ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

វិធី​មួយ​ចំនួន​ជួយ​បណ្តុះ និង​បង្កើន​ភាព​វៃឆ្លាត​ក្នុង​សង្គម​ដល់​កុមារ !

3 ខែ មុន

រាជធានី​ភ្នំពេញ ៖ មាន​គន្លឹះ​ខ្លះ​ៗ ក្នុង​ការ​រៀបចំ​បរិយាកាស​ល្អ​ៗ​នៅ​ក្នុងផ្ទះ ដែល​ជួយ​បណ្តុះ និង​បង្កើន​ភាព​វៃឆ្លាត​ក្នុង​សង្គម​របស់​កុមារ ៖១. គំរូ​អាកប្បកិរិយា​សង្គម​វិជ្ជមាន ៖ កុមារ​រៀន​តាម​គំរូ…

រាជធានី​ភ្នំពេញ ៖ មាន​គន្លឹះ​ខ្លះ​ៗ ក្នុង​ការ​រៀបចំ​បរិយាកាស​ល្អ​ៗ​នៅ​ក្នុងផ្ទះ ដែល​ជួយ​បណ្តុះ និង​បង្កើន​ភាព​វៃឆ្លាត​ក្នុង​សង្គម​របស់​កុមារ ៖
១. គំរូ​អាកប្បកិរិយា​សង្គម​វិជ្ជមាន ៖ កុមារ​រៀន​តាម​គំរូ ដូច្នេះ​ត្រូវ​ចង​ចាំ​ពី​ទំនាក់ទំនង​សង្គម​ផ្ទាល់ខ្លួន​របស់​អ្នក ។ ចូរ​បង្ហាញ​ពី​សន្តាន​ចិត្តល្អ ការ​យល់ចិត្ត និង​ការ​ប្រាស្រ័យ​ទាក់ទង​ប្រកបដោយ​ប្រសិទ្ធភាព​ក្នុង​ទំនាក់ទំនង​របស់​អ្នក​ជាមួយ​សមាជិកគ្រួសារ មិត្តភក្តិ និង​អ្នក​ដទៃ ។

២. ផ្តល់​ឱកាស​សង្គម ៖ រៀប​ចំការ​លេងល្បែង​កម្សាន្ត សកម្មភាព​ជា​ក្រុម ឬ​ការ​ចេញ​ទៅ​ខាងក្រៅ ដែល​កុមារ​អាច​ប្រាស្រ័យ​ទាក់ទង​ជាមួយ​មិត្ត​ភ័ក្តិ និង​មនុស្ស​ជុំវិញ​ខ្លួន​ពួក​គេ ។ ទំនាក់ទំនង​សង្គម​ជាមួយ​កុមារ​ដទៃ​ទៀត​ជួយ​កុមារ​អភិវឌ្ឍ​ជំនាញ​សង្គម​សំខាន់​ៗ ដូច​ជា​ការ​ចែករំលែក ការ​សហការ និង​ការ​ដោះស្រាយ​ជម្លោះ ។

៣. បង្កើត​តំបន់​ទំនាក់ទំនង ៖ នេះ​អាច​ជា​បន្ទប់​លេង បន្ទប់​គ្រួសារ ឬ​សូ​ម្បី​តែ​ផ្ទះបាយ​ដែល​មនុស្ស​គ្រប់​គ្នា​ជួបជុំ​គ្នា ។ វា​ជា​កន្លែង​ចែករំលែក លើកទឹកចិត្ត​ឱ្យ​មាន​ទំនាក់ទំនង និង​ការ​សហការ ។

៤. បណ្ដុះ​ភាព​វៃឆ្លាត​ខាង​អារម្មណ៍ ៖ និយាយ​ដោយ​បើកចំហ​ជាមួយ​កូន​របស់​អ្នក​អំពី​អារម្មណ៍​របស់​ពួក​គេ និង​អ្នក​ដទៃ ។ លើកទឹកចិត្ត​ពួក​គេ​ឱ្យ​បង្ហាញ​ពី​អារម្មណ៍ និង​ការ​យល់​ឃើញ ។

៥. បង្កើត​ការ​រំពឹង​ទុក​ច្បាស់លាស់ ៖ កំណត់​ការ​រំពឹង​ទុក​ច្បាស់លាស់ និង​សម​ស្រប​តាម​អាយុ​របស់​ក្មេង​ៗ ។ ពិភាក្សា​អំពី​សារៈសំខាន់​នៃ​ការ​ចែករំលែក ការ​ប្តូរ​វេន និង​ការ​គោរព ។ ភាព​ជាប់លាប់​ក្នុង​ការ​រំពឹង​ទុក​ជួយ​កុមារ​ឱ្យ​យល់​អំពី​បទដ្ឋាន​សង្គម និង​លើកកម្ពស់​បរិយាកាស​សង្គម​វិជ្ជមាន ។

៦. លើកទឹកចិត្ត​ការ​មាន​ទំនាក់ទំនង ៖ ចូរ​បង្កើត​បរិយាកាស​ទំនាក់ទំនង​ដែល​មាន​តម្លៃ ។ ស្តាប់​យ៉ាង​សកម្ម និង​យកចិត្តទុកដាក់ នៅ​ពេល​កូន​របស់​អ្នក​និយាយ និង​លើកទឹកចិត្ត​ពួក​គេ​ឱ្យ​បញ្ចេញមតិ ។

៧. បង្រៀន​កុមារ​ក្នុង​ការ​ដោះស្រាយ​ជម្លោះ ៖ បង្រៀន​កុមារ​ឱ្យ​ចេះ​ដោះស្រាយ​ជម្លោះ​ដោយ​សន្តិវិធី ។ ផ្តល់​ការ​ណែនាំ​អំពី​ការ​បង្ហាញ​ពី​តម្រូវការ​របស់​ពួក​គេ ការ​ស្តាប់​អ្នក​ដទៃ និង​ស្វែងរក​ការ​សម្របសម្រួល ។

៨. ណែនាំ​កូន​អំពី​ភាព​ចម្រុះ ៖ ណែនាំ​កូន​របស់​អ្នក​អំពី​វប្បធម៌ ប្រវត្តិ និង​ទស្សនៈ​ប្លែក​ៗ ។ ជំរុញ​ឱ្យ​មានការ​កោតសរសើរ​ចំពោះ​ភាព​ខុស​គ្នា និង​បង្រៀន​ពួក​គេ​ពី​សារៈសំខាន់​នៃ​ការ​រួម​បញ្ចូល និង​ការ​គោរព​ចំពោះ​អ្នក​ដទៃ ដោយ​មិន​គិត​ពី​ប្រវត្តិ​របស់​ពួក​គេ ។

៩. លើកកម្ពស់​ឯករាជ្យ​ភាព ៖ លើកទឹកចិត្ត​ឱ្យ​មាន​ឯករាជ្យ​ភាព​ដែល​សម​ស្រប​តាម​អាយុ ។ អនុញ្ញាត​ឱ្យ​កុមារ​ធ្វើការ​ជ្រើសរើស និង​ដោះស្រាយ​បញ្ហា​ដោយ​ខ្លួនឯង បង្កើត​ទំនុកចិត្ត និង​សមត្ថភាព​សង្គម ។ ផ្តល់​ឱកាស​ឱ្យ​កុមារ​ទទួលខុសត្រូវ ចំពោះ​សកម្មភាព​របស់​ពួក​គេ ។

១០. កំណត់​ពេលវេលា​អេ​ក្រង់ ៖ ទូរស័ព្ទ ថេ​ប្លេ​ត និង​ទូរទស្សន៍​ច្រើន​ពេក​អាច​រារាំង​ដល់​ការ​អភិវឌ្ឍន៍​សង្គម ។ កាត់​បន្ថយ​របស់​ទាំងនេះ ហើយ​លើកទឹកចិត្ត​ឱ្យ​មានការ​នៅ​ជាមួយ​គ្នា​ឱ្យ​បាន​ច្រើន ។

១១. បង្កើត​បរិយាកាស​សុវត្ថិភាព និង​គាំទ្រ ៖ ត្រូវ​ប្រាកដ​ថា ផ្ទះ​របស់​អ្នកជា​កន្លែង​ដែល​មាន​សុវត្ថិភាព និង​គាំទ្រ ដែល​កុមារ​មាន​អារម្មណ៍​ផាសុកភាព​ក្នុង​ការ​បង្ហាញ​ខ្លួនឯង ។

១២. អនុញ្ញាតិ​ឱ្យ​កុមារ​សម្រេចចិត្ត ៖ ចូរ​រួម​បញ្ចូល​កុមារ​នៅ​ក្នុង​ការ​សម្រេចចិត្ត​របស់​គ្រួសារ​នៅ​ពេល​ដែល​សម​ស្រប ។ នេះ​ផ្តល់​ឱ្យ​ពួក​គេ​នូវ​អារម្មណ៍​នៃ​ភាព​ជា​កម្មសិទ្ធិ និង​ការ​ទទួលខុសត្រូវ ៕ ប្រភព ៖ thesielproject

អត្ថបទ​នេះ​ផលិត​ឡើង​ក្រោម​កិច្ច​សហប្រតិបត្តិការ​ជាមួយ​សាលារៀន​វ៉េ​ស្ទ​ឡាញ​ន៍ និងសាលារៀន​ណ​ត្ស​ឡាញ​ន៍ ។ បវេសនកាល​ឆ្នាំ​សិក្សា​ថ្មី​សម្រាប់​កម្មវិធី​ចំណេះ​ទូទៅ​ខ្មែរ ពី​ថ្នាក់​ម​ត្តេ​យ្យ ដល់​ថ្នាក់​ទី ១២ ចាប់​ទទួល​ចុះ​ឈ្មោះ​ចូល​រៀន​ពី​ថ្ងៃនេះ​តទៅ ។ សាលារៀន​ផ្តល់​ជូន​អាហារូបករណ៍​រហូត​ដល់ ២០% ការ​ធានា​រ៉ាប់រង​គ្រោះថ្នាក់​បុត្រ​ធីតា ការ​ការពារ​ការ​សិក្សា​បុត្រ​ធីតា​រហូត​ដល់ ៥ ឆ្នាំ និង​បន្ថែម​កម្មវិធី​សិក្សា​អម​អន្តរជាតិ ។ សម្រាប់​ព័ត៌មាន​បន្ថែម សូម​ទំនាក់ទំនង​ទូរស័ព្ទ​លេខ ៖ ០៩២ ៨៨៨ ៤៩៩ / ០១៥ ៨០៥ ១២៣ ៕