់ចម្លាក់​ផ្សេង​ៗ ដូច​ជា​ហោជាង និង​ផ្តែរ​បាន ព្រមទាំង​រៀបចំ​ខឿន​បណ្ណាល័យ​នៅ​ជ្រុង​អាគ្នេយ៍​ផង ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ